ថ្នាក់​សិក្ខាសាលា
ពេត្រុស ទី១ ៣:១៨–២២; ៤:១–៦


ពេត្រុស ទី១ ៣:១៨–២២; ៤:១–៦

កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មរណជន

រូបភាព
សមាជិក​គ្រួសារ​នៅ​តៃវ៉ាន់ កំពុង​មើល​អាល់ប៊ុម​រូបថត​ចាស់ៗ ។

តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​រាប់​ពាន់​លាន​នាក់​ដែល​បាន​រស់នៅ និង​ចែកឋាន​ដោយ​គ្មាន​ឱកាស​បាន​ឮ​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​ទទួល​យក​ពិធីបរិសុទ្ធ​ដ៏​មាន​សិទ្ធិ​អំណាច​ក្នុង​ព្រះនាម​ទ្រង់ ? សាវក​ពេត្រុស​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ពិភពវិញ្ញាណ បន្ទាប់​ពី​ការសុគត​របស់​ទ្រង់ដោយ​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ដំណឹងល្អ​មាន​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្វែង​រក​វិធី​ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ​ក្នុង​កិច្ចការ​របស់​ទ្រង់​ក្នុង​ការ​ប្រោសលោះ​មរណ​ជន ។

សំណួរ​ដែល​ងឿង​ឆ្ងល់

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ពួក​សាសនវិទូ ​[ អ្នក​ប្រាជ្ញ ] ជា​គ្រីស្ទសាសនា មាន​ចម្ងល់​ជា​យូរ​មក​ហើយ​ចំពោះ​សំណួរ​ថា តើ​ជោគវាសនា​នៃ​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​បាន​រស់​នៅ ហើយ​បាន​ស្លាប់​ដោយ​គ្មាន​ចំណេះ​ដឹង​អំពី​ព្រះយេស៊ូវ​នឹង​ទៅ​ជា​យ៉ាងណា ?

( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ​២០០០ ទំព័រ ៩ )

  • តើ​អ្នក​អាច​ឆ្លើយ​តប​ទៅ​នរណា​ម្នាក់​ដែល​សួរ​អ្នក​នូវសំណួរ​នេះ​ដោយ​របៀប​ណា ?

អែលឌើរ គ្រីស្តូហ្វឺសិន បាន​បន្ដ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ជាមួយ​នឹង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បានមាន​នូវ​ការយល់ដឹង​អំពី​របៀប​ដែល​មរណជន​ពុំបាន​ជ្រមុជទឹក ត្រូវបាន​ប្រោសលោះ និង​របៀប​ដែល​ព្រះ​អាច​ជា​ព្រះ « ដ៏​ល្អ​ឥតខ្ចោះ ហើយ​ត្រឹមត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​ផង » [ អាលម៉ា ៤២:១៥ ] ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » ទំព័រ ៩ )

ព្រះអង្គ​សង្គ្រោះនៅក្នុង​ពិភព​វិញ្ញាណ

ខណៈ​ដែល​ចំណេះដឹង​អំពី​សេចក្ដីសង្គ្រោះ​សម្រាប់​មរណជន​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះគម្ពីរ​ប៊ីប​មាន​វគ្គ​បទគម្ពីរ​ដែល​បង្ហាញ​យើង​ថា​សេចក្ដីពិត​ទាំងនោះ​ត្រូវបាន​យល់ និង​បង្រៀន​ដោយ​សាវក​ជំនាន់​ដើម ។ ឧទាហរណ៍ សាវក​ពេត្រុស​បានបង្រៀន​អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានធ្វើ​សម្រាប់​មនុស្ស​ដែល​បានស្លាប់​ដោយ​គ្មានចំណេះដឹង​អំពី​ដំណឹងល្អ ។

សូមអាន ពេត្រុស ទី១ ៣:១៨–២០; ៤:៦ ដើម្បី​មើល​ពី​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​កិច្ចការ​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​យើង សូម្បី​តែ​ក្រោយ​ការសុគត​របស់​ទ្រង់​ក៏​ដោយ ។ សូម​សម្គាល់​ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ខុសគ្នា​នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ( សូមមើល ពេត្រុស ទី១ ៣:២០ footnote a និង ពេត្រុស ទី១ ៤:៦ footnote a ) ។

ពេត្រុស ទី១ ៤:៦ គឺជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​សម្គាល់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភព​វិញ្ញាណ ?

  • យោង​តាម ពេត្រុសទី១ ៤:៦ ហេតុអ្វី​ដំណឹងល្អ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មរណជន​ដូច្នេះ ?

