ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៩–២៥ ខែ កញ្ញា, អេសាយ ៤០–៤៩ ៖ « ចូរ​កម្សាន្ដ​ទុក្ខ​រាស្ត្រ​យើង​ចុះ »


« ថ្ងៃទី ១៩–២៥ ខែ កញ្ញា, អេសាយ ៤០–៤៩ ៖ ‹ ចូរ​កម្សាន្ដ​ទុក្ខ​រាស្ត្រ​យើង​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៩–២៥ ខែ កញ្ញា, អេសាយ ៤០–៤៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះយេស៊ូវ​កំពុង​ព្យាបាល​មនុស្ស​ខ្វាក់

ការព្យាបាល​មនុស្ស​ខ្វាក់ ដោយ ខាល ហេនរីក ប្លក់

ថ្ងៃទី ១៩–២៥ ខែ កញ្ញា

អេសាយ ៤០–៤៩

« ចូរ​កម្សាន្ដ​ទុក្ខ​រាស្ត្រ​យើង​ចុះ »

មនុស្ស​មួយ​ចំនួន​អាច​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ចែកចាយ​គំនិត​របស់​ពួកគេ​នៅក្នុង​ថ្នាក់​ឡើយ ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​មិនសូវ​ចេះ​ព្រះគម្ពីរ ។ តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​ឲ្យ​មាន​អារម្មណ៍​ថា ការយល់ដឹង​ខាង​វិញ្ញាណ​របស់​ពួកគេ​មាន​តម្លៃ​តាម​របៀប​ណា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​សរសេរ​សំណួរ​មួយ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ តើ​ព្រះវិញ្ញាណ​បាន​បង្រៀន​បងប្អូន​អ្វីខ្លះ កាល​បងប្អូន​បាន​សិក្សា​ក្នុង អេសាយ ៤០–៤៩ ? សមាជិក​ក្នុង​ថ្នាក់​អាច​គិត​ពិចារណា​អំពី​សំណួរ​នេះ និង​កត់ត្រា​ចម្លើយ​ទុក ហើយ​សមាជិក​ពីរបី​នាក់​អាច​ឡើង​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេសាយ ៤០–៤៩

ព្រះយេស៊ូវគ្រីស្ទ​អាច​កម្សាន្ដ​ទុក្ខ​យើង ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​រកមើល​សារលិខិត​នៃ​ការកម្សាន្ដ​ទុក្ខ និង​សេចក្ដី​សង្ឃឹម​នៅក្នុង អេសាយ ៤០–៤៩ ហើយ​កត់ត្រា​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ទុក​ដើម្បី​ចាប់ផ្ដើម​អាន ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​សារលិខិត​ណាមួយ ដែល​ពួកគេ​បាន​រកឃើញ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​មូលហេតុ ដែល​សារលិខិត​ទាំងនេះ​អាច​ជួយ​សាសន៍​យូដា​នៅក្នុង​ការជាប់​ឃុំឃាំង និង​របៀប​ដែល​សារលិខិត​ទាំងនេះ​អាច​ជួយ​យើង​នាពេល​បច្ចុប្បន្ន ។ បងប្អូន​ក៏អាច​បង្ហាញ​ពួកគេ​នូវ​វគ្គ​បទគម្ពីរ ដែល​បងប្អូន​បាន​រកឃើញ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​បងប្អូន​បាន​ផងដែរ ។ តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​អ្វីខ្លះ​អំពី​ទ្រង់ ? តើ​ទ្រង់​កម្សាន្ដ​ទុក្ខ​យើង​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​រំឭក​សមាជិក​ក្នុង​ថ្នាក់​ថា « ព្រះយេហូវ៉ា » នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​សំដៅ​ទៅលើ​ព្រះអម្ចាស់ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ទំនុក​តម្កើង « គ្រឹះ​ដ៏​មាំមួន » ( ទំនុក​តម្កើង ល.រ. ៣៧ ) ផ្អែកលើ​ពាក្យពេចន៍​របស់​អេសាយ​នៅក្នុង អេសាយ ៤១:១០; ៤៣:២–៥; ៤៦:៤ ។ ក្រោយពី​ការអាន​បទគម្ពីរ​ទាំងនេះ និង​ច្រៀងឃ្លា​នៅក្នុង​ទំនុក​តម្កើង​ដែល​ទាក់ទង​រួច​ហើយ សមាជិក​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​គ្រា ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​គង់នៅ​ជាមួយ​នឹង​ពួកគេ ព្រមទាំង​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​បាន​ជួយ​ពួកគេ « កុំ​ឲ្យ​ខ្លាច » ផងដែរ ។

