កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១៩ ៖ Going on Vacation


« មេរៀន​ទី ១៩ ៖ Going on Vacation » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៩ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

គ្រួសារ​កំពុង​ញញឹម

Lesson 19

Going on Vacation

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​អត្ថាធិប្បាយ​អំពី​ផែនការ​វិស្សមកាល ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

ថ្ងៃមួយ ព្រះយេស៊ូវ​គ្រីស្ទ កំពុង​បង្រៀន​ដល់​មនុស្ស​រាប់ពាន់​នាក់​នៅ​ទីរហោស្ថាន ។ ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់ មាន​ការព្រួយបារម្ភ ដោយសារ​មនុស្ស​មិន​បាន​យក​អាហារ​មក​ទេ ។ ក្មេង​ប្រុស​ម្នាក់​នៅក្នុង​ក្រុម​បាន​ផ្ដល់​នំប៉័ង​ប្រាំដុំ និង​ត្រី​ពីរ​ក្បាល ដើម្បី​ចែកចាយ ។ មនុស្ស​ជាច្រើន​បាន​ងឿងឆ្ងល់​ថា នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល​អាច​ផ្គត់ផ្គង់​ដល់មនុស្ស​ទាំង​អស់​បាន​ដោយ​របៀប​ណា ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ថ្លែង​អំណរគុណ​ដល់ ព្រះ សម្រាប់​អាហារ រួច​ប្រសិទ្ធពរ​វា ក៏​បំបែក​វា​ដាក់​ក្នុង​កន្ត្រក ហើយ​បាន​បញ្ជូន​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ចែកចាយ​វា ។ ព្រះគម្ពីរ​ប៊ីប បាន​ចែង ៖

« គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា ៖ រួច … [ ក៏ ] ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន ១២ កន្ត្រក ( ម៉ាថាយ ១៤:២០ ) ។

មនុស្ស​គ្រប់​រូប​បាន​បរិភោគ​ឆ្អែត ហើយ​ក៏​មាន​អាហារ​សល់​ថែម​ទៀត ។ វា​គឺជា​អព្ភូតហេតុ​មួយ ។ ស្រដៀងគ្នា​នេះ​ដែរ អ្នក​អាច​មាន​អារម្មណ៍​ដូចជា​អ្នក​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​ភាសា​អង់គ្លេស ។ ចូរ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​រឿង​នេះ ។ អរគុណ​ព្រះ​ចំពោះ​ពេលវេលា និង​ថាមពល​ដែល​អ្នក​មាន ហើយ​ទូល​សូម​ទ្រង់​ឲ្យ​ប្រទានពរ​ឲ្យ ។ ប្រសិនបើ​អ្នក​អាច​ផ្ដល់​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះ​អាច​បង្កើន​សមត្ថភាព​របស់​អ្នក ។ ទោះ​ជា​អ្នក​មាន​តែ​ពេលបន្ដិច​ក្ដី ប្រហែល​ជា​អ្នក​អាច​សិក្សា​នូវ​លំនាំ​មួយ​ចំនួន ឬ​សាកល្បង​ប្រើ​ពាក្យ​ថ្មីៗ​មួយចំនួន​តូច​ជា​រៀងរាល់​ថ្ងៃ ។ ព្រះ​អាច​ធ្វើ​ឲ្យ​ការខិតខំ​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធភាព ។ ការមាន​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើតាម​គំរូ​របស់​ទ្រង់ អាច​ជួយ​ដល់​អ្នក​ច្រើន​ជាង​អ្នក​គិត​ថា​អាច​ធ្វើ​ទៅ​បាន​ទៀត ។

ព្រះគ្រីស្ទ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស

Ponder

  • តើ​ព្រះ​អាច​ជួយ​អ្នក​រៀន​ភាសា​អង់គ្លេស​យ៉ាង​ដូចម្ដេច ?

  • សូម​គិត​អំពី​ពេលវេលា​មួយ​ដែល​ព្រះ​បាន​ជួយ​អ្នក​ឲ្យ​ធ្វើ​ច្រើនជាង​ដែល​អ្នក​គិត​ថា​អ្នក​អាច​ធ្វើបាន ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ? តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។

How are you going to get there?

តើ​អ្នក​នឹង​ទៅ​ទី​នោះ​ដោយ​របៀប​ណា ?

What are you going to do?

តើ​អ្នកនឹង​ធ្វើ​អ្វី​ខ្លះ ?

When are you going?

តើ​អ្នក​នឹង​ទៅ​នៅ​ពេល​ណា ?

Where are you going?

តើ​អ្នក​នឹង​ទៅ​ណា ?

