« ជំពូកទី ១ ៖ សេចក្ដីបញ្ចប់—ការណែនាំខ្លួនខ្ញុំ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ជំពូកទី ១ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Unit 1: Conclusion
Introducing Myself
មេរៀនល្អណាស់សម្រាប់ជំពូកនេះ ! អ្នកបានរៀនអំពីរបៀបដើម្បីចាប់ផ្ដើមការសន្ទនា ហើយចែកចាយចំណាប់អារម្មណ៍របស់អ្នក ។ នៅក្នុងជំពូកនេះ អ្នកបានរៀនច្រើនជាង ៩០ ពាក្យ និង ១៨ លំនាំប្រយោគ ។ ជាមួយនឹងពាក្យ និងលំនាំទាំងនេះ នោះអ្នកអាចសួរ ២០០ សំណួរ និងបង្កើតប្រយោគចំនួន ៣,០០០ ប្រយោគ ។ នោះគឺអស្ចារ្យណាស់ !
Evaluate
Evaluate Your Progress
សូមចំណាយពេលមួយសន្ទុះដើម្បីគិតពិចារណា និងអបអរសាទរអ្វីៗទាំងអស់ដែលអ្នកបានសម្រេច ។
I can:
-
Introduce myself and others.
ណែនាំខ្លួនខ្ញុំ និងអ្នកដទៃ ។
-
Ask about personal information.
សួរអំពីព័ត៌មានផ្ទាល់ខ្លួន ។
-
Describe my hobbies and interests.
ពិពណ៌នាអំពីចំណូចចិត្តក្នុងការកម្សាន្ដ និងចំណាប់អារម្មណ៍របស់ខ្ញុំ ។
ដើម្បីតាមដានការរីកចម្រើនរបស់អ្នកបន្ថែមទៀត សូមចូលទៅកាន់ englishconnect.org/assessments ហើយបំពេញការវាយតម្លៃតាមជម្រើសសម្រាប់ជំពូកនេះ ។
Evaluate Your Efforts
រំឭកកិច្ចខិតខំរបស់អ្នកសម្រាប់ជំពូកនេះនៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ តើអ្នកកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលបំណងរបស់អ្នកឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះផ្សេងទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ?
បន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ នៅពេលអ្នករៀបចំខ្លួនសម្រាប់កម្មវិធី EnglishConnect ២ ។
ដើម្បីរៀនបន្ថែមអំពីរបៀបដែលកម្មវិធី EnglishConnect អាចពង្រីកឱកាសរបស់អ្នក សូមចូលទៅកាន់ englishconnect.org ។