ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ


« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ

ការរៀបចំ​ខ្លួន​បង្រៀន​ក្នុង​សាលា​ថ្ងៃ​អាទិត្យ

ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​នៅក្នុង​គេហដ្ឋាន​គួរតែ​ជា​ស្នូលនៃ​ការរៀនសូត្រ​ដំណឹងល្អ ។ រឿង​នេះ​គឺជា​រឿង​ពិត​ចំពោះ​បងប្អូន និង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន ។ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​គិតពី​បទពិសោធន៍​ផ្ទាល់ខ្លួន​នៅក្នុង​បទគម្ពីរ ។ ការរៀបចំ​ខ្លួន​ដ៏​សំខាន់​បំផុត​របស់​បងប្អូន​នឹង​កើតឡើង នៅពេល​បងប្អូន​ស្រាវជ្រាវ​បទគម្ពីរ និង​ស្វែងរក​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ទាំង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​បងប្អូន និង​ការរៀបចំ​ខ្លួន​របស់​បងប្អូន​ដើម្បី​បង្រៀន ។ សៀវភៅ​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួលបាន​ការយល់ដឹង​ដ៏​ស៊ីជម្រៅ​មួយ អំពី​គោលការណ៍​នៃ​គោលលទ្ធិ​ទាំងឡាយ​ដែល​មាន​នៅក្នុង​បទគម្ពីរ ។ សៀវភៅ​នេះ​ក៏​នឹង​អាច​ជួយ​ឲ្យ​បងប្អូន​មាន​ការបំផុស​គំនិត ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ដើម្បី​បង្កើន​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ​ផងដែរ ( សម្រាប់​ជំនួយ​ក្នុង​ការធ្វើ​កិច្ចការ​នេះ សូមមើល « គំនិត​សម្រាប់​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ » នៅក្នុង​ធនធាន​នេះ ) ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ សូមមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​សមាជិក​ក្នុង​ថ្នាក់ ដែល​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​ប្រហែល​ជា​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រីជួប​ជុំ​ក្រុមគ្រួសារ​ឲ្យ​បាន​ទៀង​ទាត់ ។

អំឡុងពេល​បងប្អូន​រៀបចំ​មេរៀន នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេងៗ​នឹង​កើតឡើង​ដល់​បងប្អូន​អំពី​មនុស្ស​ដែល​បងប្អូន​បង្រៀន ។ បងប្អូន​នឹង​ទទួល​បាន​ការយល់ដឹង​អំពី​របៀប ដែល​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ​ទាំងនេះ​នឹង​ប្រទានពរ​ជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​បំផុស​គំនិត​ពួកគេ​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ទាំងនោះ កាល​ពួកគេ​រៀន​ព្រះគម្ពីរ​ដោយ​ខ្លួនឯង និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

គំនិត​សម្រាប់​ការបង្រៀន

នៅពេល​បងប្អូន​រៀបចំ​បង្រៀន បងប្អូន​អាច​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម តាមរយៈ​ការមើល​ក្នុង​គម្រោង​មេរៀន​បង្រៀន​នៅក្នុង​ធនធាន​នេះ ។ សូម​កុំ​ចាត់​ទុក​ថា គំនិត​ទាំងនេះ​គឺជា​សេចក្ដី​ណែនាំ​ម្តង​មួយ​ជំហានៗ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សូម​ចាត់​ទុក​វា​ជា​យោបល់​ដើម្បីជួយ​បង្កើត​ការបំផុស​គំនិត​ផ្ទាល់​របស់​បងប្អូន ។ បងប្អូន​ស្គាល់​ពី​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ហើយ​បងប្អូន​នឹង​ស្គាល់​ពួកគេ​កាន់តែ​ច្បាស់​ថែម​ទៀត នៅពេល​បងប្អូន​រៀន​ជាមួយ​គ្នា​នៅ​ក្នុង​ថ្នាក់ ។ ព្រះអម្ចាស់​ស្គាល់​ពួកគេ​ផង​ដែរ ហើយ​ទ្រង់​នឹង​បំផុស​គំនិត​ដល់​បងប្អូន​នូវ​របៀប​ដ៏ល្អបំផុត ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្ថាបនា​លើ​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ក្នុង​គេហដ្ឋាន​ ។

មាន​ធនធាន​ជាច្រើន​ផ្សេងទៀត​ដែល​បងប្អូន​អាច​ប្រើ នៅពេល​បងប្អូន​រៀបចំ​ខ្លួន រួម​ទាំង​គំនិត​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង ទស្សនាវដ្ដី​សាសនាចក្រ ផងដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនធាន​ទាំងនេះ និង​ធនធាន​ផ្សេងទៀត សូមមើល​វគ្គ​ដែល​មាន​ចំណងជើង​ថា « ធនធាន​បន្ថែម​ទាំងឡាយ » នៅក្នុង​ធនធាន​នេះ ។

រឿង​មួយ​ចំនួន​ដែល​ត្រូវ​ចងចាំ

  • ការរៀនសូត្រ​ដំណឹងល្អ​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត នៅពេល​ការរៀនសូត្រ​នេះ​ធ្វើឡើង​នៅក្នុង​គេហដ្ឋាន ។ ក្នុង​នាម​ជា​គ្រូបង្រៀន បងប្អូន​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​គាំទ្រ លើក​ទឹកចិត្ត និង​ស្ថាបនា​លើ​ការរៀនសូត្រ​ដំណឹងល្អ​នៅឯ​គេហដ្ឋាន​របស់​សមាជិក​ក្នុង​ថ្នាក់​ទាំងឡាយ ។

