ក្បួនខ្នាត និង​ការហៅ
១២. អង្គការ​បឋម​សិក្សា


« ១២. អង្គការ​បឋមសិក្សា » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១២. អង្គការ​បឋមសិក្សា » ក្បួនខ្នាត​ទូទៅ ។

រូបភាព
គ្រួសារ​កំពុងកាន់​ព្រះគម្ពីរ

១២.

អង្គការ​បឋមសិក្សា

១២.១

គោលបំណង និង​អង្គការ

អង្គការបឋមសិក្សា​គឺ​ជា​អង្គការ​មួយ​ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន ហើយ​គាំទ្រ​ដោយ​សាសនាចក្រ ។ អង្គការ​នេះ​គឺ​សម្រាប់​កុមារ​ដែល​មាន​អាយុ ១៨ ខែ ដល់ ១១ ឆ្នាំ ។ នៅឯ​គេហដ្ឋាន ឪពុកម្តាយ​បង្រៀន​កូនចៅ​ពីដំណឹងល្អ ។ នៅឯ​សាសនាចក្រ ថ្នាក់ដឹកនាំ​អង្គការ​បឋម​សិក្សា និង​គ្រូបង្រៀន​គាំទ្រ​ឪពុក​ម្តាយ​តាមរយៈ​មេរៀន តន្រ្តី និង​សកម្មភាព​ជាច្រើន ។

១២.១.១

គោលបំណង

អង្គការ​បឋម​សិក្សា​ជួយ​ដល់​កុមារ​ឲ្យ ៖

  • ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។

  • រៀនសូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ទទួល​អារម្មណ៍ ទទួល​ស្គាល់ និង​ធ្វើតាម​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

  • រៀបចំខ្លួន ចុះ​សេចក្ដី​សញ្ញា និង​គោរព​តាម​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។

  • ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

១២.១.២

បាវចនា​អង្គការ​បឋម​សិក្សា

វាគឺជា​អភ័យ​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​ដើម្បី​បង្រៀន​ដល់​កុមារ ។ ព្រះយេស៊ូវ​គ្រីស្ទ​បានបង្រៀន​ថា « មើល​ន៏ កូន​តូចៗ​របស់​អ្នក » ហើយ « ឲ្យ​ចំណី​ដល់​កូនចៀម​ខ្ញុំ​ស៊ីផង » ( នីហ្វៃទី ៣ ១៧:២៣; យ៉ូហាន ២១:១៥ ) ។ តាមរយៈ​ការធ្វើ​តាម​ការអញ្ជើញ​ទាំងនេះ នោះ​ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​ស្រឡាញ់ និង​បង្រៀន​កុមារ​តាមរបៀប​របស់​ព្រះអង្គ​សង្រ្គោះ ។

បាវចនា​អង្គការ​បឋម​សិក្សា​គឺជា​ការរំឭក​​ដល់​ពរជ័យ​នៃ​ការបម្រើ​នៅក្នុង​អង្គការ​បឋមសិក្សា ៖

« កូនចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើជា​សិស្ស​របស់​ព្រះអម្ចាស់ ហើយ​វា​រាល់គ្នា​នឹង​មាន​សន្តិសុខ​ជាបរិបូរ » ( អេសាយ ៥៤:១៣; នីហ្វៃ​ទី​៣ ២២:១៣ ) ។

១២.១.៣

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ថ្នាក់​ទាំងឡាយ

ថ្នាក់​អង្គការ​បឋម​សិក្សា​ត្រូវបាន​រៀបចំឡើង​តាម​អាយុ និង​ចំនួន​គ្រូបង្រៀន​ដែល​មាន ។ អង្គភាព​ដែល​មាន​កុមារ ឬ​គ្រូតិច​អាច​ដាក់​ក្រុមអាយុ​ពីរ ឬ​ច្រើន​បញ្ចូល​គ្នា​ឲ្យ​ទៅជា​ថ្នាក់​មួយ​បាន ។ នៅក្នុង​អង្គភាពធំ ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា​អាច​បង្កើត​ថ្នាក់​ច្រើនជាងមួយ​​សម្រាប់​ក្រុមអាយុ​មួយ ហើយ​មាន​​ថ្នាក់​ទារកដ្ឋាន​ច្រើន​ជាង​មួយ ។

នៅពេល​មាន​ចំនួន​កុមារ​គ្រប់គ្រាន់ ពួកគេ​ត្រូវ​បំបែក​ទៅជា​ថ្នាក់រៀន​ជាច្រើន​តាម​អាយុ​របស់​ពួកគេ​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់ ដូច​ដែល​បង្ហាញ​នៅក្នុង​​តារាង​ខាងក្រោម​នេះ ៖

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់​ទារកដ្ឋាន ( កុមារ​ចូល​ថ្នាក់​ទារកដ្ឋាន​នៅអាយុ ១៨ ខែ )

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់​សាន់ប៊ីម

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់ ជ.ផ.ត. ៤

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់ ជ.ផ.ត. ៥

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់ ជ.ផ.ត. ៦

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់ ជ.ផ.ត. ៧

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់​ក្លាហាន ៨

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់​ក្លាហាន ៩

អាយុ​នៅថ្ងៃទី ៣១ ខែ ធ្នូ នៃ​ឆ្នាំ​ចាស់

១០

ថ្នាក់​នៅ​ថ្ងៃ​ទី ១ ខែ មករា

ថ្នាក់​ក្លាហាន ១០

ជាទូទៅ​កុមារ​ឡើងពី​ថ្នាក់​អង្គការ​បឋមសិក្សា​ទៅ​ថ្នាក់​យុវនារី ឬ​កូរ៉ុម​ឌីកុន​នៅក្នុង​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ចូល​ដល់​អាយុ ១២ ឆ្នាំ ។ ពួកគេ​អាច​ទទួល វិញ្ញាបនបត្រ​នៃ​ការរីកចម្រើន ។ វិញ្ញាបនបត្រ​ទាំងនេះ​អាច​បង្កើត​បាន​នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។

ក្នុង​កាលៈទេសៈ​ខ្លះ កុមារ​ដែល​មាន​អាយុ ១១ ឆ្នាំ ប្រហែល​ជា​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បីចេញ​ពី​អង្គការ​បឋមសិក្សា​នោះទេ ។ ប៊ីស្សព ឪពុកម្តាយ និង​កុមារ​ប្រឹក្សា​ជាមួយគ្នា​អំពី​ពេលវេលា​ត្រឹមត្រូវ ។

កុមារ​អាច​មិន​ទាន់​បានបញ្ចប់​អង្គការ​បឋម​សិក្សា​ពីមុន​ខែ​មករា​នៃឆ្នាំ​ដែល​ពួកគេ​ចូល​ដល់​អាយុ ១២ ឆ្នាំ​នៅឡើយ ។ ហើយ​យុវជន​ក៏​មិនអាច​តែងតាំង​ជា​ឌីកុន​ពីមុន​ពេល​នោះដែរ ។

១២.១.៤

ពេលវេលា​ចម្រៀង

ពេលវេលា​ចម្រៀង​ជួយកុមារ​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។ នៅពេល​កុមារ​ច្រៀង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិតពេញ​លេញ​នៃ​គោលការណ៍​ទាំងនោះ ។ ទំនុក​ច្រៀង និង​តន្ត្រី​នឹង​ដក់​ជាប់​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​កុមារ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

ម៉ោង​ច្រៀង​ចម្រៀង​គឺ​ខុសពី​ម៉ោង​ថ្នាក់រៀន​ផ្សេងទៀត ។ អំឡុង​ម៉ោង​ច្រៀង​ចម្រៀង កុមារបាន​រៀននៅពេល​ពួកគេ​ចូលរួម​ច្រៀង​យ៉ាង​សកម្ម ។ អ្នកដឹកនាំ​ភ្លេង​ថ្នាក់​អង្គការ​បឋមសិក្សា​បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ ប៉ុន្ដែ​ពួកគាត់​បង្រៀន​តាមរយៈ​តន្ដ្រី​ជា​ចម្បង ។

