ថ្នាក់​សិក្ខាសាលា
អាលម៉ា 45–46៖ មេទ័ពមរ៉ូណៃ លើកទង់ឥស្សរភាព


«អាលម៉ា 45–46៖ មេទ័ព⁠មរ៉ូណៃ⁠លើកទង់ឥស្សរភាព» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 45–46» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 45–46

មេទ័ព⁠មរ៉ូណៃ លើកទង់ឥស្សរភាព

រូបភាព
មេទ័ព⁠មរ៉ូណៃ ជាមួយនឹងទង់ឥស្សរភាព

នៅពេលដែលមរ៉ូណៃបានឮអំពីការខ្វែងគំនិតគ្នាក្នុងចំណោមប្រជាជនគាត់ដែលបង្កឡើងដោយអាម៉ាលិកាយនោះ⁠គាត់បានខឹងណាស់។ គាត់បានបង្កើតទង់ឥស្សរភាព ហើយនៅលើនោះគាត់បានរាយការណ៍រឿងសំខាន់ៗប្រាប់ដល់ប្រជាជនគាត់ឲ្យចងចាំជានិច្ច។ ពាក្យសម្ដីរបស់មរ៉ូណៃបានបំផុសគំនិតប្រជាជនទាំងនោះឲ្យពង្រឹងការតាំងចិត្តរបស់ពួកគេចំពោះព្រះ។ មេរៀននេះអាចជួយអ្នកឱ្យយល់ដឹងរបៀបដែលអ្នកអាចបង្ហាញឲ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តរបស់អ្នកចំពោះព្រះបាន។

ចូរជួយសិស្សឲ្យចងចាំព្រះអម្ចាស់។ ការចងចាំព្រះអម្ចាស់ និងសេចក្តីល្អរបស់ទ្រង់⁠គឺជាគោលរឿងច្បាស់លាស់មួយនៅក្នុងព្រះគម្ពីរមរមន (សូមមើល នីហ្វៃទី 2 10:2; យ៉ាកុប 6:4; មរ៉ូណៃ 10:3)។ ចូរហៅសិស្សឲ្យចូលរួមក្នុងសកម្មភាពសិក្សានានាដែលនឹងជួយឲ្យពួកគេចងចាំព្រះយេស៊ូវគ្រីស្ទ ហើយឆ្លុះបញ្ចាំងមើលអំពីរបៀបដែលទ្រង់បានប្រទានពរ និងពង្រឹងពួកគេ។

ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យធ្វើបញ្ជីនៃអ្វីៗដែលបំផុសគំនិត ឬរំឭកពួកគេឲ្យរក្សាបទបញ្ញត្តិ/ក្រឹត្យវិន័យនៃព្រះ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

កុំភ្លេច

សូមដាក់បង្ហាញសំណួរខាងក្រោម ។ សិស្សអាចនឹងឆ្លើយសំណួរទាំងនេះជាមួយដៃគូ ឬនៅក្រុមតូចមួយ។ អ្នកក៏អាចនឹងផ្សព្វផ្សាយគំរូ⁠ឬឧទាហរណ៍ផ្ទាល់ខ្លួនអំពីជីវិតអ្នកផងដែរ។

  • តើនៅពេលណាដែលអ្នកភ្លេចរឿងមួយដែលសំខាន់? ជាលទ្ធផល តើមានរឿងអ្វីបានកើតឡើង ?

  • តើមានរឿងអ្វីខ្លះដែលអ្នកមិនដែលចង់បំភ្លេច? ហេតុអ្វី ?

នៅថ្ងៃនេះ អ្នកនឹងរៀនអំពីគ្រាមួយដែលពួកសាសន៍នីហ្វៃមិនបានសម្រេចចំពោះការចងចាំព្រះអម្ចាស់ សូម្បីតែក្រោយពេលដែលពួកគេបានជួបប្រទះការសង្គ្រោះដោយអព្ភូតហេតុតាមរយៈទ្រង់ក៏ដោយ។ អ្នកប្រហែលអាចចាំបានពីការសិក្សា អាលម៉ា 43–44 ដែលថាព្រះអម្ចាស់បានជួយឲ្យពួកសាសន៍នីហ្វៃកម្ចាត់ពួកសាសន៍លេមិននៅសមរភូមិមួយ បើទោះបីជាពួកសាសន៍នីហ្វៃមានចំនួនច្រើនជាងយ៉ាងណាក៏ដោយ (សូមមើល អាលម៉ា 43:51–54)។

ចូរអាន អាលម៉ា 45:1 ដោយការរកមើលពីរបៀបដែលពួកសាសន៍នីហ្វៃមានប្រតិកម្មនៅបន្ទាប់ពីការទទួលបានជ័យជំនះដ៏អព្ភូតហេតុនេះ។

  • តើអ្នកបានរកឃើញអ្វីខ្លះ ?