  • ការប្រែចិត្ត​ជឿ​របស់​សមាជិក​ក្នុង​ថ្នាក់​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នឹង​មាន​កាន់តែ​ស៊ីជម្រៅ នៅពេល​ពួកគេ​យល់ និង​អនុវត្ត​តាម​គោលលទ្ធិ​ដ៏​ពិត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់ត្រា ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​ទទួល​បាន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការបង្រៀន​គឺ​មិនមែន​គ្រាន់តែ​ជា​ការបង្រៀន​មេរៀន​នោះទេ ហើយ​វា​ក៏​លើសពី​ការគ្រាន់តែ​ដឹកនាំ​ការពិភាក្សា​មួយ​ផងដែរ ។ ផ្នែក​មួយ​នៃ​តួនាទី​របស់​បងប្អូន​គឺ ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម​ដែល​ស្អាង​ឡើង ហើយ​ផ្អែក​ទៅលើ​បទគម្ពីរ ។ បងប្អូន​ក៏គួរ​ចែកចាយ​ការយល់ដឹង​ដ៏​បំផុស​គំនិត ដែល​បងប្អូន​បាន​ទទួល នៅពេល​បងប្អូន​បាន​សិក្សា​ព្រះគម្ពីរ​ផងដែរ ។

  • សូម​ចងចាំ​ថា សមាជិក​ជាច្រើន​ក្នុង​ថ្នាក់​កំពុង​មាន​បទពិសោធន៍​ដ៏មាន​អត្ថន័យ​ពី​ការសិក្សា​ព្រះគម្ពីរ​នៅក្នុង​គេហដ្ឋាន​លើ​បទគម្ពីរ​ដូចគ្នា ដែល​បងប្អូន​នឹង​ពិភាក្សា​ក្នុង​ថ្នាក់​នេះ ។ បងប្អូន​អាច​គាំទ្រ​ការរៀនសូត្រ​ដំណឹងល្អ​របស់​ពួកគេ​បាន តាមរយៈ​ការផ្ដល់​ឱកាស​ជាញឹកញាប់​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅឯ​គេហដ្ឋាន ។

  • ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ។ ទ្រង់​បាន​ប្រទាន​ធនធាន​ជាច្រើន​ដើម្បី​ជួយ​បងប្អូន រួម​បញ្ចូល​ទាំង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ផងដែរ ។ នៅក្នុង​ការប្រជុំ​ទាំងនេះ បងប្អូន​អាច​ប្រឹក្សា​ជាមួយ​នឹង​គ្រូបង្រៀន​ផ្សេងៗ​ទៀត អំពី​ឧបសគ្គ​នានា​ដែល​បងប្អូន​ជួប​ប្រទះ ។ បងប្អូន​ក៏​អាច​ពិភាក្សា ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ​ផងដែរ ។

  • មនុស្ស​រៀន​ចេះ​បំផុត នៅពេល​ពួកគេ​មាន​ឱកាស​បង្រៀន ។ ម្ដងម្កាល សូម​ពិចារណា​អនុញ្ញាត​ឲ្យ​សមាជិក​ក្នុង​ថ្នាក់ រួម​ទាំង​យុវវ័យ​ផងដែរ ឲ្យ​បង្រៀន​មេរៀន​មួយ​ផ្នែក ។ សូម​ធ្វើការ​សម្រេច​ចិត្ត​នេះ​ដោយ​ផ្អែកលើ​សេចក្ដី​ត្រូវការ និង​លទ្ធភាព​របស់​សមាជិក​ក្នុង​ថ្នាក់ ។ ប្រសិន​បើ​បងប្អូន​ពិត​ជា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បង្រៀន សូម​ចំណាយ​ពេល​ជួយ​គាត់​ឲ្យ​រៀបចំ​ខ្លួន​ជា​មុន ដោយ​ប្រើ​គំនិត​ដែល​មាន​នៅ​ក្នុង​ធនធាន​នេះ និង​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​ចងចាំ​ថា ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​ត្រូវបាន​ហៅ នោះ​បងប្អូន​មាន​ការទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​អ្វី​ដែល​ត្រូវ​បង្រៀន​នៅក្នុង​ថ្នាក់ ។

ធនធាន​នេះ​រួមមាន​នូវ​គម្រោង​មេរៀន​រាល់​សប្ដាហ៍​សម្រាប់​ឆ្នាំ​នេះ ។ នៅ​ថ្ងៃ​អាទិត្យ​ដែល​គ្មាន​សាលា​ថ្ងៃ​អាទិត្យ​ដោយសារ​តែ​មាន​សន្និសីទ​ទូទៅ សន្និសីទ​ស្តេក ឬ​ហេតុផល​ណាមួយ​ផ្សេងទៀត នោះ​សមាជិក​ក្នុង​ថ្នាក់​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បន្ត​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ឯ​គេហដ្ឋាន យោង​តាម​កាលវិភាគ​ដែល​បាន​គ្រោងនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ នៅពេល​មាន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ នោះ​បងប្អូន​អាច​ជ្រើសរើស​រំលង​មេរៀន​ក៏​បាន ឬ​ដាក់​បញ្ចូល​មេរៀន​ចូលគ្នា​ក៏បាន​ដែរ ។