គណៈប្រធាន​អង្គការ​បឋម​សិក្សា និង​អ្នកដឹកនាំ​តន្ត្រី​ជ្រើសរើស​ចម្រៀង​សម្រាប់​ខែ​នីមួយៗ ដើម្បី​ពង្រឹង​គោលការណ៍​ដំណឹងល្អ​ដែល​កុមារ​កំពុង​រៀន​នៅក្នុង​ថ្នាក់ និង​នៅ​ឯ​គេហដ្ឋាន​របស់​ពួកគេ ។ ចម្រៀង​ទាំងឡាយ​ដែល​ពង្រឹង​ដល់​គោលការណ៍​ទាំងនេះ ក៏មាន​នៅក្នុង ចូរ​មកតាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ផង​ដែរ ។

រូបភាព
កុមារ​កំពុង​ច្រៀង

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ » ១២.២.១.២ និង ១២.៣.៤ ។

១២.១.៥

ថ្នាក់​ទារកដ្ឋាន

ថ្នាក់​ទារកដ្ឋាន​ជួយ​កុមារ​អាយុ​ពី ១៨ ខែ ដល់ ៣ ឆ្នាំ ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។

អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​ស្រឡាញ់ បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​កុមារ ។ ពួកគាត់​ត្រូវ​ប្រាកដ​ថា ទារក​ទារិកា​មាន​សុវត្ថិភាព និង​សុខុមាលភាព ។

យ៉ាង​ហោច​ណាស់​មនុស្ស​ពីរនាក់​គួរ​តែ​ត្រូវបាន​ហៅ​បម្រើ​នៅ​ថ្នាក់ទារកដ្ឋាន​នីមួយៗ ។ បើអ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​ពុំ​មែន​ជា​ស្វាមី និង​ភរិយា​ទេ នោះ​ពួកគាត់​គួរតែ​មាន​ភេទ​ដូចគ្នា ។ អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​ត្រូវ​ប្រាកដថា ទារក​ទារិកា​មាន​សុវត្ថិភាព និង​សុខុមាលភាព ។

ថ្នាក់ទារកដ្ឋាន​មាន​រយៈពេល​ពេញ​ម៉ោង​ដូច​ម៉ោង​អង្គការ​បឋមសិក្សាដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ១២.១.៣ និង ១២.៣.៥ ។

១២.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

ព្រះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​ធ្វើ​កិច្ចការ​របស់ទ្រង់ តាមរយៈ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

អង្គការ​បឋម​សិក្សា​ជួយ​កុមារ ក្រុមគ្រួសារ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ឲ្យ​សម្រេច​បាន​កិច្ចការ​នេះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង សូមមើល ជំពូក​ទី ១ ។

១២.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

១២.២.១.១

តួ​នាទី​របស់​ឪពុក​ម្តាយ និង​ថ្នាក់​ដឹកនាំ

ឪពុកម្តាយ​ទទួលខុសត្រូវ​លើការ​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន និង​ជួយ​ពួកគេ​ឲ្យរស់នៅ​តាម​ដំណឹងល្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៨ ) ។ ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា និង​គ្រូបង្រៀន​គាំទ្រ​ដល់​ឪពុកម្តាយ​នៅក្នុង​ការទទួល​ខុសត្រូវ​នេះ ដូច​មាន​ចែង​ខាងក្រោម ៖

  • ធានា​ឲ្យបាន​ថា មេរៀន​អង្គការ​បឋមសិក្សា ម៉ោង​ច្រៀង​ចម្រៀង និង​ការបម្រើ ព្រមទាំង​សកម្មភាព​នានា​ជួយ​កុមារ​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ជួយ​កុមារ​ឲ្យ​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។

  • ជួយ​កុមារា​ឲ្យ​រៀបចំខ្លួន​ទទួល​ការតែងតាំង​បព្វជិតភាព ។

  • ជួយ​កុមារ​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • បង្រៀន​កុមារ​អំពី​ពរជ័យ​នៃការ​ចែកចាយ​ដំណឹងល្អ ដោយបូករួម​ទាំង​ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ផងដែរ ។

ថ្នាក់ដឹកនាំ​គួរតែ​យកចិត្ត​ទុកដាក់​ចំពោះ​កុមារ ដែល​ខ្វះ​ការគាំទ្រ​ពី​ក្រុមគ្រួសារ​ដើម្បីរស់នៅ​តាម​ដំណឹងល្អ ។

ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​ព្យាយាម​ធ្វើ​ជា​គំរូល្អ​ដល់​កុមារ ។ ពួកគាត់​លើក​ទឹកចិត្ត​ដល់​កុមារ​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ កម្មវិធី​កុមារ និង​យុវវ័យ​គឺជា​ធនធាន​មួយ​ដើម្បី​ជួយ​កុមារ​អាយុ ៨–១១ ឆ្នាំ ( សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ) ។

រូបភាព
ក្មេង​ប្រុស និង​បុរស​ម្នាក់​កំពុង​អារឈើ

១២.២.១.២

ការរៀនសូត្រ​ដំណឹង​ល្អ

ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា និង​គ្រូបង្រៀន​លើកទឹកចិត្ត​កុមារ និង​ក្រុមគ្រួសារ​របស់ពួកគេ​ឲ្យ​រៀនសូត្រ​ដំណឹងល្អ​នៅ​ឯ​ផ្ទះ ។ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ទាំងនេះ​សិក្សា​ដំណឹងល្អ ហើយ​ចែកចាយ​ជាមួយ​កុមារ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។ ពួកគេ​អញ្ជើញ​កុមារ​ឲ្យចែកចាយ​នៅ​ព្រះវិហារ​នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន​នៅ​ឯ​ផ្ទះ ។

ការប្រជុំ​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ។ ការប្រជុំ​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ​ជួយ​កុមារ​ឲ្យ​បំពេញ​គោលបំណង​នៃ​អង្គការ​បឋមសិក្សា ( សូមមើល ១២.១.១ ) ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​អង្គការ​បឋមសិក្សា​ដឹកនាំ​ការបើក​កម្មវិធី ។ អ្នកដឹកនាំ​ភ្លេង​ដឹកនាំ​នៅម៉ោង​ច្រៀង​ចម្រៀង ។ គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋមសិក្សា​បង្រៀន​កុមារ​នៅក្នុង​ថ្នាក់រៀន ។

ការប្រជុំ​ថ្នាក់​អង្គការ​បឋមសិក្សា​សម្រាប់​កុមារ​អាយុ ៣–១១ ឆ្នាំ ធ្វើ​ឡើង​ជារៀងរាល់​ថ្ងៃអាទិត្យ ​​រយៈពេល ៥០ នាទី ខណៈពេល​ដែល​មជ្ឈិមវ័យ និង​យុវវ័យ​ចូលរួម​នៅថ្នាក់​របស់​ពួកគេ ។ កាលវិភាគ​គឺ​មានដូច​ខាងក្រោម​នេះ ៖

ផ្នែក​នៃ​ការប្រជុំ

រយៈពេល

ផ្នែក​នៃ​ការប្រជុំ

ការបើក​កម្មវិធី ( ការអធិស្ឋាន បទគម្ពីរ ឬ​មាត្រា​នៃ​សេចក្តី​ជំនឿ និង​សុន្ទរកថា—កុមារ​ជា​អ្នកធ្វើ​កិច្ចការ​ទាំងអស់​នេះ )

រយៈពេល

៥ នាទី

ផ្នែក​នៃ​ការប្រជុំ

ម៉ោង​ច្រៀងចម្រៀង

រយៈពេល

២០ នាទី

ផ្នែក​នៃ​ការប្រជុំ

ការផ្លាស់ប្តូរ​ទៅថ្នាក់

រយៈពេល

៥ នាទី

ផ្នែក​នៃ​ការប្រជុំ

ថ្នាក់ និង​ការអធិស្ឋាន​បិទ

រយៈពេល

២០ នាទី

នៅក្នុង​វួដ​ដែលមាន​កុមារច្រើន ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​អាច​បំបែក​កុមារ​ទៅជា​ពីរក្រុម ។ ក្រុមមួយ​គឺ​នៅក្នុងថ្នាក់​រៀន ខណៈ​ដែល​ក្រុមមួយ​ទៀត​នៅ​ក្នុង​ម៉ោងច្រៀង​ចម្រៀង ។ បន្ទាប់មក ក្រុម​ទាំងពីរ​ប្តូរ​កន្លែងគ្នា ។ ថ្នាក់ដឹកនាំ​អាចកែសម្រួល​ម៉ោងរៀន​តាម​តម្រូវការ ។

