កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ២០ ៖ Health and Sickness


« មេរៀន​ទី ២០ ៖ Health and Sickness » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២០ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

យុវវ័យ​កំពុង​ញញឹម​នៅក្បែរ​ទន្លេ

Lesson 20

Health and Sickness

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ពិពណ៌នា​អំពី​សុខភាព​របស់​នរណា​ម្នាក់ ព្រមទាំង​សួរ និង​ផ្ដល់ការណែនាំ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Love and Teach One Another

ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក

I can learn by the Spirit as I love, teach, and learn with others.

ខ្ញុំ​អាច​រៀន​ពី​ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

អ្នក​គឺ​ជា​បុត្រ​របស់ ព្រះ ។ ទ្រង់​ចង់​ជួយ​អ្នក​ឲ្យ​រីកចម្រើន និង​លូតលាស់ ។ ទ្រង់​ចង់​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ថ្មី ហើយ​រៀន​រឿង​ល្អៗ​ជាច្រើន ។ របៀប​សំខាន់​មួយ​ដើម្បី​រៀន គឺ​បង្រៀន​នរណា​ម្នាក់​ទៀត ។ នៅពេល​អ្នក​បង្រៀន​មនុស្ស​ដទៃទៀត ការយល់ដឹង​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​រីកចម្រើន ។ ព្រះ​បាន​ប្រទានពរ​ដល់​អ្នក​នូវការ​សន្យា​ដ៏​អស្ចារ្យ​មួយ ៖

« យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោលលទ្ធិ​នៃ​នគរ ។

« ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះ​គុណ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត …

« ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រៀបចំ​នូវ​គ្រប់​ទាំង​អស់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៧៧–៧៨, ៨០ ) ។

នៅពេល​យើង​បង្រៀន និង​បម្រើ​គ្នា​ទៅវិញទៅមក នោះ​យើង​អញ្ជើញ ព្រះវិញ្ញាណ ដើម្បី​ឲ្យ​គង់​នៅ​ជាមួយ​យើង ។ ព្រះវិញ្ញាណ​អាច​ជួយ​យើង​យល់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​រៀន​កាន់តែ​លឿន ។ ការបង្រៀន​អ្នកដទៃ​គឺជា​របៀប​មួយ​ដែល​ព្រះ​បង្កើន​សមត្ថភាព​ដើម្បី​រៀនសូត្រ ។ ពេលខ្លះ​យើង​ភ័យខ្លាច​ដើម្បី​បង្រៀន​អ្នកដទៃ ។ ពេលខ្លះ យើង​គិត​ថា​យើង​មិន​មាន​អ្វី​ផ្ដល់​ឲ្យ​នោះ​ទេ ។ ប៉ុន្តែ​ព្រះ​ដឹង​ថា​អ្នក​មាន​អ្វី​យ៉ាង​ច្រើន​ដើម្បី​ចែកចាយ​ជាមួយ​អ្នកដទៃ ។ នៅពេល​យើង​ចែកចាយ​នូវ​អ្វី​ដែល​យើង​កំពុង​រៀន នោះ​យើង​កំពុង​បង្រៀន​ដល់​គ្នា​ទៅវិញទៅមក ។ នៅពេល​អ្នក​បង្រៀន​អ្នកដទៃ ហើយ​ចែកចាយ​បទពិសោធន៍​របស់​អ្នក នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​អ្នក​រៀន​កាន់តែ​ច្រើន ។

មនុស្ស​បីនាក់​កំពុង​ញញឹម​នៅក្នុង​ថ្នាក់​រៀន​ភាសា​អង់គ្លេស

Ponder

  • តើ​ការបង្រៀន​ដល់​នរណា​ម្នាក់​ទៀត​អាច​ជួយ​អ្នក​បង្កើន​ការរៀនសូត្រ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​វិធី​មួយចំនួន​ដែល​អ្នក​អាច​ជួយ​បង្រៀន និង​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​នៅក្នុង​ក្រុម​កម្មវិធី EnglishConnect មាន​អ្វីខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ប្រើ​ពាក្យ​មកពី​វគ្គ « Memorize Vocabulary » នៅក្នុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

feel/feeling

មាន​អារម្មណ៍/កំពុង​មាន​អារម្មណ៍

You should …

អ្នក​គួរតែ …

You shouldn’t …

ខ្ញុំ​មិនគួរ …

Adjectives

anxious

ថប់បារម្ភ

dizzy

វិលមុខ

sick

ឈឺ

tired

នឿយហត់

Nouns

cold

ផ្ដាសាយ

cough

ក្អក

fever

គ្រុនក្ដៅ

flu

គ្រុនផ្ដាសាយ

headache

ឈឺ​ក្បាល

sore throat

ឈឺ​បំពង់ក

stomachache

ឈឺ​ក្រពះ

Verbs

drink water

ផឹក ទឹក

exercise

លំហាត់ប្រាណ

go home

ទៅ​ផ្ទះ

go to the doctor

ទៅជួប គ្រូពេទ្យ

put ice on it

ដាក់ ទឹកកក ពីលើ

rest

សម្រាក

take some medicine

លេបថ្នាំ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How are you feeling?A: I feel (adjective). I have a (noun).

