ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១១:១–៤៦ ផ្នែកទី ១


យ៉ូហាន ១១:១–៤៦ ផ្នែកទី ១

ព្រះយេស៊ូវបានប្រោសឡាសារឲ្យរស់ពីស្លាប់

រូបភាព
Christ at the tomb of Lazarus. He has His hand extended to the entry of the tomb as He commands Lazarus to rise from the dead. Lazarus (in burial robes) is visible standing inside the entry to the tomb. A man is moving the stone door of the tomb away from the tomb entry. Several people (men and women) are watching the miracle in amazement.

ម៉ារា និងម៉ាថាបានទូលសូមព្រះយេស៊ូវឲ្យយាងមកជួយឡាសារ ដែលជាបងប្រុសកំពុងឈឺរបស់ពួកគេ ។ ព្រះយេស៊ូវបានពន្យារការយាងដំណើររបស់ទ្រង់ ហើយបានយាងមកដល់ក្រោយពេលឡាសារស្លាប់បានបួនថ្ងៃ ។ ព្រះយេស៊ូវបានបង្ហាញការអាណិតអាសូររបស់ទ្រង់ ហើយព្រះកន្សែងជាមួយនឹងបងប្អូនស្រីទាំងនោះ ។ បន្ទាប់មក ទ្រង់បានប្រោសឡាសារឲ្យរស់ពីស្លាប់ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងគោលការណ៍នានា ដែលអាចដឹកនាំអ្នកឲ្យឆ្លងកាត់ឧបសគ្គនៅក្នុងជីវិតនេះបាន ។

សូមគិតអំពីនរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកផ្ទាល់ ។ សូមស្រមៃថា ពួកគេធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ដែលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ។

  • តើអ្នកអាចមានអារម្មណ៍យ៉ាងណាខ្លះ ?

  • តើអ្នកអាចធ្វើអ្វីបាន ?

  • តើអ្នកអាចមានសំណួរអ្វីខ្លះ ?

នៅក្នុង យ៉ូហាន ១១ ម៉ារា ម៉ាថា និងឡាសារបានប្រឈមមុខនឹងកាលៈទេសៈនេះ ។ ទោះបីជាបទពិសោធន៍របស់ពួកគេទាក់ទងនឹងជំងឺ និងការស្លាប់ក៏ដោយ ក៏យើងអាចអនុវត្តគោលការណ៍ដែលយើងរៀនពីបទពិសោធន៍របស់ពួកគេនេះ ចំពោះបញ្ហាប្រឈមនានាដែលយើងអាចជួបប្រទះបានដែរ ។

១. សូមធ្វើកិច្ចការដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

នៅផ្នែកខាងលើក្រដាសរបស់អ្នក សូមសរសេរ « អ្វីដែលអ្នកត្រូវដឹង នៅពេលជួបបញ្ហាប្រឈម » ។ ពេញមួយមេរៀននេះ សូមគិតអំពីបញ្ហាប្រឈមដែលអ្នកកំពុងប្រឈម ឬអាចនឹងប្រឈម ។ សូមព្យាយាមកំណត់សេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ដែលអ្នកមានអារម្មណ៍ថាអាចដឹកនាំអ្នក និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកអំឡុងឧបសគ្គទាំងនោះបាន ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងក្រដាសរបស់អ្នក ។ សូមគិតដោយប្រុងប្រយ័ត្នអំពីរបៀបដែលសេចក្តីពិតនីមួយៗដែលអ្នកស្គាល់នេះ អាចជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ចំពោះ និងមកពីព្រះអង្គសង្គ្រោះ ។

ការស្វែងរកសេចក្ដីពិត

ជំនាញសិក្សាព្រះគម្ពីរមួយដែលអាចមានប្រយោជន៍ក្នុងការកំណត់គោលការណ៍គឺ ការផ្អាកនៅពេលអ្នកសម្គាល់ឃើញព័ត៌មានលម្អិតសំខាន់ៗ ដើម្បីសួរសំណួរសាមញ្ញៗដូចជាសំណួរទាំងនេះ ៖

  • តើព្រះវរបិតាសួគ៌មានព្រះទ័យឲ្យខ្ញុំរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ?

  • តើដំណើររឿងនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

សូមអាន យ៉ូហាន ១១:១–៧ ហើយសួរខ្លួនឯងអំពីសំណួរមុនៗ ។

មានគោលការណ៍ផ្សេងៗមួយចំនួន ដែលអ្នកអាចកំណត់បានចេញពីខគម្ពីរទាំងនេះ ។ ខាងក្រោមនេះគឺជាឧទាហរណ៏មួយចំនួន ។ ចំពោះឧទាហរណ៍អំពីគោលការណ៍នីមួយៗ សូមពិចារណាគូសសម្គាល់ឃ្លា ឬព័ត៌មានលម្អិតមកពីខគម្ពីរ ដែលអ្នកបានអានដែលគាំទ្រដល់គោលការណ៍នេះ ។

ទោះបីជាព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងក៏ដោយ ក៏យើងនឹងទទួលបានការសាកល្បងដែរ ។

បើទោះជានៅពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ក៏ដោយ ក៏យើងនឹងនៅតែទទួលបានការសាកល្បងដែរ ។

នៅពេលយើងប្រឈមមុខនឹងបញ្ហា នោះយើងអាចស្វែងរកជំនួយពីព្រះអម្ចាស់បាន ហើយទ្រង់នឹងឆ្លើយតបតាមពេលវេលា និងតាមរបៀបផ្ទាល់ខ្លួនរបស់ទ្រង់ ។

សូមពិចារណាសរសេរគោលការណ៍ទាំងនេះនៅលើសន្លឹកក្រដាសរបស់អ្នក ។

  • តើការដឹងពីសេចក្ដីពិតទាំងនេះជួយដល់អ្នកយ៉ាងដូចម្តេចដែរ ?

ពីរថ្ងៃបន្ទាប់ពីព្រះអង្គសង្គ្រោះបានដឹងអំពីជំងឺរបស់ឡាសារ នោះព្រះអង្គសង្គ្រោះបានធ្វើដំណើរទៅផ្ទះរបស់ឡាសារ ។ នៅពេលទ្រង់យាងមកដល់ ឡាសារបានស្លាប់អស់រយៈពេលបួនថ្ងៃហើយ ( សូមមើល យ៉ូហាន ១១:១៧ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីសារៈសំខាន់នៃរយៈពេលបួនថ្ងៃ ។

រូបភាព
Head and shoulders portrait of Elder Bruce R. McConkie.

ភាពស្អុយរលួយនៃសាកសពកំពុងកើតឡើង ដោយសារការស្លាប់មានរយៈពេលយូរមកហើយ ។ … ចំពោះពួកសាសន៍យូដាពាក្យថាបួនថ្ងៃមានសារៈសំខាន់ណាស់ចំពោះពួកគេ វាគឺជាការជឿដ៏មានប្រជាប្រិយភាពនៅក្នុងចំណោមពួកគេដែលថា នៅថ្ងៃទីបួន វិញ្ញាណបានចាកចេញផុតទៅ ហើយពុំវិលត្រឡប់មកតំបន់ក្បែរសាកសពវិញឡើយ ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៥៣៣ )

សូមបន្តការអនុវត្តធ្វើការសម្គាល់គោលការណ៍នានា នៅពេលអ្នកអាន យ៉ូហាន ១១:១៨–៤៦ ។ ម៉្យាងទៀតអ្នកអាចមើលវីដេអូ « Lazarus Is Raised from the Dead » ពីលេខកូដម៉ោង ២:០៤ ដល់ ៧:៤៣ ហើយអានតាមក្នុងព្រះគម្ពីររបស់អ្នក ។ សូមផ្អាកម្តងម្កាល ហើយសួរខ្លួនឯង នៅពេលអ្នកជួបព័ត៌មានលម្អិតសំខាន់ៗ ដូចជាអ្វីដែលម៉ារា និងម៉ាថាបានធ្វើ ដើម្បីបង្ហាញសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ឬរបៀបដែលព្រះអង្គសង្គ្រោះឆ្លើយតបនៅក្នុងស្ថានភាពនីមួយៗ ។ សូមបន្ថែមលើឯកសារគោលការណ៍របស់អ្នកដែលអ្នករកឃើញ ហើយពិចារណាគូសសម្គាល់ព័ត៌មានលម្អិតសំខាន់ៗ និងធ្វើការកត់ចំណាំផ្សេងទៀតនៅក្នុងព្រះគម្ពីររបស់អ្នក ។

  • តើព្រះវរបិតាសួគ៌មានព្រះទ័យឲ្យអ្នករៀនអ្វីខ្លះចេញពីដំណើររឿងនេះ ?

តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

សូមសួរខ្លួនអ្នកនូវសំណួរខាងក្រោមនេះខ្លះ ឬទាំងអស់ ហើយចាំមើលថាតើពួកគេជួយអ្នកឲ្យស្គាល់គោលការណ៍ជាច្រើនទៀតដែលអ្នកអាចបន្ថែមទៅក្នុងឯកសាររបស់អ្នកបានទេ ។

  • តើម៉ារា និងម៉ាថាបានធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអំឡុងការសាកល្បងរបស់ពួកគេ ?

  • តើការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេបង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ ?

  • តើធាតុអ្វីខ្លះនៃដំណើររឿងនេះបង្រៀនអ្នកឲ្យទុកចិត្តកាន់តែខ្លាំងលើព្រះអង្គសង្គ្រោះ ?

  • តើការផ្អាកនៅពេលអ្នករកឃើញព័ត៌មានលម្អិតសំខាន់ៗ និងសួរសំណួរ ជួយអ្នកក្នុងការសិក្សារបស់អ្នកយ៉ាងដូចម្តេចដែរ ?