ថ្នាក់​ទារកដ្ឋាន​សម្រាប់​កុមារ​អាយុ ១៨ ខែ ទៅ ៣ ឆ្នាំ មានរយៈពេល ៥០ នាទី ។ សៀវភៅ​មើល​ន៍ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ផ្តល់​ឲ្យ​នូវកាលវិភាគ​ដែល​បានស្នើ ។ កុមារ​អាច​ចាប់ផ្តើម​ចូល​​ថ្នាក់​ទារកដ្ឋាន នៅពេល​ពួកគេ​មាន​អាយុ ១៨ ខែ ។

បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ប្រចាំឆ្នាំ ធ្វើឡើង​នៅ​អំឡុង​ពីរបីខែ​មុនដំណាច់​ឆ្នាំ ។ កុមារ​ធ្វើបទ​បង្ហាញ​ពីអ្វី​ដែល​ពួកគេ​បានរៀន​នៅឯ​ផ្ទះ និង​នៅឯ​ព្រះវិហារ​នៅអំឡុង​ឆ្នាំ​នេះ ។ ពួកគេ​ជួយ​ឲ្យ​អង្គ​ប្រជុំ​ផ្តោតយកចិត្ត​ទុកដាក់​លើ​ព្រះវរបិតាសួគ៌ ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​របស់​ពួកទ្រង់ ។

គណៈប្រធាន​អង្គការ​បឋមសិក្សា និង​អ្នកដឹកនាំ​តន្រ្តី​ដាក់​ផែនការ​ពី​បទបង្ហាញ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ។ គណៈប៊ីស្សព​ផ្តល់ឲ្យ​នូវ​ការណែនាំ ។ កុមារ​អាច​ច្រៀងចម្រៀង ឡើងនិយាយ និង​ចែកចាយ​ដំណើររឿង បទគម្ពីរ ឬ​ថ្លែងទីបន្ទាល់ ។

បទបង្ហាញ​អាច​យកពេល​ទាំងអស់ ឬ​ផ្នែកខ្លះ​នៃ​ម៉ោង​ប្រជុំ បន្ទាប់ពី​សាក្រាម៉ង់ ។ អង្គភាព​ដែល​មាន​កុមារ​តិច​អាច​អញ្ជើញ​សមាជិក​គ្រួសារ​របស់​កុមារ​ឲ្យ​ចូលរួម ។

ដោយសារតែ​ភាពពិសិដ្ឋ​នៃ​ការប្រជុំ​សាក្រាម៉ង់ នោះ​ការធ្វើបទ​បង្ហាញ​មិន​គួរ​បញ្ចូល​នូវ​ជំនួយ​ចក្ខុ សម្លៀកបំពាក់​បែប​ប្រពៃណី ឬ​បទបង្ហាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ ។

សូមមើល « សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ » នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

ការប្រជុំ​សម្រាប់​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការទទួល​បព្វជិតភាព ។ ឪពុក​ម្តាយ​ទទួល​ខុសត្រូវ​ជា​ចម្បង​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ពួកគាត់​អំពី​ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព ។ ដើម្បី​គាំទ្រ​ដល់ពួកគាត់ គណៈប្រធាន​អង្គការ​បឋមសិក្សា​ដាក់​ផែនការ​ធ្វើ​ការប្រជុំ​សម្រាប់​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការទទួល​បព្វជិតភាព​ជារៀងរាល់​ឆ្នាំ ។ គណៈប៊ីស្សព​ផ្តល់ឲ្យ​នូវ​ការណែនាំ ។ ការប្រជុំ​នេះគឺ​សម្រាប់​កុមារ​នៅក្នុង​ថ្នាក់ ក្លាហាន ១០ ។ ឪពុកម្តាយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។ ការប្រជុំនេះ​មាន​គោលបំណង​ដូចខាងក្រោម ៖

  • ជួយ​កុមារ​ឲ្យយល់​ពី​គោលបំណង ការ​ទទួល​ខុសត្រូវ និង​ពរជ័យ​នៃ​បព្វជិតភាព ។

  • ជួយ​កុមារ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ហើយ​រៀបចំខ្លួន​ដើម្បី​ធ្វើ និង​រក្សា​សេចក្តី​សញ្ញាដ៏​ពិសិដ្ឋ ។

  • ជួយ​កុមារា​ឲ្យ​រៀបចំខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​អើរ៉ុន ។

  • ជួយ​កុមារ​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ការប្រជុំនេះ​អាច​ធ្វើឡើង​នៅអំឡុង​ថ្នាក់​អង្គការ​បឋមសិក្សា​នៅថ្ងៃ​អាទិត្យ នៅពេល​ផ្សេងទៀត​នៅ​ថ្ងៃអាទិត្យ ឬ​នៅពេល​ខុសគ្នា​ណាមួយ ។ សមាជិក​មួយ​រូប​នៃ​គណៈ​ប៊ីស្សព​ដឹកនាំ​កម្មវិធី ។ យ៉ាងហោចណាស់ មាន​សមាជិក​មួយរូប​នៃ​គណៈប្រធាន​អង្គការ​បឋមសិក្សា​ចូលរួម ។

ប្រសិនបើ​អង្គភាព​មួយ​ដែល​មាន​កុមារតិច នោះ​ការប្រជុំ​អាច​ធ្វើឡើង​ក្រោម​ការដឹកនាំ​ពី​គណៈប្រធាន​ស្តេក ។ វួដ​ខ្លះ ឬ​វួដ​ទាំងអស់​នៅក្នុងស្តេក​ជួបជុំ​ជាមួយគ្នា ។

សូមមើល ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការទទួល​បព្វជិតភាព នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​បន្ថែម ។

១២.២.១.៣

ការបម្រើ និង​សកម្មភាព​នានា

នៅដើម​ខែ មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ៨ ឆ្នាំ នោះ​កុមារ​អាច​ចាប់ផ្តើម​ចូលរួម​ក្នុង​សកម្មភាព​អង្គការ​បឋមសិក្សា​បាន ។ សម្រាប់​គោលការណ៍​ណែនាំ​អំពី​សកម្មភាព​ទូទៅ សូម​មើល ជំពូក​ទី ២០ ។

អ្នកដឹកនាំ​សកម្មភាព​អង្គការ​បឋមសិក្សា​ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា​ដែលជួយ​សម្រេច​បាន​នូវ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ការបម្រើ និង​សកម្មភាព​នានា​គួរតែ​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ និង​ផ្តល់​ឱកាស​ដើម្បី​ផ្តល់ពរជ័យ​ដល់មនុស្ស​ដទៃ ។ សកម្មភាព​ទាំងនេះ​គួរតែ​មានតុល្យភាព​ក្នុងចំណោម​ផ្នែក​ទាំងបួន​នៃការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​សតិបញ្ញា ។

សកម្មភាព​អង្គការ​បឋមសិក្សា​ត្រូវ​ធ្វើឡើង​ខុស​ពី​ថ្ងៃ​អាទិត្យ ឬ​ល្ងាច​ថ្ងៃ​ចន្ទ ។ ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​ជួយ​ធានា​ឲ្យបាន​ថា សកម្មភាព​នានា​គឺ​មាន​សុវត្ថិភាព ( សូមមើល​គេហទំព័រ safety.ChurchofJesusChrist.org; សូម​មើល​ផងដែរ ២០.៧ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ យ៉ាងហោចណាស់ អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ​ដែល​មានទំនួល​ខុសត្រូវ​ពីររូប គួរតែ​មាន​វត្តមាន​នៅ​គ្រប់​សកម្មភាព​ទាំងអស់ ( សូមមើល ១២.៥.១ ) ។

