ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៣–៩ ខែ មករា ។ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ « កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី »


« ថ្ងៃទី ៣–៩ ខែ មករា ។ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ ‹ កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣–៩ ខែ មករា ។ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
រូបភាព​ផែនដី និង​ព្រះចន្ទ

ថ្ងៃទី ៣–៩ ខែ មករា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥

« កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី »

ដើម្បី​រៀបចំ​ខ្លួន​បង្រៀន សូម​អាន និង​សញ្ជឹង​គិត​អំពី លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ជាមុន​សិន ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ សៀវភៅ ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​យោបល់​ខាងក្រោម​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​យល់ និង​បង្រៀន​ពី​គោលលទ្ធិ​នៅក្នុង​ជំពូក​ទាំងនេះ​បាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ព្រះ​បាន​ប្រកាស​ដដែលៗ​ថា ការណ៍​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្កើត​អំឡុង​ពេល​បង្ក​បង្កើត​គឺ « ល្អ » ( សូមមើល ម៉ូសេ ២:៤, ១០, ១២, ១៨, ២១, ២៥, ៣១ ) ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ការណ៍​ល្អ​ទាំងឡាយ ដែល​ពួកគេ​បាន​រកឃើញ កាល​ពួកគេ​អាន​ព្រះគម្ពីរ​នៅ​ឯ​គេហដ្ឋាន​ក្នុង​សប្ដាហ៍​នេះ ។ តើ​ការណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​រកឃើញ​មាន​អ្វី​ល្អ​ខ្លះ ?

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

លោកុប្បត្តិ ១; ម៉ូសេ ២; អ័ប្រាហាំ ៤

« ព្រះ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី » ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​បាន​កត់​សម្គាល់​ពី​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​ក្នុង​ចំណោម​ដំណើររឿង​អំពី​ការបង្ក​បង្កើត​នៅក្នុង​គម្ពីរ​លោកុប្បត្តិ ម៉ូសេ និង​គម្ពីរ​អ័ប្រាហាំ ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​នៅក្នុង ម៉ូសេ ២ បន្ថែម​ដល់​ការរយល់ដឹង​របស់​យើង​អំពី​ការបង្ក​បង្កើត​ដែល​មាន​រៀបរាប់​នៅក្នុង លោកុប្បត្តិ ១ ។ តើ​យើង​ទទួល​បាន​ការយល់ដឹង​បន្ថែម​អ្វីខ្លះ​មកពី អ័ប្រាហាំ ៤ ? ដើម្បី​អនុញ្ញាត​ឲ្យ​មនុស្ស​ច្រើន​ចែកចាយ​បាន បងប្អូន​អាច​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ធ្វើ​ការប្រៀបធៀប​នេះ​ជា​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។ ( ខគម្ពីរ​មួយ​ចំនួន​ដែល​មាន​ភាពខុសគ្នា​ដ៏​សំខាន់ ត្រូវបាន​កត់​ចំណាំ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​យើង​ទទួល​បាន​ប្រយោជន៍​មកពី​ការមាន​ដំណើររឿង​ជាច្រើន​យ៉ាង​ដូចម្ដេច ? តើ​ដំណើររឿង​ទាំងនេះ​ផ្ដល់​ជា​យោបល់​អ្វីខ្លះ អំពី​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង​អំពី​ការបង្ក​បង្កើត ?

  • នៅពេល​ព្រះ​បាន​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ា ទ្រង់​បាន​ផ្ដល់​អំណាច​ឲ្យ​ពួកគេ​ត្រួតត្រា​លើ​ផែនដី និង​ការបង្ក​បង្កើត​ផ្សេងៗ​ទៀត​របស់​ទ្រង់ ( សូមមើល លោកុប្បត្តិ ១:២៨; ម៉ូសេ ២:២៨; អ័ប្រាហាំ ៤:២៨ ) ។ តើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:១៦–២១ និង ១០៤:១៣–១៨ ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការអនុវត្ត​អំណាច​ត្រួតត្រា​ដ៏​សុចរិត​លើ​ផែនដី​នេះ​ដោយ​របៀប​ណា ?

