« ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត
ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានបញ្ជាយើងឲ្យស្វែងរកការរៀនសូត្រ និងការអប់រំ ។ ការណ៍នេះជួយយើងឲ្យកាន់តែប្រែក្លាយដូចទ្រង់ ហើយរៀបចំយើងសម្រាប់ឱកាសនាពេលអនាគត ។ តាមរយៈប្រព័ន្ធអប់រំសាសនាចក្រ ព្រះអម្ចាស់ប្រទានជម្រើសដែលអាចជួយយើងដាក់អាទិភាពលើការរៀនសូត្រខាងវិញ្ញាណ នៅពេលយើងបន្តការអប់រំ ។ ដោយមានជំនួយរបស់ទ្រង់ យើងអាចរៀបចំខ្លួន និងដាក់ផែនការទទួលការអប់រំ និងការងារ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
សារៈសំខាន់នៃការអប់រំ
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ សូមពិចារណាបង្រៀនមេរៀននេះពេលជិតដល់ដើមឆ្នាំសិក្សា ។ ការធ្វើដូច្នេះអាចជួយសិស្សឲ្យមើលឃើញពីសារៈសំខាន់នៃការទទួលការអប់រំដោយយកចិត្តទុកដាក់ ។ ប្រសិនបើ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ បង្រៀនពេលជិតដល់ដើមឆ្នាំសិក្សា នោះអ្នកអាចពិចារណាបង្រៀនមេរៀននេះក្នុងសប្តាហ៍នោះ ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការអប់រំ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិភាក្សាជាមួយមជ្ឈិមវ័យ ឬអ្នកដឹកនាំអំពីសារៈសំខាន់នៃការអប់រំ ។ ពួកគេអាចពិភាក្សាអំពីឱកាសសិក្សាដែលមានតម្លៃបំផុតសម្រាប់ពួកគេ ហើយហេតុអ្វី ។
-
សំណៅចែក ៖ « សារៈសំខាន់នៃការអប់រំ »
ការអប់រំសម្រាប់ព្រលឹងដែលបរិបូរណ៍
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ ប្រសិនបើអ្នកមានសិស្សរៀននៅឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យ ឬថ្នាក់អនុវិទ្យាល័យរបស់ពួកគេ វាជាការល្អបំផុត ដើម្បីបង្រៀនមេរៀននេះមុនពេលពួកគេចាប់ផ្តើមដាក់ពាក្យចូលរៀននៅថ្នាក់មហាវិទ្យាល័យ ឬជម្រើសក្រោយមធ្យមសិក្សា ។ ឧទាហរណ៍ ថ្ងៃផុតកំណត់ជាអាទិភាពដើម្បីដាក់ពាក្យចូលរៀននៅឆមាសនារដូវស្លឹកឈើជ្រុះនៅសាកលវិទ្យាល័យ BYU គឺនៅដើមខែវិច្ឆិកា ។ សម្រាប់សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–អៃដាហូ និង ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ ថ្ងៃផុតកំណត់ជាអាទិភាពសម្រាប់ឆមាសនារដូវស្លឹកឈើជ្រុះគឺនៅដើមខែកុម្ភៈ ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សដាក់ផែនការបន្តការអប់រំខាងសាសនា ខណៈពេលដែលបន្តការសិក្សាខាងលោកិយនាពេលអនាគតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសរសេរពីផែនការ និងគោលដៅអប់រំបច្ចុប្បន្នរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីរបៀបដែលពួកគេមានគម្រោងឲ្យព្រះអម្ចាស់មានចំណែក កាលពួកគេបន្តជម្រើសទាំងនេះ ។
