« ឧបសម្ព័ន្ធ គ ៖ សម្រាប់អង្គការបឋមសិក្សា—សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ឧបសម្ព័ន្ធ គ » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
ឧបសម្ព័ន្ធ គ
សម្រាប់អង្គការបឋមសិក្សា—សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់
តន្រ្តីពិសិដ្ឋគឺជាឧបករណ៍ដ៏មានអានុភាព ដើម្បីជួយកុមារឲ្យរៀនអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ និងសេចក្ដីពិតជាមូលដ្ឋាននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលកុមារច្រៀងអំពីគោលការណ៍នៃដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏ពេញលេញនៃគោលការណ៍ទាំងនោះ ។ ទំនុកច្រៀង និងតន្ត្រីនឹងដក់ជាប់ក្នុងគំនិត និងដួងចិត្តរបស់កុមារពេញមួយជីវិតរបស់ពួកគេ ។
សូមស្វែងរកជំនួយពីព្រះវិញ្ញាណ នៅពេលបងប្អូនរៀបចំបង្រៀនដំណឹងល្អតាមរយៈតន្ត្រី ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនអំពីសេចក្ដីពិតដែលបងប្អូនកំពុងច្រៀង ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលតន្ត្រីទាក់ទងនឹងអ្វីដែលពួកគេកំពុងរៀន និងកំពុងដកពិសោធន៍នៅឯគេហដ្ឋាន និងក្នុងថ្នាក់អង្គការបឋមសិក្សា ។
គោលការណ៍ណែនាំសម្រាប់ធ្វើបទបង្ហាញនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់
ក្រោមការដឹកនាំរបស់ប៊ីស្សព ជាធម្មតាបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ធ្វើឡើងអំឡុងពេលនៃត្រីមាសទីបួននៅក្នុងឆ្នាំនីមួយៗ ។ នៅក្នុងនាមជាគណៈប្រធានអង្គការបឋមសិក្សា និងជាអ្នកដឹកនាំតន្ត្រី សូមធ្វើការជាមួយនឹងទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ដែលមើលការខុសត្រូវលើអង្គការបឋមសិក្សាដើម្បីរៀបផែនការធ្វើបទបង្ហាញនេះ ។
បទបង្ហាញនេះគួរអនុញ្ញាតឲ្យកុមារបង្ហាញអ្វីដែលពួកគេ និងក្រុមគ្រួសាររបស់ពួកគេបានរៀនចេញពីព្រះគម្ពីរសញ្ញាចាស់នៅឯផ្ទះ និងនៅក្នុងអង្គការបឋមសិក្សា រួមទាំងបទចម្រៀងអង្គការបឋមសិក្សា ដែលពួកគេបានច្រៀងនៅក្នុងឆ្នាំនេះផងដែរ ។ នៅពេលបងប្អូនរៀបផែនការធ្វើបទបង្ហាញនេះ សូមគិតពីវិធីជាច្រើនដែលវាអាចជួយក្រុមជំនុំឲ្យផ្តោតចិត្តទៅលើព្រះអង្គសង្រ្គោះ និងការបង្រៀនទាំងឡាយរបស់ទ្រង់ ។
អង្គភាពដែលមានកុមារតិច អាចពិចារណានូវវិធីនានា ដែលសមាជិកក្រុមគ្រួសារអាចចូលរួមជាមួយនឹងកូនៗរបស់ពួកគាត់ ។ សមាជិកម្នាក់នៅក្នុងគណៈប៊ីស្សពអាចបញ្ចប់ការប្រជុំនេះដោយការថ្លែងទីបន្ទាល់ខ្លីៗ ។
នៅពេលបងប្អូនរៀបចំបទបង្ហាញ សូមចងចាំគោលការណ៍ណែនាំដូចខាងក្រោម ៖
-
ការហាត់សមមិនគួរយកពេលមិនចាំបាច់ពីអង្គការបឋមសិក្សា ឬក្រុមគ្រួសារឡើយ ។
-
បទបង្ហាញជារូបភាព សម្លៀកបំពាក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគឺមិនសមរម្យចំពោះការប្រជុំសាក្រាម៉ង់នោះទេ ។
សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១២.២.១.២ បណ្ណាល័យដំណឹងល្អ ។
សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង
៥ នាទី ( គណៈប្រធានអង្គការបឋមសិក្សា ) ៖ ការអធិស្ឋានបើក បទគម្ពីរ ឬមាត្រានៃសេចក្ដីជំនឿ និងការឡើងនិយាយរបស់កុមារម្នាក់
២០ នាទី ( អ្នកដឹកនាំតន្ត្រី ) ៖ ម៉ោងច្រៀងចម្រៀង
គណៈប្រធានអង្គការបឋមសិក្សា និងអ្នកដឹកនាំតន្ត្រីជ្រើសរើសចម្រៀងសម្រាប់ខែនីមួយៗ ដើម្បីពង្រឹងគោលការណ៍ដែលកុមារកំពុងរៀននៅក្នុងថ្នាក់ និងនៅឯគេហដ្ឋានរបស់ពួកគេ ។ បញ្ជីចម្រៀងមួយដែលពង្រឹងដល់គោលការណ៍ទាំងនេះមានដាក់បញ្ចូលនៅក្នុងសេចក្ដីណែនាំនេះ ។
នៅពេលបងប្អូនបង្រៀនបទចម្រៀងទៅដល់កុមារ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀនរួចហើយអំពីដំណើររឿង និងគោលការណ៍ខាងគោលលទ្ធិដែលបទចម្រៀងនោះបង្រៀន ។ សូមអញ្ជើញឲ្យកុមារចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតដែលបានរកឃើញនៅក្នុងបទចម្រៀងទាំងនោះ ។
សៀវភៅចម្រៀងកុមារ គឺជាធនធានមូលដ្ឋានសម្រាប់តន្រ្តីនៅក្នុងអង្គការបឋមសិក្សា ។ ទំនុកតម្កើងមកពីសៀវភៅទំនុកតម្កើង និងចម្រៀងមកពីទស្សនាវដ្តី ប្រិយមិត្ត ក៏អាចប្រើប្រាស់បានផងដែរ ។ បងប្អូនអានប្រើប្រាស់បទចម្រៀងចេញពី Hymns—For Home and Church ។ ការប្រើចម្រៀងផ្សេងទៀតនៅក្នុងអង្គការបឋមសិក្សាត្រូវតែមានការអនុម័តពីគណៈប៊ីស្សព ( សូមមើល ក្បួនខ្នាតទូទៅ ១២.៣.៤ ) ។
តន្ត្រីសម្រាប់ម៉ោងច្រៀងចម្រៀង
ខែមករា
-
« ព្រះវរបិតាស្រឡាញ់ខ្ញុំ » សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧
-
« ខ្ញុំនឹងធ្វើតាមផែនការព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧
ខែកុម្ភៈ
-
« ធ្វើតាមព្យាការី » សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩
-
« ការអធិស្ឋានរបស់កុមារ » សៀវភៅចម្រៀងកុមារ ទំព័រ ៦–៧
ខែមីនា
-
« ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » សៀវភៅចម្រៀងកុមារ ទំព័រ ៨៣
-
« ខ្ញុំត្រូវការទ្រង់ជានិច្ច » ទំនុកតម្កើង ល.រ. ៤៧
ខែមេសា
-
« Gethsemane » នៅលើបណ្ណាល័យដំណឹងល្អ
-
« រក្សាបទបញ្ញត្តិ » សៀវភៅចម្រៀងកុមារ ទំព័រ៦៨–៦៩
ខែឧសភា
-
« Holy Places » នៅលើបណ្ណាល័យដំណឹងល្អ
-
« ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ » ទំនុកតម្កើង ល.រ. ១៥៩
ខែមិថុនា
-
« ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » សៀវភៅចម្រៀងកុមារ ទំព័រ ៨៥
-
« ចូរអ្នកស្រឡាញ់គ្នា » សៀវភៅចម្រៀងកុមារ ទំព័រ ៧៤
ខែកក្កដា
-
« ស្វែងរក គិត អធិស្ឋាន » សៀវភៅចម្រៀងកុមារទំព័រ ៦៦
-
