« មេរៀនទី ២ ៖ ការស្វាគមន៍ និងការណែនាំ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ២ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 2
Greetings and Introductions
គោលបំណង ៖ ខ្ញុំនឹងរៀនស្វាគមន៍អ្នកដទៃ ហើយនិយាយពីនរណាម្នាក់មកពីណា ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព A ដល់ E ។
Study the Principle of Learning: Exercise Faith in Jesus Christ
អនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
Jesus Christ can help me do all things as I exercise faith in Him.
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំធ្វើគ្រប់កិច្ចការទាំងអស់ នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។ ព្រះបានបញ្ជូនព្រះយេស៊ូវឲ្យបង្រៀនយើង និងជួយយើង ។ ព្រះយេស៊ូវបង្រៀនយើងអំពីរបៀបរស់នៅពិតចំពោះសក្ដានុពលរបស់យើងក្នុងនាមជាបុត្រាបុត្រីនៃព្រះ ។ ព្រះយេស៊ូវមានព្រះចេស្ដាដើម្បីជួយយើងយកឈ្នះលើភាពទន់ខ្សោយរបស់យើង និងឧបសគ្គរបស់យើង ។ ទ្រង់បានបង្រៀនយើង ៖
« បើមានសេចក្តីជំនឿ ដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ » ( ម៉ាថាយ ១៧:២០ )។
អ្នកអាចមានអារម្មណ៍ថា ការរៀនភាសាអង់គ្លេស គឺជាភ្នំមួយដ៏ធំ—ជាកិច្ចការមួយដែលមិនអាចធ្វើទៅបាន ។ ប៉ុន្តែនៅពេលអ្នកអនុវត្តសេចក្ដីជំនឿសូម្បីតែមួយភាគតូចទៅលើព្រះយេស៊ូវគ្រីស្ទ នោះសេចក្ដីជំនឿរបស់អ្នកនឹងរីកចម្រើន ។ ការរីកចម្រើនសេចក្ដីជំនឿរបស់អ្នកទៅលើទ្រង់ នឹងជួយអ្នកយកឈ្នះលើឧបសគ្គនានារបស់អ្នក ។
Ponder
-
តើឧបសគ្គមួយចំនួន ដែលអ្នកប្រឈមមុខនៅក្នុងការរៀនភាសាអង់គ្លេសមានអ្វីខ្លះ ?
-
តើអ្នកអាចចម្រើនសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទតាមវិធីណាខ្លះ ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្រះនឹងជួយដល់អ្នកចងចាំនូវអ្វីដែលអ្នកកំពុងរៀន នៅពេលអ្នកខំធ្វើដោយអស់ពីសមត្ថភាពរបស់អ្នកដើម្បីសិក្សា ។
|
I |
ខ្ញុំ |
|
you |
អ្នក |
|
we |
យើង |
|
they |
ពួកគេ |
|
he |
គាត់ |
|
she |
នាង |
|
I am/I’m |
ខ្ញុំ/ ខ្ញុំ |
|
you are |
អ្នកគឺជា |
|
we are |
យើងគឺជា |
|
they are |
ពួកគេគឺជា |
|
he is |
គាត់គឺជា |
|
she is |
នាងគឺជា |
|
How are you? |
តើអ្នកសុខសប្បាយជាទេ ? |
|
Nice to meet you. |
រីករាយដែលបានជួបអ្នក ។ |
|
country |
ប្រទេស |
|
what |
អ្វីខ្លះ |
|
where |
កន្លែងណា |
Adjectives
|
fine |
សុខសប្បាយ |
|
OK |
យល់ព្រម |
Nouns
|
Japan |
ជប៉ុន |
|
Kenya |
កេនយ៉ា |
|
Mexico |
ម៉ិកស៊ីកូ |
Practice Pattern 1
ភាសាអង់គ្លេសមានលំនាំជាច្រើន ។ អ្នកអាចបង្កើតបានប្រយោគជាច្រើនដោយប្រើលំនាំមួយ និងវាក្យសព្ទមួយចំនួនប៉ុណ្ណោះ ! ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: How are you?A: I’m (adjective), thanks.
Questions
Answers
Examples
Q: How are you?A: I’m fine, thanks.
Q: Hi, how are you?A: I’m OK, thanks.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ប្រសិនបើមានអ្វីមួយមានភាពច្របូកច្របល់ សូមអធិស្ឋានទូលសូមជំនួយ ហើយបន្ដខិតខំធ្វើវា ។ ព្រះនឹងជួយអ្នក ។
Q: Where are you from?A: I’m from (noun).
Questions
Answers
Examples
Q: Where are you from?A: I’m from Mexico.
Q: Where are they from?A: They are from Japan.
