ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៧:១–១៤


កិច្ចការ ១៧:១–១៤

ការស្រាវជ្រាវ​បទគម្ពីរ

រូបភាព
យុវនារី​ម្នាក់​អង្គុយ​នៅ​ក្នុង​បន្ទប់​គេង​របស់​នាង ហើយ​អាន​ព្រះគម្ពីរ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បាន​ជា​ការសិក្សា​ព្រះគម្ពីរ​សំខាន់​ម៉្លេះ ? បទពិសោធន៍​មួយចំនួន​ដែល​ប៉ុល និង​ដៃគូ​របស់​លោក​មាន​ក្នុង​ដំណើរ​របស់​ប៉ុល​ទៅ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទីពីរ បង្ហាញ​ពី​ព្រះចេស្តា​ដែល​ព្រះបន្ទូល​របស់​ព្រះ​អាច​មាន​មក​លើ​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណងប្រាថ្នា​ដ៏​ធំ​ដើម្បី​ដកពិសោធន៍​ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ។

ការយល់ដឹង​ពី​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក

១. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ការយល់ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​អ្នក​បាន​ទទួល​ពី​ការសិក្សា​ព្រះគម្ពីរ​នាពេល​ថ្មីៗ​នេះ​របស់​អ្នក ?

  • តើ​ខគម្ពីរ ឬ​ដំណើរ​រឿង​អ្វី​ខ្លះ​ដែល​អ្នក​បាន​សិក្សា​នាពេលថ្មីៗ​នេះ ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ? ហេតុ ?

  • ប្រសិនបើ​មាន​មិត្ត​ម្នាក់​សួរ​អ្នក​ថា ហេតុអ្វី​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាងណា ?

ឧទាហរណ៍​អំពី​តម្លៃ​នៃ​ព្រះគម្ពីរ

បទពិសោធន៍​ខ្លះ​ដែល​ប៉ុល​មាន​អំឡុង​ការធ្វើ​ដំណើរ​ទៅ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទីពីរ​របស់​លោក បង្ហាញ​ពី​តម្លៃ​នៃ​ការសិក្សា​ព្រះគម្ពីរ ។ សូម​សរសេរ​ចំណងជើង​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖ របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​អាច​ប្រទានពរ​ដល់​ជីវិត​របស់​ខ្ញុំ ។ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​រកមើល​ការយល់ដឹង​ដែល​អ្នក​អាច​រាយបញ្ជី​នៅក្រោម​ចំណងជើង​នេះ ។

បើមាន សូមប្រើ​ផែនទី​ព្រះគម្ពីរប៊ីប​លេខ ១៣ « ការធ្វើដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សព្វផ្សាយ​សាសនា » ដើម្បី​​ក្រុង​ថែស្សាឡូនីច និង​កន្លែង​ផ្សេងទៀត​ដែល​ប៉ុល​បានធ្វើ​ដំណើរ​ក្នុង​អំឡុងពេល​នៃ​ការធ្វើដំណើរ​ទៅ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទីពីរ​របស់​លោក ។

សូម​អាន កិច្ចការ ១៧:១–៤ ហើយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​យូដា​នៅ​ក្រុង​ថែស្សាឡូនីច ។

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​សំខាន់​ចំពោះ​ការ​ខិតខំ​របស់​ប៉ុល ?

  • តើ​ដំណើររឿង​នេះ​ជួយ​អ្នក​ឲ្យ​យល់​យ៉ាង​ណា​អំពី​តម្លៃ​នៃ​ព្រះគម្ពីរ ?

សារលិខិត​របស់​ប៉ុល​ទៅកាន់​សាសន៍យូដា​នៅក្រុង​ថែស្សាឡូនីច​រំឭក​យើងថា ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៥:៣៩ ) ។ សូម​ពិចារណា​បន្ថែម​សេចក្តីពិត​នេះ​ទៅ​នឹង​បញ្ជី​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

អែលឌើ ឌី.ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាង​ក្រោម​នេះ​អំពី​គោលបំណង​នៃ​ព្រះគម្ពីរ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « The Blessings of Scripture » ចាប់ពីនាទី​ទី ១០:៤៩–១១:២១ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

នៅទី​បញ្ចប់នេះ គោលបំណង​ដ៏​សំខាន់​បំផុត​របស់​ព្រះគម្ពីរ​ទាំងអស់​គឺ​ដើម្បី​បំពេញ​ព្រលឹង​យើង​ដោយ​សេចក្ដីជំនឿ​លើ​ព្រះ ជា​ព្រះវរបិតា និង​លើ​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ—សេចក្ដីជំនឿ​ដែល​ថា គឺពិត​ជាមាន​ទ្រង់​ទាំង​ទ្វេ ជា​សេចក្ដីជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​ជីវិត​អមត និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ជា​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​អាច​កើត​ឡើង ជា​សេចក្ដីជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ក្លាយ​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង និង​ជា​សេចក្ដីជំនឿ​ដើម្បី​មក​ស្គាល់ « ដ៏​ជា​ព្រះ​ពិត​តែ​មួយ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់​បាន ] ចាត់​ឲ្យ​មកផង ( យ៉ូហាន ១៧:៣ ) » ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ )

  • តើ​ពរជ័យ​មួយណា​ដែល​បាន​លើកឡើង​ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន ដែល​អ្នក​ទទួល​បទពិសោធន៍​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ?

