ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ « ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »


« ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះ​យេស៊ូវ​កំពុងយាង​ជាមួយ​​សត្វ​ចៀម

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​ខ្ញុំ ដោយ យង់សុង គិម havenlight.com

ថ្ងៃទី ៨–១៤ ខែ សីហា

ទំនុក​ដំកើង ១–២; ; ១៩–៣៣; ៤០៤៦

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »

សូម​កុំ​ដាក់​កំហិត​ខ្លួន​ឯង​ក្នុងការ​ជ្រើសរើស​ទំនុក​ដំកើង ឬ​គោលការណ៍​ដែល​បាន​ណែនាំ​នៅក្នុង​គម្រោង​នេះ ។ សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹក​នាំ​បងប្អូន​ទៅ​កាន់​សេចក្តីពិត​ដែល​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ខិតជិត​ព្រះអម្ចាស់ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

យើង​ពុំដឹង​ច្បាស់​ថា នរណា​ជា​អ្នក​សរសេរ​ទំនុក​ដំកើង​ឡើយ ។ ផ្នែកខ្លះ​ត្រូវបាន​សរសេរ​ដោយ​ស្តេច​ដាវីឌ ប៉ុន្តែ​ភាគច្រើន​នៃ​គម្ពីរ​នេះ​យើង​មិន​ស្គាល់ អ្នក​និពន្ធ​ទេ ។ ប៉ុន្តែ​ក្រោយពី​អាន​ទំនុកដំកើង យើង​អាច​មានអារម្មណ៍​ដូចជា​យើង​ស្គាល់​បេះដូង​នៃ​អ្នក​តែង​ទំនុក​ដំកើង​នេះ ទោះបី​ជា​យើង​ពុំស្គាល់​ឈ្មោះ​របស់​ពួកគេ​ក្តី ។ អ្វីដែល​យើង​ដឹង​គឺថា ទំនុកដំកើង គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការថ្វាយ​បង្គំ​ក្នុងចំណោម​សាសន៍​អ៊ីស្រាអែល ហើយ​យើងដឹងថា ព្រះអង្គ​សង្រ្គោះ​បាន​ដកស្រង់​ចេញពី​គម្ពីរ​នេះ​ជា​ញឹកញាប់ ។ នៅក្នុង​ទំនុកដំកើង យើង​មាន​ឱកាស​ដើម្បី​ចូលទៅក្នុង​ព្រលឹង​នៃ​ប្រជាជន​របស់​ព្រះ​ពីបុរាណ ។ យើង​មើលឃើញ​ពី​អារម្មណ៍​របស់ពួកគេ​ចំពោះព្រះ អ្វី​ដែល​ពួកគេ​ព្រួយបារម្ភ និង​របៀប​ដែល​ពួកគេ​រកឃើញ​សេចក្តីសុខសាន្ត ។ ក្នុងនាម​ជាអ្នក​ជឿ​នៅសព្វថ្ងៃនេះ នៅទូទាំង​ពិភពលោក យើង​នៅតែ​ប្រើ​ពាក្យ​សម្ដី​ទាំងនេះ​នៅក្នុង​ការថ្វាយបង្គំ​របស់​យើង ។ អ្នក​តែង​ទំនុកដំកើង​ហាក់ដូចជា​មាន​ឱកាស​ដើម្បី​ចូលទៅក្នុង​ព្រលឹង របស់យើង និង​ហាក់ដូចជា​បានរកឃើញ​របៀប​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​យើង​អំពី​ព្រះ អ្វី​ដែល​យើង​ព្រួយបារម្ភ និង​របៀប​ដែល​យើង​រកឃើញ​សេចក្តីសុខសាន្ត ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ទំនុកដំកើង សូម​មើល​« ទំនុកដំកើង » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ទំនុកដំកើង ១; ២៣; ២៦–២៨៤៦

ទំនុក​ដំកើង​បង្រៀន​យើង​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។

បងប្អូន​អាច​កត់សម្គាល់​កាល​ដែល​បងប្អូន​អាន​ទំនុកដំកើង​ថា​អ្នក​និពន្ធ​បង្ហាញ​សេចក្តីភ័យខ្លាច ទុក្ខព្រួយ ឬ​ការថប់​បារម្ភ​ញឹកញាប់​ប៉ុណ្ណា ។ អារម្មណ៍​បែបនោះ​គឺ​ធម្មតា​ទេ ទោះបីជា​មនុស្ស​មាន​ជំនឿ​ក្តី ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ទំនុកដំកើង បំផុសគំនិត​គឺជា​ដំណោះស្រាយ​ដែល​គម្ពីរ​នេះ​មាន រួមទាំង​ការទុកចិត្ត​ទាំងស្រុង​លើ​ព្រះអម្ចាស់ ។ សូម​ពិចារណា​សារ​ដ៏​បំផុសគំនិត​ទាំងនេះ កាល​ដែល​បងប្អូន​អាន ទំនុក​ដំកើង ១; ២៣; ២៦–២៨៤៦ ។ សូម​រកមើល​អ្វី​ដូចមាន​ខាងក្រោម និង​សរសេរ​អ្វី​ដែល​បងប្អូន​រកឃើញ ៖

