ការរៀន​ភាសា​អង់គ្លេស
ឧទាហរណ៍​សម្រាប់​សេចក្ដីយោង


« ឧទាហរណ៍​សម្រាប់​សេចក្ដីយោង » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )

« ឧទាហរណ៍​សម្រាប់​សេចក្ដីយោង » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect

ឧទាហរណ៍​សម្រាប់​សេចក្ដីយោង

ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​អាច​ត្រូវបាន​យោង​ដោយ​ឯកសារ​ផ្សេងៗ​ទៀត និង​បាន​ផ្ទុក​ទុក​ទាំងស្រុង—នៅ​ក្នុង « ថត » បណ្ណាល័យ​ដំណឹងល្អ ។

ឧទាហរណ៍​ដំណើររឿង ទី១

សាច់រឿង ទី១—ម៉ារៀ

ម៉ារៀ​បាន​រៀន​ពី​របៀប​ទទួល​ជំនួយ​ពី​ព្រះ​ដើម្បី​រៀន​ភាសា​អង់គ្លេស ។ សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​នាង​លើ​ព្រះ​បាន​លូតលាស់​ឡើង ហើយ​នាង​ស្វែងរក​ជំនួយ​ពី​ទ្រង់​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ជីវិត​របស់​នាង ។ ឥឡូវ​នេះ​នាង​ប្រើ​គោលការណ៍​នៃ​ការរៀនសូត្រ​ដើម្បី​ពង្រីក​ការសិក្សា​ដំណឹងល្អ​របស់​នាង ។

សាច់រឿង ទី២—ឃូហ្វី

ឃូហ្វី​មិន​បាន​សកម្ម​នៅ​ក្នុង​សាសនាចក្រ​ទេ​រហូត​ដល់​សមាជិក​ម្នាក់​បាន​អញ្ជើញ​គាត់​ទៅ​ចូល​ក្រុម EnglishConnect ។ បទពិសោធន៍​ដែល​គាត់​មាន​ជាមួយ​អ្នកចូលរួម​ផ្សេង​ទៀត​បាន​ជួយ​បញ្ឆេះ​បំណង​ប្រាថ្នា​របស់​គាត់​ក្នុងការ​ចូល​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ​ឡើង​វិញ ។ ឥឡូវ​នេះ គាត់​ចូលរួម​ព្រះវិហារ​ជា​ទៀងទាត់ បម្រើ​ដោយ​ស្មោះត្រង់​ក្នុង​ការហៅ​បម្រើ​មួយ និង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។

ឧទាហរណ៍​ដំណើររឿង ទី២

សាច់រឿង ទី១—អិចសែលលិនថ៍

អិចសែលលិនថ៍​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​បញ្ចប់ EnglishConnect ២ និង​បានពង្រីក​អាជីវកម្ម​បម្រើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​របស់គាត់ ដែល​បង្កើន​ប្រាក់​ចំណូល​របស់​គាត់​ទ្វេ​ដង ។ អិចសែលលិនថ៍​ក៏​ជួយ​ថែទាំ​អ្នកដទៃ​ទៀត​ដោយ​បម្រើ​ជា​គ្រូបង្រៀន EnglishConnect ផងដែរ ។

សាច់រឿង ទី២—ហ្សេង មីន

ហ្សេង មីន បានធ្វើ​ឲ្យ​សមត្ថភាព​ភាសា​អង់គ្លេស​របស់​នាង​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ EnglishConnect និង​ចុះឈ្មោះ​ចូលរៀន​នៅ BYU–Pathway Worldwide ។ ដោយសារ​តែ​នាង​ចេះ​ភាសា​អង់គ្លេស នាង​អាច​រក​ការងារ​ដែល​មាន​ប្រាក់ខែ​ល្អ ខណៈ​ដែល​នាង​កំពុង​សិក្សា​នៅ BYU–Pathway Worldwide ។

ឧទាហរណ៍​ដំណើររឿង ទី៣

សាច់រឿង ទី២—លូកាស

លូកាស​បាន​អញ្ជើញ​មិត្តភក្តិ​របស់​គាត់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឲ្យ​ចូលរួម​ក្រុម EnglishConnect ជាមួយ​គាត់ ។ ម៉ារៀ​ឃើញ​ការចុះផ្សាយ​របស់​គាត់ ហើយ​បាន​សម្រេច​ចិត្ត​ទៅ​ជាមួយ​គាត់ ។ ម៉ារៀ​បាន​ទទួល​ការបំផុស​គំនិត​ពី​សេចក្ដី​ជំនឿ និង​មិត្តភាព​ដែល​នាង​បានទទួល​អារម្មណ៍ ហើយ​បាន​សម្រេច​ចិត្ត​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នាង​បាន​សម្រេច​ចិត្ត​ចង់​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​នេះ​កំពុង​បម្រើ​ជា​គ្រូបង្រៀន​សម្រាប់ EnglishConnect ១ ។