តន្ត្រី
សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះ​យេស៊ូវ


36

សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះ​យេស៊ូវ

ដោយ​ផ្អែម​ល្ហែម

១. សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះយេស៊ូវ ខ្ញុំ​ចូលចិត្ត​ស្ដាប់

រឿង​ទ្រង់​ខ្ញុំ​នឹង​សូម​ទ្រង់​ប្រាប់​បើ​ទ្រង់​គង់​ទី​នេះ ។

ទេសភាព​តាម​ដង​ផ្លូវ រឿង​នៅ​សមុទ្រ

សូម​ប្រាប់​ដល់​ខ្ញុំ​ពី​រឿង​ព្រះយេស៊ូវ ។

២. ឱ​ខ្ញុំ​ចង់​ឮរឿង​ដែល​កុមារ​ឈរ​ជុុំវិញ​ទ្រង់ ។

ខ្ញុំ​អាច​ស្រមៃពី​ពរជ័យ​ទ្រង់​ប្រទាន​ដល់​ខ្ញុំ

បន្ទូល​ឥរិយា​ពេញ​ដោយ​ព្រះគុណ

ជា​ពន្លឺ​ក្ដី​ស្នេហ៍​នៃ​ព្រះភ័ក្ត្រ​ទ្រង់ ។

៣. ប្រាប់​ខ្ញុំ​ពី​សញ្ញា​អស្ចារ្យ​នៃ​ការ​ញែក​សមុទ្រ

ព្យុះ​បោក​បក់​ប៉ះ​ទូក​នៅ​ក្នុង​សមុទ្រ​កាលីឡេ!

របៀប​លោកម្ចាស់​ត្រៀម​ខ្លួន​ព្រះទ័យ​ល្អ

រម្ងាប់​រលក​និង​ធ្វើ​ឲ្យ​ខ្យល់​ស្ងប់ ។

និពន្ធ​ទំនុកច្រៀង ៖ ដ័បបុលយូ អេច ផាកឺ ឆ្នាំ ១៨៤៥–១៩២៩

និពន្ធ​បទភ្លេង ៖ ហ្វីឌឺរិក អេ ឆាលីនឺ ឆ្នាំ ១៨៦៦–១៩៥២

ម៉ាថាយ 4:23–24

ម៉ាកុស 10:13–16

លូកា 8:22–25