I am going …/I’m going …

ខ្ញុំ​នឹង …/ខ្ញុំនឹង …

vacation

វិស្សមកាល

Nouns 1

beach

មាត់​សមុទ្រ

mountains

ភ្នំ

Nouns 2

boat

ទូក

bus

ឡានក្រុង

car

ឡាន

plane

យន្តហោះ

train

រថភ្លើង

Verbs

explore the city

ដើរ​ទស្សនា ទីក្រុង

fish

ត្រី

go to the zoo

ទៅ សួនសត្វ

relax

សម្រាក

visit museums

ទៅមើល សារមន្ទីរ

Time

in July

នៅ ខែ​កក្កដា

on August 5th

នៅ ថ្ងៃទី៥ ខែ​សីហា

at 9:00 a.m.

នៅ ម៉ោង ៩:០០ ព្រឹក

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Where are you going on vacation?A: I’m going to the (noun 1).

Questions

សំណួរ​លំនាំ​ទី ១ where are you going on vacation

Answers

លំនាំ​ទី១ ចម្លើយ I’m going to the noun 1

Examples

ទេសភាព​ភ្នំ​ជាមួយនឹង​បឹង

Q: Where are you going on vacation?A: I’m going to the mountains.

Q: When are you going on vacation?A: We’re going in July.

Q: When are you going on vacation?A: I’m going on September 12th.

រថភ្លើង​ប្រើ​ចរន្ត​អគ្គិសនី

Q: How are you going to get there?A: We’re going by train.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​រៀន​បន្ថែម​ទៀត​អំពី​លំនាំ​ទាំងឡាយ​នៅក្នុង​មេរៀន​នេះ ។ ពិចារណា​អំពី​ការប្រើ​សៀវភៅ ឬ​គេហទំព័រ​វេយ្យករណ៍ ។

Q: What will you do?A: We will (verb).

Questions

សំណួរ​លំនាំ​ទី ២ what will you do

Answers

ចម្លើយ​លំនាំ​ទី ២ we will verb

Examples

Q: What will you do?A: We will relax.

Q: What are you going to do?A: I will visit museums.

បុរស​ម្នាក់​កំពុង​ស្ទួចត្រី​នៅពេល​ថ្ងៃលិច

Q: What will you do?A: We are going to fish.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

ព្រះគ្រីស្ទ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

ដើរ​តួ ។ អ្នក​នឹងទៅ​វិស្សមកាល​នៅចុងសប្ដាហ៍​នៅ​ទីកន្លែង​ក្នុង​រូបភាព​នីមួយៗ ដៃគូ​របស់​អ្នក​សួរ​សំណួរ​អំពី​ទីកន្លែង​ដែលអ្នក​នឹង​ទៅ និង​ពេលវេលា របៀប​ដែលអ្នក​នឹងទៅទីនោះ និង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ​ទី​នោះ ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្ដូរ​តួ ។

New Vocabulary

amusement park

សួនកម្សាន្ត

city

ទីក្រុង

historic site

ទីតាំង​ប្រវត្តិសាស្ត្រ

lake

បឹង

Example: amusement park

សួនកម្សាន្ត
  • A: Where are you going on vacation?

  • B: I’m going to the amusement park.

  • A: When are you going?

  • B: I’m going to the amusement park in February.

  • A: How are you going to get there?

  • B: I am going by bus.

  • A: What will you do?

  • B: I will relax and play games.

Image 1: beach

គ្រួសារ​នៅមាត់​សមុទ្រ

Image 2: city

ទីក្រុងធំ

Image 3: historic site

ទីតាំង​ប្រវត្តិសាស្ត្រ

Image 4: lake

ទេសភាព​ភ្នំ​ជាមួយនឹង​បឹង

Image 5: mountains

ភ្នំមាន​ព្រិល

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរ​តួ ។ ដៃគូ ខ នឹងទៅ​វិស្សមកាល ។ ដៃគូ ក សួរ​សំណួរ​អំពី​វិស្សមកាល​នោះ ។ ដៃគូ ខ ឆ្លើយសំណួរ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្ដូរ​តួ ។

New Vocabulary

swim

ហែល

Example

  • A: Where are you going?

  • B: I’m going to the lake.

  • A: When are you going?

  • B: I’m going in October.

  • A: Great! How will you get there?

  • B: I’m going by train.

  • A: What will you do?

  • B: On Friday night, I will relax. On Saturday, I will swim and explore the lake.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about others’ vacations.

    សួរ​អំពី​វិស្សមកាល​របស់​មនុស្ស​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what I will do on vacation.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ​នឹងធ្វើ​នៅ​ថ្ងៃ​វិស្សមកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ពិតណាស់ សេចក្ដីជំនឿ​គឺជា​អំណាច​ដែល ​ធ្វើ​ឲ្យ រឿង​ដែល​មិន​អាច​ធ្វើ​ទៅរួច ក្លាយ​ទៅ​ជា​រឿង​ដែល​អាច​សម្រេច​បាន ។ សូម​កុំ​កាត់បន្ថយ​សេចក្ដី​ជំនឿ ដែល​បងប្អូន​មាន​រួចទៅហើយនោះ​ឡើយ » ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០៤ ) ។