  • តើ​ខគម្ពីរ​អ្វីខ្លះ​ដែល​បាន​បង្កើន​សេចក្តីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? តើ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បាន​ជួយ​អ្នក​បង្កើន​សេចក្ដីជំនឿ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ខណៈ​ស្ត្រី និង​បុរស​ជាច្រើន​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ជឿ ហើយ​បាន​ប្រែចិត្ត​ជឿ​តាម​រយៈ​ការបង្រៀន​របស់​ប៉ុល ក៏​មាន​អ្នក​ផ្សេងទៀត​បាន​បង្កើត​ក្រុម​មនុស្ស​អាក្រក់​ដើម្បី​ប៉ុនប៉ង​ចាប់​ប៉ុល និង​ស៊ីឡាស​ដែរ ( សូមមើល កិច្ចការ ១៧:៤–៥ ) ។ ប៉ុល និង​ស៊ីឡាស​អាច​រត់​គេច​ពី​ក្រុម​មនុស្ស​អាក្រក់ ហើយ​ទៅ​ក្រុង​បេរា ដែល​នៅ​ជិត​នោះ ជា​កន្លែង​ដែល​ពួកលោក​បន្ត​ផ្សព្វផ្សាយ ។

សូម​អាន កិច្ចការ ១៧:១០–១២ ដោយ​រកមើល​របៀប​ដែល​ប្រជាជន​នៅ​បេរា​បាន​ទទួល​ប៉ុល និង​ស៊ីឡាស ។ សូម​ពិចារណា​គូសចំណាំពាក្យ ឬ​ឃ្លា​នានា​ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់ ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​បាន​ជួយ​ប្រជាជន​ទាំងនេះ​ដោយ​របៀបណា ?

សេចក្តីពិត​មួយ​ដែល​អាច​ស្វែងរក​ចេញពី​ដំណើររឿង​នេះ​គឺ ៖ ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ អាច​រៀបចំ​យើង​ឲ្យ​ស្គាល់ និង​ជឿ​លើ​សេចក្តីពិត ។ សូម​ពិចារណា​បន្ថែម​សេចក្តីពិត​នេះ​ទៅក្នុង​បញ្ជី​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គិត​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ ៖

  • គ្រូ​របស់​អ្នក​ម្នាក់នៅ​សាលា​ពន្យល់​អំពី​គោលគំនិត​ដែល​ផ្ទុយ​នឹង​ជំនឿ​របស់​អ្នក ។

  • មិត្តភក្តិ​របស់​អ្នក​មួយ​ចំនួន​លើក​ទឹកចិត្ត​អ្នក​ឲ្យ​មាន​អាក្បកិរិយា​ដែល​ផ្ទុយ​នឹង​បទដ្ឋាន​របស់​អ្នក ដោយ​ការនិយាយ​ថា « គ្រាន់​តែ​ធ្វើ​ម្តង​នោះ​វា​មិន​អី​ទេ » ។

  • នៅ​ក្នុង​សន្និសីទ​ទូទៅ សាវក​បង្រៀន​អ្វី​មួយ​ដែល​ប្រឆាំង​នឹង​និន្នាការ​បច្ចុប្បន្ន​នៃ​ពិភពលោក​នេះ ។

ពរជ័យ​ផ្សេងទៀត​ពី​ការសិក្សា​ព្រះគម្ពីរ

សេចក្តីពិត​ដែល​អ្នក​បាន​រក​ឃើញ​ក្នុង កិច្ចការ ១៧ បង្ហាញ​តែ​ពរជ័យ​មួយ​ចំនួន​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ប៉ុណ្ណោះ ។

សូម​ចំណាយពេល​ពីរបីនាទី​ដើម្បី​សិក្សា​វគ្គ​បទគម្ពីរ​មួយចំនួន ឬ​ទាំងអស់​ដូច​ខាងក្រោម ដោយ​រកមើល​ពរជ័យ​ផ្សេងទៀត​ដែល​យើង​អាច​ទទួលបាន​ពី​ព្រះ ដោយ​ការសិក្សា​ព្រះបន្ទូល​របស់​ទ្រង់ និង​ពាក្យសម្ដី​របស់​ព្យាការី​របស់​ទ្រង់​ដូច​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ សូម​បន្ថែម​ការយល់ដឹង​របស់​អ្នក​ទៅ​នឹងបញ្ជី​ក្នុង​សៀវភៅកំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

២. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្វី​ដែល​លេចធ្លោ​សម្រាប់​អ្នក​ពី​បញ្ជី​ដែល​អ្នក​បានបង្កើត ?