នៅអំឡុងពេលមានសន្តិភាពនេះ ហេលេមិនដែលជាកូនប្រុសអាលម៉ាបានតែងតាំងពួកបូជាចារ្យ និងពួកគ្រូបង្រៀនឲ្យធ្វើការសាសនាចក្រទូទាំងដែនដី ហើយគាត់បានផ្សាយបន្ទូលព្រះប្រាប់ទៅបងប្អូនគាត់។

សូមអាន អាលម៉ា 45:23–24; 46:1–5, 7–8 ដោយការរកមើលរបៀបដែលមនុស្សបានឆ្លើយតបចំពោះការបង្រៀនទាំងនេះ។

  • តើមានអ្វីខ្លះដែលលេចធ្លោចំពោះអ្នកអំពីអាកប្បកិរិយា និងឥរិយាបថនៃពួកសាសន៍នីហ្វៃនៅក្នុងខគម្ពីរទាំងនេះ?

  • តើសេចក្ដីពិតមួយដែលយើងអាចស្វែងយល់ដឹងពី ខគម្ពីរ 8 អំពីអ្វីដែលអាចកើតមានឡើងនៅពេលដែលយើងបំភ្លេចព្រះអម្ចាស់?

សេចក្ដីពិតមួយដែលយើងអាចស្វែងយល់ដឹងពី អាលម៉ា 46:8 គឺថា នៅពេលដែលយើងបំភ្លេចព្រះអម្ចាស់⁠អាចមានការដឹកនាំយើងឲ្យប្រព្រឹត្តអំពើទុច្ចរិតកាន់តែងាយ

ចូរគិតអំពីរបៀបដែលអ្នកបានឃើញមានភស្តុតាងនៃសេចក្ដីពិតនេះនៅក្នុងជីវិតផ្ទាល់ខ្លួនអ្នក។ នៅពេលអ្នកបន្តសិក្សានៅថ្ងៃនេះ ចូររកមើលការបង្រៀនដែលអាចជួយអ្នកឱ្យចងចាំព្រះអម្ចាស់បានកាន់តែច្បាស់ ហើយនិងបង្ហាញការប្តេជ្ញាចិត្តរបស់អ្នកចំពោះទ្រង់។

មរ៉ូណៃ បង្កើតទង់ឥស្សរភាព

នៅពេលនោះ⁠មរ៉ូណៃ⁠បានខឹងនឹង⁠អាម៉ាលិកាយ ដែលបានបង្កការខ្វែងគំនិតគ្នាទាំងនេះក្នុងចំណោមពួកសាសន៍នីហ្វៃ។

សូមអាន អាលម៉ា 46:12–14, 19–20 ដោយការរកមើលអ្វីដែល⁠មរ៉ូណៃ⁠បានធ្វើដើម្បីបំផុសគំនិតដល់ពួកសាសន៍នីហ្វៃឲ្យស្មោះត្រង់ចំពោះព្រះ។

នៅមុនពេលត្រូវសួរសំណួរខាងក្រោម សូមពិចារណាលើការរាយបញ្ជីចំណុចទាំងនេះដែលចេញពី ខគម្ពីរ 12 នៅលើក្ដារខៀន៖ ព្រះ, សាសនា, សេរីភាព, សន្តិភាព, ក្រុមគ្រួសារ (ប្រពន្ធ⁠និងកូនៗ)

  • ហេតុអ្វីបានជាអ្នកគិតថា មរ៉ូណៃ⁠បានសម្រេចបង្ហាញពាក្យទាំងនេះដើម្បីឲ្យអ្នកដទៃបានឃើញក្នុងអំឡុងពេលដ៏លំបាកនេះ?

  • តើអ្នកមើលឃើញចំណុចមួយ ឬច្រើនទាំងនេះកំពុងត្រូវបានគេបំភ្លេចចោល ឬមិនត្រូវបានគេសង្កត់ធ្ងន់⁠ឬផ្ដោតជាសំខាន់លើពិភពលោកសព្វថ្ងៃនេះដោយរបៀបណា?

