ជំនួយ​សម្រាប់​កុមារ និង​យុវវ័យ
ធនធាន​ជំនួយ


« ធនធាន​ជំនួយ » កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ បុព្វកថា​ណែនាំ​សម្រាប់​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ ( ឆ្នាំ ២០១៩ )

« ធនធាន​ជំនួយ »

ធនធាន​ជំនួយ

យើង​មាន​ធនធាន​ចល័ត​តាម​ទូរសព្ទ គេហទំព័រ និង​បោះពុម្ព ។ ឪពុកម្ដាយ ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ កូរ៉ុម និង​ប្រធាន​ថ្នាក់​ទាំងឡាយ ព្រមទាំង​យុវវ័យ​អាច​ប្រើ​ឧបករណ៍​សម្រាប់​ដាក់​គោលដៅ យោបល់​សម្រាប់​ដាក់​គោលដៅ យោបល់​សម្រាប់​ការបម្រើ និង​សកម្មភាព​នានា​នៅ​គេហដ្ឋាន និង​នៅ​សាសនាចក្រ សេចក្ដីណែនាំ​ស្ដីពី​សុវត្ថិភាព និង​ការណែនាំ​នានា​បាន ។

ធនធាន​នានា

រូបភាព
ទូរសព្ទ​ឆ្លាតវៃ

កម្មវិធី​ទូរសព្ទ ៖ ការរស់នៅ​តាម​ដំណឹងល្អ ( Gospel Living )

កម្មវិធី​ទូរសព្ទ​ការរស់នៅ​តាម​ដំណឹងល្អ ( Gospel Living ) ( iOS និង Android ) ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បំផុស​គំនិត ទាក់ទាញ បង្កើត​ភាពរីករាយ និង​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ ។ វា​គាំទ្រ​ជីវិត​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ​តាមរយៈ ៖

  • មាតិកា​ដ៏​បំផុស​គំនិត

  • ការរំឭក

  • យោបល់​សម្រាប់​សកម្មភាព

  • ទំនាក់ទំនង

  • ការកត់​កំណត់​ហេតុ

  • គោលដៅ​ផ្ទាល់ខ្លួន

សូម​ស្វែងរក​ក្នុង​ហាង​កម្មវិធី Apple និង​កម្មវិធី Android នូវ​កម្មវិធី​ការរស់នៅ​តាម​ដំណឹងល្អ ( Gospel Living ) ( សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

រូបភាព
យុវវ័យ​មើល​កុំព្យូទ័រ

គេហទំព័រ ៖ ChildrenandYouth.ChurchofJesusChrist.org

គេហទំព័រ​ការអភិវឌ្ឍ​កុមារ និង​យុវវ័យ ផ្ដល់​ជា​ធនធាន​នានា​ដើម្បី​គាំទ្រ​ដល់​ឪពុក​ម្ដាយ កុមារ យុវវ័យ និង​ថ្នាក់​ដឹកនាំ ។

  • ធនធាន​សម្រាប់​ឪពុក​ម្ដាយ និង​គ្រួសារ

  • ធនធាន និង​ឧទាហរណ៍​ស្ដីពី​របៀប​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​កុមារ និង​យុវវ័យ

  • ធនធាន​សកម្មភាព​សម្រាប់​អង្គការ​បឋម​សិក្សា

  • សេចក្ដីណែនាំ ឧទាហរណ៍ និង​យោបល់​សម្រាប់​ការបម្រើ និង​សកម្មភាព​នានា

  • ឧទាហរណ៍ និង​យោបល់​សម្រាប់​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ( គោលដៅ )

  • ធនធាន​ហ្វឹកហ្វឺន​គណៈប្រធាន​ថ្នាក់ និង​កូរ៉ុម

  • កំណែ​សម្ភារ​បោះពុម្ព​ដែល​អាច​ទាញ​យក​បាន

បោះពុម្ព ៖ ការអភិវឌ្ឍ​កុមារ និង​យុវវ័យ

ពេលណា​មាន​ប្រយោជន៍ សៀវភៅ​បោះពុម្ព​មាន​​ដើម្បី​ប្រើ​គាំទ្រ​ដល់​គោលការណ៍​នៃ​ការអភិវឌ្ឍ​កុមារ និង​យុវវ័យ និង​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ដាក់​ផែនការ​សម្រាប់​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ។

បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា

រូបភាព
ព្រះវិហារ​បរិសុទ្ធ រ៉ូម អ៊ីតាលី

នៅពេល​យុវវ័យ​ឈាន​ទៅ​ដំណាក់​កាល​បន្ទាប់​នៃ​ជីវិត​របស់​ពួកគេ សមាគម​សង្រ្គោះ និង​កូរ៉ុម​អែលឌើរ​នឹង​ផ្ដល់​ឱកាស​ច្រើន​ឡើង​ឲ្យ​ពួកគេ​រកឃើញ​អំណរ និង​ការរីក​ចម្រើន នៅពេល​ពួកគេ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

រូបភាព
យុវជន​សើច

កូរ៉ុម​អែលឌើរ

រូបភាព
យុវនារី​ឱប​គ្នា

សមាគម​សង្រ្គោះ