ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១១


វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១១

ធីម៉ូថេ ទី១–យ៉ូហាន ទី១

រូបភាព
YW Shares a Scripture with Friend

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។ 

ការប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ

នៅក្នុងមេរៀនមុន ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ត្រូវបានប្រៀបធៀបទៅនឹងការឡើងភ្នំមួយដ៍ខ្ពស់ ។

  • តើអ្នកដឹងអ្វីខ្លះអំពីការឡើងភ្នំដែលធ្វើឲ្យវា ក្លាយជាការប្រៀបប្រដូចដ៏ល្អ ?

  • តើអ្នកមានអារម្មណ៍ថាមានបញ្ហាអ្វីខ្លះក្នុងការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាបញ្ហាប្រឈមមានតម្លៃសម្រាប់អ្នក ?

ប្រសិនបើអ្នកបានឡើងភ្នំពីមុនមក សូមគិតអំពីអារម្មណ៍របស់អ្នកនៅពេលអ្នកឡើងដល់កំពូល ។ បើអ្នកមិនធ្លាប់ឡើងភ្នំពីមុនមកទេ សូមស្រមៃមើលថាតើវានឹងមានអារម្មណ៍យ៉ាងណា ។

  • តើការរក្សាគោលដៅចុងក្រោយក្នុងចិត្តអាចជំរុញចិត្តអ្នកក្នុងអំឡុងពេលឡើងភ្នំខាងវិញ្ញាណយ៉ាងដូចម្ដេច ?

ប្រសិនបើអ្នកបានបញ្ចប់មេរៀនមុននៅក្នុង ពេត្រុសទី២ ១ សូមក្រឡេកមើលគំនូរភ្នំដែលអ្នកបានគូសនៅក្នុងសៀវភៅសិក្សារបស់អ្នក ។ បើអ្នកមិនបានគូរដោយខ្លួនឯងទេ សូមមើលរូបគំនូរខាងក្រោម ៖

រូបភាព
Divine Attributes Mountain Diagram

សូមចំណាយពេលខ្លះដើម្បីគិតអំពីគុណលក្ខណៈដ៏ទេវភាពដែលបានសរសេរនៅលើគំនូររបស់អ្នក ។

  • តើគុណលក្ខណៈមួយណាដែលអ្នកកំពុងធ្វើការដើម្បីអភិវឌ្ឍ ? តើអ្នកធ្វើបានដូចម្ដេចខ្លះហើយ ?

សូមសញ្ជឹងគិត អំពីសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលអ្នកកំពុងមកស្គាល់ទ្រង់កាន់តែច្បាស់ ។

  • តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបន្ដប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ?

ការបង្រៀនដូចព្រះយេស៊ូវគ្រីស្ទ

រូបភាព
An actor portraying Jesus Christ holding a child on his lap. They are surrounded by people.
រូបភាព
Jesus at the temple teaches His Apostles about the widow’s mites.
រូបភាព
Jesus sitting at a table teaching.
រូបភាព
Jesus blessing bread he is about to feed to the gathered multitude.
  • តើស្ថានភាព និងទីកន្លែងមួយចំនួនដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងនោះមានអ្វីខ្លះ ?

ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ចង្អុលបង្ហាញ ៖

ការបង្រៀនភាគច្រើនបំផុតរបស់ព្រះអង្គសង្គ្រោះពុំកើតឡើងនៅក្នុងសាលាប្រជុំទេ ប៉ុន្តែនៅក្នុងទីតាំងមិនផ្លូវការ ជារៀងរាល់ថ្ងៃ—ខណៈពេលកំពុងទទួលទានអាហារជាមួយសិស្សរបស់ទ្រង់ ការដងទឹកពីអណ្ដូង ឬការដើរឆ្លងកាត់ដើមល្វា ។

( « ទាញយកប្រយោជន៍ពីឱកាសបង្រៀនដែលមិនបានព្រៀងទុក » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០១៦ ] ទំព័រ ១៦ )

សូមគិតអំពីឱកាសដែលអ្នកអាចមានដើម្បីបង្រៀនគោលការណ៍នៃដំណឹងល្អ ឬពន្យល់ពីជំនឿដល់នរណាម្នាក់ ។

  • តើនៅពេលណា និងកន្លែងណាដែលអ្នកគិតថាអ្នកអាចចែកចាយអ្វីមួយដែលអ្នកបានរៀន ឬមានអារម្មណ៍នាពេលថ្មីៗអំពីព្រះអង្គសង្គ្រោះ ?

សាវកពេត្រុសបានបង្រៀនយើងពីរបៀបប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ នៅពេលលោកសរសេរថា « ចូរប្រុងប្រៀបជានិច្ចដើម្បីនឹងតបឆ្លើយ … ពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា ( ពេត្រុស ទី១ ៣:១៥ ) ។ នៅពេលយើងអនុវត្តការពន្យល់ពីអ្វីដែលយើងជឿ នោះយើងអាចត្រៀមខ្លួនបង្រៀន គ្រប់ពេល និងគ្រប់ទីកន្លែងនៅពេលដែលមានឱកាស ។

១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទខាងក្រោមដែលអ្នកបានសិក្សាក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយបំពេញជំហាននីមួយៗដែលមានបន្តបន្ទាប់ ។

ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេព្រើរ ៩:១១–១៥, ២៤, ២៨ ; ១០:១០–១៧ )

សេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេព្រើរ ១១ ; យ៉ាកុប ២:១៧–១៨ )

ព្រះគឺជាបិតានៃវិញ្ញាណរបស់យើង ( សូមមើល ហេព្រើរ ១២:៩ សូមមើលផងដែរនូវ យ៉ូហាន ២០:១៧ ; កិច្ចការ ១៧:២៩ ; រ៉ូម ៨:១៦–១៧ )

ក.សូមសរសេរស្ថានភាពជាក់ស្តែងមួយ ដែលអ្នកអាច ដូចជាព្រះអង្គសង្គ្រោះ មានឱកាសបង្រៀននរណាម្នាក់ ឬឆ្លើយសំណួរអំពីប្រធានបទនេះ ។

ខ.សូមសរសេរសំណួរដែលនរណាម្នាក់អាចមាន ទាក់ទងនឹងប្រធានបទនេះ ។

គ. សូមរៀបចំផែនការអំពីរបៀបដែលអ្នកនឹងពន្យល់ប្រធានបទនេះ ហើយឆ្លើយសំណួរ ។ សូមប្រើយ៉ាងហោចណាស់បទគម្ពីរមួយនៅក្នុងការពន្យល់របស់អ្នក ។ ( ខគម្ពីរដែលបានសរសេរក្នុងវង់ក្រចកត្រូវបានផ្តល់ឲ្យដើម្បីរំឭកអ្នកអំពីអ្វីដែលអ្នកទំនងជាបានសិក្សារួចហើយ ) ។

ការខិតខំរបស់ខ្ញុំក្នុងការសិក្សាព្រះគម្ពីរ ហើយអធិស្ឋាន

រូបភាព
Joseph Smith reading the Bible by candlelight.
  • តើអ្នកបានរៀនអ្វីខ្លះអំពីការសិក្សាព្រះគម្ពីរ និងការអធិស្ឋានពីការសិក្សាព្រះគម្ពីរសញ្ញាថ្មី ឬបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ ?

២. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមសរសេរនូវអ្វីដែលអ្នកកំពុងធ្វើ ព្យាយាមធ្វើ ឬចង់ធ្វើ ដើម្បីពង្រឹងការខិតខំរបស់អ្នកដើម្បីអធិស្ឋាន និងសិក្សាព្រះគម្ពីរ ។ វាអាចរួមបញ្ចូលទាំងគោលដៅកុមារ និងយុវវ័យដែលអ្នកដាក់សម្រាប់ខ្លួនអ្នកផ្ទាល់ ឬអ្វីមួយជាក់លាក់សម្រាប់ថ្នាក់សិក្ខាសាលា ។

ដើម្បីជួយអ្នកឲ្យស្រមៃមើលពីការរីកចម្រើនរបស់អ្នកលើគោលដៅនេះ សូមគូរដ្យាក្រាមខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមបន្ថែមក្បាលទំព័រខាងក្រោមមួយពីលើផ្នែកទាំងបួននៃដ្យាក្រាមរបស់អ្នក ៖ មេរៀន ពរជ័យ ឧបសគ្គ ការរីកចម្រើននាពេលអនាគត ។ នៅក្រោមចំណងជើងដែលត្រឹមត្រូវ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនីមួយៗ ដើម្បីជួយអ្នកវាយតម្លៃការអភិវឌ្ឍនរបស់អ្នក និងបន្តកែលម្អ ។

រូបភាព
An illustration of an arrow.
  • តើមេរៀនអ្វីខ្លះដែលខ្ញុំបានរៀនតាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ?

  • តើពរជ័យ ឬចម្លើយអ្វីដែលខ្ញុំបានទទួលស្គាល់ ?

  • តើខ្ញុំប្រឈមមុខនឹងឧបសគ្គអ្វីខ្លះក្នុងការសម្រេចបាននូវគោលដៅសិក្សាព្រះគម្ពីររបស់ខ្ញុំ ? បើដូច្នេះ តើខ្ញុំអាចបែរទៅរកព្រះអម្ចាស់ដោយរបៀបណាដើម្បីយកឈ្នះឧបសគ្គទាំងនោះ ?

  • តើខ្ញុំចង់ឃើញការរីកចម្រើនអ្វីនាពេលអនាគតនៅក្នុងការអធិស្ឋាន និងការសិក្សាព្រះគម្ពីររបស់ខ្ញុំ ?

ប្រសិនបើអ្នកមិនទាន់មានគោលដៅនៅក្នុងផ្នែកនេះទេ អ្នកប្រហែលជាចង់បង្កើតវាឥឡូវនេះ ហើយវាយតម្លៃវាក្នុងរយៈពេលពីរបីសប្តាហ៍ និងពីរបីខែខាងមុខ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងពីរបៀបដែលការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការអធិស្ឋាន និងសិក្សាព្រះគម្ពីរ ធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យ ។ សូមស្វែងរកផងដែរដើម្បីដឹងពីការផ្លាស់ប្តូរណាមួយដែលអ្នកប្រហែលជាត្រូវធ្វើ ដើម្បីទទួលបានបទពិសោធន៍នៃពរជ័យ និងទទួលបានចម្លើយដែលព្រះអម្ចាស់ចង់ប្រទានឲ្យអ្នក ។