ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៩:១៦–៣០; ម៉ាកុស ១០:១៧–៣១


ម៉ាថាយ ១៩:១៦–៣០; ម៉ាកុស ១០:១៧–៣១

« តើនៅខ្វះអ្វីទៀត ? » ( ម៉ាថាយ ១៩:២០ )

រូបភាព
Lawyer asks Jesus what he should do to inherit eternal life. Outtakes include the desert landscape, Jesus with the two men/lawyers with his disciples and followers in the background, and some of the images from “Christ and the Rich Young Ruler.”

កំលោះម្នាក់ដែលមានទ្រព្យសម្បត្តិបានសួរព្រះយេស៊ូវពីអ្វីដែលតម្រូវឲ្យគាត់ធ្វើ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ព្រះយេស៊ូវបានអញ្ជើញមនុស្សកំលោះនោះដោយក្ដីស្រឡាញ់ឲ្យលក់ទ្រព្យសម្បត្តិរបស់គាត់ ហើយដើរតាមទ្រង់ ។ មេរៀននេះនឹងលើកទឹកចិត្តអ្នកឲ្យរៀនមកពីព្រះអង្គសង្គ្រោះនូវអ្វីដែលទ្រង់ចង់ឲ្យអ្នកធ្វើ នៅពេលអ្នកខិតខំខ្នះខ្នែងដើរតាមទ្រង់ឲ្យបានកាន់តែប្រសើរនោះ ។

ដំបូន្មានអំពីរបៀបកែលម្អ

សូមជ្រើសរើសអ្វីមួយដែលអ្នកចូលចិត្ត ហើយពូកែធ្វើ ( ឧទាហរណ៍ កីឡា ឧបករណ៍តន្ត្រី ចំណង់ចំណូលចិត្ត មុខវិជ្ជានៅសាលា ឬការងារ ) ។ បន្ទាប់មក សូមវាយតម្លៃសមត្ថភាពរបស់អ្នកដោយស្មោះត្រង់នៅក្នុងសកម្មភាពនោះ និងបំណងប្រាថ្នារបស់អ្នកដើម្បីកែលម្អ ដោយការឆ្លើយសំណួរដូចជា ៖

  • តើចំណុចខ្លាំងរបស់អ្នកមានអ្វីខ្លះ ? តើចំណុចទន់ខ្សោយរបស់អ្នកមានអ្វីខ្លះ ?

  • ប្រសិនបើអ្នកអាចជ្រើសរើសបុគ្គលណាម្នាក់ឲ្យមកសង្កេតមើលអ្នក ហើយផ្តល់ដំបូន្មានជាក់លាក់ដល់អ្នកអំពីរបៀបកែលម្អ តើបុគ្គលនោះគឺជានរណា ? ហេតុអ្វីទៅ ?

ឥឡូវនេះ សូមសួរខ្លួនឯងនូវសំណួរដដែលៗម្តងទៀត ប៉ុន្តែលើកនេះជាមួយនឹងការរីកចម្រើនខាងវិញ្ញាណរបស់អ្នកនៅក្នុងចិត្ត ( ឧទាហរណ៍ អ្នកអាចផ្តោតលើចំណេះដឹងអំពីដំណឹងល្អរបស់អ្នក ភាពស័ក្តិសមរបស់អ្នក បំណងប្រាថ្នារបស់អ្នកសម្រាប់ការកែលម្អ ឬគុណលក្ខណៈដូចជាព្រះគ្រីស្ទរបស់អ្នក ) ។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងរៀនអំពីមនុស្សកំលោះម្នាក់ដែលបានសម្រេចចិត្តស្វែងរកការប្រឹក្សាពីព្រះអង្គសង្គ្រោះ ។ សូមអាន ម៉ាថាយ ១៩:១៦–១៩ ដើម្បីរៀនអំពីសំណួររបស់មនុស្សកំលោះនេះ និងពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបមកគាត់នៅលើកដំបូង ។

  • តើអ្នកគិតថា ការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះចំពោះមនុស្សកំលោះនេះ អនុវត្តចំពោះជីវិតរបស់យើងយ៉ាងដូចម្ដេចដែរ ?

  • ចេញពីការឆ្លើយតបរបស់ទ្រង់ តើអ្នករៀនបានអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

សូមអាន ហើយពិចារណាគូសចំណាំសំណួរដែលមនុស្សកំលោះនោះបានសួរ ដែលមានកត់ត្រានៅក្នុង ម៉ាថាយ ១៩:២០ ។ សូមពិចារណាសរសេរសំណួររបស់គាត់ឡើងវិញ នៅក្នុងព្រះគម្ពីររបស់អ្នកដោយប្រើពាក្យផ្ទាល់ខ្លួនរបស់អ្នក ។

ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានបង្រៀន ៖

រូបភាព
Head and shoulders portrait of LDS Church President Harold B. Lee.

ពួកយើងគ្រប់គ្នា បើយើងឈានទៅដល់ភាពគ្រប់លក្ខណ៍នោះ យើងត្រូវតែសួរសំណួរនេះដល់ខ្លួនឯង [ នៅ ] ពេលណាមួយថា « តើនៅខ្វះអ្វីទៀត ? »

( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ១៩៧ )

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើការសួរសំណួរនេះអាចជួយយើងឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរឡើងយ៉ាងដូចម្ដេច ?

  • តើការខិតខំរបស់យើងដើម្បីធ្វើតាមព្រះអង្គសង្គ្រោះនឹងមានឥទ្ធិពលយ៉ាងណា ប្រសិនបើយើងមិនបានសួរសំណួរនេះទេនោះ ?

  • ហេតុអ្វីបានជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស័ក្ដិសមខ្លាំងបំផុត ដើម្បីជួយអ្នកឲ្យរៀនពីអ្វីដែលអ្នកត្រូវផ្លាស់ប្តូរ ?

ដំណឹងល្អរបស់ម៉ាកុសបន្ថែមព័ត៌មានលម្អិតសំខាន់ៗមួយចំនួនអំពីព្រះយេស៊ូវគ្រីស្ទទៅក្នុងដំណើររឿងនេះ ។ សូមអាន ម៉ាកុស ១០:២១ ដោយរកមើលភស្តុតាងនៃសេចក្តីពិតដូចតទៅនេះ ៖ ដោយសារព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង នោះទ្រង់នឹងជួយយើងឲ្យដឹងពីអ្វីដែលយើងខ្វះខាតនៅក្នុងការខិតខំរបស់យើងដើម្បីដើរតាមទ្រង់

សូមកត់ចំណាំថា ម៉ាកុស ១០:២១ មិនបានលើកឡើងថា ព្រះអង្គសង្គ្រោះបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដោយសំឡេងនោះទេ ។ ប៉ុន្តែ ម៉ាកុសបានសរសេរថា « ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ » ។ សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតពីរបៀបដែលព្រះយេស៊ូវគ្រីស្ទទតទៅអ្នក និងសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះអ្នក ។

២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទស្រឡាញ់អស់អ្នកដែលមករកទ្រង់ដើម្បីទទួលបានការកែតម្រូវ ?

  • តើការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យកែលម្អ គឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ទ្រង់យ៉ាងដូចម្ដេច ?

  • តើ អេធើរ ១២:២៧ បង្រៀនអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នកបាន ?

សូមអាន ម៉ាកុស ១០:២២ ដើម្បីមើលពីអ្វីដែលមនុស្សកំលោះរូបនេះបានជ្រើសរើសធ្វើ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីផលវិបាកដែលអាចកើតមានមួយចំនួននៃការសម្រេចចិត្តរបស់មនុស្សកំលោះនេះ ។

រូបភាព
Head and shoulders portrait of Elder Bruce R. McConkie.

យើងត្រូវទុកឲ្យនៅងឿងឆ្ងល់អំពីទំនាក់ទំនង [ ដែលមនុស្សកំលោះអ្នកមាននោះ ] អាចបានមានជាមួយនឹងព្រះរាជបុត្រានៃព្រះ ការរាប់អានដែលគាត់អាចនឹងរីករាយជាមួយនឹងពួកសាវក វិវរណៈ និងការនិមិត្តជាច្រើនដែលគាត់អាចនឹងបានទទួល បើគាត់ អាច រស់នៅតាមក្រឹត្យវិន័យនៃនគរសេឡេស្ទាលនោះ ។ តាមការណ៍ជាក់ស្ដែង គាត់នៅតែគ្មានឈ្មោះ តែបើគាត់អាចធ្វើបានវិញនោះ ប្រហែលឈ្មោះរបស់គាត់អាចត្រូវបានគេចងចាំជាកិត្តិយសក្នុងចំណោមពួកបរិសុទ្ធជារៀងរហូតហើយ ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Obedience, Consecration, and Sacrifice » Ensign ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៥១)

  • ប្រសិនបើអ្នកអាចត្រឡប់ទៅអតីតកាលវិញបាន ហើយនិយាយជាមួយមនុស្សកំលោះម្នាក់នេះ មុនពេលគាត់សម្រេចចិត្តដើរចេញពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ តើអ្នកនឹងនិយាយអ្វីទៅកាន់គាត់ ?

តើអ្នកស្ម័គ្រចិត្តទូលសួរ និងស្តាប់បង្គាប់ទេ ?

សូមបិទភ្នែករបស់អ្នក ហើយព្យាយាមស្រមៃថា ព្រះអង្គសង្គ្រោះកំពុងទតមកអ្នកដោយសេចក្តីស្រឡាញ់ដូចគ្នាដែលទ្រង់មានចំពោះមនុស្សកំលោះនៅក្នុងដំណើររឿងនេះដែរ ។

អែលឌើរ លែរី អរ ឡរិន នៃពួកចិតសិបនាក់បានផ្ដល់ការអញ្ជើញ និងការសន្យាដូចខាងក្រោម ។

រូបភាព
Head and shoulders portrait of Elder Bruce R. McConkie.

ខ្ញុំសូមផ្ដល់យោបល់ឲ្យអ្នកចូលរួម ធ្វើលំហាត់ខាងវិញ្ញាណមួយនៅពេលណាមួយឆាប់ៗនេះ អាចជាយប់នេះអំឡុងពេលអ្នកអធិស្ឋាន ។ សូមទូលសួរព្រះអម្ចាស់ដោយរាបសានូវសំណួរដូចតទៅនេះ ៖ « តើមានអ្វីកំពុងរារាំងទូលបង្គំមិនឲ្យរីកចម្រើនបាន ? » ឬសំណួរម្យ៉ាងទៀត ៖ « តើនៅខ្វះអ្វីទៀត ? » បន្ទាប់មក សូមរង់ចាំចម្លើយដោយស្ងប់ស្ងៀម ។ បើអ្នកសួរដោយស្មោះ ចម្លើយនឹងផ្ដល់ឲ្យយ៉ាងច្បាស់ក្នុងពេលឆាប់ៗ ។ វានឹងជាវិវរណៈដែលបម្រុងទុកសម្រាប់អ្នក ។

( លែរី អរ ឡរិន « What Lack I Yet? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

  • តើអ្នកគិតថា ការទទួលយកការផ្ដល់យោបល់របស់អែលឌើរ ឡរិន នឹងមានឥទ្ធិពលអ្វីមកលើជីវិតរបស់អ្នក ? តើការមិនទទួលយកវាមានផលប៉ះពាល់អ្វីខ្លះ ?

  • តើការដឹងពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះអ្នកមានឥទ្ធិពលយ៉ាងណា ទៅលើឆន្ទៈរបស់អ្នកក្នុងការសួរសំណួរនេះ ?

សូមចំណាយពេលបន្តិចឥឡូវនេះ ដើម្បីទូលសួរព្រះពីអ្វីដែលទ្រង់នឹងធ្វើឲ្យអ្នកផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។ វាអាចជាអ្វីមួយដែលអ្នកគួរតែឈប់ធ្វើ ចាប់ផ្តើមធ្វើ ឬធ្វើខុសពីមុន ។ បន្ទាប់មក សូមពិចារណាពីជីវិតរបស់អ្នក ហើយសរសេរគំនិត និងចំណាប់អារម្មណ៍ទាំងឡាយដែលកើតមានដល់អ្នក ។ ( ប្រសិនបើចម្លើយរបស់អ្នកមិនបានមកលឿនទេ សូមបន្តសួរតទៅទៀតដោយការតាំងចិត្តគោរពតាមចម្លើយ នៅពេលអ្នកទទួលវា ។ ព្រះនឹងឆ្លើយនៅពេលដ៏ត្រឹមត្រូវ និងតាមវិធីដ៏ល្អបំផុតសម្រាប់អ្នក ) ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យប្រែចិត្ត គឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ទ្រង់យ៉ាងដូចម្ដេច ?

អែលឌើរ អេស ម៉ាក ផាមមើរ នៃពួកចិតសិបនាក់បានបង្រៀន ៖

រូបភាព
Official Portrait of Elder S. Mark Palmer. Photographed in March 2017.

ប្រសិនបើយើងបន្ទាបខ្លួន នោះយើងនឹងស្វាគមន៍ការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត លះបង់ និងបម្រើ ទុកជាភស្តុតាងនៃសេចក្តីស្រឡាញ់ឥតខ្ចោះរបស់ទ្រង់ចំពោះពួកយើង ។ ក្រៅពីនោះ ការអញ្ជើញឲ្យប្រែចិត្តក៏ជាការអញ្ជើញមួយ ដើម្បីទទួលអំណោយទានដ៏អស្ចារ្យនៃការលើកលែងទោស និងមានសេចក្តីសុខសាន្តផងដែរ ។

( អេស ម៉ាក ផាមមើរ « Then Jesus Beholding Him Loved Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៦ )

តើវាល្អទេក្នុងការបន្តព្រួយបារម្ភអំពីចំណុចខ្វះខាតរបស់យើង ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

រូបភាព
Official Portrait of Elder S. Mark Palmer. Photographed in March 2017.

តើខ្ញុំធ្វើគ្រប់គ្រាន់ហើយឬនៅ ? តើខ្ញុំគួរធ្វើអ្វីទៀត ? សកម្មភាពដែលយើងធ្វើក្នុងការឆ្លើយតបចំពោះសំណួរទាំងនេះ គឺសំខាន់ចំពោះសុភមង្គលរបស់យើងនៅក្នុងជីវិតនេះ និងដ៏នៅអស់កល្បជានិច្ចផងដែរ ។ …

ប៉ុន្តែក្នុងពេលដំណាលគ្នានោះ ព្រះវបិតា និងព្រះយេស៊ូវគ្រីស្ទរបស់យើងមិនចង់ឲ្យយើងត្រូវបង្អាក់ដោយភាពមិនប្រាកដប្រជាឥតឈប់ឈរក្នុងដំណើរនៃជីវិតរមែងស្លាប់ ដោយងឿងឆ្ងល់ថាតើយើងបានធ្វើគ្រប់គ្រាន់ហើយឬនៅដើម្បីបានសង្គ្រោះ និងលើកតម្កើងទេ ។

( ឌែល ជី រិនឡាន់ « Do Justly, Love Mercy, and Walk Humbly with God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១១ )

ម៉ាកុស ១០:២៥ ។ តើ « សត្វអូដ្ឋ [ ដែល ] នឹងចូលតាមប្រហោងម្ជុល » មានន័យដូចម្តេច ?

មនុស្សមួយចំនួនបានប្រកាសថា ប្រហោងម្ជុលគឺជាច្រកទ្វារដ៏តូចមួយនៅឯកំផែងទីក្រុងយេរូសាឡិម ដែលតម្រូវឲ្យសត្វអូដ្ឋជម្រុះបន្ទុករបស់វា ដើម្បីអាចចូលរួច ។ គ្មានភស្ដុតាងណាបញ្ជាក់ថា ទ្វារដូច្នេះមាននៅកន្លែងណានោះទេ ។ អ្នកដទៃទៀតបានផ្ដល់យោបល់ថា ការផ្លាស់ប្ដូរអក្សរមួយនៅក្នុងអត្ថបទភាសាក្រិក នឹងផ្លាស់ប្ដូរបទគម្ពីរនេះទៅជាមានន័យថា ខ្សែពួរ ពុំមែនជាសត្វអូដ្ឋទេ ដែលនឹងត្រូវចាក់ចូលតាមប្រហោងម្ជុលនោះ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលព្រះយេស៊ូវបានសំដៅទៅលើសត្វអូដ្ឋចូលតាមប្រហោងម្ជុល វាទំនងជាឧទាហរណ៍បំភ្លើស ជាការបំភ្លើសដោយចេតនាដើម្បីបង្រៀនថា « នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ [ ពិបាកអូសអ្នកមានឲ្យចូលនគរព្រះ ] » ( ម៉ាថាយ ១៩:២៣ ) ។

( New Testament Student Manual [ សៀវភៅសិក្សាប្រព័ន្ធអប់រំសាសនាចក្រ ឆ្នាំ ២០១៤ ] ទំព័រ ៦៣ )

ម៉ាកុស ១០:២៣–២៧ ។ តើវាពិបាកខ្លាំង ឬក៏មិនអាចទៅរួចឬ ដែលអ្នកមាននឹងចូលទៅស្ថានសួគ៌នោះ ?

ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ១០:២៧ អានថា « ចំពោះមនុស្សដែល ទុកចិត្តទៅលើទ្រព្យសម្បត្តិ វាមិនអាចមានទេ ប៉ុន្តែវាអាច មានបាន ចំពោះមនុស្សដែលទុកចិត្តទៅលើព្រះ និងចាកចោលអ្វីៗទាំងអស់ ដោយព្រោះខ្ញុំ ដ្បិតបើ ធ្វើ ទាំងអស់ នេះ បាន គឺអាចទៅរួចហើយ » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ១០:២៦ [ នៅក្នុង ម៉ាកុស ១០:២៧ ] ) ។