គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១៧-២៣ ខែ ឧសភា ។ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧ ៖ « អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ »


« ថ្ងៃទី ១៧-២៣ ខែ ឧសភា ។ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧ ៖ ‹ អ្នក​កាន់​កាប់​ត្រួត​ត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៧-២៣ ខែ ឧសភា ។ គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១–៥៧ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ 

រូបភាព
កសិករ​ជាមួយ​នឹង​គោ

គន្លង​ដំបូងដោយ ជេមស៍ ថេលើរ ហាវួដ

ថ្ងៃទី ១៧-២៣ ខែ ឧសភា

គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧

« អ្នក​កាន់​កាប់​ត្រួត​ត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ »

ពេល​ខ្លះ ការ​បំផុស​គំនិត​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន​អាច​កើត​ឡើង ពេល​អ្នក​ពិភាក្សា​បទគម្ពីរ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ ឬ​មិត្ត​ម្នាក់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ពិចារណា​ចែក​ចាយ​ពាក្យ​ពេចន៍​ទាំង​នេះ​មក​ពី​អែលឌើរ ឃ្វីនធិន អិល ឃុក ៖ « សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា យើង​ម្នាក់ៗ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​កាន់​កាប់​ត្រួត​ត្រា​ដែល​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុម​គ្រួសារ »​( « Stewardship—a Sacred Trust » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​២០០៩ ទំព័រ ៩៤ ) ។ បន្ទាប់​មក អ្នក​អាច​សួរ​សិស្ស​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​មក​ពីកណ្ឌ ៥១-៥៧អំពី​ការ​កាន់​កាប់​ត្រួត​ត្រា​របស់​ពួក​គេ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៩, ១៥-២០

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​កាន់​កាប់​ត្រួត​ត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ ។

  • តើ​អ្នក​នឹង​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​បន្ទូល​របស់​ព្រះ​អម្ចាស់​នៅ​ក្នុងកណ្ឌ​ទី ៥១អនុវត្ត​ចំពោះ​ពួក​គេ​តាម​របៀប​ណា ? អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​ថាតើ​ព្រះ​អម្ចាស់​បាន​ទុក​ព្រះ​ទ័យ​អ្វី​ខ្លះ​ចំពោះ​ខ្ញុំ ?ហើយ​អញ្ជើញ​ឲ្យ​សិស្ស​សរ​សេរ​ចម្លើយ​របស់​ពួក​គេ​( សូម​មើល « ធន​ធាន​បន្ថែម​ទាំង​ឡាយ »​សម្រាប់​គំនិត​នានា ) ។ បន្ទាប់​មក​ ពួក​គេ​អាច​ស្រាវ​ជ្រាវ​រក​គោលការណ៍​នៅ​ក្នុងខទី ៩, ១៥-២០ដែល​បង្រៀន​ពួក​គេ​ពី​របៀប​ធ្វើ​ជា​អ្នក​កាន់​កាប់​ត្រួត​ត្រា​ដ៏​ប្រសើរ​ចំពោះ​រឿង​នៅ​ក្នុង​បញ្ជី​របស់​ពួក​គេ ។ ឬ​អ្នក​អាច​ផ្ដោត​លើ​ពាក្យ « ស្មោះ​ត្រង់ », « យុត្តិ​ធម៌ » និង « ឈ្លាស​វៃ »​នៅ​ក្នុងខ​ទី ៩ ដោយ​ពិភាក្សា​ពី​របៀប​ដែល​ពាក្យ​នីមួយៗ​អាច​ណែនាំ​យើង​នៅ​ក្នុង​ការ​បំពេញ​ការ​កាន់​កាប់​ត្រួត​ត្រា​របស់​យើង ។ ប្រសិន​បើ​ចាំ​បាច់ សូម​ពិនិត្យ​មើល​ឡើង​វិញ​រួម​គ្នា​ពី​អត្ថន័យ​នៃ​ពាក្យអ្នក​កាន់​កាប់​ត្រួត​ត្រា, ការ​កាន់​កាប់​ត្រួត​ត្រា »​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ​( scriptures.ChurchofJesusChrist.org ) ។

រូបភាព
វាល​ស្រែ​បៃតង

សមាជិក​ដែល​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​បាន​បរិច្ចាគ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​មាន​ចំពោះ​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១០, ៥៣:៣, ៥៥:១–៣