  • ពីរ​បី​ថ្ងៃ​មុន​ដល់​ថ្ងៃ​បង្រៀន បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យក​រូបភាព ដែល​ពួកគេ​បាន​ថត ឬ​មាន​នៅក្នុង​ផ្ទះ​របស់​ពួកគេ ដែល​រំឭក​ពួកគេ​អំពី​សម្រស់​នៃ​ការបង្ក​បង្កើត​របស់​ព្រះ​មក​កាន់​ថ្នាក់រៀន ។ តើ​ការរៀនសូត្រ​អំពី​កិច្ចការ​បង្ក​បង្កើត​របស់​ព្រះអម្ចាស់ មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​យើង​អំពី​ទ្រង់ អំពី​ខ្លួនយើង និង​ពិភពលោក​នេះ​យ៉ាង​ដូចម្ដេច ? សមាជិក​ក្នុង​ថ្នាក់​ក៏​អាច​ចែកចាយ​សារលិខិត​ណា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះ​ចង់​មាន​បន្ទូល​មក​យើង​នៅក្នុង​ដំណើររឿង​អំពី​ការបង្ក​បង្កើត​ទាំងនេះ​នៅក្នុង លោកុប្បត្តិ ១; ម៉ូសេ ២ និង អ័ប្រាហាំ ៤ ផងដែរ ។ ការច្រៀង ឬ​ការស្ដាប់​ចម្រៀង​អំពី​ការបង្ក​បង្កើត ដូចជា​បទ « ចំពោះ​សម្រស់​នៃ​ផែនដី » ( ទំនុក​តម្កើង ល.រ. ៤១ ) អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ការបង្ក​បង្កើត​របស់​ព្រះ​បាន ។

    រូបភាព
    ផ្ទាំង​ភួយ​ដែល​បង្ហាញ​ពី​ដំណាក់​កាល​ខុសៗ​គ្នា​នៃ​ការបង្ក​បង្កើត

    ការបង្ក​បង្កើត ដោយ ចូន ហ៊ិបប៊ើត ឌើតស៊ី

លោកុប្បត្តិ ១:២៦–២៨; ម៉ូសេ ២:២៦–២៨; អ័ប្រាហាំ ៤:២៦–២៨

យើង​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។

  • ហេតុអ្វី​បានជា​សំខាន់​ចំពោះ​យើង ដែល​ត្រូវ​យល់ដឹង​ថា យើង​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ? តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សញ្ជឹងគិត​ពី​សេចក្ដីពិត​នេះ​តាម​របៀបណា ? ពួកគេ​អាច​អាន លោកុប្បត្តិ ១:២៦–២៨; ម៉ូសេ ២:២៦–២៨; អ័ប្រាហាំ ៤:២៦–២៨ ឬ កថាខណ្ឌ​ទី​ពីរ​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បាន ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​សេចក្ដីពិត​នេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​យើង​មើល​មក​ខ្លួនយើង មើល​ទៅ​មនុស្ស​ដទៃ និង​ព្រះ​យ៉ាង​ដូចម្ដេច ? សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​ការយល់​ដឹង​បន្ថែម​ទៀត​នៅក្នុង​ទំនុក​តម្កើង​ដូចជា​បទ « ឱ ព្រះបិតា » ឬ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុក​តម្កើង ល.រ. ១៨១, ១៨៨ ) ។

  • នៅក្នុង​វីដេអូ « God’s Greatest Creation » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ប្រធាន រ័សុល អិម ណិលសុន ថ្លែង​ទីបន្ទាល់​អំពី​រូបកាយ​របស់​មនុស្ស​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ ( សូមមើល​ផងដែរ « Thanks Be to God » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៧–៨០ ) ។ សូម​ពិចារណា​ចែកចាយ​វីដេអូ​នេះ​ពីមុន​អាន​ក្នុង លោកុប្បត្តិ ១:២៦–២៨; ម៉ូសេ ២:២៦–២៨អ័ប្រាហាំ ៤:២៦–២៨ រួមគ្នា​ក្នុង​ថ្នាក់ ។ តើ​ទីបន្ទាល់​របស់​ប្រធាន​ណិលសុន​បាន​ធ្វើឲ្យ​ការដឹងគុណ​របស់​យើង​ចំពោះ​សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ​កាន់តែ​ស៊ីជម្រៅ​ដោយ​របៀប​ណា ?