-
វីដេអូ ៖ « The Growth and Momentum of the Church Educational System » ( ៥:២៥ )
-
សំណៅចែក ៖ « Which CES Institution Is Right for Me? » និង « Church Educational System »
ស្វែងយល់ពីភាពខ្លាំង និងសមត្ថភាពរបស់អ្នក
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ មេរៀននេះគួរតែបង្រៀនពីមុនមេរៀនដែលមានចំណងជើងថា « អភិវឌ្ឍជំនាញ និងសមត្ថភាព » ។ ប្រសិនបើកាលវិភាគបង្រៀនរបស់អ្នកចាំបាច់ត្រូវតែបញ្ចូលមេរៀនទាំងឡាយ នោះវាអាចមានប្រសិទ្ធភាពក្នុងការបង្រៀនមេរៀនទាំងពីរនេះព្រមគ្នា ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់តួនាទី និងការងារនាពេលអនាគត ដោយការស្គាល់ពីភាពខ្លាំង និងសមត្ថភាពបច្ចុប្បន្ន ដែលពួកគេត្រូវការដើម្បីអភិវឌ្ឍ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យកំណត់ភាពខ្លាំង និងសមត្ថភាពដែលពួកគេមាន ដែលអាចរៀបចំពួកគេសម្រាប់តួនាទី និងអាជីពការងារនាពេលអនាគត ។ ពួកគេអាចធ្វើដូច្នេះបានដោយការអានពររបស់លោកអយ្យកោរបស់ពួកគេ ឬប្រឹក្សាជាមួយសមាជិកគ្រួសារ ។
-
សំណៅចែក ៖ « ស្វ័យវាយតម្លៃជំនាញ និងសមត្ថភាព »
អភិវឌ្ឍជំនាញ និងសមត្ថភាព
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ មេរៀននេះគួរតែបង្រៀនបន្ទាប់ពីមេរៀនដែលមានចំណងជើងថា « ស្វែងយល់ពីភាពខ្លាំង និងសមត្ថភាពរបស់អ្នក » ។ ប្រសិនបើកាលវិភាគបង្រៀនរបស់អ្នកចាំបាច់ត្រូវតែបញ្ចូលមេរៀនទាំងឡាយ នោះវាអាចមានប្រសិទ្ធភាពក្នុងការបង្រៀនមេរៀនទាំងពីរនេះព្រមគ្នា ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សដាក់ផែនការអភិវឌ្ឍជំនាញ និងសមត្ថភាពដែលនឹងរៀបចំពួកគេសម្រាប់ការងារនាពេលអនាគត និងតួនាទីផ្សេងទៀត ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីជំនាញ និងសមត្ថភាពដែលពួកគេប្រហែលជាត្រូវការដើម្បីអភិវឌ្ឍសម្រាប់ការងារ ឬតួនាទីនាពេលអនាគត ។ ពួកគេអាចយោងទៅអ្វីដែលពួកគេបានកំណត់នៅក្នុងមេរៀនដែលមានចំណងជើង « ស្វែងយល់ពីភាពខ្លាំង និងសមត្ថភាពរបស់អ្នក » ។ សូមអញ្ជើញពួកគេឲ្យគិតពីរបៀបដែលពួកគេអាចអភិវឌ្ឍជំនាញ ឬសមត្ថភាពទាំងនេះក្នុងអំឡុងពេលវ័យជំទង់របស់ពួកគេ ។
-
រូបភាព ៖ ក្មេងជំទង់ពីរនាក់ គំនូសតាងដែលមានបន្ទាត់ទៅទិសដៅផ្សេងគ្នា
-
វីដេអូ ៖ « ការបានរួមគ្នាតែមួយនៅក្នុងព្រះគ្រីស្ទ ៖ រឿងប្រៀបប្រដូចនៃមេគុណប្រាប់ទិស » ( ១០:០១ សូមមើលចាប់ពីនាទីទី ២:០៥ ដល់ ៣:១៨ ) « Faith and the Goal » ( ៤:៤០ ) « កិច្ចការតូចតាច និងងាយ » ( ៣:៣១ )
-
សំណៅចែក ៖ « អភិវឌ្ឍជំនាញ និងសមត្ថភាព »