ដូចគ្នានឹង⁠មរ៉ូណៃ ក្រុមអ្នកដឹកនាំសាសនាចក្រនៅជំនាន់យើងបានហៅយើងឲ្យចងចាំ និងការពារតម្លៃដូចគ្នាទាំងនេះ។ សូមអានការថ្លែងខាងក្រោម ដោយការរកមើលការបង្រៀនសម័យទំនើបដែលទាក់ទងនឹងចំណុចដែលមានរាយនៅលើទង់ឥស្សរភាព។

ចូរចែកចាយក្រដាសចែកឲ្យសិស្សខាងក្រោម ហើយផ្តល់ពេលដល់សិស្សសិក្សាការថ្លែងដែលមាននៅលើវារៀងៗខ្លួន ឬជាមួយដៃគូ។

បើមិនដូចម្នោះទេ⁠អ្នកអាចនឹងបោះពុម្ពការថ្លែងដាច់ដោយឡែក ហើយបង្ហាញវានៅលើជញ្ជាំងជុំវិញថ្នាក់រៀន។ ការថ្លែងនីមួយៗអាចនឹងមានការបោះពុម្ព ឬបិទភ្ជាប់លើរូបភាពនៃទង់ ដើម្បីមើលទៅឲ្យដូចជាទង់ឥស្សរភាព។ អាចនឹងមានការផ្ដល់ពេលឲ្យសិស្សដើរមើលជុំវិញ និងអានការថ្លែងនីមួយៗ។

ការបង្រៀននៅសម័យទំនើបដែលទាក់ទងនឹងទង់ឥស្សរភាព

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« អាលម៉ា ៤៥-៤៦ ៖ មរ៉ូណៃ លើក​ទង់​ឥស្សរភាព »

«នៅក្នុងការចងចាំព្រះរបស់យើង»

អែលឌើរ នែល អិល អាន់ឌើរសិន (Elder Neil L. Andersen)⁠ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖

មានមនុស្សមួយចំនួននៅលើផែនដីស្គាល់ព្រះយេស៊ូវគ្រីស្ទតិចតួច ហើយនៅផ្នែកខ្លះទៀតនៃពិភពលោកដែលព្រះនាមរបស់ទ្រង់ត្រូវបានប្រកាសរាប់សតវត្សមកហើយ តែបែរជាជំនឿលើព្រះយេស៊ូវគ្រីស្ទកំពុងតែថយចុះទៅវិញ ។ …

កាលដែលលោកិយមិនសូវនិយាយអំពីព្រះយេស៊ូវគ្រីស្ទ ចូរយើងនិយាយអំពីទ្រង់ឲ្យបានកាន់តែច្រើនឡើង ។ នៅពេលបុគ្គលិកលក្ខណៈពិតរបស់យើងក្នុងនាមជាសិស្សរបស់ទ្រង់ត្រូវបានបង្ហាញ នោះមនុស្សជាច្រើននៅជុំវិញយើងនឹងត្រៀមខ្លួនស្តាប់ ។ (នែល អិល អាន់ឌើរសិន⁠(Neil L. Andersen) «យើងជជែកគ្នាអំពីព្រះគ្រីស្ទ» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2020,⁠ទំព័រ 88, 90)

«នៅក្នុងការចងចាំ⁠…⁠សាសនារបស់យើង»

ប្រធាន ដាលីន អេច អូកស៍ (Dallin H. Oaks)⁠ក្នុងគណៈប្រធានទីមួយបានបង្រៀនថា ៖

បើយើងឈប់ឱ្យតម្លៃសាសនាចក្រយើងដោយហេតុផលណាមួយ នោះយើងគំរាមកំហែងដល់ជីវិតខាងព្រលឹងវិញ្ញាណផ្ទាល់ខ្លួនយើងហើយៗ ជនគណនាដ៏សំខាន់ៗដែលបំបែកខ្លួនពួកគេចេញពីព្រះកាត់បន្ថយពរជ័យរបស់ទ្រង់ចំពោះប្រជាជាតិយើង។

ការចូលរួម និងសកម្មភាពនៅក្នុងព្រះវិហារមួយ ជួយយើងឲ្យក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយជះឥទ្ធិពលកាន់តែខ្លាំងលើជីវិតរបស់មនុស្សដទៃផងដែរ ។ នៅសាសនាចក្រ មានការបង្រៀនយើងអំពីរបៀបអនុវត្តគោលការណ៍សាសនា។ យើងរៀនពីគ្នាទៅវិញទៅមក។⁠…

… ខ្ញុំសូមអធិស្ឋានឲ្យយើងទាំងអស់គ្នានឹងមានភាពខ្ជាប់ខ្ជួននៅក្នុងបទពិសោធន៍នៃសាសនាចក្រទាំងនេះ នៅពេលដែលយើងស្វះស្វែងរកជីវិតដ៏អស់កល្បជានិច្ចដែលជាអំណោយទានដ៏អស្ចារ្យបំផុតនៃព្រះ។ (ដានលីន⁠អេច⁠អូកស៍⁠(Dallin H. Oaks) «ចាំបាច់ត្រូវមានព្រះវិហារមួយ» Liahona (លីអាហូណា), វិច្ឆិកា 2021,⁠ទំព័រ 24, 26)

«នៅក្នុងការចងចាំអំពីសេរីភាព … របស់យើង»

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

តើអ្វីទៅជាសេរីភាពខាងសាសនា ?