រូបភាព
ព្រះយេស៊ូវ​គង់​នៅលើ​ដី ហើយ​បង្រៀន​ប្រជាជន

« ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់​ដូចជា​អ្នក​គង្វាល » ( អេសាយ ៤០:១១ ) ។

អេសាយ ៤០:១–៣, ៩–១១; ៤៣:៨–១៣; ៤៨:២០–២១; ៤៩:១–៩

« ឯង​រាល់គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង » ។

  • តើ​វា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ដើម្បី​ធ្វើ​ជា « ស្មរ​បន្ទាល់ » របស់​ព្រះអម្ចាស់ ? សមាជិក​ក្នុង​ថ្នាក់​អាច​សញ្ជឹងគិត​ពី​សំណួរ​នេះ នៅពេល​ពួកគេ​អាន​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ឬ​ច្រើន ៖ អេសាយ ៤០:១–៣, ៩–១១; ៤៨:២០–២១; ៤៩:១–៩ ។ សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ផ្ដល់​ចម្លើយ​មួយ​ចំនួន​ផងដែរ ។ តើ​អ្វីខ្លះ​ជា « ដំណឹងល្អ » ដែល​យើង​ចែកចាយ​ក្នុង​នាម​ជា​ស្មរ​បន្ទាល់​របស់​ព្រះអម្ចាស់ ? តើ​មាន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​យើង « កុំ​ខ្លាច​ឡើយ » ក្នុង​ការចែកចាយ​ស្មរ​បន្ទាល់​របស់​យើង ? ( អេសាយ ៤០:៩ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​ឱកាស​ដែល​ពួកគេ​មាន ដើម្បី​ធ្វើជា​ស្មរ​បន្ទាល់​របស់​ព្រះអម្ចាស់ និង​របៀប​ដែល​ទីបន្ទាល់​របស់​ពួកគេ​អាច​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អនុវត្ត​ការបង្រៀន​នៅក្នុង អេសាយ ៤៣:៨–១៣ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា ពួកគេ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​សាក្សី​នៅក្នុង​ការជំនុំជម្រះ​របស់​តុលាការ ។ នៅក្នុង​ការជំនុំជម្រះ​ក្តី​នេះ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ជាប់ចោទ​ពី​បទ​ថា​បាន​អះអាង​សេចក្ដី​ដូច​បាន​កត់ត្រា​នៅក្នុង អេសាយ ៤៣:១១ ។ ប្រសិនបើ​យើង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​សាក្សី ដើម្បី​គាំទ្រ​ដល់​ការអះអាង​របស់​ព្រះយេស៊ូវ ( សូមមើល ខទី ១០ ) តើ​យើង​អាច​ថ្លែង​ទីបន្ទាល់​អ្វីខ្លះ ? តើ​យើង​នឹង​បង្ហាញ​ភស្ដុតាង​អ្វីខ្លះ​ចេញពី​ជីវិត​របស់​យើង ?

អេសាយ ៤៨:១០; ៤៩:១៣–១៦

ព្រះអម្ចាស់​អាច​បន្សុទ្ធ​យើង​បាន​តាមរយៈ​ទុក្ខ​វេទនា​របស់​យើង ។

  • ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​ពី​របៀប​ដែល​ពាក្យសម្ដី​ទាំងនេះ​មកពី​អែលឌើរ ឃ្វីនថិន អិល ឃុក ជួយ​យើង​ឲ្យ​យល់ពី អេសាយ ៤៨:១០ បាន ៖ « គុណសម្បត្តិ​នៃ​បុគ្គលិក​លក្ខណៈ និង​សេចក្ដី​សុចរិត​ដែល​ត្រូវបាន​ចម្រើន​ឡើង​នៅក្នុង​គុក​ភ្លើង​នៃ​ទុក្ខ​វេទនា បាន​ធ្វើឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ និង​បរិសុទ្ធ » ( « The Songs They Could Not Sing » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១០៦ ) ។ ពួកគេ​ក៏​អាច​និយាយ​អំពី​របៀប​ដែល « គុក​ភ្លើង​នៃ​ទុក្ខ​វេទនា » របស់​ពួកគេ​ផ្ទាល់ បាន​ជួយ​បន្សុទ្ធ​ពួកគេ​ខាង​វិញ្ញាណ​ផងដែរ ។ តើ អេសាយ ៤៩:១៣–១៦ ជួយ​យើង​ដោយ​របៀបណា នៅពេល​យើង​រង​ទុក្ខ​វេទនា​នោះ ? សូមមើល​វីដេអូ « The Refiner’s Fire » ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ឈរ​ជា​សាក្សី​ម្នាក់ ។