  • ការអញ្ជើញ​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ៖

  • ពាក្យពេចន៍​ដែល​ពិពណ៌នា​ពី​ព្រះអម្ចាស់ ៖

  • ពាក្យពេចន៍​ដែល​ពិពណ៌នា​សេចក្តីសុខសាន្ត កម្លាំង និង​ពរជ័យ​ផ្សេងទៀត​ដែល​ទ្រង់​ប្រទាន​ឲ្យ ៖

  • ពាក្យ​ពេចន៍​ដែល​ពិពណ៌នា​អំពី​អស់​អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់ ៖

ទំនុកដំកើង ២២២

ទំនុកដំកើង​បង្ហាញ​ដល់​គំនិត​របស់​យើង​ទៅ​កាន់​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

ទំនុកដំកើង​ជាច្រើន​បង្ហាញ​ពី​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួក​គ្រីស្ទាន​នៅក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញាថ្មី​បានឃើញ​ទំនាក់ទំនង​ទាំងនេះ​ផងដែរ—ឧទាហរណ៍ ពួកគេ​បានស្គាល់​នៅក្នុង ទំនុកដំកើង ២ ជា​សេចក្តីយោង​ទៅនឹង​ការសាកល្បង​របស់​ព្រះយេស៊ូវ ពីមុន​ស្តេច ហេរ៉ូឌ និង លោក​ប៉ុនទាស ពីឡាត់ ( សូមមើល កិច្ចការ ៤:២៤–៣០ ) ។ សូមពិចារណា​អាន ទំនុកដំកើង ២ និង ២២ ជាមួយ ម៉ាថាយ ២៧:៣៥–៤៦; លូកា ២៣:៣៤–៣៥ និង យ៉ូហាន ១៩:២៣–២៤ ។ សូមរកមើល​ទំនាក់ទំនង​រវាង​ពាក្យ​ទាំងនេះ​នៅក្នុង​ទំនុកដំកើង និង​ព្រះជន្ម​នៃ​ព្រះអង្គ​សង្រ្គោះ ហើយ​បន្ត​រកមើល​ទំនាក់ទំនង​ស្រដៀងគ្នា​នេះ កាលដែល​បងប្អូន​សិក្សា​គម្ពីរ​នៃ​ទំនុកដំកើង​នៅ​ពីរបី​សប្តាហ៍​ខាងមុខ​នេះ ។

សូម​ស្រមៃ​ថា​បងប្អូន​គឺ​ជា​សាសន៍​យូដា​នៅក្នុង​សម័យ​របស់​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​ស្គាល់​ទំនុកដំកើង ហើយ​បានឃើញ​ទំនាក់ទំនង​ទាំង​នេះ​ទៅនឹង​ព្រះជន្ម​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​ចំណេះ​ដឹង​នេះ​អាច​ជាពរជ័យ​ចំពោះ​បងប្អូន​យ៉ាងដូចម្តេច ?

សូមមើល​ផងដែរ ទំនុកដំកើង ៣១:៥; ៣៤:២០; ៤១:៩; លូកា ២៤:៤៤; ហេព្រើរ ២:៩–១២ ។

ទំនុកដំកើង ៨; ១៩៣៣

« ផែនដី​មាន​ពេញ​ដោយ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា » ។

ការអាន ទំនុកដំកើង ៨; ១៩; និង ៣៣ អាច​បំផុស​បងប្អូន​ឲ្យ​ពិចារណា​ពី​ការបង្កបង្កើត​ដ៏អស្ចារ្យ​ជាច្រើន​របស់​ព្រះអម្ចាស់ ។ ផ្ដោត​យកចិត្តទុកដាក់​លើ​គំនិត និង​អារម្មណ៍​របស់​បងប្អូន នៅពេល​បងប្អូន​អាន ។ តើ​ការបង្កបង្កើត​របស់​ព្រះអម្ចាស់ « សម្តែង​ពី​សិរីល្អ​នៃ​ព្រះ » ចំពោះ​បងប្អូន​យ៉ាងដូចម្តេច ? ( ទំនុកដំកើង ១៩:១ ) ។

