ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៥–២១ ខែ សីហា ។ ទំនុក​ដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ « ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ »


« ថ្ងៃទី ១៥–២១ ខែ​សីហា ។ ទំនុក​ដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ ‹ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២ ( ឆ្នាំ​២០២១ )

« ថ្ងៃទី ១៥–២១ ខែ​សីហា ។ ទំនុក​ដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២

រូបភាព
ព្រះយេស៊ូវ​កាន់​ចង្កៀង

ការសង្គ្រោះ​ចៀមដែល​បាត់ ដោយ ម៉ៃឃល ធី ម៉ម

ថ្ងៃទី ១៥–២១ ខែ​សីហា

ទំនុក​ដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦

« ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ »

សូម​ពិចារណា​នូវ​ការប្រឹក្សា​របស់ អែលឌើរ ដេវីឌ អេ បែដណា នៅ​ពេល​ដែល​បងប្អូន​រៀបចំ​ដើម្បី​បង្រៀន ៖ « ការនិយាយ និង​ការប្រាប់​តែ​មួយ​មុខ​គឺ មិនមែន​ជា​ការបង្រៀន​ទេ ។ [ ការបង្រៀន ] ដំណឹង​ល្អ​តាម​របៀប​របស់​ព្រះអម្ចាស់​រួម​បញ្ជូល​ទាំង​ការសង្កេត និង​ការស្តាប់ និង​ការវែកញែក​ជា​តម្រូវការ​ជា​មុន​ក្នុង​ការនិយាយ » ( « Becoming a Preach My Gospel Missionary » New Era ខែ​តុលា ឆ្នាំ​២០១៣ ទំព័រ ៦ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

វិធី​មួយ​ដើម្បី​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅ​សប្តាហ៍​នេះ​គឺ​សរសេរ​នៅ​ក្តារខៀន « បបូរ​មាត់​នៃ​ទូលបង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរ »« ឯ​អណ្តាត​របស់​ទូលបង្គុំ នឹង​និទាន​ពី​សេចក្តី​សុចរិត​របស់​ទ្រង់ »ទំនុក​ដំកើង ៧១:២៣, ២៤ ) ។ សមាជិក​ថ្នាក់​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ដែល​ជួយ​ពួកគេ « ដោយ​អំណរ » ឬ « និទាន​ពី​សេចក្តី​សុចរិត [ របស់​ព្រះអម្ចាស់ ] » ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ទំនុក​ដំកើង ៥១; ៨៥–៨៦

« ទ្រង់​ល្អ ទ្រង់​បម្រុង​តែ​នឹង​អត់​ទោស » ។

  • ទំនុក​ដំកើង ៥១ ពិពណ៌នា​នូវ​អារម្មណ៍​ដែល​យើង​ភាគ​ច្រើន​មាន នៅ​ពេល​ដែល​យើង​ស្វែងរក​ដើម្បី​ប្រែចិត្ត និង​បាន​ការអភ័យ​ទោស ។ ដើម្បី​ជួយ​សមាជិក​ថ្នាក់​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ការប្រែចិត្ត និង​ទទួល​អារម្មណ៍​បំផុស​គំនិត​ដើម្បី​ប្រែចិត្ត​ជាញឹកញាប់ នោះ​បងប្អូន​អាច​ស្នើ​ឲ្យ ពួកគេ​ស្រាវជ្រាវ ទំនុក​ដំកើង ៥១ ដោយ​មាន​សំណួរ​នេះ​នៅ​ក្នុង​ចិត្ត ៖ តើ​ការប្រែចិត្ត​មាន​ន័យ​យ៉ាង​ដូចម្តេច ? បន្ទាប់​មក ទុក​ឲ្យ​ពួកគេ​ចែក​ចាយ​ចម្លើយ​ដែល​អាច​មាន ។ ( « ធនធាន​បន្ថែម​ទាំងឡាយ » មាន​នូវ​ការយល់ដឹង​ដ៏​មាន​អត្ថប្រយោជន៍ ) ។ ហេតុអ្វី​ការប្រែចិត្ត​ពេល​ខ្លះ​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ចង់ធ្វើ ? តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ដែល​អាច​ធ្វើ​ឲ្យ​ការប្រែចិត្ត​មាន​អារម្មណ៍​ពេញ​ដោយ​អំណរ ?

