« មេរៀនទី ១៩៤—ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ ៖ ការរីកចម្រើនដោយមានជំនួយពីព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៤ ៖ ការរៀបចំខ្លួនសម្រាប់ការអប់រំ និងការងារនាពេលអនាគត
ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ
ការរីកចម្រើនដោយមានជំនួយពីព្រះអម្ចាស់
ពេលយើងធ្វើផ្នែករបស់យើង នោះព្រះអង្គសង្គ្រោះអាចជួយយើងអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយដែលនឹងជួយយើងឲ្យរៀបចំខ្លួនសម្រាប់ទំនួលខុសត្រូវនាពេលអនាគត និងសម្រេចបាននូវសក្តានុពលរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។ មេរៀននេះអាចជួយសិស្សធ្វើផែនការដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ ដែលនឹងរៀបចំពួកគេសម្រាប់ការងារ និងតួនាទីផ្សេងទៀតនាពេលអនាគត ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀននេះនឹងមានប្រសិទ្ធភាពបំផុតបន្ទាប់ពីបង្រៀនមេរៀនដែលមានចំណងជើងថា « ការស្វែងយល់អំពីភាពខ្លាំង និងសមត្ថភាពទាំងឡាយរបស់អ្នក » ។ ប្រសិនបើអ្នកមិនអាចបង្រៀនមេរៀននោះទេ សូមពិចារណាអំពីការប្រើសកម្មភាពមួយចំនួនចេញពីមេរៀននោះធ្វើជាផ្នែកមួយនៃមេរៀននេះ ។
សូមផ្តោតលើកន្លែងដែលអ្នកនឹងបង្រៀន
សូមពិចារណាអំពីការចាប់ផ្ដើមមេរៀនដោយការបង្ហាញរូបភាព ឬរូបគំនូរដូចខាងក្រោមដែលស្រដៀងគ្នានៅនឹងរូបនៅលើក្ដារខៀន ។ អ្នកអាចចង្អុលទៅរូបភាពទីមួយនៅពេលពិពណ៌នាអំពីយុវនារីទីមួយនៅក្នុងសាច់រឿងខាងក្រោម បន្ទាប់មកចង្អុលទៅរូបភាពទីពីរនៅពេលពិពណ៌នាអំពីក្មេងជំទង់ទីពីរ ។
សូមស្រមៃគិតថា អ្នកស្គាល់យុវវ័យពីរនាក់ដែលមានអារម្មណ៍ខុសគ្នាយ៉ាងខ្លាំងអំពីជំនាញ និងសមត្ថភាពរបស់ពួកគេ ។ អ្នកទីមួយមានទេពកោសល្យគួរឲ្យកត់សម្គាល់ជាច្រើន ខណៈពេលខ្លះអ្នកទីពីរមានអារម្មណ៍ថាគាត់មិនមានទេពកោសល្យ ដែលជាតម្រូវការ ដែលនាំគាត់ឲ្យមានភាពជោគជ័យក្នុងជីវិតនោះទេ ។
-
តើអ្នកនឹងផ្តល់ដំបូន្មាន ឬការព្រមានអ្វីខ្លះដល់បុគ្គលទាំងនេះទាក់ទងទៅនឹងទេពកោសល្យ ជំនាញ ឬសមត្ថភាពរបស់ពួកគេ ? ហេតុអ្វី ?
សូមបង្ហាញរូបភាពខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេមើលឃើញថាបានដាក់បង្ហាញ ។ ពួកគេអាចចែកចាយមេរៀនខាងវិញ្ញាណដែលពួកគេអាចរៀនមកពីតារាងនៅក្នុងរូបភាពនេះ ។
មុនពេលចែកចាយសេចក្តីថ្លែងការណ៍របស់អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃពួកចិតសិបនាក់ វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា មេគុណនៃបន្ទាត់សំដៅទៅលើការរីកចម្រើនឡើង ឬចុះក្រោមរបស់វា ។
អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃពួកចិតសិបនាក់ បានបង្រៀនអំពីសារៈសំខាន់នៃការផ្ដោតអារម្មណ៍ទៅលើទីដៅដែលអ្នកកំពុងតម្រង់ទៅរកនៅក្នុងជីវិត ជាជាងផ្តោតទៅលើកន្លែងដែលអ្នកចាប់ផ្ដើម ៖
ចំណុចចាប់ផ្តើមរបស់យើងមិនកំណត់ពីអនាគតរបស់យើងនោះទេ តែមេគុណប្រាប់ទិសរបស់យើងទេដែលកំណត់នោះ ។ ព្រះយេស៊ូវគ្រីស្ទទតឃើញសក្តានុពលដ៏ទេវភាព មិនថាយើងចាប់ផ្តើមនៅចំណុចណានោះទេ ។… ព្រះគ្រីស្ទទ្រង់ព្រះតំរិះពីអ្វីដែលយើងធ្វើ ជាមួយអ្វីដែលយើងត្រូវបានប្រទានឲ្យ ។ ពេលដែលពិភពលោកផ្តោតលើចំណុចប្រសព្វរបស់យើង នោះព្រះផ្តោតលើមេគុណប្រាប់ទិសរបស់យើង ។ នៅក្នុងការគណនារបស់ទ្រង់ ទ្រង់នឹងធ្វើអ្វីទាំងអស់ដែលទ្រង់អាច ដើម្បីជួយយើងបែរមេគុណប្រាប់ទិសរបស់យើងទៅកាន់ស្ថានសួគ៌ ។ ( ក្លាក ជី ហ្គីលប៊ឺត « Becoming More in Christ: The Parable of the Slope » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ២០ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីប្រសាសន៍របស់អែលឌើរ ហ្គីលប៊ឺត ?