« I Pray in Faith » សៀវភៅចម្រៀងកុមារ ទំព័រ ១៤
ខែសីហា
-
« ហ៊ាននឹងធ្វើត្រូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៨០
-
« ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣
ខែកញ្ញា
-
« ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » សៀវភៅចម្រៀងកុមារ ទំព័រ ៧០
-
« យើងនិយាយដោយស្នេហ៍ » សៀវភៅចម្រៀងកុមារ ទំព័រ ១៩២–១៩៣
ខែតុលា
-
« ស្វែងរកព្រះអម្ចាស់ពីក្មេង » សៀវភៅចម្រៀងកុមារ ទំព័រ ៦៧
-
« ខ្ញុំរស់នៅស្ថានសួគ៌ » សៀវភៅចម្រៀងកុមារ ទំព័រ ១៤០
ខែវិច្ឆិកា
-
« ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៨
-
« ជ្រើសផ្លូវត្រូវ » ទំនុតតម្កើង ល.រ. ១៤៨
ខែធ្នូ
-
« យើងនឹងនាំការពិតទ្រង់ដល់លោកិយ » សៀវភៅចម្រៀងកុមារ ទំព័រ ៩២–៩៣
-
« The Hearts of the Children » សៀវភៅចម្រៀងកុមារ ទំព័រ ៩២–៩៣
ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនគោលលិទ្ធិ
ម៉ោងចម្រៀងមានគោលបំណងដើម្បីជួយកុមារឲ្យរៀនអំពីសេចក្តីពិតនៃដំណឹងល្អ ។ គំនិតខាងក្រោមនេះអាចបំផុសគំនិតបងប្អូន នៅពេលបងប្អូនដាក់ផែនការពីរបៀបបង្រៀនគោលការណ៍ដំណឹងល្អដែលមាននៅក្នុងទំនុកតម្កើង និងចម្រៀងអង្គការបឋមសិក្សា ។
អានខគម្ពីរដែលជាប់ទាក់ទង ។ ចម្រៀងជាច្រើននៅក្នុង សៀវភៅចម្រៀងកុមារ និងសៀវភៅទំនុកតម្កើង មានសរសេរពីសេចក្តីយោងដែលមានទាក់ទងទៅនឹងបទគម្ពីរ ។ សូមជួយកុមារឲ្យអានវគ្គបទគម្ពីរមួយចំនួននេះ ហើយជជែកគ្នាពីរបៀបដែលបទគម្ពីរទាំងនេះទាក់ទងទៅនឹងបទចម្រៀងនេះ ។ បងប្អូនក៏អាចសរសេរសេចក្តីយោងបទគម្ពីរពីរបីនៅលើក្តារខៀន ហើយអញ្ជើញកុមារឲ្យផ្គូផ្គងសេចក្តីយោងនីមួយៗទៅនឹងបទចម្រៀង ឬវគ្គណាមួយនៅក្នុងបទចម្រៀងបានផងដែរ ។
បំពេញចន្លោះ ។ សូមសរសេរវគ្គមួយនៃបទចម្រៀងនៅលើក្តារខៀនដោយលុបពាក្យគន្លឹះមួយចំនួនចេញ ។ បន្ទាប់មក សុំឲ្យកុមារច្រៀងចម្រៀងនេះ ដោយផ្ទៀងស្តាប់រកពាក្យដើម្បីបំពេញនៅក្នុងចន្លោះទាំងនោះ ។ នៅពេលពួកគេបំពេញនៅក្នុងចន្លោះនីមួយៗ សូមពិភាក្សាពីគោលការណ៍ដំណឹងល្អដែលបងប្អូនរៀនមកពីពាក្យដែលបាត់ទាំងនោះ ។
ថ្លែងទីបន្ទាល់ ។ សូមថ្លែងទីបន្ទាល់ខ្លីៗដល់កុមារអំពីសេចក្តីពិតនៃដំណឹងល្អ ដែលមាននៅក្នុងចម្រៀងអង្គការបឋមសិក្សា ។ សូមជួយកុមារឲ្យយល់ថា ការច្រៀងចម្រៀងគឺជាវិធីមួយដែលពួកគេអាចថ្លែងទីបន្ទាល់ និងទទួលអារម្មណ៍នៃព្រះវិញ្ញាណ ។
ឈរជាសាក្សី ។ សូមអញ្ជើញឲ្យកុមារផ្លាស់ប្តូរវេនគ្នាក្រោកឈរ ហើយចែកចាយអ្វីដែលពួកគេរៀនចេញមកពីចម្រៀងដែលពួកគេកំពុងច្រៀង ឬអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងបទចម្រៀងនេះ ។ សូមសួរពួកគេថា តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេច្រៀងចម្រៀងនេះ ហើយជួយពួកគេឲ្យស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
