គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦–៤៨ ៖ « នោះ អ្នក​រាល់​គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »


« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦–៤៨ ៖ ‹ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦–៤៨ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
មនុស្ស​កំពុង​ជួប​គ្នា​នៅ​ក្បែរ​ស្រះ

ការ​ប្រជុំ​នៅ​ជំរំ ដោយ វ័រស៊ីងតុន វីតត្រេឌ

ថ្ងៃទី ៣–៩ ខែ ឧសភា

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨

« នោះ​អ្នក​រាល់​គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »

នៅពេល​អ្នក​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​អ្នក​អំពី​សេចក្ដីពិត​នៅ​ក្នុង​កណ្ឌ​ទាំង​នេះ ។ ការ​កត់ត្រា និង​ការ​រំឭក​អារម្មណ៍​នានា​អាច​ជួយ​អ្នក​រក​ឃើញ​វិធី​ដើម្បី ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​ដូច​គ្នា​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វា​អាច​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ដល់​សិស្ស​ដើម្បី​ចែកចាយ​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា​ពី​ដំណើរការ​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ ។ ឧទាហរណ៍ ពេល​សិស្ស​ចែកចាយ​ការ​យល់​ដឹង​មួយ​អំពី​អ្វី​មួយ​ដែល​ពួកគេ ឬ​សមាជិក​គ្រួសារ​ម្នាក់​បាន​រក​ឃើញ​នៅ​សប្ដាហ៍​នេះ នោះ​អ្នក​អាច​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​អំឡុង​ការ​សិក្សា​របស់​ពួកគេ ដែល​បាន​បំផុស​ឲ្យ​មាន​ការ​យល់​ដឹង​ទាំង​នោះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៧

យើង​គួរ​ស្វាគមន៍​មនុស្ស​គ្រប់​រូប​មក​កាន់​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ចំពោះ​មនុស្ស​ជាច្រើន អារម្មណ៍​ដែល​ពួកគេ​មាន​នៅ​ក្នុង​ការ​ប្រជុំ​របស់​សាសនាចក្រ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ ។ សេចក្ដី​បង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:១–៧​អាច​ជួយ​សមាជិក​វួដ​របស់​អ្នក​បង្កើត​ការ​ស្វាគមន៍​កាន់​តែ​ច្រើន បង្កើត​បទពិសោធន៍​ថ្វាយ​បង្គំ​ដ៏​មាន​អត្ថន័យ​ចំពោះ​គ្នា និង​ចំពោះ​ភ្ញៀវ ។ សិស្ស​អាច​ស្រាវ​ជ្រាវ​ខគម្ពីរ​ទាំង​នេះ ដោយ​រក​មើល​ គោលការណ៍​ទាក់​ទង​នឹង​ការ​ប្រជុំ​របស់​សាសនាចក្រ ហើយ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ ចំពោះ​ចំណុច​នីមួយៗ​នៅ​ក្នុង​បញ្ជី​នោះ សិស្ស​អាច​ពិភាក្សា​គ្នា​ពី​ទិដ្ឋភាព​នៃ​គោលការណ៍​នោះ​នៅ​ក្នុង​ការ​អនុវត្ត ។

  • តើ​សេចក្ដី​បង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦ អាច​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា​ការ​ប្រជុំ​របស់​សាសនាចក្រ​ជា​ឱកាស​មួយ​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ណា ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:២ ហើយ​ពិភាក្សា​ពី​ពេល​ដែល​ពួកគេ​ធ្លាប់​ឃើញ​ថ្នាក់​ដឹកនាំ និង​គ្រូ​បង្រៀន​ដឹកនាំ​ការ​ប្រជុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​តួនាទី​របស់​អ្នក​ដែល​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​នានា​មាន​អ្វីខ្លះ ? សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​គ្រា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ការ​ប្រជុំ​មួយ​ត្រូវ​បាន​ដឹកនាំ ហើយ​ណែនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ពេល​ពួកគេ​បាន​ចួល​រួម​ការ​ប្រជុំ​របស់​​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​លើក​ដំបូង ។ តើ​អ្វី​ទៅ​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ស្វាគមន៍ ? តើ​ពួកគេ​មាន​ពាក្យ​ណែនាំ​អ្វីខ្លះ​ដល់​សមាជិក​ផ្សេង​ទៀត​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ការ​ប្រជុំ​របស់​យើង​ក្នុង​សាសនាចក្រ​កាន់​តែ​មាន​ការ​ស្វាគមន៍ ? តើ​យើង​អាច​អនុវត្ត​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:១-៧ ដោយ​របៀប​ណា ? ចូរ​ឲ្យ​សិស្ស​អនុវត្ត​អ្វី​ដែល​ពួកគេ​នឹង​និយាយ ប្រសិន​បើ​ពួកគេ​បាន​ឃើញ​មនុស្ស​ប្លែក​មុខ​ម្នាក់​ដើរ​ចូល​មក​ក្នុង​សាល​ប្រជុំ​ជា​លើក​ដំបូង ។

