ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២០:១–១៦


ម៉ាថាយ ២០:១–១៦

ពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ

រូបភាព
Men and women working in a vineyard picking grapes. Outtakes include the Lord of the vineyard, hiring workers to work in the vineyard, people picking grapes, being paid for their labors and also some pictures of the surrounding countryside/landscape and people working on the film

ពេត្រុសសួរថា ៖ « យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ? » ( ម៉ាថាយ ១៩:២៧ ) ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបដោយប្រទាននូវពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ ។ ពាក្យប្រៀបប្រដូចនេះបង្រៀនថា អស់អ្នកណាដែលជ្រើសរើសលះបង់ជីវិតរបស់ពួកគេដើម្បីទ្រង់ នឹងទទួលបានរង្វាន់ដែលបានសន្យា មិនថាពួកគេបានចាប់ផ្តើមដើរលើផ្លូវនៃសេចក្ដីសញ្ញានៅពេលណាឡើយ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ពោរពេញដោយសេចក្ដីសង្ឃឹមថា អ្នកនឹងទទួលបានពរជ័យដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈដង្វាយធួនរបស់ទ្រង់ ។

សូមស្រមៃពីសាច់រឿងខាងក្រោមនេះ ៖

ថ្មីៗនេះ ម៉ារីសូល បានចូលរួមនឹងសាសនាចក្រ រួមជាមួយម្តាយ និងជីដូនជីតារបស់នាង ។ មិនយូរប៉ុន្មាន ជីតារបស់នាងក៏បានលាចាកលោកទៅ ។ ម៉ារីសូល ងឿងឆ្ងល់ថា តើជីតារបស់នាងនឹងទទួលបានពរជ័យដូចដែលនាងនឹងទទួលបានដែរឬទេ បើទោះបីជាគាត់បានទទួលយកដំណឹងល្អនៅពេលក្រោយខ្លាំងក្នុងជីវិតក៏ដោយនោះ ។

  • តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់ ម៉ារីសូល ?

ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវករបស់ទ្រង់នូវពាក្យប្រៀបប្រដូចមួយ ដែលបង្ហាញពីព្រះទ័យខ្វាយខ្វល់របស់ទ្រង់ចំពោះអស់អ្នកដែលជ្រើសរើសធ្វើតាមទ្រង់ ។ ពេញមួយមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកស្វែងរកសេចក្តីពិត ដែលនឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកយើង ។

ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ

នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចនេះ វាមានប្រយោជន៍ក្នុងការដឹងថា ថ្ងៃធ្វើការធម្មតានៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មីទំនងជាមានរយៈពេលប្រហែល ១២ ម៉ោង ដោយចាប់ផ្តើមពីព្រឹកព្រលឹម និងបញ្ចប់នៅពេលល្ងាច ។ ពាក្យថា កាក់ នៅក្នុងខគម្ពីរទាំងនេះសំដៅលើប្រាក់ឌឺណារីស ដែលជាកាក់របស់រ៉ូម៉ាំង ជាធម្មតាប្រើដើម្បីផ្តល់ប្រាក់ឈ្នួលដល់ជើងឈ្នួលសម្រាប់ការងារពេញមួយថ្ងៃ ។

សូមអាន ម៉ាថាយ ២០:១–៧ ដោយរកមើលពីរបៀបដែលម្ចាស់ចម្ការបានជួលជើងឈ្នួល ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

នៅក្នុងជំនាន់របស់ព្រះអង្គសង្រ្គោះ បុរសម្នាក់ និងគ្រួសាររបស់គាត់ជាមធ្យមមិនអាចធ្វើបានច្រើនជាងអ្វីដែលគេបានរកនៅថ្ងៃនោះទេ ។ ប្រសិនបើអ្នកមិនធ្វើការ ធ្វើចម្ការ នេសាទត្រី ឬ លក់ដូរទេ អ្នកប្រហែលគ្មានអ្វីបរិភោគនោះទេ ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )

  • តើអ្នកគិតថាម្ចាស់ចម្ការទំពាំង‌បាយជូរ និងជើងឈ្នួលតំណាងឲ្យនរណា ?

  • តើអ្នកគិតថា វានឹងមានអារម្មណ៍យ៉ាងណាក្នុងការក្លាយជាជើងឈ្នួលដំបូងគេដែលបានជួលសម្រាប់ថ្ងៃនោះ ?