Q: Where is she from?A: She is from Kenya.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Additional Activities
បំពេញសកម្មភាពមេរៀន និងការវាយតម្លៃតាមអនឡាញនៅលើគេហទំព័រ englishconnect.org/learner/resources ឬនៅក្នុង សៀវភៅលំហាត់ EnglishConnect ១ ។
Act in Faith to Practice English Daily
អ្នកចាំបាច់ត្រូវមានភាពខ្ជាប់ខ្ជួន ហាត់និយាយភាសាថ្មីមួយជាប្រចាំថ្ងៃ ។ ការមានគោលដៅមួយអាចជួយអ្នកបាន ។ គោលដៅរបស់អ្នកពុំចាំបាច់ត្រូវស្មុគស្មាញនោះទេ ។ តាមពិត គោលដៅសាមញ្ញៗ គឺមានប្រសិទ្ធភាពខ្លាំងជាង ពីព្រោះវាជួយអ្នកអភិវឌ្ឍទម្លាប់នៃការហាត់រៀនភាសាអង់គ្លេសរាល់ថ្ងៃ ។
សូមបន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ សូមរំឭកគោលដៅនៃការសិក្សារបស់អ្នកឡើងវិញ ហើយវាយតម្លៃការខិតខំរបស់អ្នក ។
Conversation Group
Discuss the Principle of Learning: Exercise Faith in Jesus Christ
(20–30 minutes)
-
សូមអាន គោលការណ៍នៃការរៀនសូត្រ សម្រាប់មេរៀននេះឲ្យឮៗ ។
-
ពិភាក្សាអំពីសំណួរនានា ។
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់សួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
Part 1
ណែនាំខ្លួនអ្នកទៅកាន់ដៃគូ ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: Hi! How are you?
-
B: I’m OK, thanks.
-
A: My name is . I’m from . What’s your name?
-
B: My name is . I’m from .
Part 2
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីបុគ្គលម្នាក់ៗ ។ ប្តូរវេនគ្នា ។
Example: Talia, Samoa
-
A: What’s her name?
-
B: Her name is Talia.
-
A: Where is she from?
-
B: She is from Samoa.
Image 1: Marco, Italy
Image 2: Nat, Canada
Image 3: Sam, Mexico
Activity 3: Create Your Own Conversations
(15–20 minutes)
ដើរតួ ។ ដៃគូ-ក ជ្រើសរើសធ្វើជាមនុស្សម្នាក់មកពីក្នុងបញ្ជី ។ ដៃគូ-ខ សួរសំណួរដើម្បីស្គាល់ដៃគូ-ក ។ ប្ដូរតួ ។
-
Greta, Germany
-
Louis, France
-
Ji Hoon, Korea
-
Li Min, China
-
Luna, Peru
-
Pia, Chile
-
Dima, Russia
-
Avi, India
-
Kisi, Ghana
Example
-
A: Hi! How are you?
-
B: I’m fine, thanks.
-
A: My name is Avi. What’s your name?
-
B: My name is Kisi. I’m from Ghana. Where are you from?
-
A: I’m from India. Nice to meet you, Kisi.
Evaluate
(5–10 minutes)
វាយតម្លៃអំពីការរីកចម្រើនរបស់អ្នកទៅលើគោលបំណង និងកិច្ចខិតខំរបស់អ្នកដើម្បីហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។
Evaluate Your Progress
I can:
-
Greet someone and ask how they are.
ស្វាគមន៍នរណាម្នាក់ ហើយសួរថាតើពួកគេសុខសប្បាយឬទេ ។
-
Introduce myself and say where I’m from.
ណែនាំខ្លួនឯង ហើយនិយាយថាខ្ញុំមកពី។
-
Ask people’s names and where they are from.
សួរឈ្មោះមនុស្សដទៃ ហើយសួរថាពួកគេមកពីណា ។
Evaluate Your Efforts
វាយតម្លៃការខិតខំរបស់អ្នកដើម្បី ៖
-
សិក្សាគោលការណ៍នៃការរៀនសូត្រ ។
-
ទន្ទេញវាក្យសព្ទ ។
-
ហាត់តាមលំនាំ ។
-
ហាត់រៀនប្រចាំថ្ងៃ ។
សូមដាក់គោលដៅមួយ ។ ពិចារណាអំពី យោបល់សម្រាប់ការសិក្សា នៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។
ចែកចាយគោលដៅរបស់អ្នកជាមួយដៃគូ ។
Act in Faith to Practice English Daily
« ចាប់ផ្ដើមថ្ងៃនេះ ដើម្បីបង្កើនសេចក្ដីជំនឿរបស់បងប្អូន ។ តាមរយៈសេចក្ដីជំនឿរបស់បងប្អូន នោះព្រះយេស៊ូវគ្រីស្ទនឹងបង្កើនសមត្ថភាពរបស់បងប្អូនឲ្យរើភ្នំក្នុងជីវិតរបស់បងប្អូនបាន [ សូមមើល នីហ្វៃទី១ ៧:១២ ] ទោះជាឧបសគ្គផ្ទាល់ខ្លួនរបស់បងប្អូនធំប៉ុនភ្នំអេវើរ៉េសក្ដី » ( រ័សុល អិម ណិលសុន « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០២–៣ ) ។