Questions

សំណួរ​លំនាំ​ទី ១ how are you feeling

Answers

ចម្លើយ​លំនាំ​ទី ១ I feel adjective

Examples

ស្ត្រី​ម្នាក់​ដេកឈឺ​នៅលើ​គ្រែ

Q: How are you feeling?A: I feel sick.

ស្ត្រី​ម្នាក់​កំពុង​វិលមុខ

Q: How is she feeling?A: She feels dizzy.

ស្ដ្រី​ម្នាក់​មាន​ជំងឺ​គ្រុនក្ដៅ

Q: How are you feeling?A: I have a fever.

Q: How is he feeling?A: He has the flu.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​ធ្វើ​សកម្មភាព​ក្រុម​សន្ទនា ១ និង ២ ពី​មុន​ជួប​ក្រុម​របស់​អ្នក ។

Q: What should I do?A: You should (verb).

Questions

សំណួរ​លំនាំ​ទី ២ what should I do

Answers

ចម្លើយ​លំនាំ​ទី ២ you should verb

Examples

វេជ្ជបណ្ឌិត​កំពុង​និយាយ​នឹង​អ្នកជំងឺ

Q: What should I do?A: You should go to the doctor.

Q: What shouldn’t she do?A: She shouldn’t exercise.

បុរស​កំពុង​ដេក​នៅលើ​គ្រែ

Q: What should he do?A: He should go home and rest.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Love and Teach One Another

(20–30 minutes)

មនុស្ស​បីនាក់​កំពុង​ញញឹម​នៅក្នុង​ថ្នាក់​រៀន​ភាសា​អង់គ្លេស

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​បុគ្គល​ម្នាក់ៗ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

New Vocabulary

exhausted

អស់កម្លាំង

go to work

ទៅ ធ្វើការ

stuffy nose

តឹង​ច្រមុះ

Example: Andrea

“I have a fever.”

ស្ដ្រី​ម្នាក់​មាន​ជំងឺ​គ្រុនក្ដៅ
  • A: How is she feeling?

  • B: She has a fever.

  • A: What should Andrea do?

  • B: She should take some medicine.

  • A: What shouldn’t Andrea do?

  • B: She shouldn’t go to work.

Image 1: Tasha

“I feel sick. I have a stuffy nose.”

ស្ត្រី​ម្នាក់​ដេកឈឺ​នៅលើ​គ្រែ

Image 2: Becca

“I feel exhausted.”

ស្ត្រី​ម្នាក់​ដេក​នៅ​តុ

Image 3: Ramesh

“I have a headache.”

បុរស​ម្នាក់​កំពុង​ទប់​ក្បាល​ដែល​ឈឺ

Image 4: Jean

“I have a stomachache.”

មនុស្ស​ម្នាក់​កំពុង​ទប់ពោះដែល​ឈឺ

Image 5: Lupe

“I feel tired. I don’t want to eat.”

ស្ត្រីម្នាក់​កំពុង​ចាប់ផ្ដើម​ញ៉ាំ​អាហារ​នៅលើ​ថាស

Image 6: Marcus

“I feel anxious. I’m worried about work.”

បុរស​ម្នាក់​កំពុង​មានអារម្មណ៍​ឈឺ​ដើមទ្រូង

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរ​តួ ។ ដៃគូ ខ មាន​បញ្ហា​សុខភាព ។ ដៃគូ ក សួរ​សំណួរ និង​ផ្ដល់​ការណែនាំ ។ ផ្ដល់​ការណែនាំល្អ និង​ការណែនាំ​អាក្រក់ ។ ប្ដូរ​តួ ។

New Vocabulary

Do you have a fever?

តើអ្នក​មាន​ជំងឺ គ្រុនក្ដៅ មែនទេ ?

I think I ate some bad food.

ខ្ញុំ​គិត​ថា ខ្ញុំ បាន​ញ៉ាំ​អាហារ​មិនល្អ ។

Example

  • A: How are you feeling?

  • B: I feel very sick.

  • A: Do you have a fever?

  • B: Yes, and I also have a headache.

  • A: Do you have a stomachache?

  • B: Yes, I have a stomachache. I think I ate some bad food. What should I do?

  • A: OK. You shouldn’t go to work today. You should go to bed and rest. You shouldn’t eat a lot. You should drink a lot of water.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask how others are feeling.

    សួរ​ពី​អារម្មណ៍​ដែល​អ្នកដទៃ​កំពុង​មាន ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about how I and others are feeling.

    និយាយ​អំពី​អារម្មណ៍​ដែល​ខ្ញុំ និង​អ្នក​ដទៃ​កំពុង​មាន ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask for health advice.

    សាកសួរ​អំពី​ការណែនាំ​ផ្នែក​សុខភាព ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Give health advice.

    ផ្ដល់​ដំបូន្មាន​អំពី​សុខភាព ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ប្រសិនបើ​យើង​បង្រៀន និង​រៀន​តាម​របៀប​ដែល​ព្រះអម្ចាស់​បាន​កំណត់ នោះ​ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​ស្អាង និង​បំភ្លឺ​គំនិត​យើង នៅពេល​យើង​ធ្វើ​ដូច្នោះ » ( ដាល្លិន អេក អូក « Teaching and Learning by the Spirit » Ensignខែមីនា ឆ្នាំ១៩៩៧ ទំព័រ ៦ ) ។