កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១៨ ៖ Holidays


« មេរៀន​ទី ១៨ ៖ Holidays » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៨ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

គ្រួសារ​ញ៉ាំ​ផ្លែឪឡឹក

Lesson 18

Holidays

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ពិពណ៌នា​អំពី​ប្រពៃណី និង​ផែនការ​នៅថ្ងៃ​បុណ្យ​ប្រពៃណី ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: You Are a Child of God

អ្នក​គឺជា​បុត្រ​របស់​ព្រះ

I am a child of God with eternal potential and purpose.

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

អ្នកគឺជា​បុត្រ​ជា​ទីស្រឡាញ់​របស់ ព្រះ ។ អ្នក​មាន​តម្លៃ និង​សក្ដានុពល​ដ៏​អស់កល្បជានិច្ច ។ យើង​រៀន​បន្ថែម​អំពី​រឿង​នេះ​មកពី ព្រះគម្ពីរ​មរមន ។ យើង​អាន​អំពី​គ្រា​មួយ​ដែល ព្រះយេស៊ូវគ្រីស្ទ កំពុង​បង្រៀន និង​ប្រទានពរ​ដល់​ប្រជាជន ។ ទ្រង់​ចំណាយ​ពេល​ប្រទានពរ​ដល់​មនុស្ស​ម្នាក់ៗ ម្តង​ម្នាក់ៗ ។ ទ្រង់​បាន​ចំណាយ​ពេល​ប្រទានពរ និង​បង្រៀន​ដល់​កូនៗ​របស់​ពួកគេ ។

នៅពេល​ទ្រង់​ប្រទានពរ​ដល់​កុមារ​តូចៗ អ្វីមួយ​អស្ចារ្យ​បាន​កើត​ឡើង ៖ « [ ព្រះយេស៊ូវគ្រីស្ទ ] បាន​ស្រាយ​អណ្ដាត​វា ដើម្បី​ឲ្យ​វា​និយាយ​ប្រាប់​ពួក​ឪពុក​វា​នូវ​ការណ៍​ដ៏​ធំ និង​អស្ចារ្យ … ហើយ​ទ្រង់​បាន​ស្រាយ​អណ្ដាត​វា ដើម្បី​ឲ្យ​វា​អាច​និយាយ​បាន » ( នីហ្វៃទី៣ ២៦:១៤ ) ។

កុមារ​តូចៗ​បង្រៀន​ប្រជាជន​នូវ​ការណ៍​ដ៏​ធំ និង​អស្ចារ្យ ។ កុមារ​តូចៗ​ទាំងនោះ​មាន​សក្ដានុពល​ដ៏​អស្ចារ្យ ហើយ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​សក្ដានុពល​របស់​ពួកគេ ។ ព្រះ​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​សក្ដានុពល​របស់​អ្នក ។ អ្នក​មាន​អ្វី​ជាច្រើន​ដើម្បី​ផ្ដល់​ឲ្យ ។ អ្នក​មាន​គោលបំណង ហើយ​ព្រះ​អាច​បង្ហាញ​អ្នក​នូវ​អ្វី​ដែល​អាច​ធ្វើ​ទៅបាន នៅពេល​អ្នក​ស្វែងរក​ជំនួយ​របស់​ទ្រង់ ។ ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​លទ្ធភាព​ដល់​កុមារ​តូចៗ​ឲ្យ​និយាយ នោះ​ព្រះ​ក៏​អាច​ស្រាយ​អណ្ដាត​របស់​អ្នក​ផងដែរ ។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ចេះ​និយាយ ។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ជឿ​ទៅ​លើ​សក្ដានុពល​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ។

ព្រះគ្រីស្ទ​គង់​ជាមួយ​កុមារ

Ponder

  • តើ​អ្វី​ខ្លះ​ដែល​ជួយ​អ្នក​ឲ្យ​ជឿ​ទៅ​លើ​សក្ដានុពល​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ?

  • តើ​មាន​ភាពភ័យខ្លាច​អ្វីខ្លះ​ដែល​បញ្ឈប់​អ្នក​មិន​ឲ្យ​ជឿ​ថា អ្នក​អាច​និយាយ​ភាសា​អង់គ្លេស​បាន ?

  • តើ​អ្នក​អាច​ស្វែងរក​ជំនួយ​របស់​ព្រះ​ដើម្បី​មាន​ភាពក្លាហាន​យកឈ្នះ​លើ​ភាពភ័យខ្លាច និង​និយាយ​ឲ្យ​កាន់តែ​ច្រើន​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​រៀន​ពាក្យ​ឲ្យ​បាន​ច្រើន ដើម្បី​អ្នក​អាច​ប្រើ​វា​នៅក្នុង​លំនាំ​ទាំងឡាយ ។

Nouns

Christmas

បុណ្យ​គ្រីស្ទ​ម៉ាស់

Diwali

បុណ្យ​ឌីវ៉ាលី

Easter

បុណ្យ​អ៊ីស្ទើរ

Independence Day

បុណ្យ​ឯករាជ្យ

Lunar New Year

បុណ្យ​ចូលឆ្នាំ​ចិន

New Year’s Eve

ល្ងាច​ថ្ងៃ​ឆ្លង​ឆ្នាំ

Ramadan

បុណ្យ​រ៉ាម៉ាដាន

Yom Kippur

បុណ្យ​យម គីបពរ

Verbs

give gifts

ឲ្យ អំណោយ

go to a party

ទៅ ពិធី​ជប់លៀង

go to bed early

ចូល​គេង ពីព្រលប់

have a big meal

មាន អាហារច្រើន

make a cake

ធ្វើ នំ

spend time with family

ចំណាយ​ពេល​ជាមួយ គ្រួសារ

stay home

នៅ​ផ្ទះ

visit friends

ទៅលេង មិត្តភក្ដិ

watch fireworks

មើល កាំជ្រួច

Adverbs

always

ជានិច្ចកាល

usually

ជាធម្មតា

sometimes

ពេលខ្លះ

never

មិនដែល

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What do you (adverb) do for (noun)?A: I (adverb) (verb).

