« មេរៀនទី ៤ ៖ ការកម្សាន្ដ និងចំណាប់អារម្មណ៍ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ៤ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 4
Hobbies and Interests
គោលបំណង ៖ ខ្ញុំនឹងរៀននិយាយអំពីការចូលចិត្ត និងការមិនចូលចិត្ត ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព A ដល់ E ។
Study the Principle of Learning: Love and Teach One Another
ស្រឡាញ់ និងបង្រៀនគ្នាទៅវិញទៅមក
I can learn from the Spirit as I love, teach, and learn with others.
ខ្ញុំអាចរៀនពីព្រះវិញ្ញាណ នៅពេលខ្ញុំស្រឡាញ់ បង្រៀន និងរៀនជាមួយអ្នកដទៃ ។
នៅក្នុងកម្មវិធី EnglishConnect យើងដឹងថា ព្រះ គឺជាគ្រូបង្រៀនដ៏ពិត ហើយទ្រង់បង្រៀនយើងតាមរយៈ ព្រះវិញ្ញាណ របស់ទ្រង់ ។ ព្រះវិញ្ញាណនាំមកនូវអារម្មណ៍នៃអំណរ សេចក្តីសុខសាន្ដ និងសេចក្ដីស្រឡាញ់ ។ ព្រះវិញ្ញាណជួយយើងយល់ពីសេចក្ដីពិត ហើយអាចចម្រើនសមត្ថភាពរបស់យើងក្នុងការរៀនសូត្រ ។ វិធីមួយដែលយើងអាចយាងអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅជាមួយនឹងយើង គឺតាមរយៈការស្រឡាញ់ ការបង្រៀន និងការរៀនសូត្រជាមួយគ្នា ។ ព្យាការី អាលម៉ានៅក្នុង ព្រះគម្ពីរមរមន មានទំនួលខុសត្រូវក្នុងការបង្រៀនប្រជាជន ។ លោកបានបែងចែកមនុស្សជាក្រុមៗ ហើយជ្រើសរើសអ្នកដឹកនាំម្នាក់សម្រាប់ក្រុមនីមួយៗ ។ អាលម៉ាបានបង្រៀនពួកគេ ៖
« អ្នកផ្សាយសាសនាមិនប្រសើរជាងអ្នកស្ដាប់ទេ ឯគ្រូបង្រៀនក៏មិនប្រសើរជាងអ្នករៀនដែរ ម្ល៉ោះហើយ ពួកគេស្មើគ្នាទាំងអស់ » (អាលម៉ា ១:២៦ ) ។
នៅក្នុងកម្មវិធី EnglishConnect យើងជឿថា គ្រូបង្រៀន និងអ្នករៀន គឺមានសារៈសំខាន់ស្មើគ្នា ។ យើងទាំងអស់គ្នាគឺជាគ្រូបង្រៀន និងអ្នករៀន ។ យើងគោរព និងស្ដាប់គ្នាទៅវិញទៅមក ។ យើងបង្រៀនគ្នាទៅវិញទៅមក ។ យើងស្រឡាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក ។ យើងអបអរសាទរដល់អ្នកដទៃ នៅពេលពួកគេជោគជ័យ ហើយលើកទឹកចិត្តពួកគេនៅពេលពួកគេធ្វើកំហុសឆ្គង ។ យើងក៏អាចស្វែងរកវិធីដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយរៀបចំពេលវេលាដើម្បីហាត់រៀនជាមួយគ្នាអំឡុងសប្ដាហ៍ផងដែរ ។ ព្រះនឹងប្រទានពរយើងឲ្យមានព្រះវិញ្ញាណរបស់ទ្រង់ នៅពេលយើងរៀនស្រឡាញ់ និងបង្រៀនគ្នាទៅវិញទៅមក ។
Ponder
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្រឡាញ់ និងគាំទ្រដល់អ្នកដែលមានសមត្ថភាពភាសាអង់គ្លេសខុសពីគេ ?
-
តើបទពិសោធន៍នៃការរៀនសូត្រនៅក្នុងកម្មវិធី EnglishConnect អាចមានភាពខុសប្លែកពីបទពិសោធន៍ដទៃទៀតដែលអ្នកមានពីមុនមកយ៉ាងដូចម្ដេចខ្លះ ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ចូរគិតអំពីស្ថានភាពដែលអ្នកនឹងប្រើពាក្យនោះនៅក្នុងការហាត់រៀនប្រចាំថ្ងៃរបស់អ្នក ។
Verbs
|
bike |
ជិះកង់ |
|
cook |
ចម្អិន |
|
dance |
រាំ |
|
garden |
ធ្វើសួន |
|
go to the beach |
ទៅ ឆ្នេរសមុទ្រ |
|
listen to music |
ស្ដាប់តន្ត្រី |
|
paint |
គូរគំនូរ ឬលាបថ្នាំ |
|
play sports |
លេង កីឡា |
|
play the piano |
លេង ព្យាណូ |
|
read |
អាន |
|
run |
រត់ |
|
shop |
ទិញ |
|
sing |
ច្រៀង |
|
sleep |
ដេក |
|
study |
សិក្សា |
|
swim |
ហែល |
|
travel |
ធ្វើដំណើរ |
|
watch movies |
មើល ខ្សែភាពយន្ដ |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: What do you like to do?A: I like to (verb).