ទំនុកដំកើង ១៩:៧–១១២៩

ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អំណាច « ឲ្យ​ចិត្ត​រីករាយ​សប្បាយ » ។

នៅក្នុង​ទំនុកដំកើង ពាក្យ​ដូចជា សេចក្តីបន្ទាល់ សេចក្តីបញ្ញត្ត ក្រឹត្យក្រម និង ខច្បាប់ អាច​សំដៅ​ទៅលើ​ព្រះពន្ទូល​នៃ​ព្រះអម្ចាស់​ផងដែរ ។ សូមគិត​ពី​ការណ៍​នេះ​កាល​បងប្អូនអាន ទំនុកដំកើង ១៩:៧–១១ ។ តើ​ខគម្ពីរ​ទាំងនេះ​ផ្ដល់​យោបល់​អ្វីខ្លះ​ដល់​បងប្អូន​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ ? តើ ទំនុកដំកើង ២៩ បង្រៀន​បងប្អូន​អំពី​ព្រះសូរសៀង​របស់​ទ្រង់​អ្វីខ្លះ ? តាមបទពិសោធន៍​របស់បងប្អូន តើ​ព្រះបន្ទូល ឬ​ព្រះសូរសៀង​នៃ​ព្រះអម្ចាស់​ត្រូវ​នឹង​ការពិពណ៌នា​ទាំងនេះ​យ៉ាងដូចម្តេច ?

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ ខនសិបសិន ឈីលី

យើង​ត្រូវតែ​ស្អាតស្អំ​ខាងវិញ្ញាណ និង​បរិសុទ្ធ​ដើម្បី​ចូលទៅក្នុង​ទីវត្តមាន​របស់​ព្រះអម្ចាស់ ។

ទំនុកដំកើង ២៤; ២៦–២៧

ការចូលទៅក្នុង​ទីវត្តមាន​របស់ព្រះអម្ចាស់​ត្រូវការ​បរិសុទ្ធភាព ។

ដោយសារ​ព្រះវិហារ​បរិសុទ្ធ​នៅយេរូសាឡិម​បានសង់​នៅលើ​ភ្នំ នោះ​ឃ្លា « ភ្នំ​នៃ​ព្រះ​យេហូវ៉ា » ( ទំនុកដំកើង ២៤:៣ ) អាច​សំដៅទៅលើ​ព្រះវិហារ​បរិសុទ្ធ ឬ​ពី​ទីវត្តមាន​របស់​ព្រះ ។ តើ​ការណ៍​នេះ បន្ថែម​លើ​ការយល់ដឹង​របស់​បងប្អូន​ពី ទំនុកដំកើង ២៤ យ៉ាង​ដូចម្ដេច? តើ​ការមាន « ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » មានន័យ​យ៉ាងដូចម្តេច​ចំពោះ​បងប្អូន ? ( ទំនុកដំកើង ២៤:៤ ) ។

តើ ទំនុកដំកើង ២៦ និង ២៧ បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះដំណាក់​នៃ​ព្រះ ?

សូមមើល​ផងដែរ ទំនុកដំកើង ១៥ ។ 

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ទំនុកដំកើង ២២ ។ខណៈ​ដែល​សមាជិក​គ្រួសារ​ម្នាក់​អាន​ទំនុកដំកើង​នេះ សមាជិក​ដទៃទៀត​អាច​មើលរក​អ្វី​ដែល​ស្រដៀងគ្នា​នៅក្នុង ម៉ាថាយ ២៧:៣៥–៤៦ ។ បន្ទាប់មក​ពួកគេ​អាច​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់​ចំពោះ​យើង ។

ទំនុកដំកើង ២៣ ។ទំនុកដំកើង ២៣ គឺជា​ការបំផុសគំនិត​សម្រាប់​ទំនុកតម្កើង​ជាច្រើន ដូចជា​បទ « ឱ!​ព្រះ​ទ្រង់់​ឃ្វាល​ខ្ញុំ​ពិត » និង « ទ្រង់​ជា​អ្នក​គង្វាល​នឹង​រៀបចំ » ( ទំនុក​តម្កើង ល.រ. ៥៥, ៥៦ ) ។ ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​ចង់​ច្រៀង​ទំនុក​តម្កើង​មួយ​ក្នុង​ចំណោម​ទំនុក​តម្កើង​ទាំង​នេះ ហើយ​ធ្វើ​ការកំណត់​សម្គាល់​ពាក្យ​នៅ​ក្នុង​ទំនុក​ដំកើង​ដែល​បាន​បំផុស​គំនិត​ដល់​ទំនុក​ច្រៀង ។ ឬ​ពួកគេ​អាច​រីករាយ​នឹង​ការ​គូរ​រូប​អំពី​អ្វី មួយ​ដែល​ពួកគេ​រក​ឃើញ​នៅ​ក្នុង​ទំនុក​ដំកើង ឬ​ទំនុក​តម្កើង ហើយ​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសារ​ទស្សន៍​ទាយ​ពី​ខគម្ពីរ ឬ​ទំនុក​ច្រៀង​ដែល​ត្រូវ​គ្នា​នឹង​រូប​ភាព​ទាំង​នោះ ។ តើ​ព្រះអម្ចាស់​គឺ​ដូចជា​អ្នកគង្វាល​របស់​យើង​យ៉ាង​ដូចម្ដេច ?