Questions

សំណួរ​លំនាំ​ទី ១ what do you adverb do for noun

Answers

ចម្លើយ​លំនាំ​ទី ១ I adverb verb

Examples

ការបាញ់​កាំជ្រួច​អបអរសាទរ

Q: What do you usually do for New Year’s Eve?A: We usually watch fireworks.

គ្រួសារ​កំពុង​ទទួលទាន​អាហារ​ជាមួយ​គ្នា

Q: What does he always do for Christmas?A: He always spends time with family.

Q: What do you never do for Lunar New Year?A: I never stay home for Lunar New Year.

Q: What does she do for Easter?A: She sometimes makes a cake.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: What will you do on (noun)?A: I will probably (verb) on (noun).

Questions

សំណួរ​លំនាំ​ទី ២ what will you do on noun

Answers

ចម្លើយ​លំនាំ​ទី ២ I will probably verb on noun.

Examples

បុរស​កំពុង​ដេក​នៅលើ​គ្រែ

Q: What will you do on New Year’s Eve?A: I will probably go to bed early on New Year’s Eve.

Q: What will she do on Christmas?A: She will visit friends on Christmas.

Q: What will they do on Independence Day?A: They probably won’t go to a party.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: You Are a Child of God

(20–30 minutes)

ព្រះគ្រីស្ទ​គង់​ជាមួយ​កុមារ

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

សូម​មើលបញ្ជី​មនុស្ស​ខាងក្រោម និង​ថ្ងៃ​បុណ្យជាតិ​ដែល​ពួកគេ​ចូលចិត្ត ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វីដែល​បុគ្គល​ម្នាក់ៗ​ធ្វើ​នៅថ្ងៃ​បុណ្យជាតិ​នោះ និង​អ្វីដែល​ពួកគេ​ប្រហែល​នឹងធ្វើ​នៅឆ្នាំ​នេះ ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្តូរ​វេន​គ្នា ។

Example: Adriana: New Year’s Eve

មិត្តភក្ដិ​កំពុងរីករាយ​នឹង​ពិធី​ជប់លៀង និង​ការអបអរ​សាទរ
  • A: What does Adriana usually do for New Year’s Eve?

  • B: She usually goes to a party.

  • A: What else does Adriana do for New Year’s Eve?

  • B: She always goes to bed late.

  • A: What will she do on New Year’s Eve this year?

  • B: She will probably stay home and play games with her family.

People and Holidays

Nora: Independence Day

Jin: Christmas

Mei: Lunar New Year

Avi: Easter

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​ផែនការ​របស់​អ្នក​សម្រាប់​ថ្ងៃបុណ្យ​ជាតិ​នៅពេល​ខាងមុខ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

Do you usually have turkey?

តើ ជាធម្មតា អ្នក ចម្អិន​សាច់ទួគី មែនទេ ?

Yes, we do.

បាទ/ចា៎ស យើង​ចម្អិន​វា ។

No, we don’t.

ទេ យើង​ពុំ​ចម្អិន​វាទេ ។

buy a Christmas tree

ទិញ​ដើម​គ្រីស្ទ​ម៉ាស់

Example

ដើម​គ្រីស្ទម៉ាស់
  • A: What will you do on Christmas this year?

  • B: I will probably visit my family.

  • A: Will you buy a Christmas tree?

  • B: No, I probably won’t buy a Christmas tree.

  • A: Will you have a special dinner?

  • B: Yes, we will probably have a special dinner.

  • A: Do you usually have turkey?

  • B: No, we don’t. We always make tamales.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Talk about what I and others usually do on holidays.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ និង​អ្នក​ដទៃ​ធម្មតា​ធ្វើ​នៅថ្ងៃ​បុណ្យជាតិ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what I and others plan to do on a holiday.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ និង​អ្នក​ដទៃ​គ្រោង​ធ្វើ​នៅថ្ងៃ​បុណ្យជាតិ​មួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ដោយសារ​យើង​គឺជា​កូន​វិញ្ញាណ​របស់​ព្រះ នោះ​មនុស្ស​គ្រប់គ្នា​មាន​ដើមកំណើត និស្ស័យ និង​សក្ដានុពល​ដ៏​ទេវភាព ។ យើង​ម្នាក់ៗ​គឺជា ‹ បុត្រា ឬ​បុត្រី​សំណព្វ​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ › [ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ។ នេះ​គឺជា​អត្តសញ្ញាណ​របស់​យើង ! នេះ​គឺ​ពិតជា​រូបយើង​មែន ! » ( អិម រ័សុល បាឡឺដ « Hope in Christ » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៥៤ ) ។