ថ្នាក់​សិក្ខាសាលា
ចំណេះ ចំណាន ខាងគោលលទ្ធិ ៖ ពេត្រុស ទី១ ៤:៦


ចំណេះ ចំណាន ខាងគោលលទ្ធិ ៖ ពេត្រុស ទី១ ៤:៦

« ហេតុនោះ [ បានជា ] បានផ្សាយដំណឹងល្អ ទៅមនុស្សដែលស្លាប់ហើយដែរ »

រូបភាព
The resurrected Jesus Christ preaching to spirits in the Spirit World.

នៅក្នុងការសិក្សា ពេត្រុស ទី១ ៤ របស់អ្នក អ្នកបានរៀនថាព្រះអង្គសង្គ្រោះបានបង្កើតកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងពិភពវិញ្ញាណ ដូច្នេះទើបកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌អាចមានឱកាសទទួលបានសេចក្តីសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ពេត្រុស ទី១ ៤:៦ ។ វាក៏អាចជួយអ្នកឲ្យពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនោះផងដែរ ។ បន្ទាប់មក អ្នកនឹងមានឱកាសដើម្បីអនុវត្តគោលលទ្ធិនោះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងសាច់រឿងជាក់ស្តែង ។

ទន្ទេញ និងពន្យល់

សូមចំណាយពេលបន្តិច ដើម្បីគូរដ្យាក្រាមនៃផែនការនៃសេចក្តីសង្រ្គោះ ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • កូនចៅទាំងអស់របស់ព្រះត្រូវបានបង្រៀនពីដំណឹងល្អនៅក្នុងជីវិតមុនជីវិតរមែងស្លាប់ ។ តើមានអ្វីកើតឡើងចំពោះអ្នកដែលទទួលយកដំណឹងល្អដោយជ្រើសរើសផែនការរបស់ព្រះ ? តើមានអ្វីកើតឡើងចំពោះអ្នកដែលបដិសេធដំណឹងល្អ ?

  • តើដំណឹងល្អត្រូវបានបង្រៀននៅលើផែនដីដោយរបៀបណា ?

  • តើមានអ្វីកើតឡើងចំពោះអ្នកដែលមិនមានឱកាសរៀនអំពីព្រះយេស៊ូវគ្រីស្ទ ឬទទួលពិធីបរិសុទ្ធបព្វជិតភាពដែលមានសិទ្ធិនៅក្នុងជីវិតនេះ ?

  • តើយើងអាចអានអំពីរឿងនេះនៅឯណានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ?

សូមសរសេរសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ « ពេត្រុស ទី១ ៤:៦ ៖ ‹ ហេតុនោះ [ បានជា ] បានផ្សាយដំណឹងល្អ ទៅមនុស្សដែលស្លាប់ហើយដែរ › » នៅលើក្រដាសមួយសន្លឹក ។ សូមលុប ឬបិទបាំងពាក្យ ឬលេខពី បីទៅបួន ពាក្យហើយព្យាយាមសូត្រសេចក្តីយោង និងឃ្លាជាមួយផ្នែកដែលបាត់ ។ សូមបន្តដំណើរការនេះរហូតទាល់តែអ្នកអាចសូត្រសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងស្រុងចេញពីការចងចាំ ។

រៀនអនុវត្ត

នៅក្នុងមេរៀនមុន អ្នកបានរៀនពីសេចក្តីពិតខាងក្រោមពី ពេត្រុស ទី១ ៤:៦ដំណឹងល្អត្រូវបានផ្សព្វផ្សាយដល់មនុស្សស្លាប់ហើយ ដើម្បីឲ្យពួកគេអាចមានឱកាសដូចគ្នានឹងអ្នកដែលឮដំណឹងល្អនៅក្នុងជីវិតរមែងស្លាប់ដែរ

សូមប្រើសាច់រឿងខាងក្រោមដើម្បីរៀនអនុវត្តសេចក្ដីពិតនេះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