ទំនុក​ដំកើង ២៤:៣–៥ ។ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​មាន​ដៃ​ស្អាត​ស្អំ និង​ដួង​ចិត្ត​បរិសុទ្ធ បងប្អូន​អាច​អាន ទំនុក​ដំកើង ២៤:៣–៥ កាល​សមាជិក​គ្រួសារ​លាង​សម្អាត​ដៃ​របស់​ពួកគេ ។ តើ​ដៃ​អាច​តំណាង​ឲ្យ​អ្វី​នៅ​ក្នុង​ទំនុក​ដំកើង​នេះ ? តើ​ដួង​ចិត្ត​មាន​និមិត្ត​រូប​អ្វី ? តើ​យើង​អាចធ្វើ​អ្វី​ខ្លះ​ដើម្បី​លាង​សម្អាត​ដៃ​ខាង​វិញ្ញាណ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ដួង​ចិត្ត​យើង​បាន​បរិសុទ្ធ ?

ទំនុកដំកើង ៣០:៥, ១១ ។ទំនុក​ដំកើង ៣០:៥ មាន​នូវ​ការ​សន្យា​ថា « ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បានតែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ » ។ តើ​ព្រះអម្ចាស់​បាន​ប្រែ​ភាព​សោកសៅ​របស់​យើង​ឲ្យ​ទៅ ជា​អំណរ​ដោយ​របៀប​ណា ? សមាជិក​គ្រួសារ​មួយ​ចំនួន​អាច​រីករាយ​សម្ដែង​នូវ​អ្វី​ដែល ខទី ១១ ពិពណ៌នា ។

ទំនុកដំកើង ៣៣ ។សូម​កត់​សម្គាល់​ថាតើ​ពាក្យ ទាំងអស់ ត្រូវ​បាន​ប្រើ​ប៉ុន្មាន​ដង​នៅ​ក្នុង​ទំនុក​ដំកើង​នេះ ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​មកពី​ការ​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត​នៃ​ពាក្យ​នេះ ជា​ពិសេស​នៅ ក្នុង ខ​ទី ១៣–១៥ ?

ទំនុកដំកើង ៤៦:១០ ។បងប្អូន​អាច​ធ្វើ​អ្វី​មួយ​រួម​គ្នា​ដែល​តម្រូវ​ឲ្យ​សមាជិក​គ្រួសារ « បង្អង់​សិន » ។ តើ​ការ​បង្អង់​សិន​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​ដោយ​របៀប​ណា ? តើ​យើង​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​បង្អង់​សិន ហើយ​មក​ស្គាល់​ព្រះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ឱ!​ព្រះទ្រង់​ឃ្វាល​ខ្ញុំ​ពិត » ទំនុកតម្កើង ល.រ ៥៥ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ចូរ​មាន​ភាព​ច្នៃ​ប្រឌិត ។ បទគម្ពីរ​ដូចជា​ទំនុក​ដំកើង ជា​រឿយៗ​បំផុស​គំនិត​មនុស្ស​ឲ្យ​សរសើរ​ព្រះអម្ចាស់​តាម​របៀប​ដ៏​ច្នៃ​ប្រឌិត​នានា ។ ប្រសិន​បើ​បងប្អូន​មាន​ចិត្ត​រំភើប​ដើម្បី​សម្ដែង​ចេញ​នូវ​ការ​គោរព​របស់​បងប្អូន​តាមរយៈ​តន្ត្រី កំណាព្យ ឬ​រូប​គំនូរ ឬ​របៀប​មួយ​ចំនួន​ផ្សេង​ទៀត សូម​ធ្វើ​តាម​អារម្មណ៍​ទាំង​នោះ ។ សូម​ពិចារណា​ចែកចាយ​អ្វី​ដែល​បងប្អូន​បង្កើត​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ព្រះយេស៊ូវ​លី​កូន​ចៀម​នៅ​លើ​ស្មា

អ្នក​គង្វាល​ល្អ ដយ ខេន ស្ពេនស៊ើរ