  • តើ​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះសម្រាប់​មរណជន​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​ចំពោះ​កូន​ចៅ​ទ្រង់​ដោយ​របៀប​ណា ?

វិវរណៈ​សម័យ​ទំនើប​អំពី​ពិភពវិញ្ញាណ

វិវរណៈ​សម័យ​ទំនើប​អាច​ជួយ​យើង​រៀន​បន្ថែម​ទៀត​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ កាល​ទ្រង់​គង់​នៅ​ក្នុង​ពិភព​វិញ្ញាណ ។

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​យ៉ូសែប អេហ្វ ស្ម៊ីធ

នៅពេល​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) អាន និង​សញ្ជឹងគិតពី​ខគម្ពីរ​ដូចគ្នា​នេះ​នៅក្នុង ពេត្រុសទី១ លោក​បាន​ទទួល​ការនិមិត្ត​មួយ​អំពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​មរណជន ។ វិវរណៈ​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ ហើយ​រួម​បញ្ចូល​ទាំង​សេចក្ដី​លម្អិត​ដែល​សមាជិក​សាសនា​ចក្រ​មិន​ធ្លាប់​ស្គាល់​ពីមុនមក ។ សូម​ពិចារណា​ពី​ការ​សរសេរ​សេចក្តី​យោងឆ្លង ឬ​ភ្ជាប់ ពេត្រុស ទី១ ៤:៦ ទៅ​នឹង គោលលទ្ធិ និងសេចក្ដី​សញ្ញា ១៣៨ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៩–៣៤, ៥៧–៥៨ ដោយ​ស្វែងរក​ការយល់ដឹង​បន្ថែម​អំពី​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភព​វិញ្ញាណ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ការសិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់​ជាពិសេស ? ហេតុអ្វី ?

  • តើការយល់​ដឹងអំពី​អ្វីដែល​កើតឡើង​នៅក្នុង​ពិភព​វិញ្ញាណ​អាចមាន​ឥទ្ធិពលលើ​បទ​ពិសោធន៍​របស់អ្នក​ក្នុងការ​ធ្វើកិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​យ៉ាង​ដូចម្តេច ?

  • តើ​មាន​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​អ្វី ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ការ​ទទួល​ខុសត្រូវ​របស់​យើង

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បានមាន​ប្រសាសន៍​អំពី​ទំនួលខុសត្រូវ​ដែល​យើង​ត្រូវ​ជួយ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​កិច្ចការ​របស់ទ្រង់​ក្នុង​ការ​ប្រោសលោះ​មរណជន ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Family History and Temple Work: Sealing and Healing » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៣:០១ ដល់ ៣:៤៧ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ៖

រូបភាព
រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ក្នុងនាម​ជា​សមាជិក​សាសនាចក្រ យើង​មាន​ការទទួល​ខុស​ត្រូវ​ដែល​ព្រះ​ចាត់តាំង​ឲ្យ​ស្វែងរក​ជីដូនជីតា ហើយ​ចងក្រង​ពង្សប្រវត្តិ​របស់​យើង ។ កិច្ចការ​នេះ​គឺ​លើស​ពី​ការកម្សាន្ត​ដែល​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ទៅទៀត ដោយសារ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​គឺ​ចាំបាច់​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។ យើង​ត្រូវតែ​ស្វែងរក​ជីដូនជីតា​ផ្ទាល់​ខ្លួន​យើង ដែល​បាន​ចែកឋាន​ទៅ​ដោយ​ពុំ​បាន​ទទួល​ពិធី​បរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ។ យើង​អាច​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បុព្វការីជន​យើង​អាច​ជ្រើសរើស​ដើម្បី​ទទួល​យក​ពិធី​បរិសុទ្ធ​ទាំង​នោះ ។ យើង​ក៏​ត្រូវបាន​លើកទឹក​ចិត្ត​ឲ្យ​ជួយ​សមាជិក​វួដ និង​ស្តេក​ជាមួយ​ឈ្មោះ​គ្រួសារ​ពួកគេ​ផងដែរ ។ វា​គឺ​ជា​កិច្ចការ​ដ៏​អស្ចារ្យ​ណាស់​ ព្រោះតាមរយៈ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​អាច​ជួយ​ប្រោសលោះ​ដល់​មរណជន ។

( ឌែល ជី រិនឡាន់ « Family History and Temple Work: Sealing and Healing » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៧ )

  • តើ​ការ​ចូលរួម​ក្នុងកិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធជះឥទ្ធិពល​ដល់​ជីវិត​អ្នក ឬ​ជីវិត​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ? ប្រសិន​បើអ្នក​មិនទាន់​បាន​ចូលរួម​ក្នុងកិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធទេ តើអ្នក​គិតថា​វាអាចប៉ះពាល់​ដល់​ជីវិត​របស់​អ្នកយ៉ាង​ដូចម្តេច ?