  • តើ​យើង​អាច​ពិពណ៌នា​យ៉ាង​ណា​អំពី​ការទទួល​បាន​ការអត់ទោស​បាប​តាម​រយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ? សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រក​មើល​វគ្គ​បទគម្ពីរ​នៅ​ក្នុង ទំនុក​ដំកើង ៥១; ៨៥–៨៦ ដែល​ពិពណ៌នា​អំពី​ឥទ្ធិពល​នៃ​ការអភ័យទោស​ដ៏​ជ្រះស្អាត​របស់​ទ្រង់ នៅ​ក្នុង​ជីវិត​របស់​យើង ( សម្រាប់​ឧទាហរណ៍ សូម​មើល ទំនុក​ដំកើង ៥១:១–២, ៧–១២; ៨៥:២–៩ ) ។ សូម​ពិចារណា​ការបង្ហាញ​រូបភាព ឬ វត្ថុ​នានា​ដើម្បី​ជួយ​សមាជិក​ថ្នាក់ឲ្យ​មើលឃើញ​ឃ្លា​ទាំង​នេះ ។ បន្ទាប់​មក សមាជិក​ថ្នាក់​អាច​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះ​ឆន្ទៈ​របស់​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​ដង្វាយ​ធួន​នឹង​អំពើ​បាប​របស់​យើង ដើម្បី​យើង​អាច​ត្រូវ​បាន​អភ័យ​ទោស ។ បងប្អូន​អាច​ច្រៀង​រួមគ្នា​នូវ​ចម្រៀង​ទំនុក​តម្កើង​មួយ​អំពី​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុក​តម្កើង ល.រ. ១១៥ ) ។

  • ដើម្បី​ប្រែចិត្ត យើង​ត្រូវការ​សេចក្តី​ជំនឿ​មិន​ត្រឹមតែ​ថា ព្រះយេស៊ូវ​គ្រីស្ទ អាច លាង​សម្អាត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថា​ទ្រង់ នឹង​លាង​សម្អាត​យើង​ផងដែរ ។ សមាជិក​ថ្នាក់​អាច​រក​ឃើញ​វគ្គ​បទគម្ពីរ​នៅ​ក្នុង ទំនុក​ដំកើង ៥១; ៨៥–៨៦ នៅ​សប្តាហ៍​នេះ​ដែល​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគាត់​ទៅលើ​ព្រះ​ឆន្ទៈ​ដើម្បី​អភ័យ​ទោស​របស់​ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ បងប្អូន​ក៏​អាច​ចង្អុល​បង្ហាញ​ពួកគេ​ទៅ ទំនុក​ដំកើង ៨៦:៥, ១៣, ១៥ ហើយ​សួរ​ថា តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ។ តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​ដែល​ទ្រង់​គឺ​ជា « សេចក្តី​សប្បុរស និង​សេចក្តី​ពិត​ត្រង់​ជា​បរិបូរ » ? ( ខទី ១៥ ) ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​រឿង​នេះ ?

ទំនុក​ដំកើង ៦៦:៥–២០

ទីបន្ទាល់​របស់​យើង​ពី​ព្រះយេស៊ូគ្រីស្ទ​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ទ្រង់ ។