  • តើ​ពរជ័យ​មួយ​ណា​ចេញពី​បញ្ជី​របស់​អ្នក ដែល​អ្នក​ចង់​ទទួលបាន​បទពិសោធន៍​ច្រើន​ជាងគេ​នៅ​ពេលនេះ ?​ ហេតុ ?

  • តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ក្លាយជា​បទពិសោធន៍​កាន់​តែ​មានតម្លៃ និង​កាន់​តែ​ពិសិដ្ឋ ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ដក​បទពិសោធន៍​តាមរយៈ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​ជា​ទៀងទាត់​នៅក្នុង​ព្រះគម្ពីរ ?

ដាក់​ផែនការ

ជា​ផ្នែក​មួយ​នៃ​ការចូលរួម​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា នោះ​អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​បង្កើត​គោលដៅ​ដែល​ទាក់ទង​នឹង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​របស់អ្នក ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​វាយ​តម្លៃ​ការរីកចម្រើន​របស់​អ្នក​ទាក់ទង​នឹង​គោលដៅ​នេះ ហើយ​ធ្វើការ​កែសម្រួល​តាម​តម្រូវ​ការ ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​ជោគជ័យ​នៅពេល​អ្នកឆ្ពោះ​ទៅមុខ ។

៣. ដើម្បី​ជួយ​អ្នក​វាយតម្លៃ​ពី​ការរីកចម្រើន​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្វី​ទៅ​ជា​គោលដៅ​សិក្សា​ព្រះគម្ពីរ​ដែល​អ្នក​បាន​បង្កើត​សម្រាប់​ខ្លួន​អ្នក ?

  • តើ​គោលដៅ​នេះ​ជួយ​អ្នក​ឲ្យ​មាន​បទពិសោធន៍​កាន់តែ​មានន័យ​ជាមួយ​នឹង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដោយ​របៀបណា ?

  • តើ​អ្នក​ត្រូវការ​កែតម្រូវ​អ្វី​ខ្លះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​​ទេ ?

តើ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ នឹងទទួល​បាន​ពរជ័យ​អ្វី​ផ្សេង​ទៀត​ឬទេ ?

និយាយ​អំពី​ការអាន​ព្រះគម្ពីរ​មរមន​ប្រចាំថ្ងៃ ប្រធាន រ័សុល អិម​ណិលសុន​បាន​សន្យា​ដូច​តទៅ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើការ​សម្រេចចិត្ត​ដែល​ប្រសើរ—រៀងរាល់​ថ្ងៃ  ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សញ្ជឹងគិត​នូវ​អ្វី​ដែល​អ្នក​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើកឡើង ហើយ​អ្នក​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការដឹកនាំ​សម្រាប់​ជីវិត​អ្នក​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ អ្នក​អាច​ត្រូវ​បាន​ការពារ​ឲ្យ​ផុត​ពី​អំពើអាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​ដ៏​ធំ​នៃ​រូបអាសគ្រាម និង​ការញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក ។

( ប្រធាន រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

ប្រធាន ដាល្លិន អេក អូក​បាន​ប្រៀបធៀប​ព្រះគម្ពីរ​ទៅនឹង យូរីម និង ធូមីម ដែល​យើង​អាច​ប្រើ​ដើម្បី​ទទួល​វិវរណៈ​ពី​ព្រះអម្ចាស់ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

យើង​មិន​និយាយ​ហួសហេតុ​ពេក​នោះ​ទេ នៅពេល​យើង​និយាយ​ថា​ព្រះគម្ពីរ​អាច​ជា យូរីម និង ធូមីម ដើម្បី​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​នោះ ។

ដោយសារ​យើង​ជឿ​ថា ការអាន​ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​វិវរណៈ នោះ​យើង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​អាន​ព្រះគម្ពីរ​ម្ដង​ហើយ​ម្ដង​ទៀត ។ ដោយ​មធ្យោបាយ​នេះ យើង​មាន​សិទ្ធិ​ទទួល​បាន​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​សព្វព្រះហឫទ័យ​ឲ្យ​យើង​ដឹង និង​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃ​នេះ ។ នោះ​គឺជា​ហេតុផល​មួយ​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿលើ​ការសិក្សា​ព្រះគម្ពីរ ប្រចាំថ្ងៃ ។

( ដាល្លិន អេក អូក « Scripture Reading and Revelation » Ensign ខែ មករា​ ឆ្នាំ ១៩៩៥ ទំព័រ ៨ )