ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១:១–៥១


យ៉ូហាន ១:១–៥១

ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ

រូបភាព
Frontal head and shoulders portrait of Jesus Christ. Christ is depicted wearing red and white robes. In 1989, a correlation review committee evaluated the painting with regard to its suitability for Church use. The painting was rated a “5” on a scale of 1-5 (with “5” as the high).

សាវកយ៉ូហានបានកំណត់ពីតួនាទី និងព្រះបរមងារជាច្រើនរបស់ព្រះអង្គសង្គ្រោះនៅក្នុងជំពូកដំបូងនៃដំណើររឿងរបស់លោក ។ មេរៀននេះនឹងជួយអ្នកឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ នៅពេលអ្នកស្គាល់ និងរៀនអំពីព្រះបរមងារ និងតួនាទីមួយចំនួនរបស់ទ្រង់ ។

ព្រះបរមងារ និងតួនាទី

ក្នុងរយៈពេល ៦០ វិនាទី សូមសរសេរងារ ឬតួនាទីរបស់អ្នកផ្ទាល់ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ( ឧទាហរណ៍ បងប្អូនជីដូនមួយ សិស្ស លេខានៅក្នុងថ្នាក់យុវនារីរបស់អ្នកជាដើម ) ។

សូមជ្រើសរើសងារ ឬតួនាទីមួយដោយចៃដន្យពីបញ្ជីរបស់អ្នក ហើយស្រមៃថា វាគឺជារឿងតែមួយគត់ដែលនរណាម្នាក់ដឹងអំពីអ្នក ។

  • តើមានព័ត៌មានសំខាន់ៗណាទៀត ដែលពួកគេនឹងបាត់ ប្រសិនបើពួកគេដឹងតែព័ត៌មានទាំងនោះប៉ុណ្ណោះអំពីអ្នក ?

  • តើទំនាក់ទំនងរបស់អ្នកអាចខុសគ្នាយ៉ាងដូចម្តេច ជាមួយអ្នកដែលយល់ពីងារ និងតួនាទីនីមួយៗរបស់អ្នក ?

ព្រះយេស៊ូវគ្រីស្ទជ្រាបពីអ្វីៗទាំងអស់អំពីអ្នក ហើយស្រឡាញ់អ្នក ។ ដោយសារយើងម្នាក់ៗអាចទទួលបានអំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ច តែតាមរយៈការស្គាល់ទ្រង់ ( សូមមើល យ៉ូហាន ១៧:៣ ) នោះទ្រង់ក៏អញ្ជើញអ្នកឲ្យរៀនអំពីទ្រង់ដែរ ។ ព្រះបរមងារ និងតួនាទីនីមួយៗរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរបង្រៀនអ្វីដែលពិសេស និងសំខាន់អំពីទ្រង់ ។ យ៉ូហានចាប់ផ្តើមដំណឹងល្អរបស់លោកដោយចែកចាយព្រះបរមងារសំខាន់ៗជាច្រើន ដែលអាចជួយយើងឲ្យស្គាល់ព្រះអង្គសង្រ្គោះឲ្យកាន់តែស៊ីជម្រៅ ។

សូមអាន យ៉ូហាន ១:២៩ ហើយរកមើលព្រះបរមងារដែលត្រូវបានប្រើ ដើម្បីពិពណ៌នាអំពីព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះ ។

សូមពិចារណាចាប់ផ្តើមទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយដាក់ឈ្មោះថា « ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ » និងការសរសេរ « កូនចៀមនៃព្រះ » ។ ( ប្រសិនបើអ្នកមានទំព័រនៃសៀវភៅកំណត់ហេតុ ដែលបានទុកសម្រាប់អ្វីដែលអ្នកនឹងរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅឆ្នាំនេះតាំងពីមេរៀនមុនរួចហើយ សូមពិចារណាចាប់ផ្តើមបញ្ជីនេះនៅលើទំព័រមួយក្នុងចំណោមទំព័រទាំងនោះ ) ។

  • តើព្រះបរមងារនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? តើព្រះបរមងារនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ?

វិធីមួយដើម្បីបង្កើនការយល់ដឹងរបស់យើងអំពីព្រះបរមងារ និងតួនាទីរបស់ព្រះអង្គសង្គ្រោះ គឺត្រូវសិក្សាព្រះគម្ពីរ ឬសុន្ទរកថាពីសន្និសីទផ្សេងទៀត ដែលពន្យល់បន្ថែមពីព្រះបរមងារ និងតួនាទីរបស់ទ្រង់ ។ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងមុខងារស្រាវជ្រាវនៅលើគេហទំព័រ ChurchofJesusChrist.org ព្រមទាំងកម្មវិធីបណ្ណាល័យដំណឹងល្អអាចជួយអ្នកនៅក្នុងការសិក្សារបស់អ្នកបាន ។

សូមស្រាវជ្រាវរក « ព្រះយេស៊ូវគ្រីស្ទ, កូនចៀមនៃព្រះ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ហើយសូមអានវគ្គបទគម្ពីរផ្សេងទៀតដែលបង្រៀនអ្នកអំពីព្រះអង្គសង្រ្គោះ និងបេសកកម្មរបស់ទ្រង់តាមរយៈព្រះបរមងារដ៏ពិសិដ្ឋ ដែលយ៉ូហានបានប្រើនេះ ។

  • តើអ្នកបានទទួលការយល់ដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលជាកូនចៀមនៃព្រះ ?

សូមអាន យ៉ូហាន ១:១–១៤, ៤១, ៤៩ ហើយបន្តបញ្ចូលទៅក្នុងទំព័រសៀវភៅកំណត់ហេតុរបស់អ្នកនូវព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នករកឃើញនៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ អ្នកក៏អាចចង់អាន ការបកប្រែដោយយ៉ូសែប ស៊្មីធ យ៉ូហាន ១:១–១៤ ( នៅក្នុងឧបសម្ព័ន្ធការបកប្រែដោយយ៉ូសែប ស្មីធ ) ផងដែរ ។

  • តើព្រះបរមងារ ឬតួនាទីអ្វីផ្សេងទៀតរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកបានដឹងដែលមិនមាននៅក្នុង យ៉ូហាន ១ ?

  • តើព្រះបរមងារមួយណាដែលមានអត្ថន័យពិសេសចំពោះអ្នក ? ហេតុអ្វីទៅ ?

រៀនអំពីព្រះគ្រីស្ទ

ការពន្យល់គោលគំនិតមួយជាពាក្យសម្ដីផ្ទាល់ខ្លួនរបស់អ្នក អាចជួយអ្នកឲ្យយល់ពីគោលគំនិតនោះកាន់តែច្បាស់ជាងមុន ហើយអាចជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកកំពុងពន្យល់នោះ ។

១ . សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

ចេញពីបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមជ្រើសរើសព្រះបរមងារ ឬតួនាទីមួយរបស់ព្រះយេស៊ូវគ្រីស្ទ ដែលលេចធ្លោចំពោះអ្នក ឬជ្រើសរើសយកព្រះបរមងារ ឬតួនាទីមួយផ្សេងទៀត ដែលអ្នកចង់រៀនបន្ថែមទៀត ។ សូមស្រមៃថា អ្នកចង់ពន្យល់អ្វីមួយអំពីព្រះយេស៊ូវគ្រីស្ទប្រាប់នរណាម្នាក់ដោយប្រើព្រះបរមងារ ឬតួនាទីដែលអ្នកបានជ្រើសរើសនោះ ។ សូមរៀបចំអ្វីដែលអ្នកនឹងនិយាយទៅកាន់ពួកគេជាកថាខណ្ឌមួយ ដែលមានយ៉ាងហោចណាស់ប្រាំប្រយោគ ។ សូមដាក់បញ្ចូលយ៉ាងហោចណាស់សេចក្ដីយោងបទគម្ពីរពីរ ដែលអ្នកយល់ថាមានប្រយោជន៍ក្នុងការសិក្សារបស់អ្នក ។ សូមពិចារណាប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងធនធានផ្សេងទៀតក៏ដូចជាសំណួរខាងក្រោមដើម្បីណែនាំចម្លើយរបស់អ្នក ។

  • តើព្រះបរមងារ ឬតួនាទីនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វីបានជាវាសំខាន់ ដែលអ្នកត្រូវយល់ដឹងពីព្រះអង្គសង្គ្រោះឲ្យបានច្បាស់ជាងមុននៅក្នុងតួនាទីនេះ ?

  • តើនៅពេលណាដែលអ្នកបានឃើញព្រះអង្គសង្គ្រោះធ្វើកិច្ចការតាមព្រះបរមងារ ឬតួនាទីនេះនៅក្នុងជីវិតរបស់អ្នក ឬក្នុងជីវិតរបស់អ្នកដទៃ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើវាមានន័យយ៉ាងដូចម្តេចដែលថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះបន្ទូល ?