២. សូមធ្វើកិច្ចការដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមស្រមៃថា អ្នកមានឱកាសនិយាយជាមួយនឹងនរណាម្នាក់ ដែលបានឆ្លងកាត់ការសាកល្បងដ៏ពិបាក ។ សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយ ដែលអ្នកបានរកឃើញពី យ៉ូហាន ១១:១–៤៦ ហើយចែកចាយពីរបៀបដែលគោលការណ៍នោះអាចជួយដល់ពួកគេបាន ។ សូមរួមបញ្ចូលគំនិតរបស់អ្នកអំពីអ្វី ដែលគោលការណ៍នេះអាចជួយបុគ្គលនេះឲ្យយល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងព្រះរាជបំណងរបស់ទ្រង់ចំពោះយើង ។

៣. សូមធ្វើកិច្ចការដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមអានតាមគោលការណ៍ដែលអ្នកបានសរសេរនៅលើក្រដាស « អ្វីដែលអ្នកត្រូវដឹង នៅពេលជួបបញ្ហាប្រឈម » ។ នៅផ្នែកខាងក្រោមនៃក្រដាសនោះ សូមបន្ថែមការឆ្លើយតបរបស់អ្នកចំពោះសំណួរខាងក្រោម ។

  • តើគោលការណ៍មួយណា ដែលអ្នកត្រូវផ្តោតខ្លាំងបំផុតនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកនាពេលឥឡូវនេះ ? ហេតុអ្វី ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដែលជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ចំពោះទ្រង់ទាំងទ្វេ និងមកពីទ្រង់ទាំងទ្វេ ?

  • តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ ? តើអ្នកនឹងធ្វើវាដោយរបៀបណា ?

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ? 

ហេតុអ្វីខ្ញុំរងទុក្ខ ពេលខ្ញុំព្យាយាមធ្វើជាមនុស្សសុចរិត ?

អែលឌើរ ម៉ាថាយ អេស ហូឡិន នៃពួកចិតសិបនាក់បានបង្រៀន ៖

រូបភាព
Matthew S. Holland Official Portrait.

មានព្រះមួយអង្គដែលយល់ជ្រាបដឹងឥតខ្ចោះនូវអ្វីដែលបងប្អូនកំពុងជួប ដែលទ្រង់ « មានអំណាចជាងអ្វីៗនៅលើផែនដីនេះទាំងអស់ » [ នីហ្វៃទី១ ៤:១ ] ហើយទ្រង់ « អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែល [ បងប្អូន ] សូម ឬគិត » [ អេភេសូរ ៣:២០ ] ។ ។ ដំណើរការនឹងកើតឡើងតាមរបៀបរបស់ទ្រង់ និងតាមពេលរបស់ទ្រង់ ប៉ុន្តែព្រះគ្រីស្ទ តែងតែ ត្រៀមជាស្រេចដើម្បីព្យាបាលគ្រប់ក្ដីឈឺចាប់របស់បងប្អូន ។

នៅពេលបងប្អូនអនុញ្ញាតឲ្យទ្រង់ធ្វើដូច្នោះ បងប្អូននឹងឃើញថា ការរងទុក្ខរបស់បងប្អូនមិនអសារឥតការទេ ។ … បងប្អូនឃើញហើយ ធម្មជាតិនៃព្រះ និងគោលបំណងនៃការមានជីវិតនៅលើផែនដីរបស់យើង គឺសុភមង្គល ប៉ុន្តែយើងមិនអាចក្លាយជាតួអង្គឥតខ្ចោះដែលមានអំណរដ៏ទេវភាព ដោយគ្មានបទពិសោធន៍ដែលសាកល្បងយើងនោះទេ ជួនកាលយើងត្រូវខិតខំអស់ពីលទ្ធភាពរបស់យើង ។ ដូចប៉ុលនិយាយថា សូម្បីតែព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ត្រូវបានធ្វើឲ្យ « បានគ្រប់លក្ខណ៍ [ ឬពេញលេញ ] ដោយរងទុក្ខលំបាក » ដែរ [ ហេព្រើរ ២:១០ ] ។ ដូច្នេះហើយ ចូរចាំការពារទាស់នឹងការខ្សឹបរបស់សាតាំងដែលថា បើបងប្អូនជាមនុស្សល្អជាងនេះ នោះបងប្អូននឹងចៀសផុតពីការសាកល្បងបែបនោះ ។

បងប្អូនក៏ត្រូវទប់ទល់នឹងការកុហកដែលថា ទុក្ខលំបាករបស់បងប្អូនហាក់ដូចជាស្នើថា បងប្អូនឈរនៅក្រៅរង្វង់នៃមនុស្សជម្រើសរបស់ព្រះ ដែលហាក់ដូចជារំកិលយ៉ាងលឿនពីស្ថានភាពមានពរមួយទៅស្ថានភាពមួយផ្សេងទៀត ។ …

បងប្អូនប្រុសស្រី សេចក្ដីទុក្ខវេទនានៅក្នុងសុចរិតភាព ជួយធ្វើឲ្យបងប្អូនមានលក្ខណៈគ្រប់គ្រាន់ជាពួករើសតាំងរបស់ព្រះ មិនមែនធ្វើឲ្យបងប្អូនខុសពីនេះនោះទេ ។

( ម៉ាថាយ អេស ហូឡិន « The Exquisite Gift of the Son » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៦–៤៧ )