សូម​ចំណាយពេល​ឥឡូវនេះ ដើម្បីចូលរួមឬ​ស្វែងយល់​បន្ថែម​អំពី​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មរណជន ។ អាស្រ័យ​លើ​ពេលវេលា និង​ធនធាន​ដែលមាន​នៅក្នុងតំបន់ និង​ភាសា​របស់អ្នក សូម​ជ្រើសរើស​ជម្រើស​មួយ ឬ​ច្រើន​ខាងក្រោម​សម្រាប់​សកម្មភាព​នេះ ៖

  • សូម​ចូល​ទៅ​កាន់​គេហទំព័រ FamilySearch.org ឬ​ប្រើ​កម្មវិធី​មែកធាង​ក្រុមគ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​រកមើល​ថាតើ​អ្នកអាច​ស្វែង​រកឈ្មោះ​បុព្វ​ការីជន​ដែលនៅ​តែត្រូវការ​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែរឬទេ ។ អ្នក​អាច​រក្សា​ឈ្មោះ​ទាំងនេះ ហើយ​យក​វា​ទៅ​ព្រះវិហារបរិសុទ្ធ​ដោយ​ខ្លួនឯង ឬ​ដាក់​ឈ្មោះពួកលោក​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យអ្នក​ផ្សេង​អាច​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ពួកគាត់ ។ មុខងារ​រៀបចំ​ពិធីបរិសុទ្ធ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ជីដូនជីតា​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​បព្វជិតភាព​បាន​យ៉ាង​ឆាប់រហ័ស ។ ( សម្រាប់​ការណែនាំ​អំពី​របៀប​ប្រើមុខងារ​នេះ សូមមើល សូមមើល « Family Tree App: Ordinances Ready » New Era ខែ មករា ឆ្នាំ ២០១៩ ទំព័រ ៤៥ ) ។

  • សូមចូល​ទៅកាន់​ផ្នែក « Family History » នៅក្នុង​Gospel Topics ( topics.ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​ការពន្យល់ ព្រះគម្ពីរ សារសន្និសីទទូទៅ និង​វីដេអូ​អំពី​ពង្សប្រវត្តិ ។

  • សូម​ចូល​ទៅកាន់​កម្រង​វីដេអូ « Family History » នៅក្នុង​បណ្ណាល័យ​ប្រព័ន្ធផ្សព្វផ្សាយ ( videos.ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​វីដេអូ​បំផុស​គំនិត​អំពី​ការ​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។

  • សូម​ធ្វើ​បញ្ជីសំណួរ​អំពី​ជីដូនជីតា​របស់អ្នក ដែលអ្នក​អាចសួរ​ឪពុកម្តាយ ឬ​សាច់ញាតិ​ផ្សេងទៀត ។ នៅពេល​វេលា​សមស្រប សូមសួរ​សំណួរ​របស់អ្នក ហើយ​ពិភាក្សា​អំពី​របៀប​ដែល​គ្រួសារ​របស់​អ្នក​អាច​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជាមួយគ្នា ។

ក្នុង​ចន្លោះ​ខាងក្រោម សូម​ពណ៌នា​អំពី​ជម្រើស​ដែលអ្នកបាន​ជ្រើសរើស និង​អ្វីដែល​អ្នក​បានរៀន ឬ​មាន​អារម្មណ៍​នៅពេល​អ្នកបាន​ធ្វើ​សកម្មភាព​នេះ ។

២. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់អ្នក សូម​ពិពណ៌នា​អំពី​ជម្រើស​ណាមួយ​ដែល​អ្នក​បាន​ជ្រើសរើស និង​អ្វីដែល​អ្នកបាន​រៀន ឬ​មាន​អារម្មណ៍​នៅពេល​អ្នក​បានធ្វើ​សកម្មភាព​នេះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​អ្វី​ទៅ​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​ចំពោះ​បុព្វការី​ជន​ដែល​បាន​ស្លាប់ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