គោលការណ៍ណែនាំ​ដូចខាងក្រោម​អាច​សម្រប​ទៅតាម​កាលៈទេសៈ​ក្នុង​មូលដ្ឋាន​បាន ៖

  • សកម្មភាព​ទាំងឡាយ​របស់​អង្គការបឋមសិក្សា​ធ្វើឡើងពីរ​ដង​ក្នុង​មួយខែ នៅពេល​ដែល​អាច​ធ្វើបាន ។ សកម្មភាព​ទាំងនេះ​អាច​ធ្វើ​ឡើង​ជា​ញឹកញាប់ ឬ​រង្វើល ។ ថ្នាក់ដឹកនាំ​គិតដល់​កាលៈទេសៈ​របស់​គ្រួសារ ចម្ងាយ​ធ្វើដំណើរ និង​ថ្លៃ​ចំណាយ ហើយនិង​សុវត្ថិភាព ។

  • ជាទូទៅ កុមារ​ត្រូវ​រៀបចំ​ឡើង​តាមក្រុម​អាយុ ។ ជាធម្មតា កុមារា និង​កុមារី​ជួប​ដាច់​ដោយឡែក​ពីគ្នា ។ ទោះជា​យ៉ាងណា​ក្តី ពួកគេ​អាច​ចូលរួម​គ្នា​សម្រាប់​សកម្មភាព​មួយ​ចំនួន ឬ​នៅក្នុង​ទីតាំង​ដែល​មាន​កុមារតិច ។

  • ថ្នាក់ដឹកនាំ​អាច​ជ្រើសរើស​ដាក់​ផែនការ ហើយ​ធ្វើ​ការបោះ​ជំរំ​ពេលថ្ងៃ​សម្រាប់​កុមារ​អាយុ ៨–១១ ឆ្នាំ ។ ការបោះ​ជំរំ​បែបនោះ​គឺ​អាច​ជ្រើសរើស​បាន ។ សកម្មភាព​អង្គការ​បឋមសិក្សា ដែល​រួមបញ្ចូល​ការបោះ​ជំរំ​នៅពេល​ថ្ងៃ ពុំ​ដាក់​បញ្ចូល​ការសម្រាក​ពេល​យប់​នោះទេ ។

គ្រឿង​ផ្គត់ផ្គង់ និង​សកម្មភាព​ទាំងអស់ រួមទាំង​ការបោះជំរំ​នៅពេល​ថ្ងៃ​ដែល​អាច​ជ្រើសរើស​បាន ត្រូវបាន​ចំណាយ​ដោយ​ថវិកា​វួដ ។ ការ​ធ្វើ​ដំណើរ និង​ចំណាយ​ផ្សេងៗ​មិន​គួរ​លើស​កំណត់​នោះ​ទេ ។

គណៈប៊ីស្សព​ធានា​ឲ្យបានថា​ថវិកា និង​សកម្មភាពនានា​សម្រាប់​កុមារា និង​កុមារី​នៅក្នុង​អង្គការ​បឋមសិក្សា​មាន​ភាពគ្រប់គ្រាន់ និង​សមធម៌ ។ ថវិកា​គឺ​ត្រូវបាន​បែងចែក​ទៅតាម​ចំនួន​កុមារ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ សូមមើល​ផងដែរ JustServe.org នៅ​កន្លែង​ណា​ដែល​មាន ។ ធនធាន​ទាំងនេះ​ផ្តល់​ជា​គំនិត​សម្រាប់​ការបម្រើ និង​ការធ្វើ​សកម្មភាព ។

១២.២.១.៤

ការ​អភិវឌ្ឍ​ខ្លួន

នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ នោះ​កុមារ—ចាប់ផ្តើម​នៅឆ្នាំ ដែល​ពួកគេ​ឈានដល់​អាយុ ៨ ឆ្នាំ—​ត្រូវបាន​អញ្ជើញ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និង​ខាង​បញ្ញា ( សូមមើល លូកា ២:៥២ ) ។ ដោយ​មាន​ជំនួយ​ពី​ឪពុកម្តាយ នោះ​កុមារ​ស្វែងរក​ការបំផុសគំនិត​ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​ត្រូវធ្វើ ។ ពួកគេ​ដាក់ផែនការ ធ្វើ​សកម្មភាពតាម​ផែនការ​របស់​ពួកគេ និង​គិត​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​រៀន ។ ថ្នាក់​ដឹកនាំ​ផ្តល់​នូវ​ការគាំទ្រ​ដែល​ចាំបាច់ ។ ទោះជាយ៉ាងណា​ក៏ដោយ ពួកគាត់​មិនគួរ​តាមដាន​ពីគោលដៅ ឬ​ការរីកចម្រើន​របស់​កុមារ​នោះទេ ។

នៅក្នុង​ឆ្នាំ​ដែល​ពួកគេ​ចាប់ផ្តើម​ឈានដល់​អាយុ ៨ ឆ្នាំ នោះ​កុមារ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បំពេញ​គោលដៅ​យ៉ាងហោច​ណាស់​មួយ​នៅក្នុង​ចំណុច​ទាំងបួន​រាល់​ឆ្នាំ ។ ពួកគេ​អាច​ប្រើ ការអភិវឌ្ឍ​ខ្លួន ៖ សៀវភៅ​ណែនាំ​របស់​កុមារ ដើម្បី​កំណត់ និង​កត់ត្រា​គោលដៅ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។

១២.២.២

ការ​មើល​ថែដល់អ្នក​ខ្វះខាត

កុមារ​គួរ​មាន​ឱកាស​ដើម្បី​បម្រើ​មនុស្សដទៃ​នៅក្នុង និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​ជាប្រចាំ និង​អំឡុង​ពេល​ធ្វើ​សកម្មភាព​ក្នុង​អង្គការ​បឋមសិក្សា ។ គំនិត​សម្រាប់​ធ្វើការបម្រើ​អាចរកបាន​នៅលើ​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ នៅកន្លែង​ណា​ដែល​មាន នោះ JustServe.org ផ្ដល់​ជា​ឱកាស​បម្រើ​នៅក្នុង​សហគមន៍ ។

១២.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

កុមារ​អាច​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ​តាមរបៀប​ជាច្រើន ។ វិធីមួយ​ចំនួន​ទាំងនេះ​គឺត្រូវបាន​រៀបរាប់​ដូចខាងក្រោម ៖

  • ធ្វើ​ជា​គំរូ​ល្អ​ក្នុងនាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​មិត្តភក្តិ និង​សមាជិក​គ្រួសារ ។

  • ផ្តល់ការងារ​បម្រើ​ទៅ​កាន់​សមាជិក​ក្នុងថ្នាក់​ដែល​មិន​សូវ​សកម្ម ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​មក​ព្រះវិហារ ចូលរួម​សកម្មភាព​នានា ឬ​ពិធីបុណ្យ​ជ្រមុជ​ទឹក ឬ​ទទួល​ការបង្រៀន​ពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ ។ ថ្នាក់ដឹកនាំ​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ឪពុកម្តាយ​របស់កុមារ​ទាំងនេះ ដើម្បី​ជួយ​ពួកគេ​ឲ្យយល់​ពី​កម្មវិធី​នេះ និង​កំណត់​ថាតើ​ពួកគាត់ និងកូនៗ​របស់​ពួកគាត់​ចង់ចូល​រួមយ៉ាង​ដូចម្តេច ។

  • សូម​អញ្ជើញ​មិត្តភក្តិ និង​សមាជិក​គ្រួសារ​ឲ្យចូលរួម​នៅក្នុង​បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ប្រចាំ​ឆ្នាំ ។

១២.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច

កុមារ​អាច​ជួយ​ក្រុមគ្រួសារ​ឲ្យ​មាន​សាមគ្គីភាព​សម្រាប់​ភាពអស់កល្ប​តាម​របៀប​ជាច្រើន ។ វិធីមួយ​ចំនួន​ទាំងនេះ​គឺត្រូវបាន​រៀបរាប់​ដូចខាងក្រោម ៖

  • គោរព​ឪពុក​ម្តាយ​របស់​ពួកគេ និង​ធ្វើ​ជា​គំរូ​នៃ​ការរស់នៅ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ផ្ទះរបស់​ពួកគេ ។

  • រៀបចំ​ខ្លួន​ដើម្បី​មាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ​ផ្ទាល់ ។

  • ព្យាយាម​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នៅពេល​ដល់​អាយុ​ត្រឹមត្រូវ ។

  • រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ រួមទាំង​ការរៀប​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ចផងដែរ ។

  • រៀន​អំពី​សាច់ញាតិ​ជិត​ឆ្ងាយ​ផ្សេងៗ​ទៀត និង​បុព្វការីជន​របស់ពួកគេ ( សូមមើល ក្រុមគ្រួសារ​របស់ខ្ញុំ ៖ ដំណើររឿង​ដែល​នាំ​ឲ្យ​យើង​ជួបជុំ​គ្នា ) ។

  • ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​គេហទំព័រ FamilySearch.org ) ។

  • រៀបចំខ្លួន​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​សម្រាប់​មរណជន ។

  • ចូលរួម​ធ្វើ​លិបិក្រម​ជាមួយ​សមាជិក​គ្រួសារ ( សូមមើល​គេហទំព័រ FamilySearch.org/indexing ) ។

រូបភាព
កុមារកំពុង​លេង​ព្យាណូ

១២.៣

ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា​វួដ

១២.៣.១

គណៈ​ប៊ីស្សព

ការទទួល​ខុសត្រូវ​ដ៏សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ ត្រូវ​មើលថែ​ជំនាន់​ដែល​កំពុង​ពេញវ័យ រួម​ទាំង​កុមារ​តូចៗ​ផងដែរ ។ ប៊ីស្សព​អាច​ចាត់​ឲ្យ​ទីប្រឹក្សា​ម្នាក់​ជួយ​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​គាត់​សម្រាប់​អង្គការ​បឋម​សិក្សា​បាន ។ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់​ជួប​ជាប្រចាំ​ជាមួយ​ប្រធាន​អង្គការ​បឋម​សិក្សា ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់​ពួកគាត់​ឆ្លើយតប​ភ្លាមៗ​នឹង​អនុសាសន៍​ពី​គណៈប្រធាន​អង្គការ​បឋមសិក្សា ចំពោះ​អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យបម្រើ​នៅក្នុង​អង្គការ​បឋមសិក្សា ។ គណៈប៊ីស្សព​ធ្វើការ​ជាមួយ​គណៈប្រធាន​ដើម្បី​រក្សា​ការបន្ត​មានគ្រូ និង​អ្នកដឹកនាំ​តន្រ្តី ។ បើ​អាចធ្វើបាន សមាជិក​ដែល​បម្រើ​នៅក្នុង​ការហៅបម្រើ​ទាំងនេះ​គួរតែ​បម្រើ​ឲ្យ​បានយូរ​ល្មម ដើម្បី​បង្កើត​ទំនាក់ទំនង​ពេញ​ដោយ​ក្តីស្រឡាញ់ និង​ទំនុកចិត្ត​ជាមួយ​កុមារ ។ ទំនាក់ទំនង​បែបនោះ​ជួយ​បីបាច់​ទីបន្ទាល់​នៅក្នុង​ដួងចិត្ត​របស់​កុមារ ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់គាត់​ចូលរួម​ក្នុង​អង្គការ​បឋមសិក្សា​ជាប្រចាំ ។ ពួកគាត់​ក៏រៀន​ស្គាល់​ឈ្មោះ និង​រៀន​យល់​ពី​កាលៈទេសៈ​នៅ​ផ្ទះ​របស់​កុមារ​ម្នាក់ៗ​នៅក្នុង​វួដ​ផងដែរ ។

១២.៣.២

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
គណៈប្រធាន​អង្គការ​បឋម​សិក្សា

ប៊ីស្សព​ហៅ ហើយ​ញែក​ចេញ​ស្ត្រី​មជ្ឈិម​វ័យ​ម្នាក់​ឲ្យ​បម្រើ​ជា​ប្រធាន​អង្គការ​បឋម​សិក្សា​ក្នុង​វួដ ។ ប្រសិន​បើ​អង្គភាព​នោះ​ធំ​ល្មម​គ្រប់​គ្រាន់ ប្រធាន​អង្គការ​បឋម​សិក្សា​​ផ្ដល់​អនុសាសន៍​ឲ្យ​ហៅ​ស្ត្រី​មជ្ឈិមវ័យ​​ម្នាក់ ឬ​ពីរ​នាក់​មក​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​ ( សូមមើល ជំពូក​ទី ៣០ ) ។ គណៈប៊ីស្សព​ពិចារណា​ពី​ការ​ផ្ដល់​អនុសាសន៍​របស់​គាត់ ហើយ​ធ្វើ​​ការ​ហៅ​នោះ ។

គណៈ​ប្រធាន​អង្គការ​បឋម​សិក្សា​ទទួល​ការណែនាំ និង​ការគាំទ្រ​ជា​បន្ត​បន្ទាប់​មកពី​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ស្តេក ។

នៅក្នុង​អង្គភាព​តូច​មួយ ប្រធាន​អង្គការ​បឋម​សិក្សា​ប្រហែល​ជាអ្នក​ដឹកនាំ​តែម្នាក់​គត់​ដែល​បាន​ហៅ​នៅក្នុង​អង្គការ​បឋម​សិក្សា ។ នៅក្នុង​ករណី​នេះ គាត់​ធ្វើការ​ជាមួយ​នឹង​ឪពុកម្ដាយ​ដើម្បី​រៀបចំ​មេរៀន ម៉ោង​ច្រៀង​ចម្រៀង និង​សកម្មភាព​នានា ។ គាត់​ក៏​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យ៉ាងហោច​ណាស់​មជ្ឈិមវ័យ​ពីរនាក់​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅក្នុង​ការប្រជុំ និង​សកម្មភាព​ថ្នាក់​ទាំងអស់ ។ ប្រសិនបើ​អង្គភាព​នោះ​ធំ​ល្មម​គ្រប់គ្រាន់ នោះ​អាច​មាន​ការហៅ​បន្ថែម​ទៀត​តាម​លំដាប់​លំដោយ​នេះ ៖ ទីប្រឹក្សា អ្នកដឹកនាំ​ភ្លេង គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ថ្នាក់​ទារកដ្ឋាន លេខា និង​ថ្នាក់ដឹកនាំ​សកម្មភាព ។

ប្រសិន​បើ​សាខា​មួយ​គ្មាន​ប្រធាន​អង្គការ​បឋម​សិក្សា នោះ​ប្រធាន​សមាគម​សង្គ្រោះ​អាច​ជួយ​ឪពុកម្ដាយ​ឲ្យ​រៀបចំ​ការ​បង្រៀន​ដល់​កុមារ រហូត​ដល់​ប្រធាន​អង្គការ​បឋម​សិក្សា​ម្នាក់​ត្រូវ​បាន​ហៅ ។

គណៈប្រធាន​អង្គការ​បឋម​សិក្សា​ជួយ​ឪពុក​ម្ដាយ​ឲ្យ​រៀបចំ​កុមារ​ដើម្បី​ចាប់ផ្ដើម​ដើរ និង​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ នេះ​គឺជា​ការទទួល​ខុសត្រូវ​ដ៏សំខាន់​បំផុត​មួយ​របស់​ពួកគាត់ ។

ដើម្បី​សម្រេច​ការណ៍​នេះ​បាន ប្រធាន​អង្គការ​បឋម​សិក្សា​អាច​ចាត់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន ឲ្យ​ជួយ​ឪពុក​ម្ដាយ​ដើម្បី​រៀបចំ​កូនៗ​របស់​ពួកគាត់​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ប្រធាន​អង្គការ​បឋម​សិក្សា​អាច​ចាត់​សមាជិក​ម្នាក់ទៀត​ក្នុង​គណៈប្រធាន​របស់​ខ្លួន ឲ្យ​ជួយ​ឪពុក​ម្ដាយ​ដើម្បី​រៀបចំ​កូនៗ​របស់​ពួកគាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ទទួល​បព្វជិតភាព ។

សមាជិក​នៃ​គណៈប្រធាន​ទាំងនេះ​ជម្រាប​ដល់​ឪពុក​ម្ដាយ​អំពី​ធនធាន​នានា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដែល​អាច​ជួយ​ពួកគាត់​បាន ។ ( សូមមើល « ការរៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក » និង « ការរៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព » ) ។ សមាជិក​ក្នុង​គណៈប្រធាន​អាច​ធ្វើការ​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ គ្រូបង្រៀន និង​សមាជិក​ដទៃ​ទៀត​ដើម្បី​គាំទ្រ​ដល់​ឪពុក​ម្ដាយ​បាន ។