  • ពរជ័យ​មួយ​ដ៏​អស្ចារ្យ​នៃ​ជួបជុំ​គ្នា​នៅ​ក្នុង​សាលាថ្ងៃ​អាទិត្យ​គឺជា​ឱកាស​ដើម្បី​ទទួល​បាន​ភាពរឹងមាំ​មក​ពី​សេចក្តី​ជំនឿ និង​ទីបន្ទាល់​នៃ​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដទៃ​ទៀត ។ ដើម្បី​ផ្តល់​ឱកាស​នេះ​សម្រាប់​ថ្នាក់​របស់ បងប្អូន នោះ​បងប្អូន​អាច​សុំ​ឲ្យ​សមាជិក​ថ្នាក់​អាន ទំនុក​ដំកើង ៦៦:១៦ ហើយ​ពិចារណា​សំណួរ​នេះ ៖ ប្រសិន​បើ​បងប្អូន​ចង់ « ថ្លែង​ប្រាប់​ពី​ការ​ដែល​[ ព្រះអម្ចាស់ ]​បាន​ប្រោស​ដល់​ព្រលឹង​[ របស់​បងប្អូន ] » តើ​បងប្អូន​នឹង​ថ្លែង​ប្រាប់​ពី​អ្វីខ្លះ ? នៅ​ពេល​ពួកគេ​ពិចារណា ពួកគេ​អាច​អាន ខទី ៥–២០ ទុកជា​គំនិត​យោបល់ ។ សូម​ទុក​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ ។ បន្ទាប់​មក អញ្ជើញ​ពួកគេ​ឲ្យ « ថ្លែង​ប្រាប់ » គ្នា​ទៅ​វិញ​ទៅ​មក—ជា​ក្រុម​តូចៗ ឬ ទៅកាន់​ថ្នាក់​ទាំងមូល—នូវ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់​ពួកគេ ។

    រូបភាព
    យុវជន​ពីរ​នាក់​កំពុង​និយាយ​គ្នា

    យើង​អាច​ចែកចាយ​ជាមួយ​អ្នក​ដទៃ​នូវ​ទីបន្ទាល់​របស់យើងពីអ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​សម្រាប់​យើង ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការប្រែចិត្ត​មាន​ន័យ​ថា ការផ្លាស់ប្តូរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​ការប្រែចិត្ត​តាម​រយៈ​របៀប​នេះ​ថា ៖

« នៅ​ពេល ព្រះយេស៊ូវគ្រីស្ទ បង្គាប់​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ ‹ ប្រែចិត្ត › ទ្រង់​កំពុង​អញ្ជើញ​យើង​ឲ្យ​ផ្លាស់ប្ដូរ​គំនិត​របស់​យើង ចំណេះដឹង​របស់​យើង វិញ្ញាណ​របស់​យើង—សូម្បី​តែ​របៀប​ដែល​យើង​ដកដង្ហើម​ក្តី ។ ទ្រង់​កំពុង​បង្គាប់​យើង​ឲ្យ​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ស្រឡាញ់ គិត បម្រើ ចំណាយពេល​របស់​យើង ការប្រព្រឹត្ត​ចំពោះ​ភរិយា​របស់​យើង បង្រៀន​កូនៗ​យើង ព្រមទាំង​ការថែទាំ​រាងកាយ​របស់​យើង​ផង​ដែរ ។

គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ​ជាង ឬ​សំខាន់​ជាង​ចំពោះ​ការរីក​ចម្រើន​របស់​យើង​ម្នាក់ៗ ជាង​ការផ្ដោត​ទៅលើ​ការប្រែចិត្ត​ជា​ទៀងទាត់ និង​ជា​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ កា​រប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើតមាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​នៅ ក្នុង​គំនិត ។ នៅពេល​ផ្គួបផ្សំ​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការ​ប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ! យើង​ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ ជា​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​របស់​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ដើម្បី​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! » ( « We Can Do Better and Be Better, » Liahona, ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ៦៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សួរ​សំណួរ​ដែល​ប៉ះ​ដល់​ដួងចិត្ត​និង​គំនិត ។ « សុំ​ឲ្យ​អ្នក​រៀន​ចែកចាយ​អំពី​អារម្មណ៍​របស់​ពួកគេ​អំពី​វគ្គ​បទគម្ពីរ​មួយ ដែល​មនុស្ស​នៅក្នុង​បទគម្ពីរ​មាន ឬ​របៀប​ដែល​សេចក្ដីពិត​នៅក្នុង​បទគម្ពីរ​ទាក់ទង​នឹង​ជីវិត​របស់​យើង » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ៣១ ) ។