កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ២១ ៖ Health and Injuries


« មេរៀន​ទី ២១ ៖ Health and Injuries » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២១ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

យុវវ័យ​កំពុង​ញញឹម​នៅខាងក្រៅ

Lesson 21

Health and Injuries

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​អត្ថាធិប្បាយ​អំពី​របួស ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Counsel with the Lord

ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់

I improve my learning by counseling with God daily about my efforts.

ខ្ញុំ​កែលម្អ​ការរៀនសូត្រ​របស់ខ្ញុំ​ដោយ​ការប្រឹក្សា​ជាមួយ​ព្រះ​ជារៀងរាល់​ថ្ងៃ​អំពី​ការខិតខំ​របស់ខ្ញុំ ។

ព្រះយេស៊ូវគ្រីស្ទ កំពុង​បង្រៀន​ដល់​ក្រុម​មនុស្ស​នៅពេល​យុវជន​ម្នាក់​ទៅរក​ទ្រង់ ហើយ​បាន​សួរ​នូវ​អ្វី​ដែល​គាត់​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​រីកចម្រើន ។ សំណួរ​ដែល​យុវជន​បាន​សួរ គឺជា​សំណួរ​មួយ​សម្រាប់​យើង​ម្នាក់ៗ​អាច​សួរ នៅពេល​យើង​ប្រឹក្សា​ជាមួយ ព្រះវរបិតាសួគ៌ ដើម្បី​កែលម្អ ៖

« តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ( ម៉ាថាយ ១៩:២០ ) ។

អ្នក​អាច​សួរ​សំណួរ​ដូចគ្នា​នេះ​នៅក្នុង ការអធិស្ឋាន ។ យើង​អធិស្ឋាន​ទៅ​កាន់​ព្រះ នៅ​ក្នុង​ព្រះនាម​របស់​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​មាន​ជំនួយ​របស់​ព្រះ នោះ​អ្នក​អាច​ស្គាល់​ចំនុច​ខ្វះខាត​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក ហើយ​ព្យាយាម​ដើម្បី​បំពេញ​វា ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​មាន​បញ្ហា​ក្នុងការនិយាយ​មិនសូវ​ស្ទាត់ អ្នក​អាច​យក​ពេល ១០ នាទី​ដើម្បី​ហាត់​និយាយ​ដោយ​មិន​បារម្ភ​អំពី​កំហុសឆ្គង ។ ឬ​ប្រសិនបើ​អ្នក​ធ្វើ​កំហុស​ឆ្គង​ច្រើន អ្នក​អាច​យកពេល ១០ នាទី​ដើម្បី​ហាត់​និយាយ​ដោយ​យឺតៗ និង​ដោយ​ប្រុងប្រយ័ត្ន ។ ការប្រឹក្សា​ជាមួយ​ព្រះអម្ចាស់ អាច​ជួយ​អ្នក​យល់​នូវ​អ្វី​ដែល​ជា​ជំហាន​តូចៗ​ដែល​អ្នក​ត្រូវការ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ។

គូស្វាមី​ភរិយា​កំពុង​អធិស្ឋាន

Ponder

  • នៅពេល​អ្នក​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់ តើ​ចន្លោះ​ខ្វះខាត​អ្វី​ខ្លះ​ដែល​អ្នក​មើល​ឃើញ​មាន​នៅ​ក្នុង​ការរៀន​សូត្រ​របស់​អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​ជំហាន​តូចៗ​អ្វីខ្លះ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ទាំងនោះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ដាក់​ស្លាកឈ្មោះ​វត្ថុ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ចងចាំ​ពាក្យ​ជា​ភាសា​អង់គ្លេស ។

Nouns

ankle/ankles

កជើង​ម្ខាង/កជើង​ទាំងពីរ

arm/arms

ដៃ/ដៃ​ច្រើន

eye/eyes

ភ្នែក/ភ្នែក​ច្រើន

foot/feet

ប្រអប់​ជើង/ប្រអប់​ជើង​ច្រើន

hand/hands

ប្រអប់ដៃ/ប្រអប់ដៃ​ច្រើន

head

ក្បាល

knee/knees

ជង្គង់/ជង្គង់​ច្រើន

leg/legs

ជើង/ជើង​ច្រើន

nose

ច្រមុះ

shoulder/shoulders

ស្មាម្ខាង/ស្មាទាំងពីរ

tooth/teeth

ធ្មេញ/ធ្មេញ​ច្រើន

wrist/wrists

កដៃ​ម្ខាង/កដៃ​ទាំងពីរ

Verbs Present/Verbs Past

break/broke

បាក់/បាន​បាក់

bruise/bruised

ជាំ/បានជាំ

burn/burned

ឆេះ/បាន​ឆេះ

cut/cut

កាត់/បាន​កាត់

hurt/hurt

ឈឺ/បានឈឺ

sprain/sprained

ថ្លោះ/បានថ្លោះ

Time

last week

សប្ដាហ៍ មុន

three days ago

បីថ្ងៃ មុន

yesterday

ម្សិលមិញ

សូមមើល​មេរៀនទី ១១ សម្រាប់ times បន្ថែមទៀត ។

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What happened to your (noun)?A: I (verb past) my (noun).