ប្រធាន​អង្គការ​បឋម​សិក្សា​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ទៀត​ដូច​ខាងក្រោម​នេះ ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។ គាត់​បម្រើ​ជា ( ១ ) សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​វួដ​ដែល​ជួយ​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៅក្នុង​វួដ ហើយ​ស្វែងរក​ដំណោះស្រាយ​នានា និង ( ២ ) ជា​អ្នកតំណាង​ឲ្យ​អង្គការ​បឋម​សិក្សា ។ គាត់​ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​ស្គាល់​ឈ្មោះ និង​ស្ថានភាព​នៅក្នុង​គ្រួសារ​របស់​កុមារ​ម្នាក់ៗ ដើម្បី​ជួយ​ជំរុញ​ដល់​ការផ្ដល់​ការងារ​បម្រើ​ដល់​កុមារ និង​ក្រុមគ្រួសារ​ទាំងឡាយ ។ សូមមើល ២៩.២.៥ ។

  • ធ្វើ​ការ​ប្រជុំ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ជា​ទៀង​ទាត់ ហើយ​ជួប​នឹង​ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​របស់​គាត់ ។

  • ដាក់​ស្នើ​អនុសាសន៍​ទៅកាន់​គណៈ​ប៊ីស្សព​ឲ្យ​ហៅ​បុរស និង​ស្ត្រី​មជ្ឈិម​វ័យ​មក​បម្រើ​នៅ​ក្នុង​អង្គការ​បឋម​សិក្សា ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​ស្គាល់​កុមារ ដែល​នឹង​គ្រប់​អាយុ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​ក្រោយ ( សូមមើល ១៨.៧.១.១ ) ។

  • ជួយ​ដាក់​ផែនការ​ធ្វើ​កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​កុមារ​ដែល​មាន​កំណត់ត្រា នៅពេល​មាន​ការស្នើសុំ​ឲ្យ​ធ្វើ​ដូច្នោះ ( សូមមើល ១៨.៧.២ ) ។

  • ដាក់​ផែនការ ហើយ​ដឹកនាំ​ការ​បើក​កម្មវិធី​ប្រជុំ​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ។

  • ធ្វើ​ការ​ងារ​បម្រើ​ដល់​កុមារ គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​ម្នាក់ៗ​ក្នុង​អង្គការ​បឋម​សិក្សា ។

  • បង្រៀន​ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ក្នុង​អង្គការ​បឋម​សិក្សា​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ ហើយ​គាំទ្រ​ពួកគេ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នោះ ដោយ​ណែនាំ​ពួកគេ​ពី​ការ​ហៅ​របស់​ពួកគេ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ៣៨ ) ។

  • ជួយ​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ក្នុង​អង្គការ​បឋម​សិក្សា​អំឡុង​ម៉ោង​រៀន ម៉ោង​ច្រៀង​ចម្រៀង និង​ម៉ោង​ប្ដូរ​ថ្នាក់ ។

  • ចូល​រួម​ថ្នាក់​អង្គការ​បឋម​សិក្សា ហើយ​រៀបចំ​គ្រូបង្រៀន​ឲ្យ​ចូល​រួម​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ។

  • ជួយ​ណែនាំ​កម្មវិធី​កុមារ និង​យុវវ័យ​ដល់​កុមារ​ដែល​ឈាន​ចូល​អាយុ ៨ ឆ្នាំ និង​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ ។ ការណ៍​នេះ​អាច​កើត​ឡើង​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ឬ​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​ពួកគេ​ ( សូមមើល​លេខ ១២.៥.៧ ) ។

  • មើលការ​ខុស​ត្រូវ​លើ​កំណត់ត្រា របាយការណ៍ ថវិកា និង​ហិរញ្ញវត្ថុ​នៃ​អង្គការ​បឋម​សិក្សា ។

១២.៣.៣

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
លេខា

ប្រសិន​បើ​អង្គភាព​ធំ​ល្មម​គ្រាប់​គ្រាន់ នោះ​ប្រធាន​អង្គការ​បឋម​សិក្សា​ផ្ដល់​អនុសាសន៍​ឲ្យ​គណៈប៊ីស្សព​ហៅ​ស្ត្រី​មជ្ឈិមវ័យ​ម្នាក់​មក​បម្រើ​ជា​លេខា ។ លេខាមាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ជួយ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ឲ្យ​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ​គណៈ​ប្រធាន ។ គាត់​ចូលរួម​ក្នុង​ការប្រជុំ​ទាំង​នេះ កត់ត្រា ហើយ​តាម​ដាន​លើ​កិច្ចការ​ទាំង​ឡាយ ។

  • ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​ដើម្បី​រក្សា​កំណត់ត្រា​វត្តមាន​ឲ្យ​បាន​ត្រឹមត្រូវ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា គណៈប្រធាន​អង្គការ​បឋម​សិក្សា​ដឹង​ពី ៖

    • កុមារ​ថ្មី និង​កុមារ​មក​លេង ។

    • កុមារ​ចូល​ថ្នាក់​ទារកដ្ឋាន និង​កុមារ​ផ្លាស់​ពី​ថ្នាក់​ទារកដ្ឋាន​ទៅ​ថ្នាក់​សាន់ប៊ីម ។

    • កុមារ​ដែល​មាន​អាយុ​គ្រប់​គ្រាន់​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក ។

    • កុមារី​ដែល​នឹង​ផ្លាស់​ទៅ​ថ្នាក់​យុវនារី និង​កុមារា​ដែល​នឹង​ត្រូវ​បាន​តែង​តាំង​ជា​ឌីកុន ។

  • ចាត់​កុមារ​ឲ្យ​ធ្វើ​ការ​អធិស្ឋាន ចែក​បទគម្ពីរ និង​ឡើង​និយាយ​អំឡុង​ការបើក​កម្មវិធី​ប្រជុំ​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ( នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន ) ។ គាត់​ក៏​ជូន​ដំណឹង​ដល់​ឪពុក​ម្ដាយ​ផង​ដែរ ។

  • ជួយ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​រៀបចំ​គម្រោង​ថវិកា មើលការ​ខុស​ត្រូវ​លើ​ការ​ចំណាយ ហើយ​តាម​ដាន​ឯកសារ​មេរៀន​សម្រាប់​កុមារ និង​យុវវ័យ ។

១២.៣.៤

អ្នកដឹកនាំ​ភ្លេង និង​អ្នក​លេង​ព្យាណូ

អ្នកដឹកនាំ​ភ្លេង និង​អ្នក​លេង​ព្យាណូ​បង្រៀន​កុមារ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​តន្ត្រី​អំឡុង​ម៉ោង​ច្រៀង​ចម្រៀង ។ តន្ដ្រី​ពង្រឹង​ដល់​ការសិក្សា ចូរ​មកតាម​ខ្ញុំ រៀង​រាល់សប្តាហ៍ ។ អ្នក​អាចប្រើប្រាស់​ធនធាន​ដូចខាងក្រោម​នេះ​បាន ៖

គណៈប៊ីស្សព​ត្រូវតែ​អនុម័ត​លើ​ការប្រើប្រាស់​តន្រ្តី​ផ្សេងទៀត​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ។

រូបភាព
កុមារ​កំពុងច្រៀង​ជាមួយ​នឹង​អ្នកដឹកនាំ​ភ្លេង

ប្រសិនបើ​គ្មាន​អ្នកលេង​ព្យាណូ ឬ​គ្មាន​ព្យាណូ​ទេ នោះ​ថ្នាក់ដឹកនាំ​អាច​ប្រើ​ការថត​សំឡេង​ទុក​ពី​ប្រភព​ដូច​ខាងក្រោម​នេះ​បាន ៖