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖

រូបភាព
Official portrait of President Russell M. Nelson taken January 2018

ក្រោមការដឹកនាំរបស់ព្រះវរបិតា នោះព្រះយេស៊ូវបានបំពេញការទទួលខុសត្រូវក្នុងនាមជាព្រះដ៏បង្កបង្កើត ។ ព្រះបរមងាររបស់ទ្រង់គឺ « ព្រះបន្ទូល » ។ … នៅក្នុងភាសាក្រិកនៃព្រះគម្ពីរសញ្ញាថ្មី ពាក្យថា ព្រះបន្ទូល មានន័យថា Logos ឬ « ការបង្ហាញ » ។ វាជាព្រះនាមមួយទៀតរបស់លោកចៅហ្វាយ ។ វាក្យសព្ទនោះអាចមើលទៅដូចជាចម្លែក ប៉ុន្តែវាសមរម្យ ។ យើងប្រើពាក្យទាំងឡាយដើម្បីប្រាប់អំពីការបង្ហាញរបស់យើងដល់អ្នកដទៃ ។ ដូច្នេះ ព្រះយេស៊ូវគឺជាព្រះបន្ទូល ឬជាការបង្ហាញពីព្រះវរបិតារបស់ទ្រង់ទៅកាន់ពិភពលោកនេះ ។

( រ័សុល អិម ណិលសុន « Jesus the Christ: Our Master and More » Ensign ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៤ )

ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទត្រូវបានគេហៅថាជាកូនចៀមនៃព្រះ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា

រូបភាព
Official portrait of President Russell M. Nelson taken January 2018

« ព្រះគម្ពីរសញ្ញាចាស់មានសេចក្ដីយោងជាច្រើនទៅរក ដង្វាយធួន ដែលទាមទារឲ្យមានបូជាយញ្ញសត្វ ។ មិនមែនសត្វគ្រប់ប្រភេទទាំងអស់សុទ្ធតែយកមកបូជាបាននោះទេ ។ ការពិចារណាពិសេសៗនានារួមមាន ៖

ដង្វាយធួនរបស់ព្រះគ្រីស្ទបានបំពេញតាមគំរូដើមទាំងនេះក្នុងព្រះគម្ពីរសញ្ញាចាស់ ។ ទ្រង់គឺជាកូនចៀមដំបូងរបស់ព្រះដ៏ឥតខ្ចោះ ។ ការពលិកម្មរបស់ទ្រង់បានកើតឡើងដោយការច្រូចព្រះលោហិត ។ គ្មានឆ្អឹងណាមួយនៃព្រះកាយរបស់ទ្រង់ត្រូវបានបំបាក់ឡើយ—គួរកត់សម្គាល់ថា បុរសទាំងពីរនាក់ដែលត្រូវបានគេឆ្កាងជាមួយនឹងព្រះអម្ចាស់នោះត្រូវបានគេបំបាក់ឆ្អឹងជើងរបស់ពួកគេ [ សូមមើល យ៉ូហាន ១៩:៣១–៣៣ ] ។ ហើយទ្រង់គឺជាពលិកម្មជំនួសឲ្យមនុស្សដទៃ ។

( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៤–៣៥ )

យ៉ូហាន ១:១៤

។; ដោយសារយើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ព្រះ តើព្រះយេស៊ូវត្រូវបានគេចាត់ទុកជាបុត្របង្កើតតែមួយរបស់ព្រះវរបិតាបានយ៉ាងដូចម្តេចទៅ ?

ទោះបីជាវិញ្ញាណរបស់យើងម្នាក់ៗជាបុត្រា ឬបុត្រីនៃព្រះក៏ដោយ ក៏ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រតែមួយអង្គគត់របស់ព្រះ ដែលបានប្រសូតមកក្នុងសាច់ឈាម ដែលជាជីវិតរមែងស្លាប់នេះដែរ ។ អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖

រូបភាព
Portrait of James E. Talmage.

« បុត្រនោះដែលម៉ារានឹងសម្រាលមក គឺជាព្រះរាជបុត្រាបង្កើតរបស់អេឡូហិម ដែលជាព្រះវរបិតាដ៏អស់កល្បជានិច្ច ។ … ព្រះរាជបុត្រយេស៊ូវត្រូវទទួលលក្ខណៈ និន្នាការ និងព្រះចេស្ដាខាងសាច់ឈាម ខាងសតិអារម្មណ៍ និងខាងវិញ្ញាណ ដែលកាត់តាមមាតា និងព្រះវរបិតារបស់ទ្រង់—ដែលម្ខាងជាអង្គដ៏អមតៈ និងមានសិរីល្អ—ពោលគឺជាព្រះ និងម្ខាងទៀតជាមនុស្ស—ស្ដ្រី ។

( ជេម អ៊ី ថាលម៉េហ្គ Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៨១ )

យ៉ូហាន ១:១៨

។; តើសេចក្តីថ្លែងការណ៍នៅក្នុងខគម្ពីរនេះមានន័យថា ការមើលឃើញព្រះមិនអាចទៅរួចនោះទេ មែនទេ ?

ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១៨ ( សូមមើលឧបសម្ព័ន្ធការបកប្រែដោយយ៉ូសែប ស្ម៊ីធ ១:១៩ ) បញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលព្រះវរបិតាសួគ៌បង្ហាញព្រះកាយដល់បុត្រាបុត្រីរបស់ទ្រង់ នោះទ្រង់ធ្វើបន្ទាល់អំពីព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍មួយនៃរឿងនេះមាននៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