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ទទួល​ដោយ​ការ​ដាក់​ដៃ​លើ ។

  • ខគម្ពីរ​ជា​ច្រើន​នៅ​ក្នុង​វិវរណៈ​ទាំង​នេះ​លើក​ឡើង​ពី​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការ​ដាក់​ដៃ​លើ ។ ប្រសិន​បើ​ ការ​ពិភាក្សា​អំពី​ប្រធាន​បទ​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​សិស្ស​របស់​អ្នក អ្នក​អាច​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​រៀន​នៅ​ក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១០, , ៥៣:៣, ៥៥:១–៣អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សម្រាប់​គំនិត​បន្ថែម​ទៀត​អំពី​ប្រធាន​បទ​នេះ សូម​មើលកិច្ចការ ៨:១៤-១៧, ១៩:១-៦ ។ ប្រហែល​ជា​សិស្ស​អាច​និយាយ​អំពី​បទពិសោធន៍​របស់​ពួក​គេ​នៃ​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​បន្ត​ទទួល​ព្រះ​ចេស្ដា​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៩-១១, ២២-២៧

យើង​អាច​ចែក​ចាយ​ដំណឹងល្អ​ មិន​ថា​យើង​នៅ​ទីណា​នោះ​ទេ ។

  • នៅ​ពេល​ព្រះអម្ចាស់​បាន​ចាត់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ក្នុង​សាសនាចក្រ​ទៅ​កាន់​រដ្ឋ​មិសសួរី ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​លោក​ឲ្យ​ប្រើ​ពេល​វេលា​ធ្វើ​ដំណើរ ហើយ « ផ្សាយ​នៅ​តាម​ផ្លូវ »​( ខ​ទី ២៥-២៧ ) ។ ការ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៩–១១, ២២–២៧ អាច​ដឹក​នាំ​ទៅ​រក​ការ​សន្ទនា​មួយ​អំពី​របៀប​ដែល​យើង​អាច​ចែក​ចាយ​ដំណឹង​ល្អ​« នៅ​តាម​ផ្លូវ » ឬ​នៅ​ក្នុង​ជីវិត​របស់​យើង ។ សិស្ស​អាច​និយាយ​អំពី​របៀប​ដែល​ពួក​គេ​ធ្វើ​ឲ្យ​ការ​ចែក​ចាយ​ដំណឹង​ល្អ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួក​គេ​ដោយ​ឯក​ឯង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤-១៩

ព្រះ​បាន​ប្រទាន​គន្លង​មួយ​សម្រាប់​ចៀស​វាង​ពី​ការ​បោក​បញ្ឆោត ។

  • ដើម្បី​ណែនាំ​ឲ្យ​ពួកគេ​ស្គាល់​ពី​គន្លង​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​នៅ​ក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤-១៩ អ្នក​អាច​ចែក​ចាយ​គំរូ​អំពី​គន្លង​ផ្សេង​ទៀត​ដែល​មាន​ភាព​ស្រដៀង​គ្នា​ដល់​សិស្ស ដូចជា​គន្លង​សម្រាប់​ការ​សាង​សង់​វត្ថុ​នានា ឬ​គន្លង​នៃ​អាកប្បកិរិយា ។ សិស្ស​អាច​មាន​គំរូ​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ចែក​ចាយ ។ ហេតុអ្វី​គន្លង​នានា​​មាន​តម្លៃ ? តើ​យើង​អាច​អនុវត្ត​គន្លង​នៅ​ក្នុងខទី ១៤-១៩ដើម្បី​ចៀស​វាង​ការ​បោក​បញ្ឆោត​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៤

ខ្ញុំ​អាច​ងាក​រក​ព្រះអម្ចាស់​ពេល​ខ្ញុំ​ឈឺចាប់​ដោយ​សារ​ការ​ជ្រើស​រើស​របស់​មនុស្ស​ដទៃ ។