-
តើអ្នកបានរកឃើញអ្វីខ្លះនៅក្នុងសេចក្ដីថ្លែងការណ៍នេះ ដែលអាចផ្ដល់ក្តីសង្ឃឹម និងការលើកទឹកចិត្តដល់អ្នកនៅពេលដែលទាក់ទងទៅនឹងការអភិវឌ្ឍទេពកោសល្យ ជំនាញ ឬសមត្ថភាព ?
សូមពន្យល់ថា មេរៀននេះនឹងផ្តោតទៅលើការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ ដែលអាចជួយយើងឲ្យរៀបចំខ្លួនសម្រាប់ការងារនាពេលអនាគត ឬតួនាទីផ្សេងទៀតដែលយើងនឹងមាន ។
សូមអញ្ជើញសិស្សឲ្យគិតអំពីជំនាញ ឬសមត្ថភាពដែលពួកគេចង់អភិវឌ្ឍ ដើម្បីរៀបចំខ្លួនឲ្យបានល្អប្រសើរសម្រាប់តួនាទី ឬឱកាសការងារនាពេលអនាគតរបស់ពួកគេ ។ ពួកគេអាចរាយបញ្ជីទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ វាអាចមានប្រយោជន៍ក្នុងការឲ្យសិស្សយោងទៅលើកំណត់ត្រាដែលពួកគេបានធ្វើក្នុងអំឡុងពេលមេរៀនដែលមានចំណងជើងថា « ការស្វែងយល់អំពីភាពខ្លាំង និងសមត្ថភាពទាំងឡាយរបស់អ្នក » ។
សូមលើកទឹកចិត្តសិស្សពេលដែលពួកគេសិក្សានៅថ្ងៃនេះ ដើម្បីយកចិត្តទុកដាក់ទៅលើការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលពួកគេអាចអភិវឌ្ឍទេពកោសល្យ ជំនាញ ឬសមត្ថភាពរបស់ពួកគេដោយមានជំនួយពីព្រះអម្ចាស់ ។
ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ
មុនពេលអញ្ជើញសិស្សឲ្យចូលរួមសកម្មភាពសិក្សាខាងក្រោមនេះ សូមពិចារណាអញ្ជើញពួកគេឲ្យបញ្ចេញគំនិតអំពីរបៀបដែលព្រះអម្ចាស់អាចជួយពួកគេឲ្យអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ ។
រួចមករៀបសិស្សជាក្រុមតូចៗដើម្បីឲ្យពួកគេអាចរកឃើញសេចក្ដីពិតចេញពីបទគម្ពីរ ។ អ្នកអាចឲ្យខគម្ពីរផ្សេងគ្នាទៅក្រុមនីមួយៗ ហើយសុំឲ្យពួកគេអាន ពិភាក្សា និងសរសេរសេចក្ដីពិត ឬគោលការណ៍មួយនៅលើក្ដារខៀនដោយផ្អែកលើបទគម្ពីរដែលបានចាត់តាំង ។
សូមអានវគ្គខាងក្រោម ហើយរកមើលសេចក្តីពិត ។ សូមពិចារណាអំពីរបៀបដែលសេចក្ដីពិតទាំងនេះអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៧; ៤៦:៨–៩; ៧៥:៣, ២៩; នីហ្វៃទី១ ៧:១២
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតដែលពួកគេបានរកឃើញ ។ ពួកគេអាចចែកចាយសេចក្តីពិតស្រដៀងទៅនឹងចំណុចខាងក្រោមនេះ ៖
-
បើយើងទូលសូមជំនួយពីព្រះ ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៧ ) ។
-
ព្រះអម្ចាស់ទ្រង់បង្គាប់យើងឲ្យស្វែងរកអំណោយទានខាងវិញ្ញាណដើម្បីយើង និងអ្នកដទៃអាចទទួលប្រយោជន៍ពីវា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៨–៩ ) ។
-