  • តើអ្នកគិតថា ជើងឈ្នួលដែលរង់ចាំការជួលមានអារម្មណ៍បែបណាអំឡុងពេលកំពុងរង់ចាំនោះ ?

សូមអាន ម៉ាថាយ ២០:៨–១៦ ដោយរកមើលរបៀបដែលមួយថ្ងៃៗបញ្ចប់សម្រាប់ជើងឈ្នួលទាំងអស់ ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ១:៣៤ ដល់ ៣:០០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ការត្រូវបានជួលដោយម្ចាស់ចម្ការនៅក្នុងពាក្យប្រៀបប្រដូចនេះ អាចបង្ហាញពីការចូលទៅក្នុងសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រាក់បៀវត្សរ៍អាចតំណាងឲ្យពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។

១. សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះម្ចាស់ចម្ការទំពាំងបាយជូរ ប្រសិនបើអ្នកជាអ្នកត្រូវបានជួលដំបូងគេ ? ចុងក្រោយគេ ?

  • តើម្ចាស់ចម្ការបានបង្ហាញសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះជើងឈ្នួលទាំងអស់តាមរបៀបណា ?

  • នៅពេលអ្នកយល់ថា ម្ចាស់ចម្ការអាចតំណាងឲ្យព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ តើអ្នកឃើញគុណលក្ខណៈដ៏ទេវភាពអ្វីខ្លះនៅក្នុងទ្រង់ ?

  • តើមេរៀនអ្វីខ្លះដែលយើងអាចរៀនមកពីពាក្យប្រៀបប្រដូចនេះ ?

សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បានចែកចាយសេចក្តីពិតសំខាន់ៗ ដែលយើងអាចរៀនអំពីព្រះអម្ចាស់នៅក្នុងពាក្យប្រៀបប្រដូចនេះ ។ អ្នកអាចចង់មើលវីដេអូ « The Laborers in the Vineyard » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១០:០២ ដល់ម៉ោង ១១:៤២ ឬអានអត្ថបទខាងក្រោមនេះ ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើអ្វីជាគោលបំណងនៃការធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

រូបភាព
Official Portrait of President Dallin H. Oaks taken March 2018.

រង្វាន់របស់លោកចៅហ្វាយនៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយនឹងមិនផ្អែកទៅលើរយៈពេល ដែលយើងបានធ្វើការនៅក្នុងចម្ការទំពាំងបាយជូរបានយូរប៉ុណ្ណានោះទេ ។ យើងពុំទទួលបានរង្វាន់សួគ៌ារបស់យើងដោយកំណត់ពេលធ្វើការនោះឡើយ ។ អ្វីដែលសំខាន់គឺថា ការធ្វើការរបស់យើងនៅក្នុងកន្លែងធ្វើការរបស់ព្រះអម្ចាស់បានបណ្ដាលឲ្យយើង ក្លាយទៅជា អ្វីមួយ ។ ចំពោះពួកយើងមួយចំនួន ការណ៍នេះតម្រូវឲ្យធ្វើច្រើនជាងមនុស្សដទៃទៀត ។ អ្វីដែលសំខាន់នៅទីបញ្ចប់គឺអ្វីដែលយើងបានប្រែក្លាយ ដោយសារកម្លាំងពលកម្មរបស់យើង ។

( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ )

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ខ្ញុំថ្លែងទីបន្ទាល់អំពីការរំឭកជាថ្មីនៃអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ និងអព្ភូតហេតុនៃព្រះគុណរបស់ទ្រង់ ។ ទ្រង់បារម្ភអំពីសេចក្ដីជំនឿដែលអ្នកទទួលបាន មិនមែនអំពីចំនួនម៉ោងក្នុងមួយថ្ងៃ ដែលអ្នកទទួលសេចក្ដីជំនឿនោះទេ ។

ដូច្នេះបើអ្នកបានធ្វើសេចក្ដីសញ្ញាហើយ សូមរក្សាវាទុក ។ បើអ្នកមិនទាន់បានធ្វើទេ សូមធ្វើវា ។ បើអ្នកបានធ្វើវា ហើយមិនបានរក្សាវានោះទេ សូមប្រែចិត្ត និងធ្វើជាថ្មី ។ វា មិនដែល យឺតពេលនោះទេ ដរាបណាម្ចាស់ចម្ការមិនទាន់និយាយថា ដល់ពេលនោះ ។ … សូមកុំពន្យារពេល ។ វាជិតយឺតពេលហើយ ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )