ថ្នាក់​សិក្ខាសាលា
លូកា ៧:៣៦–៥០


លូកា ៧:៣៦–៥០

« ដ្បិតនាងមានសេចក្តីស្រឡាញ់ជាច្រើន »

រូបភាព
illustration of woman wiping Jesus’ feet

ព្រះយេស៊ូវបានសោយអាហារនៅផ្ទះរបស់ផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូន ។ ស្ត្រីម្នាក់ដែលស៊ីម៉ូនយល់ថាជា « មនុស្សមានបាប » បានចូល ហើយ « ទៀបព្រះបាទ [ របស់ព្រះអង្គសង្គ្រោះ ] ទាំងយំ » បានយកសក់ក្បាលនាងជូតព្រះបាទា « ក៏ថើបព្រះបាទ … ហើយយកប្រេងក្រអូបលាបផង » ( លូកា ៧:៣៧–៣៩ ) ។ ជាការឆ្លើយតបនឹងគំនិតរបស់ស៊ីម៉ូន ព្រះអង្គសង្គ្រោះបានចែករំលែករឿងប្រៀបប្រដូចមួយអំពីការអត់ទោស និងសេចក្តីស្រឡាញ់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបរបស់អ្នក ។

រូបភាព
Shows two stick figures, one going toward Christ, the other going away from Christ
រូបភាព
Official Portrait of Elder Larry R. Lawrence. Photographed March 2017.

Heavenly Father knows our divine potential. He rejoices every time we take a step forward. To Him, our direction is ever more important than our speed.

(Larry R. Lawrence, “What Lack I Yet?,” Ensign or Liahona, Nov. 2015, 35)

  • តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ អំពីមនុស្សនៅក្នុងដ្យាក្រាមនេះ ?

  • តើចម្ងាយរបស់ពួកគេពីព្រះអង្គសង្គ្រោះ និងទិសដៅដែលពួកគេកំពុងទៅ អាចបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់យ៉ាងដូចម្តេច ?

សូមគិតមួយភ្លែតអំពីកន្លែងដែលអ្នកអាចដាក់ខ្លួនអ្នកនៅលើដ្យាក្រាមនេះ និងទិសដៅដែលអ្នកនឹងត្រូវទៅ ។អែលឌើរ លែរី អរ ឡរិន ដែលកាលនោះជាសមាជិកម្នាក់នៃពួកចិតសិបនាក់បានពន្យល់ ៖

  • ហេតុអ្វីបានជាអ្នកគិតថា ទិសដៅខាងវិញ្ញាណដែលយើងកំពុងដើរទៅ គឺសំខាន់ជាងល្បឿនរបស់យើង ?

ព្រះអម្ចាស់មានព្រះទ័យរីករាយណាស់ ពេលយើងខិតខំប្រែចិត្ត ( សូមមើល លូកា ១៥:៧ ; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៣ ) ។ វិធីមួយដើម្បីពិពណ៌នាអំពីការប្រែចិត្តគឺ ការងាកចេញពីអំពើបាប និងឆ្ពោះទៅរកព្រះ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណ ដែលអាចជួយអ្នកឲ្យងាកចេញពីអំពើបាប និងឆ្ពោះទៅរកព្រះអង្គសង្រ្គោះបាន ។

រូបភាព
Shows two stick figures, one going toward Christ, the other going away from Christ

លូកា មាននូវដំណើររឿងអំពីព្រះយេស៊ូវ ដែលសោយអាហារនៅផ្ទះរបស់ផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូន ។ នៅពេលដែលព្រះយេស៊ូវគង់នៅជាមួយស៊ីម៉ូន នោះមានស្ដ្រីម្នាក់បានចូលមកឯទ្រង់ ជាស្ដ្រីដែលមានកេរ្តិ៍ឈ្មោះថាជាមនុស្សមានបាបម្នាក់ ( សូមមើល លូកា ៧:៣៧, ៣៩ ) ។

សូមអាន លូកា ៧:៣៦–៣៩ ដោយរកមើលអ្វីដែលបានកើតឡើង នៅពេលដែលស្ត្រីនោះបានមករកព្រះយេស៊ូវក្នុងពេលបរិភោគអាហារនេះ ។

  • តើអ្នកបានកត់សម្គាល់ឃើញអ្វីអំពីស៊ីម៉ូន ? អំពីស្ត្រីនោះ ?

ព្រះយេស៊ូវជ្រាបពីគំនិតរបស់ស៊ីម៉ូន ហើយបានប្រើរឿងប្រៀបប្រដូចមួយ ។ សូមអាន លូកា ៧:៤០–៤៣ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនស៊ីម៉ូន តាមរយៈរឿងប្រៀបប្រដូចនេះ ។ វាអាចមានគុណប្រយោជន៍ដែលដឹងថា មួយកាក់គឺជាចំនួនប្រាក់ ដែលកម្មករម្នាក់នឹងរកបានក្នុងមួយថ្ងៃ ( សូមមើល ខទី ៤១ ) ។

  • តើរឿងប្រៀបប្រដូចនេះអាចជួយស៊ីម៉ូនឲ្យយល់ពីតម្រូវការនៃការអត់ទោសសម្រាប់ខ្លួនគាត់ផ្ទាល់ដោយរបៀបណា ?

នៅជំនាន់របស់ព្រះអង្គសង្រ្គោះ វាជាទម្លាប់សម្រាប់ម្ចាស់ផ្ទះដែលគោរពភ្ញៀវកិត្តិយសរបស់គាត់ តាមរយៈការប្រព្រឹត្ដដោយសប្បុរសដូចជា ការថើបពួកគេពេលទទួលស្វាគមន៍ភ្ញៀវ ការផ្តល់ទឹកឲ្យពួកគេលាងជើងពួកគេ និងការចាក់ប្រេងលើក្បាលរបស់ពួកគេ ( សូមមើល ជេមស៍ អ៊ី ថាល់មេហ្គ Jesus the Christ[ ឆ្នាំ ១៩១៦ ] ទំព័រ ២៦១ ) ។ ដូចបានកត់ត្រានៅក្នុង លូកា ៧:៤៤–៤៦ ព្រះអង្គសង្គ្រោះបានចង្អុលបង្ហាញថា ស៊ីម៉ូនមិនបានផ្តល់ការគួរសមទាំងនេះដល់ព្រះយេស៊ូវទេ ខណៈដែលស្ត្រីនោះបានបង្ហាញសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះទ្រង់ ។

  • តើអ្នកគិតថា ស្ត្រីនេះបានយល់អ្វីខ្លះអំពីព្រះយេស៊ូវ ដែលស៊ីម៉ូនប្រហែលជាមិនយល់ ?

  • តើមានភស្ដុតាងអ្វីខ្លះដែលអ្នកឃើញថា ស្ត្រីនោះបានប្រែចិត្ត ឬងាកចេញពីអំពើបាបរបស់ខ្លួន និងឆ្ពោះទៅរកព្រះអង្គសង្រ្គោះ ?

សូមអាន លូកា ៧:៤៧–៥០ ដោយរកមើលមូលហេតុ ដែលព្រះអម្ចាស់បានអត់ទោសឲ្យស្ត្រីម្នាក់នេះពីអំពើបាបរបស់នាង ។

  • តើអ្នកមានគំនិត ឬអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ នៅពេលអ្នកបានសិក្សាពីដំណើររឿងនេះ ?

  • តើអ្នកបានរៀនអ្វីខ្លះពីដំណើររឿងនេះ ?

អែលឌើរ ឌេល ជី រេនឡាន់ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែករំលែកការបង្រៀនដែលទាក់ទងនឹងដំណើររឿងនេះ ដែលបានកត់ត្រានៅក្នុង លូកា ។ សូមមើលវីដេអូ « That I Might Draw All Men unto Me » ( ១៣:៣៩ ) ចាប់ពីលេខកូដម៉ោង ៤:២២ ដល់ ៥:០៣ ឬអានអត្ថបទខាងក្រោម ។

រូបភាព
Official Portrait of Elder Larry R. Lawrence. Photographed March 2017.

The closer we are to Jesus Christ in the thoughts and intents of our hearts, the more we appreciate His innocent suffering, the more grateful we are for grace and forgiveness, and the more we want to repent and become like Him. Our absolute distance from Heavenly Father and Jesus Christ is important, but the direction we are heading is even more crucial. God is more pleased with repentant sinners who are trying to draw closer to Him than with self-righteous, faultfinding individuals who, like the Pharisees and scribes of old, do not realize how badly they need to repent.

(Dale G. Renlund, “That I Might Draw All Men unto Me,” Ensign or Liahona, May 2016, 40)

  • តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុងសេចក្តីថ្លែងការណ៍នេះ ដែលជួយបង្កើនការយល់ដឹងរបស់អ្នកអំពីអ្វី ដែលអ្នកទើបតែបានសិក្សានៅក្នុង លូកា ?

  • តើបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យមានអារម្មណ៍ស្រឡាញ់ និងការដឹងគុណកាន់តែខ្លាំងចំពោះព្រះអង្គសង្គ្រោះ និងសេចក្ដីមេត្តាករុណាដែលទ្រង់បានប្រទានឲ្យយើង ?

  • What have you learned about the Savior today that can help you in your efforts to repent?

1. Answer the following question in at least three sentences:

សូមចងចាំថា ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍មួយ ឬគ្រាន់តែសម្រាប់អំពើបាបធ្ងន់ធ្ងរនោះទេ ។ ការប្រែចិត្តគឺជាដំណើរការមួយ ហើយយើងកំពុងប្រែចិត្តគ្រប់ពេលដែលយើងខិតខំខិតទៅជិតព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់ ។

សូមក្រឡេកមើលរូបភាពរបស់ព្រះអង្គសង្រ្គោះ និងដ្យាក្រាមដែលមានរូបមនុស្ស ហើយគិតអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងទិសដៅដែលអ្នកកំពុងតែដើរទៅ ។ សូមបង្កើតផែនការដើម្បីបង្កើនសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្រ្គោះ តាមរយៈការប្រែចិត្តជារៀងរាល់ថ្ងៃ ។ សូមបំពេញលំហាត់ខាងក្រោមនៅលើសន្លឹកក្រដាសដាច់ដោយឡែកមួយ ដើម្បីអ្នកអាចរក្សាវាជាឯកជនបាន ។ អ្នកអាចមានឱកាសតាមដានបទពិសោធន៍នេះនៅក្នុងមេរៀនក្រោយ ។

មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ដែលមានបន្ទាប់ពីមេរៀនអំពី ម៉ាថាយ ៨–១៣; ម៉ាកុស ២–៥; និង លូកា ៧, ៩ ១១ សំដៅទៅលើផែនការនេះ ហើយសូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីការរីកចម្រើនរបស់ពួកគេ ។

  • តើមានអ្វីមួយដែលអ្នកត្រូវឈប់ធ្វើ ដើម្បីចូលទៅជិតព្រះអង្គសង្គ្រោះដែរឬទេ ? តើអ្នកនឹងបញ្ឈប់វាដោយរបៀបណា ?

  • តើមានអ្វីមួយដែលអ្នកត្រូវចាប់ផ្តើមធ្វើ ដើម្បីចូលទៅកាន់តែជិតព្រះអង្គសង្រ្គោះដែរឬទេ ? តើអ្នកនឹងចាប់ផ្ដើមធ្វើវាដោយរបៀបណា ?

សូមឆ្លើយសំណួរខាងក្រោមនេះសម្រាប់ការបញ្ជូនកិច្ចការរបស់អ្នក ៖

  • តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ដែលអាចជួយអ្នកក្នុងការខិតខំប្រែចិត្តរបស់អ្នក ?

សូមជ្រើសយកប៊ូតុង ចាប់ផ្ដើមកិច្ចការ ឬផ្ទាំង ការដាក់ស្នើ ដើម្បីវាយបញ្ចូលចម្លើយរបស់អ្នក ។

រូបភាព
Official portrait of President Russell M. Nelson taken January 2018

Nothing is more liberating, more ennobling, or more crucial to our individual progression than is a regular, daily focus on repentance. Repentance is not an event; it is a process. It is the key to happiness and peace of mind. When coupled with faith, repentance opens our access to the power of the Atonement of Jesus Christ.

(Russell M. Nelson, “We Can Do Better and Be BetterEnsign or Liahona, May 2019, 67).