មេរៀនទី ២
សេចក្ដីណែនាំអំពី ប្រកាសដំណឹងល្អរបស់យើង
« ប្រកាសដំណឹងល្អរបស់យើង គឺជាធនធានដ៏មានតម្លៃមួយ ពុំមែនសម្រាប់តែពួកអ្នកផ្សព្វផ្សាយសាសនាប៉ុណ្ណោះទេ វាក៏សម្រាប់សមាជិកសាសនាចក្រទាំងអស់ផងដែរ » ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ២០២៣ ] ទំព័រ ix ) ។ ធនធានដ៏បំផុសគំនិតនេះ អាចជួយពួកអ្នកផ្សព្វផ្សាយសាសនាបំពេញគោលបំណងរបស់ពួកគេក្នុងការអញ្ជើញមនុស្សដទៃឲ្យមកកាន់ព្រះគ្រីស្ទ ។ វាក៏អាចជួយយើងឲ្យខិតកាន់តែជិតនឹងព្រះអង្គសង្គ្រោះ និងយល់កាន់តែច្បាស់អំពីគោលលទ្ធិរបស់ទ្រង់ ។
ពិនិត្យមើល និង តាមដាន
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសិស្សឲ្យគិតអំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់ពួកគេ ដើម្បីអនុវត្តអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់នេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់ពួកគេជាមួយដៃគូ ឬរួមគ្នាជាថ្នាក់ ។
យោបល់សម្រាប់សកម្មភាពរៀនសូត្រ
តើការសិក្សា ប្រកាសដំណឹងល្អរបស់យើង អាចប្រទានពរជ័យដល់ជីវិតខ្ញុំដោយរបៀបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមបង្ហាញរូបភាពមួយនៃ ប្រកាសដំណឹងល្អរបស់យើង ឬកាន់លើកបង្ហាញសៀវភៅនោះផ្ទាល់សម្រាប់ឲ្យសិស្សក្នុងថ្នាក់មើល ។ អញ្ជើញសមាជិកក្នុងថ្នាក់មួយចំនួន ដើម្បីចែកចាយអ្វីដែលពួកគេដឹងអំពីសៀវភៅនេះ ឬបទពិសោធន៍អ្វីដែលពួកគេបានសិក្សាអំពីវា ។
អ្នកដឹកនាំការពិភាក្សា ៖ ពន្យល់ថានៅក្នុងមេរៀននេះ សមាជិកក្នុងថ្នាក់នឹងរៀនបន្ថែមអំពី ប្រកាសដំណឹងល្អរបស់យើង ។ សូមចែកចាយសេចក្តីណែនាំខាងក្រោម ។
ជំនួសឲ្យការប្រើសេចក្តីថ្លែងការណ៍មកពីប្រធាន ណិលសុន អ្នកអាចបង្ហាញវីដេអូ « President Russell M. Nelson Introduces Preach My Gospel, Second Edition » ( នៅនាទី ២:៥៨ ) ។
សូមសិក្សា « សារលិខិតរបស់គណៈប្រធានទីមួយ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ v ) និងសេចក្តីថ្លែងការណ៍ដូចខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ។ ការយកចិត្តទុកដាក់ចំពោះរបៀបសិក្សា ប្រកាសដំណឹងល្អរបស់យើង អាចផ្តល់ពរជ័យដល់អ្នក ។
ប្រកាសដំណឹងល្អរបស់យើង មាននូវសេចក្តីណែនាំដ៏ល្អបំផុតមួយចំនួនដែលខ្ញុំធ្លាប់បានឃើញ ដើម្បីជួយមនុស្សទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យមករកទ្រង់ ។
ខ្ញុំសូមអញ្ជើញអ្នកឲ្យរីករាយជាមួយការពង្រឹងដល់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកដែលសៀវភៅសិក្សា ប្រកាសដំណឹងល្អរបស់យើង ដែលបានធ្វើបច្ចុប្បន្នភាពអាចផ្តល់ឲ្យ ។ អ្នកនឹងទទួលអារម្មណ៍នៃឯកសិទ្ធិរបស់វាក្នុងការជួយព្រះរវបិតារបស់យើងដែលគង់នៅស្ថានសួគ៌ក្នុងកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា និងអនុវត្តការបង្រៀនមកពី ប្រកាសដំណឹងល្អរបស់យើង កំណែទីពីរ មកពីបទគម្ពីរ និងពីព្យាការីដែលនៅរស់ អ្នកនឹងទទួលបានពរជ័យ ។ ទីបន្ទាល់របស់អ្នកនឹងរីកចម្រើន ។ សមត្ថភាពរបស់អ្នកក្នុងការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនឹងកើនឡើង » ។ ( នៅក្នុង ឌី ថត គ្រីស្តូហ្វឺសិន « Use the Power of the Book of Mormon [ សុន្ទរកថាដែលបានធ្វើឡើងនៅឯការប្រជុំសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំបេសកកម្មថ្មី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ] នៅក្នុងបណ្ណាល័យដំណឹងល្អ )
-
តើពរជ័យដែលបានសន្យាអ្វីខ្លះដែលអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមផ្តល់សំណៅចែកដែលមានចំណងជើងថា « តើមានអ្វីខ្លះនៅក្នុង ប្រកាសដំណឹងល្អរបស់យើង » ? សូមផ្តល់ពេលឲ្យសមាជិកក្នុងថ្នាក់ប្រហែល ១០-១២ នាទី ដើម្បីឆ្លើយសំណួរនៅក្នុងសំណៅចែក និងបីនាទីសម្រាប់រៀបចំទិដ្ឋភាពទូទៅនៃ ប្រកាសដំណឹងល្អរបស់យើង ។
តើមានអ្វីខ្លះនៅក្នុងប្រកាសដំណឹងល្អរបស់យើង ?
