« សម្រាប់ថ្នាក់ដឹកនាំ—ការណែនាំ និងការគាំទ្រដល់គ្រូបង្រៀន » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅគេហដ្ឋាន និងសាសនាចក្រ ( ឆ្នាំ២០២២ )
« ការណែនាំ និងការគាំទ្រដល់គ្រូបង្រៀន » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សម្រាប់ថ្នាក់ដឹកនាំ—ការណែនាំ និងការគាំទ្រដល់គ្រូបង្រៀន
ក្នុងនាមជាអ្នកដឹកនាំ អ្នកមានការទទួលខុសត្រូវដើម្បី « ជួបជាមួយគ្រូបង្រៀនដែលទើបនឹងហៅថ្មី » នៅក្នុងអង្គការរបស់អ្នក និង « ជួយពួកគេរៀបចំខ្លួនសម្រាប់ការហៅបម្រើរបស់ពួកគេ » ( ក្បួនខ្នាតទូទៅ, ១៧.៣ នៅលើបណ្ណាល័យដំណឹងល្អ ) ។ ការប្រជុំទាំងនេះគឺជាឱកាសដើម្បីណែនាំគ្រូបង្រៀនថ្មីអំពីការហៅបម្រើដ៏ពិសិដ្ឋរបស់ពួកគេ និងបំផុសគំនិតពួកគេជាមួយនឹងទស្សនវិស័យមួយអំពីអត្ថន័យនៃការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកអាចជួយគ្រូបង្រៀនថ្មីឲ្យរៀបចំខ្លួនបម្រើដោយធ្វើកិច្ចការដូចតទៅនេះ ៖
-
សូមបង្ហាញទំនុកចិត្តថា ព្រះអង្គសង្គ្រោះនឹងជួយពួកគេនៅក្នុងការហៅបម្រើរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៨ ) ។
-
សូមជូនសំណៅចម្លងនៃធនធាននេះទៅគ្រូបង្រៀនថ្មី ហើយលើកទឹកចិត្តពួកគេឲ្យរកមើលវិធីនានាដើម្បីអនុវត្តគោលការណ៍ដែលមាននៅក្នុងធនធាននេះ នៅក្នុងការបង្រៀនរបស់ពួកគេ ។
-
សូមចែកចាយអ្វីគ្រប់យ៉ាងអំពីអង្គការរបស់អ្នកជាមួយគ្រូបង្រៀនថ្មី ដែលនឹងអាចមានប្រយោជន៍ដល់ពួកគេក្នុងការដឹង ។
-
បើចាំបាច់ សូមប្រាប់គ្រូបង្រៀនថ្មីអំពីបន្ទប់បង្រៀន និងមេរៀនដែលចាប់ផ្តើមបង្រៀន ។ សូមផ្តល់ព័ត៌មានគ្រប់យ៉ាងដែលពួកគេត្រូវការអំពីថ្នាក់រៀន និងសមាជិកថ្នាក់របស់ពួកគេ ។
-
សូមពន្យល់គ្រូបង្រៀនថ្មីថា អ្នកអាចជួយពួកគេក្នុងការហៅបម្រើរបស់ពួកគេ ។ បើចាំបាច់ សូមផ្តល់ការគាំទ្រនៅក្នុងថ្នាក់រៀន ហើយផ្តល់សិទ្ធិចូលទៅកាន់ធនធានបង្រៀននានា ។
-
យូរៗម្តងសូមអង្កេតមើលថ្នាក់រៀនរបស់គ្រូបង្រៀននោះ ហើយផ្តល់មតិកែលម្អដូចបានបំផុសគំនិតដោយព្រះវិញ្ញាណ ។
-
សូមអញ្ជើញគ្រូបង្រៀនឲ្យចូលរួមនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនប្រចាំត្រីមាស ។
នៅក្នុងការបម្រើរបស់គ្រូបង្រៀនទាំងមូល សូមបន្តជួបជាមួយពួកគាត់ជាទៀងទាត់ ដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ ។ ឧទាហរណ៍ ក្នុងនាមជាអ្នកដឹកនាំ អ្នកអាចមានការពិភាក្សាខ្លីមួយជាមួយគ្រូបង្រៀនពីមុន ឬក្រោយការបង្រៀន ដើម្បីពិភាក្សាអំពីគោលការណ៍នៃ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ សូមសួរគ្រូបង្រៀនអំពីអ្វីដែលពួកគេមានអារម្មណ៍ថា ពួកគេកំពុងធ្វើបានល្អ និងវិធីដែលពួកគេចង់កែលម្អ ។ សូមលើកទឹកចិត្តពួកគេដោយសេចក្តីសប្បុរស និងដោយការដឹងគុណចំពោះការបម្រើដែលពួកគេផ្តល់ឲ្យ ។
អ្នកអាចរៀបចំសម្រាប់ការពិភាក្សានេះ ដោយការមើលគ្រូបង្រៀនបង្រៀន ។ សូមព្យាយាមស្វែងយល់ពីភាពខ្លាំងរបស់គ្រូបង្រៀនឲ្យបានច្បាស់លាស់ ហើយស្វែងរកវិធីនានាដែលអ្នកអាចផ្តល់ការគាំទ្រដល់ពួកគេ ។ ការស្ថាបនាភាពខ្លាំងរបស់គ្រូបង្រៀនគឺមានសារសំខាន់ដូចគ្នានឹងការស្វែងរកឱកាសសម្រាប់ការកែលម្អឲ្យបានប្រសើរផងដែរ ។