គោលលទ្ធិ​នៃ​គ្រួសារ​ដែល​ទាក់ទង​នឹង​ពង្សប្រវត្តិ និងកិច្ចការ​ព្រះវិហារ​បរិសុទ្ធមាន​ភាពច្បាស់​លាស់ ។ នៅ​ក្នុង​ការ​ណែនាំ​ដំបូង ដែល​ព្រះអម្ចាស់​បាន​លើក​ឡើង​ពី « បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ របស់​អ្នក » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥; បាន​គូស​បញ្ជាក់​បន្ថែម ] ។ ជា​កាតព្វកិច្ច​ខាង​គោលលទ្ធិ​របស់​យើង​ គឺមាន​ចំពោះ​ជីដូនជីតារបស់​យើង​ផ្ទាល់ ។ ការណ៍​នេះ​ដោយ​សារតែ​អង្គការ​សេឡេស្ទាល​នៃ​ស្ថានសួគ៌ គឺ​ផ្អែក​លើ​ក្រុម​គ្រួសារ ។ គណៈប្រធាន​ទី​មួយ​បាន​លើក​ទឹក​ចិត្ត​សមាជិក ជា​ពិសេស​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ​ឲ្យ​ផ្ដោត​សំខាន់​លើ​កិច្ចការ​ពង្ស​ប្រវត្តិ និង​ពិធី​បរិសុទ្ធ​សម្រាប់​ឈ្មោះគ្រួសារ​ពួកគេ ឬ​ឈ្មោះជីដូនជីតា​នៃ​សមាជិក​ក្នុង​វួដ ឬ​ស្តេក​ពួកគេ ។ យើង​ត្រូវ​តភ្ជាប់​ទាំង​ឫសគល់ និង​មែក​របស់​យើង ។

( ឃ្វីនថិន អិល ឃុក « Roots and Branches » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៥ )

ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–ឆ្នាំ ២០១៨ ) បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ថូម៉ាស់ អេស ម៉នសុន ឆ្នាំ ២០០៨ ។

បើ​តាម​ខ្ញុំ​ដឹងគឺ​ថា​ព្រះអម្ចាស់​ពុំ​ធ្លាប់​បង្ហាញ​ថា កិច្ចការ​របស់​ទ្រង់​ត្រូវបាន​បង្ខាំង​ដោយ​ជីវិត​រមែងស្លាប់​ឡើយ ។ ផ្ទុយ​ទៅ​វិញ កិច្ចការ​របស់​ទ្រង់​មាន​ដល់​ភាព​ដ៏នៅ​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​ជឿ​ថា ទ្រង់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ពិភព​វិញ្ញាណ ។ ខ្ញុំ​ក៏​ជឿ​ផង​ដែរ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​វិញ្ញាណ​ជាច្រើន​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​តាម​រយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ទីនោះ ។ កិច្ចការ​របស់​យើង​គឺ​ត្រូវ​ស្វែងរក​ដូនតា​របស់​យើង​ដែល​បាន​ចែក​ឋាន​ទៅ ​បន្ទាប់ក្រោយមកទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីការ​ពិសិដ្ឋ​ដែល​នាំ​ឲ្យ​អ្នក​ដែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំនន​មាន​ឱកាស​ដូច​ជា​យើង​ដែរ ។ …

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង ពេល​យើង​ទទួល​យក ហើយ​ឆ្លើយតប​ចំពោះបញ្ហា​ប្រឈមនេះ ។

( ថូម៉ាស អេស ម៉នសុន « Hastening the Work » Ensign ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ៤–៥ )

តើខ្ញុំអាច​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ដោយ​របៀបណា ?

ដើម្បី​មើល​អ្វី​ដែល​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បង្រៀន​អំពី​កិច្ចការ​ដ៏​សំខាន់​នេះ សូម​មើល « The Time Is Now » ( ៣:១៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

រាល់​ពេល ដែល​ប្អូនៗ​ធ្វើ អ្វីមួយ ដើម្បី​ជួយ​នរណា​ម្នាក់ ដែល​នៅ​ទាំង​សង្ខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ប្អូនៗ​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។ គឺ​វា​សាមញ្ញអញ្ចឹង ។

( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ១៥ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

តើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​អាច​ផ្តល់ពរ​ដល់​ខ្ញុំ​ដោយ​របៀបណា ?

នៅក្នុង​សារលិខិត​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៨ របស់គាត់ អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​រាយបញ្ជី​ពរជ័យ​ជាច្រើន​ដែល​យើង​អាច​ទទួលបាន​ពី​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។ សូម​មើល​ការដក​ស្រង់នេះ ឬអានសារ​ទាំងមូល ( ឌែល ជី រិនឡាន់ « Family History and Temple Work: Sealing and Healing » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩ ) ។

សូមមើល ​« Redeeming the Dead Redeemed Me » ( ៤:៥៧ ) ដែល​មាន​នៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បី​មើល​ពីរបៀប​ដែល​បុរសម្នាក់​ត្រូវបាន​ប្រទានពរ​ដោយការ​ចូលរួម​ក្នុង​កិច្ចការនេះ ។