ជំនួយ​សម្រាប់​កុមារ និង​យុវវ័យ
សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ


« សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ » កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ បុព្វកថា​ណែនាំ​សម្រាប់​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ ( ឆ្នាំ ២០១៩ )

« សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ »

សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​បុត្រា​បុត្រី​សំណព្វ​របស់​ព្រះ ។ ពួកគេ​មាន​សក្តានុពល​ក្នុង​ការជះ​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​ពិភពលោក​នេះ ។

គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​កិច្ច​ខំ​ប្រឹងប្រែង​សម្រាប់​កុមារ និង​យុវវ័យ​នេះ​តំណាង​ឲ្យ​របៀប​ដែល​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ជំនាន់​កំពុង​ពេញ​វ័យ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​អនុវត្ត​ដំណឹងល្អ​របស់​ទ្រង់​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ ។ កិច្ច​ខិតខំ​ដ៏​ធំ​នេះ​នឹង​ដាក់​បញ្ចូល​ការរៀន​សូត្រ​ដំណឹងល្អ ឯកសិទ្ធិ​ក្នុង​ការបម្រើ ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន និង​សកម្មភាព​ដ៏​រីករាយ​ជាច្រើន ។ កិច្ច​ខិតខំ​នេះ​ចាប់ផ្ដើម​នៅក្នុង​គេហដ្ឋាន ។ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​បង្រៀន​កូនចៅ​របស់​ពួកគេ​នៅក្នុង​ពន្លឺ និង​សេចក្ដីពិត ។ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​ផ្ដល់​ការគាំទ្រ និង​ការណែនាំ​ដ៏​មាន​តម្លៃ​ដល់​កុមារ យុវវ័យ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

យើង​ស្រឡាញ់​បងប្អូន ។ យើង​មាន​ទំនុក​ចិត្ត​លើ​បងប្អូន ។ យើង​សូម​សន្យា​ថា ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅស្ថានសួគ៌​នឹង​បន្ដ​ប្រទាន​ពរ និង​គាំទ្រ​បងប្អូន កាល​បងប្អូន​ដឹកនាំ និង​ណែនាំ​កូនចៅ​របស់​ទ្រង់​ដោយ​សេចក្ដីជំនឿ ។

គណៈ​ប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

រូបភាព
ព្រះអង្គ​សង្គ្រោះ