ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៨–១៤ ខែ​សីហា ។ ទំនុក​ដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ « ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »


« ថ្ងៃទី ៨–១៤ ខែ​សីហា ។ ទំនុក​ដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ៨–១៤ ខែ​សីហា ។ ទំនុក​ដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះ​យេស៊ូវ​កំពុងយាង​ជាមួយ​សត្វ​ចៀម

ព្រះយេហូវ៉ា​ជា​អ្នក​គង្វាល​ខ្ញុំ ដោយ យង់សុង គិម havenlight.com

ថ្ងៃទី ៨–១៤ ខែ សីហា

ទំនុក​ដំកើង ១–២; ; ១៩–៣៣; ៤០៤៦

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »

សូម​រៀបចំ​ផែនការ​ដែល​អនុញ្ញាត​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ​ទាំងឡាយ​ដែល​ពួកគេ​មាន កាល​ដែល​ពួកគេ​បាន​អាន​ទំនុក​ដំកើង ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ការអញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង​ទំនុក​ដំកើង​អាច​សាមញ្ញ​ដូច​ជា​សំណួរ​ទាំង​នេះ ៖ តើ​ព្រះវិញ្ញាណ​បាន​បង្រៀន​បងប្អូន​អ្វី​ខ្លះ នៅពេល​បងប្អូន​អាន​ទំនុក​ដំកើង​នៅ​សប្ដាហ៍​នេះ ? តើ​ទំនុក​ដំកើង​ជំពូក​ណាមួយ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​កាន់តែ​នៅ​ក្បែរ​នឹង​ព្រះអម្ចាស់ ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ទំនុក​ដំកើង ១; ២៣; ២៦–២៨៤៦

ទំនុក​ដំកើង​បង្រៀន​យើង​ឲ្យ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ។

  • គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ផ្តល់​យោបល់​ឲ្យ​អាន ទំនុក​ដំកើង ១; ២៣; ២៦–២៨៤៦ និង​ស្វែងរក​ដូច​ខាងក្រោម ៖

    • ការអញ្ជើញ​ឲ្យ​ទុក​ចិត្ត​ទៅលើ​ព្រះអម្ចាស់

    • ពាក្យ​ពេចន៍​ដែល​ពិពណ៌នា​ព្រះអម្ចាស់

    • ពាក្យ​ពេចន៍​ដែល​ពិពណ៌នា​ភាពសុខសាន្ត កម្លាំង និង​ពរជ័យ​ផ្សេងទៀត​ដែល​ទ្រង់​ប្រទាន​ឲ្យ

    • ពាក្យ​ពេចន៍​ដែល​ពិពណ៌នា​អស់អ្នក​ដែល​ទុក​ចិត្ត​ទៅលើ​ទ្រង់

    បងប្អូន​អាច​សរសេរ​ឃ្លា​ទាំង​នេះ​នៅ​លើ​ក្តារខៀន ហើយ​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​សរសេរ នៅ​ក្បែរ​ឃ្លា​នីមួយៗ នូវ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​នៅ​ក្នុង ទំនុក​ដំកើង ១; ២៣; ២៦–២៨; ឬ​ ៤៦ ។ ប្រសិន​បើ​ពួកគាត់​ត្រូវ​ការ​ជំនួយ បងប្អូន​អាច​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​ខគម្ពីរ​ទាំង​នេះ ៖ ទំនុក​ដំកើង ១:១–៤; ២៣:១–៦; ២៦:១, ៦–៨, ១២; ២៧:១, ៣, ៨, ១៤; ២៨:១, ៧; ៤៦:១–៣, ១០ ។ សមាជិក​ថ្នាក់​អាច​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ដែល​ពួកគេ​អាន​នូវ​ទំនុក​ដំកើង​ទាំងនេះ ។