ព្រះអម្ចាស់បញ្ជាឲ្យយើងចៀសវាងពីការខ្ជិលច្រអូស ហើយខិតខំធ្វើការដោយឧស្សាហ៍ព្យាយាម ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៥:៣,២៩ ) ។
-
ព្រះអម្ចាស់ទ្រង់អាចធ្វើនូវអ្វីៗគ្រប់យ៉ាងទៅតាមព្រះហឫទ័យទ្រង់ដើម្បីកូនចៅមនុស្ស ប្រសិនបើគេអនុវត្តសេចក្ដីជំនឿជឿដល់ព្រះអង្គ ( សូមមើល នីហ្វៃទី១ ៧:១២ ) ។
-
តើអ្នកគិតថាសេចក្ដីពិតទាំងនេះទាក់ទងទៅនឹងការអភិវឌ្ឍទេពកោសល្យ ជំនាញ ឬសមត្ថភាពទាំងឡាយដោយរបៀបណា ?
-
តើអ្នក ឬមនុស្សដែលអ្នកស្គាល់បានអភិវឌ្ឍជំនាញ ឬសមត្ថភាពដោយអនុវត្តសេចក្ដីពិតមួយ ឬច្រើននៅពេលណា ?
បន្ទាប់ពីសិស្សឆ្លើយតបទៅនឹងសំណួរមុនៗរួចហើយ សូមពិចារណាចែកចាយវីដេអូ « Faith and the Goal » ( ៤:៤០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យស្វែងរកគំរូនៃសេចក្ដីពិតដែលពួកគេបានកំណត់ ។
ការអភិវឌ្ឍនិងការប្រើប្រាស់ទេពកោសល្យរបស់អ្នក
ផ្នែកនៃមេរៀននេះត្រូវបានរចនាឡើងដើម្បីផ្តល់ឱកាសដល់សិស្ស ដើម្បីធ្វើការលើផែនការផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍទេពកោសល្យ ជំនាញ ឬសមត្ថភាពដែលពួកគេបានស្វែងរក ដែលអាចជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់តួនាទី ឬឱកាសការងារទាំងឡាយនាពេលអនាគត ។ សូមលើកទឹកចិត្តសិស្សឲ្យពឹងផ្អែកលើព្រះវិញ្ញាណ ពេលពួកគេកំពុងស្វែងរកវិធីដើម្បីអភិវឌ្ឍ និងរៀនសូត្រ ។ អ្នកអាចពិចារណារំឭកសិស្សថា ទេពកោសល្យមួយចំនួនកើតឡើងតាមធម្មជាតិ ខណៈទេពកោសល្យមួយចំនួនទៀតទាមទារការហ្វឹកហាត់ និងការខិតខំរបស់បុគ្គលម្នាក់ៗ ។
មុននឹងផ្តល់ពេលវេលាដល់សិស្សដើម្បីធ្វើការលើផែនការរបស់ពួកគេ សូមពិចារណាបង្ហាញវីដេអូ « Small and Simple » ( ៣:៣១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អ្នកអាចប្រើវីដេអូនេះដើម្បីជួយសិស្សឲ្យមើលគំរូនៃជំហានសាមញ្ញៗដែលពួកគេអាចធ្វើតាមដើម្បីសម្រេចគោលដៅរបស់ពួកគេ ។
ចែកសំណៅចែក « ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ » ។ មុននឹងផ្តល់ពេលវេលាដល់សិស្សដើម្បីធ្វើការលើរឿងនេះ សូមពិចារណាអំពីការបំពេញគំរូមួយជាមួយគ្នាក្នុងថ្នាក់រៀនជាមុនសិន ។ សូមឲ្យសមាជិកថ្នាក់គិតអំពីជំនាញ ឬសមត្ថភាពដើម្បីផ្តោតលើ ហើយក្រោយមកអញ្ជើញពួកគេឲ្យបញ្ចេញគំនិតអំពីរបៀបដែលពួកគេអាចបញ្ចប់ជំហាននីមួយៗដើម្បីអភិវឌ្ឍជំនាញ ឬសមត្ថភាពនោះ ។