ប្រើប្រាស់រូបភាព ។ សូមឲ្យកុមារជួយបងប្អូនស្វែងរក ឬបង្កើតរូបភាពដែលត្រូវទៅនឹងពាក្យ ឬឃ្លាសំខាន់ៗនៅក្នុងបទចម្រៀងនេះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវរបៀបដែលរូបភាពទាំងនេះទាក់ទងទៅនឹងបទចម្រៀងនេះ ហើយថាតើបទចម្រៀងនេះបង្រៀនអ្វីខ្លះ ។ ឧទាហរណ៍ ប្រសិនបើបងប្អូនកំពុងបង្រៀនបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៦–៤៧ ) បងប្អូនអាចដាក់តាំងរូបភាពពេញក្នុងបន្ទប់ដែលពិពណ៌នាអំពីពាក្យសំខាន់ៗចេញពីបទចម្រៀងនោះ ( ដូចជា ទេវតា, ព្រិល និង ផ្កាយ ) ។ សូមឲ្យកុមារប្រមូលរូបភាពទាំងនេះ ហើយកាន់រូបភាពតាមលំដាប់លំដោយ នៅពេលបងប្អូនច្រៀងចម្រៀងនេះជាមួយគ្នា ។
ចែកចាយមេរៀនដោយប្រើវត្ថុ ។ បងប្អូនអាចប្រើវត្ថុដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាអំពីបទចម្រៀងនេះបាន ។ ឧទាហរណ៍ នៅពេលច្រៀងចម្រៀង « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) បងប្អូនអាចបង្ហាញរូបភាពដល់កុមារនូវអ្វីមួយដូចជាបក្សី ភ្លៀង ឬផ្កា ។ ការណ៍នេះអាចនាំឲ្យមានការពិភាក្សាអំពីរបៀបដែលយើងអាចស្វែងរកទីសម្គាល់នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៅជុំវិញយើង ។
អញ្ជើញឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។ សូមជួយកុមារឲ្យភ្ជាប់គោលការណ៍ដែលបានបង្រៀននៅក្នុងបទចម្រៀងនេះ ទៅនឹងបទពិសោធន៍ដែលពួកគេបានមានជាមួយគោលការណ៍ទាំងនេះ ។ ឧទាហរណ៍ មុនពេលច្រៀងបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) បងប្អូនអាចសូមឲ្យកុមារលើកដៃរបស់ពួកគេឡើង ប្រសិនបើពួកគេធ្លាប់បានឃើញព្រះវិហារបរិសុទ្ធ ។ នៅពេលពួកគេច្រៀង សូមអញ្ជើញពួកគេឲ្យគិតអំពីអារម្មណ៍ដែលពួកគេមាន នៅពេលពួកគេឃើញព្រះវិហារបរិសុទ្ធ ។
សួរសំណួរ ។ មានសំណួរជាច្រើនដែលបងប្អូនអាចសួរបាន នៅពេលបងប្អូនច្រៀងចម្រៀង ។ ឧទាហរណ៍ បងប្អូនអាចសួរកុមារថា តើពួកគេរៀនបានអ្វីខ្លះពីវគ្គនីមួយៗនៅក្នុងបទចម្រៀងនេះ ។ បងប្អូនក៏អាចសុំឲ្យពួកគេគិតអំពីសំណួរដែលចម្រៀងនោះឆ្លើយប្រាប់ផងដែរ ។ ការណ៍នេះអាចដឹកនាំទៅរកការពិភាក្សាមួយអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងចម្រៀងនោះ ។
ប្រើកាយវិការដៃសាមញ្ញៗ ។ សូមអញ្ជើញឲ្យកុមារគិតពីកាយវិការដៃងាយៗដើម្បីជួយពួកគេឲ្យចងចាំពាក្យ និងសារលិខិតនៃបទចម្រៀងមួយ ។ ឧទាហរណ៍ នៅពេលច្រៀងបទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) បងប្អូនអាចអញ្ជើញកុមារឲ្យចង្អុលទៅភ្នែករបស់ពួកគេ នៅពេលពួកគេច្រៀងអំពីការស្វែងរកបទគម្ពីរ ចង្អុលទៅក្បាលរបស់ពួកគេនៅពេលពួកគេច្រៀងអំពីការជញ្ជឹងគិត និងឱបដៃរបស់ពួកគេ នៅពេលពួកគេច្រៀងអំពីការអធិស្ឋាន ។