  • ពីព្រោះ​ទំនុក​ដំកើង​គឺ​ដូច​ជា​បទ​ចម្រៀង​ទំនុក​តម្កើង​សម្រាប់​សាសន៍​អ៊ីស្រាអែល​ដែរ បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ផ្តល់​យោបល់​​បទ​ចម្រៀង​ទំនុក​តម្កើង​ដែល​រំឮក​ពួកគាត់​ពី​គម្ពីរ​ទំនុក​ដំកើង​ដែល​ពួកគេ​អាន​នៅ​សប្តាហ៍​នេះ ។ ពួកគេ​អាច​យោង​ទៅ​កាន់​លិបិក្រម « ព្រះគម្ពីរ » នៅ​ចុង​បញ្ចប់​នៃ​សៀភៅ​ទំនុក​តម្កើង​សម្រាប់​គំនិត​ទាំងឡាយ ( សូម​មើល​ផង​ដែរ​បញ្ជី​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ សមាជិក​ថ្នាក់​អាច​ច្រៀង​ទំនុក​តម្កើង​ទាំង​នេះ​ពីរ​បី​បទ ហើយ​កំណត់​បាវចនា​ទូទៅ​​នៅ​ក្នុង​ចម្រៀង​ទំនុក​តម្កើង និង​គម្ពីរ​ទំនុក​ដំកើង ។ តើ​សារ​នៃ​ភាពសុខសាន្ត និង​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​អ្វីខ្លះ​ដែល​យើង​រកឃើញ ?

ទំនុក​ដំកើង ២; ២២; ៣១:៥

គម្ពីរ​ទំនុក​ដំកើង​ចង្អុល​បង្ហាញ​​គំនិត​របស់​យើង​ចំពោះ​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ការអាន​គម្ពីរ​ទំនុក​ដំកើង—ជា​ពិសេស​ខគម្ពីរ​ទាំងឡាយ​ដែល​ចង្អុលបង្ហាញ​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ—អាច​ជា​របៀប​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូន​អាច​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ ឬ​ច្រើន​នាក់ ហើយ​ឲ្យ​ក្រុម​នីមួយៗ​ឯកសារ​យោង​ដូច​ខាងក្រោម ៖ ទំនុក​ដំកើង ២:១–៣ និង កិច្ចការ ៤:២៤–២៨; ទំនុក​ដំកើង ២:៧ និង កិច្ចការ ១៣:៣០–៣៣; ទំនុក​ដំកើង ២២:១ និង ម៉ាថាយ ២៧:៤៥–៤៦; ទំនុក​ដំកើង ២២:៧–៨ និង ម៉ាថាយ ២៧:៣៩–៤៣; ទំនុក​ដំកើង ២២:១៦ និង លូកា ២៣:៣២–៣៣; ទំនុក​ដំកើង ២២:១៨ និង ម៉ាថាយ ២៧:៣៥; ទំនុក​ដំកើង ៣១:៥ និង លូកា ២៣:៤៦ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ស្វែងរក​របៀប​ដែល​ការព្យាករណ៍​មួយ​នៅ​ក្នុង គម្ពីរ​ទំនុក​ដំកើង ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ និង​ពិភាក្សា​ពី​របៀប​ដែល​គម្ពីរ​ទាំង​នេះ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

    ឬ​បងប្អូន​អាច​សរសេរ​សេចក្តី​យោង​ខគម្ពីរ​ទាំងឡាយ​នៅ​លើ​ក្តារខៀន ហើយ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ផ្គូផ្គង​នូវ​បទគម្ពីរ​មួយ​មក​ពី​គម្ពីរ​ទំនុក​ដំកើង​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

    បងប្អូន​ក៏អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​សេចក្តី​យោង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ព្រះអង្គ​សង្គ្រោះ​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង​ការសិក្សា​របស់​ពួកគេ​ពី​គម្ពីរ​ទំនុក​ដំកើង​ផង​ដែរ ( ដូច​ជា ទំនុក​ដំកើង ៣៤:២០; ៤១:៩; សូម​មើល​ផង​ដែរ លូកា ២៤:៤៤ ) ។

    បន្ទាប់​ពី​សមាជិក​ថ្នាក់​ពិភាក្សា​ខគម្ពីរ​ទាំង​នេះ ពួកគេ​អាច​និយាយ​អំពី​មូលហេតុ​ដែល​គម្ពីរ​ទំនុក​ដំកើង​ទាំងនេះ​គួរតែ​មាន​អត្ថន័យ​សំខាន់​ជាខ្លាំង​ចំពោះ​សាសន៍​យូដា​ដែល​បាន​ដឹង​ពី​ព្រះអង្គ​សង្គ្រោះ ។ តើ​ហេតុ​អ្វី​បាន​ជា​វា​មាន​អត្ថន័យសំខាន់​ចំពោះ​យើង ?