  • ភាគ​ច្រើន យើង​បាន​រង​ទុក្ខ​នឹង​ការ​ខក​បំណង ពេល​មនុស្ស​ម្នាក់​ដែល​យើង​ទុក​ចិត្ត​ពុំ​បាន​រក្សា​ការ​សន្យា​របស់​ខ្លួន ។ ការណ៍​បាន​កើត​ឡើង​ចំពោះ​ពួក​បរិសុទ្ធ​មក​ពី​ខូលស្វិល រដ្ឋ នូវ យ៉ោក ដែល​បាន​រំពឹង​ទុក​ដើម្បី​ស្នាក់​នៅ​លើ​ដី​របស់ លីម៉ាន ខូព្លី នៅ​រដ្ឋ​អូហៃអូ ។ ដើម្បី​រៀន​សូត្រ​មក​ពី​បទពិសោធន៍​នេះ សិស្ស​អាច​មើល​ឡើង​វិញ​ពី​ក្បាល​កណ្ឌទី ៥៤ ( សូមមើល​ផង​ដែរ Saints, ១:១២៥–២៨, « A Bishop unto the Church » Revelations in Context, ទំព័រ ៧៨–៧៩ ) ។ ពួក​គេ​អាច​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅខូលស្វិល រួចហើយ​រក​ឃើញ​ការ​ប្រឹក្សា​នៅ​ក្នុង​កណ្ឌទី ៥៤ដែល​ពួកគេ​អាច​ចែកចាយ​នឹង​មិត្ត​របស់​ពួកគេ ។ ឬ​ពួក​គេ​អាច​ស្រាវ​ជ្រាវ​រក​វិវរណៈ​សម្រាប់​អ្វី​មួយ​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​រង​ទុក្ខ ដោយសារ​តែ​ការ​ជ្រើស​រើស​របស់​មនុស្ស​ម្នាក់​ទៀត ។ ( អ្នក​អាច​ចង្អុល​បង្ហាញ​ពី​ការ​សន្យា​នៅ​ក្នុងខទី ៦ចំពោះ​អ្នកដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ) ។

  • គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:១០មាន​ឃ្លា​មួយ​ចំនួន​ដែល​សិស្ស​របស់​អ្នក​អាច​គិត​ថា​មាន​ន័យ ដូចជា « មាន​ចិត្ត​អត់ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក », « ស្វែងរក​យើង​ពី​មុនៗ » និង « សេចក្ដី​សម្រាក​ដល់​ព្រលឹង​របស់​ពួក​គេ » ។ សិស្ស​អាច​ជ្រើស​យក​ឃ្លា​មួយ​ដើម្បី​ពិចារណា ហើយ​សិក្សា ដោយ​ប្រើ​លេខ​យោង​ ឬ​ធនធាន​ផ្សេង​ទៀត​ដើម្បី​រុក​រក​បទគម្ពីរ​ដែល​ទាក់​ទង ។ រួច​ពួកគេ​អាច​ចែក​ចាយ​គំនិត​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ការ​កាន់​កាប់​ត្រួត​ត្រា​របស់​យើង ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ថា « នៅ​ក្នុង​សាសនាចក្រ​ ការ​កាន់​កាប់​ត្រួត​ត្រា​មួយ​គឺជា​ការ​ទុក​ចិត្ត​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម​ដ៏​ពិសិដ្ឋ​មួយ​ដែល​វា​រួម​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ ។ ដោយ​សារ​អ្វីៗ​ជា​របស់​ផង​ព្រះអម្ចាស់ យើង​កាន់​កាប់​ត្រួត​ត្រា​លើ​រូបកាយ គំនិត ក្រុម​គ្រួសារ និង​ទ្រព្យ​សម្បត្តិ​របស់​យើង ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១-១៥ ) ។ អ្នក​កាន់​កាប់​ត្រួត​ត្រា​ដ៏​ស្មោះ​ត្រង់​ម្នាក់​គឺជា​ បុគ្គល​ម្នាក់​ដែល​អនុវត្ត​អំណាច​គ្រប់​គ្រង​សុចរិត មើល​ថែ​គ្រួសារ​ខ្លួន​ផ្ទាល់ ហើយ​រក​មើល​អ្នក​ក្រី​ក្រ និង​ទុរគត៌ »( « Welfare Services: The Gospel in Action » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៧៧ ទំព័រ ៧៨ )

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​គាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក សូម​បង្កើត​បរិយាកាស​ក្នុង​ថ្នាក់​មួយ​ដែល​សិស្ស​គាំទ្រ ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំនិត និង​យុទ្ធសាស្ត្រ​ដែល​ពង្រីក​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​របស់​ពួក​គេ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ៣៦ ) ។