ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២

ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ

រូបភាព
Teen girl talking to two other teens.

ការចងចាំវគ្គបទគម្ពីរ និងអ្វីដែលវាបង្រៀនអាចជួយអ្នកតាមវិធីជាច្រើន ។ មេរៀននេះមានបំណងជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយចំនួន ។

ការប្រើប្រាស់ព្រះគម្ពីរដើម្បីចែកចាយដំណឹងល្អ

សូមស្រមៃថា អ្នកកំពុងពិភាក្សាអំពីជំនឿសាសនាជាមួយមិត្តភក្តិរបស់អ្នកឈ្មោះ ស៊ីលវីយ៉ា ។ នាងចូលព្រះវិហារគ្រីស្ទានក្នុងស្រុកមួយ ហើយឧស្សាហ៍ព្យាយាមក្នុងការសិក្សា និងរៀនសូត្រពីព្រះគម្ពីរប៊ីបណាស់ ។ ស៊ីលវីយ៉ា សួរអ្នកអំពីជំនឿរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ពិធីបុណ្យជ្រមុជទឹក និងបព្វជិតភាព ។

  • តើអ្នកមានទំនុកចិត្តប៉ុណ្ណាក្នុងការឆ្លើយសំណួររបស់ ស៊ីលវីយ៉ា ? ហេតុអ្វីទៅ ?

  • តើការចេះវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះនៃបទគម្ពីរនោះអាចជួយក្នុងស្ថានភាពនេះបានដោយរបៀបណា ?

  • តើអ្នកបានជួបប្រទះស្ថានភាពអ្វីខ្លះ នៅពេលដែលវាមានគុណប្រយោជន៍ ក្នុងការចេះវគ្គបទគម្ពីរឲ្យបានគ្រប់គ្រាន់ដើម្បីប្រើវាបាន ?

មេរៀននេះអាចជួយអ្នកឲ្យរៀបចំខ្លួនសម្រាប់ស្ថានភាពបែបនេះ ហើយសញ្ជឹងគិតពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដូចខាងក្រោម ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះ និងឃ្លាគន្លឹះនៅក្នុងវគ្គបទគម្ពីរនេះ ប្រសិនបើអ្នកមិនទាន់បានធ្វើនៅឡើយទេ ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹកហើយអំពីព្រះវិញ្ញាណនោះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

កាតជំនួយការចងចាំ

សេចក្តីណែនាំដូចខាងក្រោមនេះគឺផ្អែកលើអ្នកជ្រើសរើសដើម្បីសិក្សាសេចក្ដីយោងចំនួនប្រាំមួយ និងឃ្លាគន្លឹះរបស់សេចក្តីយោងនេះ ។ ប្រសិនបើអ្នកជ្រើសរើសស្វែងយល់បន្ថែម នោះអ្នកអាចកែសម្រួលសកម្មភាពនេះតាមរបៀបមួយ ដែលអនុញ្ញាតឲ្យអ្នកបង្កើតកាតប្រើបានគ្រប់គ្រាន់ ។

សូមប្រើក្រដាសម្ខាងទៀតទាំងអស់ ដោយគូសជួរឈរពីរដែលមានប្រអប់បីមានទំហំស្មើៗគ្នានៅក្នុងជួរឈរនីមួយៗ ។ សូមផ្ងារក្រដាសឡើងលើ ហើយធ្វើសកម្មភាពដូចគ្នានៅលើក្រដាសម្ខាងនេះ ។ សូមជ្រើសរើសវិធី មួយ ក្នុងចំណោមវិធីខាងក្រោមដើម្បីបង្កើតកាតជំនួយដល់ការចងចាំ ដែលអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាគន្លឹះទាំងនេះចាំ ។

ជម្រើស ក ៖ កាតជំនួយការចងចាំជារូបភាព

  1. នៅលើក្រដាសម្ខាង សូមសរសេរសេចក្តីយោងព្រះគម្ពីរដែលអ្នកបានជ្រើសរើសនៅក្នុងប្រអប់មួយ ។

  2. សូមត្រឡប់ក្រដាសឡើង ។ នៅក្នុងប្រអប់ដូចគ្នានៅលើក្រដាសម្ខាងទៀត សូមគូររូបភាពសាមញ្ញមួយដើម្បីជួយអ្នកឲ្យចងចាំឃ្លាបទគម្ពីរគន្លឹះសម្រាប់សេចក្ដីយោងនេះ ។ ឧទាហរណ៍ សម្រាប់ ម៉ាថាយ ៥:១៤–១៦ អ្នកអាចគូរអ្វីដូចខាងក្រោមនេះដើម្បីជួយអ្នកឲ្យចងចាំឃ្លាគន្លឹះដែលថា « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោក » ។

    រូបភាព
    Illustration of people with a lightbulb. One person is alone representing letting your light shine.

    សូមធ្វើជំហានទាំងនេះម្តងទៀតសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ ដែលអ្នកបានជ្រើសរើសសម្រាប់មេរៀននេះ ។

ជម្រើស ខ ៖ សេចក្ដីយោង និងកាតជំនួយការចងចាំឃ្លាគន្លឹះ

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗដែលអ្នកបានជ្រើសរើស តាមរបៀបមួយដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសារនៃវគ្គបទគម្ពីរនេះ ។ ឧទាហរណ៍ អ្នកអាចសរសេរ យ៉ូហាន ៣:៥ ឡើងវិញដូចតទៅ ៖ « ព្រះយេស៊ូវបានពន្យល់ថា អ្នកមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានទេ បើគ្មានការជ្រមុជទឹក និងការទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធនោះ » ។

  1. នៅលើក្រដាសម្ខាង សូមសរសេរសេចក្តីយោងបទគម្ពីរនៅក្នុងប្រអប់នីមួយៗ ។

  2. សូមត្រឡប់ក្រដាសឡើង ហើយសរសេរឃ្លាបទគម្ពីរគន្លឹះ ( បង្ហាញក្នុងតារាង ) នៅក្នុងប្រអប់ដែលមានសេចក្តីយោងត្រឹមត្រូវនៅផ្នែកម្ខាងទៀត ។ សូមធ្វើដូចគ្នានេះសម្រាប់ប្រអប់នីមួយៗ ។

សូមកាត់ផ្នែកនីមួយៗជាសន្លឹកកាត ហើយប្រើវាដើម្បីទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាគន្លឹះទាំងនេះ ។ សូមពិចារណាស្វែងរកជំនួយពីសមាជិកគ្រួសារ និងមិត្តភក្តិដើម្បីជួយឲ្យអ្នកទន្ទេញចាំ ។

១ . សូមពិចារណាចែករំលែករូបថតកាតរបស់អ្នកជាមួយគ្រូរបស់អ្នក ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើវគ្គបទគម្ពីរ និងឃ្លាគន្លឹះណាមួយដែលអ្នកយល់ថាមានគុណប្រយោជន៍បំផុតចំពោះ ស៊ីលវីយ៉ា ហើយហេតុអ្វីទៅ ?

  • តើសេចក្តីពិតអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលអ្នកអាចចែករំលែកជាមួយនាងដោយប្រើវគ្គបទគម្ពីរទាំងនេះ ?

  • តើមានវិធីអ្វីខ្លះដែលការទន្ទេញសេចក្តីយោង និងសេចក្តីពិតចេញពីបទគម្ពីរនេះអាចជួយដល់អ្នក ?