ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២៣


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២៣

ស្វែងយល់ និងពន្យល់

រូបភាព
A young woman studying the scriptures.

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះនឹងផ្តល់ឲ្យអ្នកនូវឱកាសមួយក្នុងការធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ និងពន្យល់ពីសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។

ការសួរសំណួរ

  • តើនៅពេលណាដែលអ្នកមានអារម្មណ៍មានអំណរគុណដែលអ្នកបានសួរសំណួរដល់នរណាម្នាក់ ? ( ឧទាហរណ៍ ប្រហែលជាអ្នកបានរៀនអ្វីមួយដោយការសួរសំណួរ ឬប្រហែលជាអ្នកបានទទួលការប្រឹក្សាដ៏មានតម្លៃ បន្ទាប់ពីស្វែងរកដំបូន្មានពីមិត្តភក្តិ ឬឪពុកម្តាយ ) ។

  • តើមានមូលហេតុអ្វីខ្លះដែលវាសំខាន់ដើម្បីសួរសំណួរនៅពេលរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានថ្លែងថា « ការសួរ និងការឆ្លើយសំណួរ គឺជាចំណុចសំខាន់បំផុតក្នុងការរៀនសូត្រទាំងអស់ និងការបង្រៀនទាំងអស់ » ( « The Lord Will Multiply the Harvest » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ] ទំព័រ ៥–៦ នៅក្នុង Teaching Seminary: Preservice Readings [ ២០០៤ ] ទំព័រ ៩៨ ) ។

ការសួរសំណួរអំពីវគ្គចំណេះចំណានខាងគោលលទ្ធិអាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីវា ហើយអញ្ជើញជំនួយរបស់ព្រះអង្គសង្គ្រោះឲ្យកាន់តែពេញលេញមកក្នុងជីវិតរបស់យើង ។

ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ

កូរិនថូស ទី១ ៦:១៩–២០

« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។

កូរិនថូស ទី១ ១១:១១

« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។

កូរិនថូស ទី១ ១៥:២០–២២

« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។

កូរិនថូស ទី១ ១៥:៤០–៤២

នៅក្នុងដំណើររស់ឡើងវិញ នោះមាននគរនៃសិរីល្អចំនួនបី ។

អេភេសូរ ១:១០

« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។

អេភេសូរ ២:១៩–២០

សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។

ធីម៉ូថេ ទី២ ៣:១៥–១៧

« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។

ហេព្រើរ ១២:៩

ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។

យ៉ាកុប ១:៥–៦

« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។

យ៉ាកុប ២:១៧–១៨

« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។

ពេត្រុស ទី១ ៤:៦

« ហេតុនោះ [ បានជា ] ផ្សាយដំណឹងល្អ ទៅមនុស្សដែលស្លាប់ហើយដែរ » ។

វិវរណៈ ២០:១២

« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។

សូមជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិមួយក្នុងចំណោមវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ដែលអ្នកចង់យល់កាន់តែច្បាស់ ។ សូមអានវាដោយយកចិត្តទុកដាក់ ។ សូមវិភាគពាក្យ និងឃ្លានៃវគ្គចំណេះចំណានខាងគោលលទ្ធិ ដោយកត់សម្គាល់អ្វីដែលអ្នកយល់អំពីវគ្គបទគម្ពីរ និងសំណួរអ្វីដែលអ្នក ឬនរណាម្នាក់អាចសួរអំពីវគ្គបទគម្ពីរនោះ ។ ឧទាហរណ៍ អ្វីមួយដែលអ្នកអាចនឹងសួរអំពី អេភេសូរ ២:១៩–២០ គឺ « តើអ្វីទៅជាថ្មជ្រុងយ៉ាងឯក ហើយហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទត្រូវបានប្រៀបធៀបទៅនឹងថ្មមួយនោះ ? ឬអ្នកប្រហែលជាឆ្ងល់ថាតើឃ្លា « សេចក្ដីក្បត់សាសនា » នៅក្នុង ថែស្សាឡូនីច ទី ២ ២:១–៣ មានន័យដូចម្តេច ។

សូមសរសេរសំណួរឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។

ពេលអ្នកបានសរសេរសំណួរច្រើនតាមដែលអ្នកអាចធ្វើបាន សូមជ្រើសរើសសំណួរមួយចំនួនដែលអ្នកគិតថាសំខាន់បំផុតដើម្បីយល់ ហើយឆ្លើយសំណួរទាំងនោះដោយប្រើឧបករណ៍សិក្សាព្រះគម្ពីរដែលមាន ។ ឧបករណ៍ទាំងនេះរួមមាន សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ លេខយោងព្រះគម្ពីរ កម្មវិធីបណ្ណាល័យដំណឹងល្អ ឬសុន្ទរកថានានានៃសន្និសីទទូទៅ ។ អ្នកក៏អាចជ្រើសរើសប្រើយុទ្ធសាស្ត្រសិក្សាព្រះគម្ពីរមួយចំនួនដែលអ្នកបានរៀនក្នុងឆ្នាំនេះផងដែរ ដូចជាការអានខគម្ពីរដែលនៅជុំវិញ ឬព្យាយាមយល់ពីបរិបទនៃបទគម្ពីរ ។ សូមកត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមចាំថា មិនមែនគ្រប់សំណួរទាំងអស់អាចឆ្លើយបានយ៉ាងងាយនោះទេ ហើយសំណួរខ្លះអាចត្រូវការពេលវេលាបន្ថែមទៀត និងការសិក្សា និងការសញ្ជឹងគិតដោយការអធិស្ឋាន ។

សូមពិចារណាអញ្ជើញមិត្តភក្តិ ឬសមាជិកគ្រួសារដើម្បីជួយអ្នកឲ្យឆ្លើយសំណួររបស់អ្នក ។ អ្នកក៏អាចពិចារណាអំពីការធ្វើសកម្មភាពនេះឡើងវិញដោយប្រើវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ដែលអ្នកចង់យល់កាន់តែច្បាស់ផងដែរ ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកបានជ្រើសរើសវគ្គបទគម្ពីរមួយណា ?

  • តើអ្នកនឹងពន្យល់អំពីវគ្គនេះជាពាក្យសម្តីផ្ទាល់របស់អ្នកដោយរបៀបណា ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីវគ្គបទគម្ពីរនេះពីសកម្មភាពនេះ ?

  • តើវគ្គបទគម្ពីរនេះជួយយើងឲ្យយល់អ្វីខ្លះអំពីព្រះអង្គសង្រ្គោះឬដំណឹងល្អរបស់ទ្រង់ ?