នៅពេលសិស្សធ្វើការលើផែនការដោយខ្លួនឯង វាអាចនឹងមានប្រយោជន៍ក្នុងការជួយរំឭកពួកគេអំពីជំនាញ ឬសមត្ថភាពដែលពួកគេបានកំណត់ថាពួកគេចង់អភិវឌ្ឍនៅក្នុងមេរៀនដែលមានចំណងជើងថា « ការរកឃើញទេពកោសល្យ និងសមត្ថភាពទាំងឡាយរបស់អ្នក » ។
ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ
សូមប្រើជំហានខាងក្រោមដើម្បីជួយអ្នកធ្វើផែនការសម្រាប់ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ ដែលនឹងរៀបចំអ្នកសម្រាប់តួនាទី និងឱកាសការងារទាំងឡាយនាពេលអនាគត ៖
-
ធ្វើបញ្ជី ជំនាញ ឬ សមត្ថភាព ដែលអ្នកចង់អភិវឌ្ឍដើម្បីជួយអ្នកក្នុងការរៀបចំខ្លួនសម្រាប់ការងារនាពេលអនាគត ឬតួនាទីផ្សេងទៀតដែលអ្នកនឹងមាន ។
-
តើជំនាញ ឬសមត្ថភាពនេះនឹងជួយអ្នកឲ្យក្លាយទៅដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
កំណត់ គោលដៅ ជាក់លាក់មួយដើម្បីជួយអ្នកអភិវឌ្ឍជំនាញ ឬសមត្ថភាពនេះ ។ រាយបញ្ជីជំហាន ឬសកម្មភាពជាក់លាក់ពីរ ឬបី ដែលអ្នកនឹងធ្វើដើម្បីសម្រេចគោលដៅនេះ ។
-
តើ ទម្លាប់អ្វី ឬ ទម្លាប់អ្វីខ្លះ ដែលអ្នកនឹងផ្លាស់ប្ដូរដើម្បីសម្រេចគោលដៅរបស់អ្នក ? ចាប់ផ្ដើមពីទម្លាប់តូច ។ រាយបញ្ជីទម្លាប់មួយ ឬពីរដែលអ្នកអាចផ្លាស់ប្តូរ ឬបង្កើតជារៀងរាល់ថ្ងៃ ។ ទម្លាប់ទាំងនោះមិនចាំចាច់ធំនោះទេ ។
-
តើអ្នកនឹងស្វែងរកជំនួយពីព្រះដោយរបៀបណាជាមួយនឹងផែនការរបស់អ្នក ? អ្នកអាចរកឃើញបទគម្ពីរមួយដែលពិពណ៌នាអំពីរបៀបដែលអ្នកអាចធ្វើបែបនេះបាន ។ ឧទាហរណ៏រួមមាន សុភាសិត ៣:៥-៦; នីហ្វៃទី២ ៣២:៣; អើធើរ ១២:២៧ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៧ ។
សូមអញ្ជើញសិស្សដែលមានស្ម័គ្រចិត្ដឲ្យចែកចាយផ្នែកខ្លះនៃផែនការរបស់ពួកគេជាមួយគ្នា ជាគូ ឬជាក្រុមតូចៗ ។ បែងចែកសិស្សជាគូហើយផ្ដល់ឱកាសឲ្យពួកគេចែកចាយមតិកែលម្អ ។ អ្នកអាចបង្ហាញការបំផុសគំនិតដូចខាងក្រោមនេះ ដើម្បីជួយដឹកនាំប្រភេទនៃមតិលម្អដែលសិស្សអាចផ្ដល់ឲ្យ ៖
-
រឿងមួយដែលខ្ញុំចូលចិត្តអំពីផែនការរបស់អ្នកគឺ …
-
អ្វីដែលបានជួយខ្ញុំឲ្យសម្រេចគោលដៅរបស់ខ្ញុំគឺ …
-
គំនិតមួយទៀតដែលអ្នកអាចសាកល្បងដើម្បីជួយអ្នកឲ្យទទួលបានជោគជ័យគឺ …
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមគោលដៅដែលពួកគេបានដាក់សម្រាប់ខ្លួនពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសមត្ថភាព និងព្រះឆន្ទៈរបស់ព្រះអម្ចាស់ក្នុងការជួយពួកគេនៅពេលដែលពួកគេខិតខំអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់ពួកគេដើម្បីរៀបចំខ្លួនសម្រាប់ពេលអនាគត ។