សាច់រឿង ៖ ផ្នែកទី ១

សូមស្រមៃថាអ្នកមានមិត្តម្នាក់ឈ្មោះ ជេសិន ដែលកំពុងជួបជាមួយអ្នកផ្សព្វផ្សាយសាសនា ។ ជេសិន សុំមកថ្នាក់សិក្ខាសាលាជាមួយអ្នក ដើម្បីស្វែងយល់បន្ថែមអំពីដំណឹងល្អ ។ នៅថ្ងៃដំបូងរបស់គាត់នៅក្នុងថ្នាក់សិក្ខាសាលា គ្រូរបស់អ្នកសុំឲ្យសិស្សក្នុងថ្នាក់រំឭកឡើងវិញជាមួយដៃគូអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ជេសិន ងាកមកអ្នក ហើយសួរថា « តើអ្វីជាគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ? »

  • តើអ្នកនឹងណែនាំ ជេសិន អំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណយ៉ាងដូចម្តេច ? ( សូមពិចារណាមើលកថាខណ្ឌទី ៥–១២ ឡើងវិញនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ប្រសិនបើអ្នកត្រូវការជំនួយដើម្បីឆ្លើយសំណួរនេះ ) ។

សាច់រឿង ៖ ផ្នែកទី ២

នៅចុងសប្ដាហ៍នោះ ជេសិន និងពួកអ្នកផ្សព្វផ្សាយសាសនាជួបគ្នានៅផ្ទះរបស់អ្នក ។ អ្នកជួយពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនអំពីគោលការណ៍ និងពិធីបរិសុទ្ធដំបូងនៃដំណឹងល្អ រួមទាំងសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងពិធីបុណ្យជ្រមុជទឹកដោយការជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។ ពួកអ្នកផ្សព្វផ្សាយសាសនាប្រើ យ៉ូហាន ៣:៥ ដើម្បីបង្រៀនថា ពិធីបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ គឺចាំបាច់ដើម្បីត្រូវបានសង្គ្រោះនៅក្នុងនគរស្ថានសួគ៌ ។ ជេសិន គិតរឿងនោះមួយសន្ទុះ បន្ទាប់មកមើលទៅគាត់ហាក់ដូចជាក្រៀមក្រំបន្តិច ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់សួរពីមូលហេតុដែលគាត់សោកសៅ ហើយជេសិន ឆ្លើយថា « ជីតារបស់ខ្ញុំមិនដែលបានទទួលបុណ្យជ្រមុជទឹកទេ ប៉ុន្តែគាត់ពិតជាមនុស្សល្អម្នាក់ ដែលតែងតែនិយាយថាគាត់ចង់រស់នៅក្នុងជីវិតល្អ ដើម្បីគាត់អាចបានទៅស្ថានសួគ៌ ។ តើគាត់អាចទៅស្ថានសួគ៌បានទេ ? អ្នកធ្វើការអធិស្ឋានស្ងាត់ៗ ដោយទូលសួរព្រះវរបិតាសួគ៌អំពីរបៀបដែលអ្នកអាចជួយ ជេសិន ។ គំនិតក្នុងការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ មកក្នុងគំនិតរបស់អ្នក ។

២. សូមបំពេញឃ្លាខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមរៀបរាប់ពីរបៀបដែលអ្នកអាចប្រើគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ ដើម្បីជួយ ជេសុន ស្វែងរកចម្លើយចំពោះសំណួររបស់គាត់ ហើយទទួលអារម្មណ៍សុខសាន្តអំពីជីតារបស់គាត់ ។ បន្ទាប់ពីរៀបរាប់ហើយ សូមរៀបចំការឆ្លើយតបទៅកាន់ ជេសិន ។ សូមគិតអំពីសំណួរអ្វីដែលអ្នកនឹងសួរដើម្បីជួយគាត់ឲ្យរកឃើញ និងទទួលអារម្មណ៍ពីសេចក្ដីពិតនៃគោលលទ្ធិ ។ សូមប្រាកដថានឹងបញ្ចូលគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ ក្នុងការឆ្លើយតបរបស់អ្នក ។

ប្រសិនបើចាំបាច់ អ្នកអាចប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោម ជាសេចក្តីណែនាំដល់អ្នក ។