Questions
Answers
Examples
Q: What do you like to do?A: I like to cook.
Q: What does he like to do?A: He likes to dance.
Q: What don’t they like to do?A: They don’t like to shop.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមយល់អំពីច្បាប់នៅក្នុងលំនាំ ។ គិតអំពីរបៀបដែលភាសាអង់គ្លេសមានភាពស្រដៀងគ្នា ឬខុសគ្នាពីភាសារបស់អ្នក ។
Q: Do you like to (verb)?A: Yes, I like to (verb).
Questions
Answers
Examples
Q: Do you like to travel?A: Yes, I like to travel.
Q: Do you like to shop?A: No, I don’t like to shop.
Q: Does she like to paint?A: Yes, she likes to paint.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Additional Activities
បំពេញសកម្មភាពមេរៀន និងការវាយតម្លៃតាមអនឡាញនៅលើគេហទំព័រ englishconnect.org/learner/resources ឬនៅក្នុង សៀវភៅលំហាត់ EnglishConnect ១ ។
Act in Faith to Practice English Daily
សូមបន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ សូមរំឭកគោលដៅនៃការសិក្សារបស់អ្នកឡើងវិញ ហើយវាយតម្លៃការខិតខំរបស់អ្នក ។
Conversation Group
Discuss the Principle of Learning: Love and Teach One Another
(20–30 minutes)
-
សូមអាន គោលការណ៍នៃការរៀនសូត្រ សម្រាប់មេរៀននេះឲ្យឮៗ ។
-
ពិភាក្សាអំពីសំណួរនានា ។
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់សួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីបុគ្គលម្នាក់ៗ ។ ប្តូរវេនគ្នា ។
Example: Malia
Likes
Doesn’t Like
-
A: What does Malia like to do?
-
B: She likes to paint.
-
A: Does Malia like to study?
-
B: No, she doesn’t like to study.
Image Group 1: Thomas
Likes
Doesn’t Like
Image Group 2: Raoul
Likes
Doesn’t Like
Image Group 3: Mei
Likes
Doesn’t Like
Image Group 4: Pamela
Likes
Doesn’t Like
Image Group 5: Nadia
Likes
Doesn’t Like
Activity 3: Create Your Own Conversations
(15–20 minutes)
សួរ និងឆ្លើយសំណួរអំពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្តធ្វើ ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
Example
-
A: What do you like to do?
-
B: I like to dance.
-
A: What don’t you like to do?
-
B: I don’t like to read.
-
A: Do you like to listen to music?
-
B: Yes, I like to listen to music.
Evaluate
(5–10 minutes)
វាយតម្លៃអំពីការរីកចម្រើនរបស់អ្នកទៅលើគោលបំណង និងកិច្ចខិតខំរបស់អ្នកដើម្បីហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។
Evaluate Your Progress
I can:
-
Say what I like to do.
និយាយអ្វីដែលខ្ញុំចូលចិត្តធ្វើ ។
-
Say what I don’t like to do.
និយាយអ្វីដែលខ្ញុំមិនចូលចិត្តធ្វើ ។
-
Ask what someone likes to do.
សួរអ្វីដែលនរណាម្នាក់ចូលចិត្តធ្វើ ។
Evaluate Your Efforts
វាយតម្លៃការខិតខំរបស់អ្នកដើម្បី ៖
-
សិក្សាគោលការណ៍នៃការរៀនសូត្រ ។
-
ទន្ទេញវាក្យសព្ទ ។
-
ហាត់តាមលំនាំ ។
-
ហាត់រៀនប្រចាំថ្ងៃ ។
សូមដាក់គោលដៅមួយ ។ ពិចារណាអំពី យោបល់សម្រាប់ការសិក្សា នៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។
ចែកចាយគោលដៅរបស់អ្នកជាមួយដៃគូ ។
Act in Faith to Practice English Daily
« ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀនពិតប្រាកដ ។ គ្មានគ្រូបង្រៀនណាក្នុងជីវិតរមែងស្លាប់នេះ ទោះបីគ្រូបង្រៀននោះមានជំនាញ ឬបទពិសោធន៍ខ្លាំងប៉ុនណាក្តី ក៏ពុំអាចជំនួសតួនាទីរបស់ទ្រង់នៅក្នុងការថ្លែងទីបន្ទាល់អំពីសេចក្តីពិត ការថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ និងការផ្លាស់ប្តូរដួងចិត្តបានឡើយ ។ ប៉ុន្តែគ្រូបង្រៀនទាំងអស់អាចធ្វើជាឧបករណ៍ក្នុងការជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀនសូត្រដោយព្រះវិញ្ញាណ » ( « បង្រៀនដោយព្រះវិញ្ញាណ» ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅក្នុងគេហដ្ឋាន និងសាសនាចក្រ [ ឆ្នាំ ២០២២ ] ទំព័រ ១៦ ) ។