លោកុប្បត្តិ ១:២៧–២៨; ម៉ូសេ ៣:១៨, ២១–២៥; អ័ប្រាហាំ ៥:១៤–១៩

អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

  • មាន​ទស្សនៈ​ជាច្រើន​អំពី​អាពាហ៍ពិពាហ៍​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ដែល​ឃ្លាត​ចេញ​ឆ្ងាយ​ពី​សេចក្ដីពិត​ដ៏​អស់កល្ប ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រៀន​ពី​ទស្សនៈ​របស់​ព្រះ​ស្ដីពី​អាពាហ៍ពិពាហ៍ នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន លោកុប្បត្តិ ១:២៧–២៨; ម៉ូសេ ៣:១៨, ២១–២៥អ័ប្រាហាំ ៥:១៤–១៩ ហើយ​សរសេរ​សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន ។ ពួកគេ​អាច​បន្ថែម​ទៅលើ​បញ្ជី​របស់​ពួកគេ​នូវ​សេចក្ដីពិត​នានា ដែល​ពួកគេ​រកឃើញ​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​យើង ?

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ការប្រៀបធៀប​ដំណើររឿង​អំពី​ការបង្ក​បង្កើត ។

លោកុប្បត្តិ

ម៉ូសេ

អ័ប្រាហាំ

លោកុប្បត្តិ

លោកុប្បត្តិ ១:១

ម៉ូសេ

ម៉ូសេ ២:១

អ័ប្រាហាំ

អ័ប្រាហាំ ៤:១

លោកុប្បត្តិ

លោកុប្បត្តិ ១:១៦

ម៉ូសេ

ម៉ូសេ ២:១៦

អ័ប្រាហាំ

អ័ប្រាហាំ ៤:១៦

លោកុប្បត្តិ

លោកុប្បត្តិ ១:២៦–២៧

ម៉ូសេ

ម៉ូសេ ២:២៦–២៧

អ័ប្រាហាំ

អ័ប្រាហាំ ៤:២៦–២៧

លោកុប្បត្តិ

លោកុប្បត្តិ ១:៣០

ម៉ូសេ

ម៉ូសេ ២:៣០

អ័ប្រាហាំ

អ័ប្រាហាំ ៤:៣០

លោកុប្បត្តិ

លោកុប្បត្តិ ២:៥

ម៉ូសេ

ម៉ូសេ ៣:៥

អ័ប្រាហាំ

អ័ប្រាហាំ ៤:៣០

លោកុប្បត្តិ

លោកុប្បត្តិ ២:៥

ម៉ូសេ

ម៉ូសេ ៣:៥

អ័ប្រាហាំ

អ័ប្រាហាំ ៥:៥

លោកុប្បត្តិ

លោកុប្បត្តិ ២:៧

ម៉ូសេ

ម៉ូសេ ៣:៧

អ័ប្រាហាំ

អ័ប្រាហាំ ៥:៧

លោកុប្បត្តិ

លោកុប្បត្តិ ២:៩

ម៉ូសេ

ម៉ូសេ ៣:៩

អ័ប្រាហាំ

អ័ប្រាហាំ ៥:៩

លោកុប្បត្តិ

លោកុប្បត្តិ ២:១៧–១៩

ម៉ូសេ

ម៉ូសេ ៣:១៧–១៩

អ័ប្រាហាំ

អ័ប្រាហាំ ៥:១៣–១៤

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​ប្រៀប​ប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួនគេ ។ « សេចក្ដីពិត​ដំណឹងល្អ​ដូចគ្នា​នេះ ដែល​បាន​បំផុស​គំនិត និង​គាំទ្រ​ដល់​អ័ប្រាហាំ ​អេសធើរ លីហៃ និង​យ៉ូសែប ស្ម៊ីធ អាចជួយ​ដល់​អ្នកទាំងឡាយ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុងសម័យ​ទំនើប » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២១ ) ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​អនុវត្ត​គោលការណ៍​ទាំងឡាយ ដែល​ពួកគេ​រកឃើញ​នៅក្នុង​បទគម្ពីរ ទៅក្នុង​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់ខ្លួន ។