  • ទំនុក​តម្កើង ដូច​ជា « Tis Sweet to Sing the Matchless Love » (ទំនុក​តម្កើង ទំព័រ ១៧៦១៧៧) ក៏​អាច​ជួយ​សិស្ស​គិត និង​ពិភាក្សា​អំពី​របៀប​ធ្វើ​ឲ្យ​ការ​ប្រជុំ​សាសនាចក្រ​របស់​យើង​កាន់​តែ​មាន​ការ​ស្វាគមន៍ និង​លើក​តម្កើង ។ ប្រហែល​សិស្ស​អាច​ច្រៀង​ទំនុក​តម្តើង​រួមគ្នា និង​ចែក​ចាយ គំនិត​ពី​ទំនុក​បទ អំពី​របៀប​ដែល​អាច​ជួយ​អ្នក​ដទៃ មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ពី​ព្រះ​នៅ​សាសនាចក្រ ។

    រូបភាព
    សមាជិក​នៅ​ព្រះវិហារ

    ព្រះអម្ចាស់​បាន​បង្រៀន​ថា មនុស្ស​គ្រប់​រូប​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៣៣

ព្រះវរបិតា​សួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដើម្បី​ជា​ប្រយោជន៍​ដល់​បុត្រា​បុត្រី​ទ្រង់ ។

  • ពួក​បរិសុទ្ធ​កាល​ពី​បុរាណ​បាន​ជឿ​យ៉ាង​មុត​មាំ​នៅ​ក្នុង​ការ​បើក​សម្ដែង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់ ពួកគេ​ថា អំណោយទាន​ទាំង​នេះ​អាច​បើក​សម្ដែង​នៅ​ក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​តាម​របៀប​ណា ? អ្នក​អាច​ចាប់​ផ្ដើម​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៧–៣៣ ជា​គូ ឬ​ជា​ក្រុម​តូចៗ ។ សូម​ឲ្យ​ពួកគេ​រក​មើល​យ៉ាង​ហោច​ណាស់​អំណោយទាន​ខាង​វិញ្ញាណ​ចំនួន​ប្រាំ ហើយ​ពិភាក្សា​ពី​វិធី​ដែល​ពួកគេ​បាន​ឃើញ​អំណោយទាន​ទាំង​នេះ​បាន​បើក​សម្ដែង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ឬ​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់—រួម​ទាំង​មនុស្ស​នៅ​ក្នុង​ថ្នាក់​ផង​ដែរ ។ តើ​ពួកគេ​បាន​រក​ឃើញ​អ្វីខ្លះ​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​សិស្ស​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​អំណោយទាន​ទាំង​នេះ ?

  • ព្រះអម្ចាស់​បាន​ប្រកាស​ថា អំណោយទាន​នៃ​ព្រះវិញ្ញាណ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្មោះត្រង់ ហើយ « មិនមែន​រក​ទី​សំគាល់ »​នោះ​ទេ​( ខ​ទី ៩ ) ។ ប្រហែល​ជា​សិស្ស​អាច​ពិភាក្សា​ពី​របៀប​ដែល​អំណោយទាន​ខាង​វិញ្ញាណ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្មោះត្រង់ ។ តើ​អំណោយទាន​ទាំង​នេះ​អាច​ជួយ​អ្នក​ដែល​ចង់​ទទួល​បាន ឬ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ​តាម​របៀប​ណា ?

  • មនុស្ស​មួយ​ចំនួន​ស្រឡាញ់​ព្រះ ហើយ​ខិតខំ​ដើម្បី​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ប៉ុន្តែ​ពុំ​មាន​អារម្មណ៍​ថា ពួកគេ​មាន​បទពិសោធន៍​ពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ណា​មួយ​ឡើយ ។ តើ​ការ​ប្រឹក្សា​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៧–៣៣​អាច​ជួយ​តាម​របៀបណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧

ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​យើង ពេល​យើង​បំពេញ​ការ​ហៅ​របស់​យើង ។

  • មនុស្ស​ជា​ច្រើន​អាច​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​យ៉ូហាន វិតមើរ មាន​អារម្មណ៍ ពេល​លោក​ចង់​បាន​ការ​អះអាង​ជា​ថ្មី​ថា​ការ​ហៅ​របស់​លោក​មក​ពី​ព្រះ ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​បទពិសោធន៍​ស្រដៀង​គ្នា​ដែល​ពួកគេ​ធ្លាប់​មាន ។ តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៧​ដែល​អាច​ផ្ដល់​ភាព​ជឿ​ជាក់​ដល់់​យ៉ូហាន វិតមើរ នៅ​ក្នុង​ការ​ចាត់​តាំង​របស់​លោក ?

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

តួនាទី​របស់​អ្នក​ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់ ។ ការ​បង្រៀន​នេះ​គឺ​លើស​ពី​ការ​គ្រាន់​តែ​បង្ហាញ​ព័ត៌មាន​ដែល​អ្នក​បាន​រៀបចំ​ទៅ​ទៀត ។ នៅ​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត វា​រួម​មាន​ទាំង​ការ​បង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​អាច​រៀន ហើយ​រក​ឃើញ​សេចក្ដី​ពិត​ដោយ​ខ្លួន​ឯង ហើយ​ចែក​ចាយ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ជាមួយ​នឹង​មនុស្ស​ដទៃ ។ ឧទាហរណ៍ នៅ​ក្នុង​មេរៀន​នេះ សូម​សួរ​សិស្ស​អំពី​បទពិសោធន៍​របស់​ពួកគេ​អំពី​ការ​សិក្សា​ព្រះគម្ពីរ​នៅ​ឯ​គេហដ្ឋាន ។