Questions

សំណួរ​លំនាំ​ទី ១ what happened to your noun

Answers

ចម្លើយ​លំនាំ​ទី ១ I verb past my noun

Examples

របួស​នៅ​កជើង

Q: What happened to your ankle?A: I broke my ankle.

វេជ្ជបណ្ឌិត​កំពុង​ពិនិត្យមើល​ជង្គង់​របស់​អ្នកជំងឺ​ម្នាក់

Q: What happened to his knee?A: He sprained his knee.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: When did you (verb present) your (noun)?A: I (verb past) it (time).

Questions

សំណួរ​លំនាំ​ទី ២ when did you verb present your noun

Answers

ចម្លើយ​លំនាំ​ទី ២ I verb past it time

Examples

ដៃរលាក​ខ្លាំង

Q: When did you burn your arm?A: I burned it last week.

Q: When did she hurt her wrist?A: She hurt it yesterday.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Counsel with the Lord

(20–30 minutes)

គូស្វាមី​ភរិយា​កំពុង​អធិស្ឋាន

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

សម្ដែង​អំពី​របួស​នីមួយៗ​នៅលើ​បញ្ជី​នេះ ។ ដៃគូ ខ មាន​របួស ។ ដៃគូ ក គឺជា​វេជ្ជបណ្ឌិត​ដែល​សួរ​សំណួរ និង​ផ្ដល់​ការណែនាំ ។ សូម​ប្រើ​លំនាំ និង​វាក្យសព្ទ​មកពី​មេរៀន​នេះ និង មេរៀន​ទី ២០ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្ដូរ​តួ ។

New Vocabulary

back

ខាង​ក្រោយ

finger/fingers

ម្រាមដៃ/ម្រាមដៃ​ច្រើន

What happened?

តើ​មាន​អ្វី​កើតឡើង ?

បុរស​ម្នាក់​ឈឺស្មា

Example

  • A: What happened?

  • B: I hurt my shoulder.

  • A: When did you hurt your shoulder?

  • B: I hurt it two days ago. What should I do?

  • A: You should take medicine and rest. You shouldn’t exercise.

  • B: OK. Thank you.

List of Injuries

  • broken leg

  • bruised knee

  • burned hand

  • cut finger

  • hurt back

  • sprained ankle

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរតួ​ក្នុង​ស្ថានភាព​នីមួយៗ ។ ដៃគូ ខ មាន​របួស ។ ដៃគូ ក គឺជា​មិត្តភក្ដិ​ម្នាក់​ដែល​សួរ​សំណួរ ។ ប្រើ​វាក្យសព្ទ​នៅក្នុង​ស្ថានភាព​នីមួយៗ ។ ប្រើ​លំនាំ​ចេញពី​មេរៀន​នេះ និង មេរៀន​ទី ២០ ។ ផ្ដល់​ការណែនាំល្អ និង​ការណែនាំ​អាក្រក់ ។ ប្ដូរ​តួ ។

បុរស​ពីរនាក់​កំពុង​ទៅលេង​បុរស​ម្នាក់​ដែល​របួសជើង

Example:

You fell down the stairs.

អ្នក​បាន​ដួល​ធ្លាក់​កាំជណ្ដើរ ។

Vocabulary Words: leg, arm

  • A: What happened to your leg and your arm?

  • B: I broke my leg and my arm.

  • A: When did you break them?

  • B: I broke them last week.

  • A: What happened?

  • B: I was walking. I felt dizzy. I fell down the stairs.

  • A: How are you feeling?

  • B: I feel exhausted.

Situation 1

You got in a car accident.

អ្នក​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។

Vocabulary Words: knee, wrist

Situation 2

You got hurt playing soccer.

អ្នកមាន​របួស​ពេល​លេង​កីឡា​បាល់ទាត់ ។

Vocabulary Words: head, nose

Situation 3

You fell off a ladder.

អ្នក​បាន​ធ្លាក់ពី​ជណ្ដើរ ។

Vocabulary Words: eye, tooth

Situation 4

You burned yourself while cooking.

អ្នក​បាន​ធ្វើឲ្យ​ខ្លួនឯង​រលាក​ភ្លើង​ពេល​ចម្អិន​អាហារ ។

Vocabulary Words: hand, finger

Situation 5

You lifted a heavy box.

អ្នក​បានលើក​ប្រអប់​ធ្ងន់មួយ ។

Vocabulary Words: back, shoulder

Situation 6

You fell while running.

អ្នក​បានដួល​ពេល​កំពុង​រត់ ។

Vocabulary Words: foot, ankle

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about others’ injuries.

    សួរ​អំពី​របួស​របស់​មនុស្ស​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about my and others’ injuries.

    និយាយ​អំពី​របួស​របស់​ខ្ញុំ និង​របស់​មនុស្ស​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុសគំនិត​យើង​ដើម្បី​កែលម្អ ហើយ​ដឹកនាំ​យើង​ត្រឡប់​ទៅ​ផ្ទះវិញ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ទូល​សូម​ការ​ដឹកនាំ​ពី​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ » ( Larry R. Lawrence « What Lack I Yet? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៣៣ ) ។