ទំនុក​តម្កើង ២៣

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ » ។

  • ដើម្បី​ជួយ​សមាជិក​ថ្នាក់​ពិភាក្សា​ពី​រូបភាព និង​និមិត្តរូប​នៅ​ក្នុង ទំនុក​ដំកើង ២៣, សូម​ពិចារណា​បង្ហាញ​រូបភាព​ដែល​ទាក់ទង​ទៅនឹង​គំនិត​ទាំងឡាយ​នៅ​ក្នុង​គម្ពីរ​ទំនុក​ដំកើង ដូច​ជា​រូបភាព​ទាំងនោះ​មាននៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ បន្ទាប់​មក បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ថ្នាក់​ធ្វើ​ការកត់​សម្គាល់​នូវ​ពាក្យ​ពេចន៍ ឬ ឃ្លា​ដែល​មាន​អត្ថន័យ​នៅ​ក្នុង​គម្ពីរ​ទំនុក​ដំកើង ហើយ​ពិភាក្សា​នូវ​អ្វី​ដែល​ពាក្យ​ពេចន៍ ឬ ឃ្លា​ទាំងនោះ​អាច​តំណាង​ឲ្យ ។ ឧទាហរណ៍ តើ​ឃ្លា​ដូច​ជា « ដេក​សម្រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី » ឬ « ទឹក​ដែល​ហូរ​គ្រឿនៗ » នឹក​គិត​ដល់​អ្វីខ្លះ ? តើ​« ព្រនង់ » និង « ដំបង » នៃ​ការលួងលោម​អាច​ជា​និមិត្តរូប​ឲ្យ​អ្វី​ខ្លះ ? តើ​វា​អាច​មាន​ន័យ​ដូចម្ដេច​សម្រាប់ « ពែង » របស់​យើង​អស់​ទឹក ? តើ​និមិត្តរូប​ទាំង​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? បងប្អូន​អាច​ស្នើ​ឲ្យ​សមាជិក​ថ្នាក់​ថ្លែងជា​ថ្មី​ពី​គម្ពីរ​ទំនុក​ដំកើង​ឡើង​វិញ ដោយ​ជំនួស​និមិត្តរូប​ខ្លះៗ​ជាមួយ​នឹង​អត្ថន័យ​ដែល​ថ្នាក់​បាន​ពិភាក្សា ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ចម្រៀង​ទំនុក​តម្កើង​ដែលជាប់​ទាក់ទង​ទៅនឹង​គម្ពីរ​ទំនុក​ដំកើង ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការប្រើប្រាស់​ទំនុក​តម្កើង ។ « ទំនុក​តម្កើង​យាង​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ បង្កើត​ឲ្យ​មាន​អារម្មណ៍​នៃ​គារវភាព ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​នៅក្នុង​នាម​ជា​សមាជិក និង​ផ្តល់​នូវ​របៀប​មួយ​ដល់​យើង​ដើម្បី​ថ្វាយការ​សរសើរ​តម្កើង​ចំពោះ​ព្រះអម្ចាស់ ។ … ទំនុក​តម្កើង​ជួយ​ឲ្យ​យើង​ធ្វើ​ការប្រែចិត្ត និង​ធ្វើការ​ល្អ ស្ថាបនា​ទីបន្ទាល់ និង​សេចក្តី​ជំនឿ ជួយ​លួងលោម​ជន​ដែល​នឿយហត់ លួង​លោម​ដល់​អ្នក​មាន​ទុក្ខ និង​បំផុស​គំនិត​យើង​ឲ្យ​តស៊ូ​ដល់​ទីបញ្ចប់ » ( ទំនុក​តម្កើងទំព័រ ix ) ។