ប្រធាន ម៉ាហ្គារិត ឌី ណាឌុល បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការ « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ៖

« នៅក្នុង​ការឈរ​ជា​សាក្សី​ម្នាក់​នៅ​គ្រប់​ពេល​ទាំងអស់ នោះ​យើង​សន្យា​ថា​នឹង​ស្រឡាញ់​ព្រះអម្ចាស់ គោរព​ទ្រង់​គ្រប់​ពេល​ទាំងអស់—ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ រដូវ​ក្ដៅ និង​រដូវ​រងារ ពេល​ល្អ និង​ពេល​អាក្រក់—ស្រឡាញ់​ព្រះអម្ចាស់ ហើយ​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​នោះ​បង្ហាញ​ឡើង​តាម​របៀប​ដែល​យើង​រស់នៅ ។ …

« ការឈរ​ជា​សាក្សី​ម្នាក់​នៅ​គ្រប់​សេចក្ដី​ទាំងអស់​មាន​ន័យ​ថា គ្រប់ សេចក្ដី​ទាំងអស់—រឿង​ធំ រឿង​តូច ការសន្ទនា​ទាំងអស់ ការនិយាយ​កំប្លែង ការលេង​ហ្គេម និង​សៀវភៅ​ដែល​អាន ព្រមទាំង​តន្ដ្រី​ដែល​ស្ដាប់ ការគាំទ្រ​ដល់​បព្វហេតុ​នានា ការផ្ដល់​ការបម្រើ សម្លៀក​បំពាក់​ដែល​ស្លៀកពាក់ និង​ក្នុង​ចំណង​មិត្តភាព ។ …

« ទីបញ្ចប់ យើង​និយាយ​ថា យើង​នឹង​ឈរ​ជា​សាក្សី​ម្នាក់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។ ការណ៍​នោះ​មិន​ត្រឹមតែ​មាន​ន័យ​ថា​នៅក្នុង​ទីសាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​នៅក្នុង​កន្លែង​ឯកជន សម្ងាត់ ងងឹត ឬ​ភ្លឺ​ផងដែរ នៅក្នុង​សាសនាចក្រ សាលារៀន គេហដ្ឋាន ឬ​ឡាន នៅតាម​ភ្នំ ឬ​មាត់​សមុទ្រ នៅតាម​ដង​ផ្លូវ ឬ​សួនច្បារ​ផងដែរ ។ …

« នៅពេល​យើង​គិត​ដល់​ភាពមហស្ចារ្យ​នៃ​អំណោយទាន [ របស់​ព្រះអង្គ​សង្គ្រោះ ] ចំពោះ​ពួកយើង តើ​យើង​អាច​ធ្វើ​ការណ៍​តូចតាច​អ្វីខ្លះ​សម្រាប់​ទ្រង់ និង​សម្រាប់​ព្រះវរបិតា​សួគ៌​របស់​យើង​ដែល​បាន​បញ្ជូន​ទ្រង់​មក​នោះ ? យើង​អាច​ឈរ​ជា​សាក្សី​ដល់​សេចក្ដី​ស្រឡាញ់ និង​ការបង្រៀន​របស់​ទ្រង់​ទាំង​ទ្វេ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង » ( « Stand as a Witness » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៩៣, ៩៥ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ។ « អ្នករៀន​មាន​ការទទួល​ខុសត្រូវ​ធំ​បំផុត​ដើម្បី​រៀន​ដោយ​ខ្លួនឯង ។ ចូរ​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​អ្នករៀន​ទទួលយក ឬ​បំពេញ​ការទទួល​ខុសត្រូវ​នេះ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩ ) ។