សូមស្រមៃមើលថា ថ្នាក់ដឹកនាំវួដរបស់អ្នកចង់ជួយយុវវ័យចាប់ផ្តើមសិក្សាចេញពី ប្រកាសដំណឹងល្អរបស់យើង ។ ពួកគាត់បានឮថា អ្នកស្ថិតនៅក្នុងថ្នាក់ការរៀបចំខ្លួនចេញផ្សព្វផ្សាយសាសនា ហើយពួកគាត់បានអញ្ជើញអ្នកឲ្យរៀបចំទិដ្ឋភាពទូទៅបីនាទីដើម្បីចែកចាយជាមួយយុវវ័យ ។
រៀបចំទិដ្ឋភាពទូទៅនេះដោយកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ហើយបំពេញសកម្មភាពដូចខាងក្រោមនេះ ។ សូមគូសចំណាំសេចក្តីថ្លែងការណ៍មកពី ប្រកាសដំណឹងល្អរបស់យើង ដែលជួយឆ្លើយសំណួរទាំងនេះ ។
-
តើប្រកាសដំណឹងល្អរបស់យើងជាអ្វី ? ( សូមមើល « សារលិខិតរបស់គណៈប្រធានទីមួយ » [ ប្រកាសដំណឹងល្អរបស់យើង ទំព័រ v ] ; « សេចក្តីណែនាំអំពីប្រកាសដំណឹងល្អរបស់យើង » [ ប្រកាសដំណឹងល្អរបស់យើង ទំព័រ vii–ix ] ) ។
-
តើការសិក្សាប្រកាសដំណឹងល្អរបស់យើងអាចជួយអ្នក និងអ្នកដទៃទៀតខិតកាន់តែជិតទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ( សូមមើល « ការប្រើប្រាស់ប្រកាសដំណឹងល្អរបស់យើងដោយសមាជិកសាសនាចក្រ » ប្រកាសដំណឹងល្អរបស់យើង ទំព័រ ix) ។
សូមស្វែងយល់អំពី ប្រកាសដំណឹងល្អរបស់យើង ដោយធ្វើដូចខាងក្រោមនេះ ៖
-
ស្វែងរក « សេចក្តីណែនាំអំពីប្រកាសដំណឹងល្អរបស់យើង » ហើយមើលលើចំណុចដែលពិពណ៌នាអំពីរបៀបដែល ប្រកាសដំណឹងល្អរបស់យើង ត្រូវបានចងក្រងឡើង ( សូមមើលទំព័រ vii ) ។
-
ស្វែងយល់ពីជំពូកទី ៣ ដើម្បីយល់ដឹងពីអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀន ។ សូមអានកថាខណ្ឌទាំងប្រាំដំបូង ( នៅលើ ទំព័រ ២៥ ) ហើយបន្ទាប់មក អានមេរៀនទាំងបួនត្រួសៗនៅក្នុងជំពូកដែលនៅសល់ ។
-
សូមជ្រើសរើសជំពូកមួយក្នុងចំណោមជំពូកខាងក្រោមដើម្បីស្វែងយល់ ៖ ១, ២, ៤, ៥, ឬ ៦ ។ សូមអានចំណងជើងដិតរបស់ជំពូក ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានរកឃើញនៅក្នុង ប្រកាសដំណឹងល្អរបស់យើង តើអ្នកមានអារម្មណ៍ថា អ្វីខ្លះដែលមានប្រយោជន៍បំផុតក្នុងការចែកចាយនៅក្នុងទិដ្ឋភាពទូទៅរបស់អ្នក ?
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីពេលវេលាសម្រាប់ការរៀបចំ សូមអញ្ជើញសមាជិកក្នុងថ្នាក់ចែកចាយទិដ្ឋភាពទូទៅរបស់ពួកគេជាមួយដៃគូ ។ បន្ទាប់ពីពួកគេបានចែកចាយទិដ្ឋភាពទូទៅរបស់ពួកគេ អ្នកអាចសួរសំណួរដូចខាងក្រោម ៖
តើការសិក្សា ប្រកាសដំណឹងល្អរបស់យើង ដោយឧស្សាហ៍ព្យាយាម រួមជាមួយព្រះគម្ពីរអាចជួយអ្នកឲ្យខិតកាន់តែជិតទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាដល់សមាជិកក្នុងថ្នាក់ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានរៀន និងកំណត់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតមួយចំនួនដូចខាងក្រោម ឬគិតអំពីគំនិតផ្ទាល់ខ្លួនរបស់អ្នក ។
-
សូមកំណត់ពីរបៀបដែលអ្នកនឹងប្រើ ប្រកាសដំណឹងល្អរបស់យើង ជាផ្នែកមួយនៃការសិក្សាដំណឹងល្អរបស់អ្នក ។
-
សិក្សាមេរៀនមួយ ឬច្រើនដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀននៅក្នុង ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមដើម្បីចែកចាយគោលដៅរបស់ពួកគេ សូមទុកពេលវេលាឲ្យពួកគេចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀន មេរៀនទី ៣ នៅពេលក្រោយ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសិក្សា ជំពូកទី ១ នៃ ប្រកាសដំណឹងល្អរបស់យើង ក្នុងការរៀបចំ ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។