កុមារ​ក៏អាច​ច្រៀង​ដោយគ្មាន​ភ្លេងអម​បាន​ដែរ ។

អ្នកដឹកនាំ​ភ្លេង​អាច​ជួយ​ផ្នែក​ភ្លេង​នៅក្នុង​ថ្នាក់ទារកដ្ឋាន​បាន នៅពេល​ដែល​មានការស្នើសុំ ។ អ្នក​អាច​ហៅ​អ្នក​ដឹកនាំភ្លេង​បន្ថែម​ម្នាក់​ទៀត​ឲ្យបម្រើ ប្រសិនបើ​ចាំបាច់ ។

អ្នកដឹកនាំ​ភ្លេង​ធ្វើការ​ជាមួយ​គណៈប្រធាន​អង្គការ​បឋមសិក្សា ដើម្បី​ជួយ​កុមារ​ឲ្យរៀបចំខ្លួន​សម្រាប់​ការធ្វើ​បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ប្រចាំឆ្នាំ ( សូមមើល ១២.២.១.២ ) ។

សូមមើល ម៉ោង​ច្រៀងចម្រៀង នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ទទួលបាន​គំនិត និង​ធនធាន​បន្ថែម​ទៀត ។

១២.៣.៥

គ្រូបង្រៀន និង​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន

គណៈប្រធាន​អង្គការបឋមសិក្សា​ផ្តល់​អនុសាសន៍​ឲ្យ​គណៈប៊ីស្សព​ហៅ​បុរស និង​ស្រ្តី​មក​បម្រើ​ជា​គ្រូបង្រៀន​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា និង​ជាអ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន ។ គណៈប៊ីស្សព​ពិចារណា​ពី​អនុសាសន៍​ទាំងនេះ ហើយ​ផ្តល់​ការហៅបម្រើ​នេះ ។ សមាជិក​ទាំងនេះ​ត្រូវបាន​ហៅឲ្យ​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​ក្រុម​កុមារ​ដែល​មាន​អាយុ​ជាក់លាក់ ។

គ្រូបង្រៀន និង​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​បង្រៀន​ចេញពី​សៀវភៅ ចូរ​មក​តាមខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ( អាយុ ៣–១១ ) ឆ្នាំ និង មើល​ន៍ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ( ថ្នាក់​ទារកដ្ឋាន ) ។ ពួកគេ​ធ្វើតាម​គោលការណ៍​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង ជំពូកទី ១៧ នៃ​ក្បួនខ្នាត​នេះ ។

នៅពេល​មជ្ឈិមវ័យ​បង្រៀន​កុមារ​នៅក្នុង​បរិវេណ​នៃ​សាសនាចក្រ យ៉ាង​ហោចណាស់​គួរមាន​មជ្ឈិមវ័យ​ពីររូប​ដែល​ទទួលខុសត្រូវ​ មាន​វត្តមាន​នៅទីនោះ ។ មជ្ឈិមវ័យ​ពីរ​រូប​នោះ​អាចជា​បុរស​ទាំងពីរ​នាក់ ជា​ស្ត្រី​ទាំង​ពីរ​នាក់ ឬ​ស្វាមី​ភរិយា​មួយ​គូ​ដែល​បាន​រៀបការ​ហើយ​ក៏បាន ។ ប្រសិនបើ​ការណ៍​នេះ​មិនអាច​ធ្វើបានទេ នោះ​ថ្នាក់ដឹកនាំ​គួរតែ​បញ្ចូល​ថ្នាក់​ចូលគ្នា ។ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ ( សូម​មើល ១២.៥.១ ) ។

យុវវ័យ​មិនគួរ​បង្រៀន​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា​នោះទេ សូម្បីតែ​បង្រៀន​ជំនួស​ក្តី ។

គ្រូ​បង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា និង​អ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន​នៅ​ជា​មួយ​កុមារ ពេញ​ម៉ោង​ថ្នាក់​អង្គការ​បឋមសិក្សា ដោយ​រួម​ទាំង​ម៉ោង​ច្រៀងចម្រៀង និង​ការផ្លាស់ប្តូរ​ថ្នាក់​ផងដែរ ។ នៅអំឡុង​ម៉ោង​ច្រៀងចម្រៀង គ្រូបង្រៀន​ទាំងឡាយ​ចូលរួម​តាមថ្នាក់​របស់​ពួកគេ ។ គ្រូបង្រៀន​គួរតែ​នៅ​ជាមួយ​កុមារតូចៗ​បន្ទាប់​ពីអង្គការ​បឋម​សិក្សា រហូត​ដល់​សមាជិក​គ្រួសារ​មក​យក​កុមារ​ទៅ ។

គ្រូបង្រៀន និង​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​ចូលរួម​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ជា​រៀង​រាល់​ត្រីមាស ( សូមមើល ១៣.៤ ) ។

១២.៣.៦

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
អ្នកដឹកនាំ​សកម្មភាព

អ្នកដឹកនាំ​សកម្មភាព​ក្នុង​អង្គការ​បឋមសិក្សា​ផ្ដល់​ការងារ​បម្រើ​ដល់​កុមារ នៅពេល​ពួកគាត់​ដាក់​ផែនការ​បម្រើ និង​ធ្វើ​សកម្មភាព​សម្រាប់​កុមារ​នៅ​ខែ មករា នៃ​ឆ្នាំ​ដែល​កុមារ​ឈាន​ដល់​អាយុ ៨ ឆ្នាំ ( សូមមើល ១២.២.១.៣ ) ។ ការបម្រើ និង​សកម្មភាព​នានា​ផ្តោតទៅ​លើ​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ សកម្មភាព​ទាំងនេះ​ផ្ដល់​ភាព​សប្បាយរីករាយ និង​ការចូលរួម​ចំណែក ។ វា​បង្កើត​ឲ្យ​មាន​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ និង​ជំរុញ​ឲ្យ​មានការរីក​ចម្រើន​ផ្ទាល់ខ្លួន ។

អ្នកដឹកនាំសកម្មភាព​អង្គការបឋមសិក្សា​អាច​ជា​គ្រូបង្រៀន​កុមារ​ក្នុងអង្គការ​បឋម​សិក្សា ។ ពួកគេ​ក៏អាច​ជា​សមាជិកដទៃ​ទៀត ដែល​គណៈប្រធាន​អង្គការ​បឋមសិក្សា​ផ្តល់​អនុសាសន៍​ឲ្យ​គណៈប៊ីស្សព​ហៅបម្រើ​ផង​ដែរ ។ យ៉ាងហោចណាស់មានអ្នកដឹកនាំ​ពីរ​នាក់​ចូលរួម​ក្នុងសកម្មភាពនីមួយៗ ។ អ្នកដឹកនាំអាចជា​ស្ត្រី​ទាំង​ពីរ​នាក់ បុរស​ទាំងពីរ​នាក់ ឬ​ជា​ស្វាមី​ភរិយា​មួយ​គូ​ដែល​រៀបការ​ហើយ​ក៏បាន ។ ថ្នាក់​ដឹកនាំ​ត្រូវតែ​បញ្ចប់វគ្គ​បណ្តុះបណ្តាល​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ ( សូម​មើល ១២.៥.១ ) ។

១២.៤

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា​ស្តេក

គណៈ​ប្រធាន​ស្តេក​ហៅ​ស្រ្តី​មជ្ឈិមវ័យ​ម្នាក់​មក​បម្រើ​ជា​ប្រធាន​អង្គការ​បឋម​សិក្សា​ស្តេក ។ ប្រសិនបើ​ស្តេក​នោះ​ធំល្មម ប្រធាន​ក្រុម​យុវនារី​ស្តេក​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ស្រ្តី​មជ្ឈិមវ័យ​ម្នាក់ ឬ​ពីរនាក់​មក​បម្រើ​ជាទីប្រឹក្សា និង​ម្នាក់ទៀត​បម្រើ​ជា​លេខា ។ ស្រ្តី​ទាំង​នេះ​ត្រូវបានហៅ និង​ធ្វើ​ពិធីញែកចេញ​ដោយ​សមាជិក​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែលបាន​ចាត់​តាំង​មួយរូប ។ សម្រាប់​ព័ត៌មាន​អំពី​ការទទួល​ខុសត្រូវ​របស់​គណៈប្រធាន និង​លេខា​អង្គការ​បឋម​សិក្សា​ស្តេក សូមមើល ៦.៧.១ និង ៦.៧.៣ ។

ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​ស្តេក​ទទួល​ខុសត្រូវ​លើ​អង្គការ​បឋមសិក្សា​ស្តេក ។ គាត់​ក៏មាន​ទំនួលខុសត្រូវ​លើ​កិច្ចការ​របស់​គណៈប្រធាន​អង្គការ​បឋមសិក្សា​ស្តេក​ផងដែរ ។ គាត់​ក៏​ផ្តល់​ការណែនាំ​ដល់​ប៊ីស្សព​អំពី​ការទទួល​ខុសត្រូវ​របស់​ប៊ីស្សព​សម្រាប់​អង្គការ​បឋមសិក្សា​ផងដែរ ។

គណៈប្រធាន​ស្តេក​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឲ្យ​ធ្វើការ​ជាមួយ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ស្តេក ( សូមមើល ៦.៥ ) ។ គាត់បម្រើ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំយុវវ័យ ( សូមមើល ២៩.៣.១០ ) ។

រូបភាព
កុមារ​កំពុង​ច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

១២.៥

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

១២.៥.១

ការការពារ​កុមារ

នៅពេល​មជ្ឈិមវ័យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ​នៅក្នុង​បរិវេណ​របស់​សាសនាចក្រ យ៉ាង​ហោច​ណាស់​គួរ​មាន​មជ្ឈិមវ័យ​ពីរ​រូប​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅទីនោះ ។ វាអាច​ចាំបាច់​ដើម្បី​បញ្ចូ​លថ្នាក់រៀន​ចូលគ្នា​ដើម្បី​ឲ្យ​ការងារ​នេះ​អាច​ធ្វើ​ទៅ​បាន ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ​ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការការពារ​កុមារ និង​យុវវ័យ​អំឡុង​ពេល​មួយ​ខែ ក្រោយពី​ទទួល​បាន​ការគាំទ្រ​ចំពោះ​ការហៅ​នេះ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពី​នោះ ពួកគេ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នោះ​ម្តងទៀត​ជារៀងរាល់​បីឆ្នាំ​ម្ដង ។

១២.៥.២

កុមារ​ដែល​មាន​តម្រូវការ​ពិសេស

នៅពេល​កុមារ​មានជំងឺ​រ៉ាំរៃ ពិការភាព ឬ​មាន​តម្រូវការ​ពិសេស នោះ​ថ្នាក់​ដឹកនាំ​អង្គការ​បឋមសិក្សា​និយាយ​ជាមួយ​ឪពុក​ម្តាយ និង​គណៈប៊ីស្សព ។ ពួកគេ​ដាក់ផែនការ​ជាមួយ​គ្នា​ដើម្បី​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​ជួយ​កុមារ​ឲ្យ​ចូលរួម​នៅក្នុង​អង្គការ​បឋមសិក្សា ។

ជាទូទៅ កុមារ​ដែល​មាន​ពិការភាព​ចូលរៀន​ថ្នាក់​អង្គការ​បឋមសិក្សា​តាម​ធម្មតា ។ បើ​ចាំបាច់ គ្រូបង្រៀន​បន្ថែម​ទៀត​អាច​ត្រូវបាន​ហៅ​ឲ្យ​ជួយ​បាន ។

កុមារ​ដែល​មាន​ពិការភាព ឬ​មាន​តម្រូវការ​ពិសេស​ផ្សេងទៀត ជា​ធម្មតា បញ្ចប់​ថ្នាក់​អង្គការ​បឋម​សិក្សា​នៅ​ដើម​ខែ​មករា​ក្នុង​ឆ្នាំ​ដែល​ពួកគេ​មាន​អាយុ ១២ ឆ្នាំ ។ កុមារ​មួយចំនួន​អាច​មិនទាន់​​បញ្ចប់​តាម​កាលវិភាគ​របស់​អង្គការ​បឋមសិក្សា​ទេ ។ ប៊ីស្សព និង​ឪពុកម្តាយ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​ចិត្ត​ពីអ្វី​ដែល​ល្អបំផុត​សម្រាប់​កុមារ​ម្នាក់ៗ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល​នៅលើ​គេហទំព័រ disabilities.ChurchofJesusChrist.org; សូមមើល​ផងដែរ ៣៨.៨.២៦ នៅក្នុង​ក្បួនខ្នាត​នេះ ។

១២.៥.៣

បុរស​បម្រើ​នៅក្នុង​អង្គការ​បឋមសិក្សា

គណៈប៊ីស្សព និង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​គួរចងចាំ​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​មាន​បុរស​ដែល​មានភាព​ស័ក្តិសម បម្រើ​នៅក្នុង​អង្គការ​បឋមសិក្សា ។ បុរស​អាច​បម្រើ​ជាគ្រូបង្រៀន អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន អ្នកដឹកនាំ​ភ្លេង និង​អ្នក​លេង​ព្យាណូ ហើយនិង​ជា​អ្នកដឹកនាំ​សកម្មភាព​អង្គការ​បឋម​សិក្សា​បាន ។

១២.៥.៤

សុវត្ថិភាព​បន្ទប់ទឹក

ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​គួរតែ​លើកទឹកចិត្ត​ឪពុកម្តាយ​ឲ្យ​យកកូនៗ​របស់គាត់​ទៅ​បន្ទប់ទឹក ពីមុន​មកកាន់​អង្គការ​បឋមសិក្សា ។ នៅអំឡុង​អង្គការ​បឋមសិក្សា កុមារតូចៗ​ត្រូវតែ​យកទៅ​បន្ទប់ទឹក​ដោយ​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល​ស្របច្បាប់​ម្នាក់ ។ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​មិនគួរ​យក​កុមារ​ទៅបន្ទប់ទឹក​នោះទេ ។

១២.៥.៥

សកម្មភាព​សម្តែង

ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​គួរតែ​យកចិត្ត​ទុកដាក់ នៅពេល​សម្តែង​ពី​ព្រឹត្តិការណ៍​ពិសិដ្ឋ​នៅក្នុងអង្គការ​បឋមសិក្សា ។ ព្រះវរបិតាសួគ៌ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺមិន​ត្រូវ​យកមក​សម្តែង​នោះទេ ។ កុមារ​អាច​សម្តែង​តែ​ជា​ព្រះអង្គ​សង្រ្គោះ​ប៉ុណ្ណោះ​នៅក្នុង​ឈុតឆាក​ព្រះប្រសូតិកម្ម ។ សម្រាប់​គោលការណ៍​ណែនាំ​បន្ថែម សូមមើល ២០.៥.៦ ។

១២.៥.៦

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ចិញ្ចៀន ជ.ផ.ត.

នៅពេល​ដែល​កុមារ​ចាប់​ផ្តើមថ្នាក់ ជ.ផ.ត ៤ នោះ​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា ឬ​គ្រូបង្រៀន​ថា្នក់​អង្គការ​បឋមសិក្សា​អាច​រំឭក​កុមារ​ឲ្យ « ជ្រើសរើស​ផ្លូវត្រូវ » ហើយ​ផ្តល់​​ចិញ្ចៀន ជ.ផ.ត.​ ពណ៌បៃតង​មួយ​ឲ្យ​ពួកគេ ។

១២.៥.៧

ការណែនាំ​ពី​កម្មវិធី​កុមារ និង​យុវវ័យ

នៅដើម​ឆ្នាំ​នីមួយៗ ប៊ីស្សព ទីប្រឹក្សា​ម្នាក់​របស់​គាត់ ឬ​សមាជិក​នៃ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​អាច​ទៅលេង​ផ្ទះ ឬ​ចូល​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​កុមារ​ម្នាក់ៗ​ដែល​ឈានចូល​ដល់​អាយុ ៨ ឆ្នាំ នៅ​ឆ្នាំ​នេះ ។ ពួកគាត់​អញ្ជើញ​កុមារ និង​ឪពុកម្តាយ​របស់​ពួកគេ​ឲ្យ​ចូលរួម​កម្មវិធី​កុមារ និង​យុវវ័យ ។ កុមារម្នាក់ៗ​ទទួល​បាន​និមិត្តរូប​នៃ​កម្មសិទ្ធិ​មួយ និង​ច្បាប់​ចម្លង​មួយ​ច្បាប់​នៃ​សៀវភៅ ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​នៅលើ​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។