វាគឺជាសេរីភាពនៃការថ្វាយបង្គំតាមគ្រប់ទម្រង់ទាំងអស់ ៖ សេរីភាពនៃការប្រមូលផ្តុំ សេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការធ្វើសកម្មភាពលើជំនឿផ្ទាល់ខ្លួន និងសេរីភាពសម្រាប់មនុស្សដទៃដើម្បីធ្វើដូចគ្នានេះដែរ ។ សេរីភាពខាងជំនឿសាសនាអនុញ្ញាតឲ្យយើងម្នាក់ៗ ធ្វើការសម្រេចចិត្តសម្រាប់ខ្លួនយើងផ្ទាល់សម្រាប់អ្វីដែលយើងជឿ របៀបរស់នៅ និងធ្វើស្របតាមជំនឿរបស់យើង និងអ្វីដែលព្រះសព្វព្រះទ័យពីយើង ។ …

ខ្ញុំសូមអញ្ជើញបងប្អូនឲ្យគាំទ្រដល់បុព្វហេតុនៃសេរីភាពខាងជំនឿសាសនា ។ វាគឺជាការបង្ហាញនៃគោលការណ៍សិទ្ធិជ្រើសរើសដែលបានប្រទានមកពីព្រះ ។

សេរីភាពខាងសាសនានាំមកនូវតុល្យភាពចំពោះទស្សនវិជ្ជាប្រកួតប្រជែង ។ ភាពល្អនៃសាសនា ព្រំដែនប្រសិទ្ធភាពរបស់វា និងទង្វើប្រចាំថ្ងៃនៃសេចក្តីស្រឡាញ់ដែលសាសនាបំផុសគំនិតឱ្យកើនឡើង នៅពេលដែលយើងការពារសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើសកម្មភាពលើជំនឿសំខាន់ៗ។ (រ៉ូណល អេ រ៉ាសបាន⁠(Ronald A. Rasband) «ព្យាបាល (ប្រោស)⁠ពិភពលោក» Liahona (លីអាហូណា), ឧសភា 2022,⁠ទំព័រ 91, 93)

«នៅក្នុងការចងចាំអំពីសន្តិភាព … របស់យើង»

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

អង្គព្យាបាលនៃរបួសគ្រប់យ៉ាង ទ្រង់ជាអង្គកែទោសកំហុសទាំងអស់ សុំឲ្យយើងធ្វើការជាមួយទ្រង់នៅក្នុងកិច្ចការលំបាកនៃការផ្សះផ្សាក្នុងពិភពលោក ដែលពុំរកឃើញភាពសុខសាន្តតាមរបៀបណាផ្សេងទៀតឡើយ ។ …

… នោះខ្ញុំសូមឲ្យបងប្អូនធ្វើជាអ្នកផ្សះផ្សាគេ—ឲ្យស្រឡាញ់ភាពសុខសាន្ត ឲ្យស្វែងរកភាពសុខសាន្ត ឲ្យបង្កើតភាពសុខសាន្ត ឲ្យរីករាយនឹងភាពសុខសាន្ត ។ ខ្ញុំសូមអំពាវនាវ ក្នុងព្រះនាមព្រះអង្គម្ចាស់នៃសេចក្ដីសុខ⁠(សន្តិភាព)។ (ជែហ្វ្រី អរ ហូលែនដ៍⁠(Jeffrey R. Holland) «ការងារបម្រើនៃការផ្សះផ្សា» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2018,⁠ទំព័រ 79)

«នៅក្នុងការចងចាំ[គ្រួសារ]⁠…⁠របស់យើង»

ស៊ិស្ទើរ បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅបានបង្រៀន ៖

មនុស្សគ្រប់គ្នា មិនថាមានស្ថានភាពអាពាហ៍ពិពាហ៍យ៉ាងណា ឬមានកូនប៉ុន្មានទេ អាចធ្វើជាអ្នកការពារផែនការរបស់ព្រះអម្ចាស់ ដែលបានពិពណ៌នានៅក្នុងសេចក្ដីប្រកាសអំពីគ្រួសារបាន ។ បើវាគឺជាផែនការរបស់ព្រះអម្ចាស់ វាគួរតែជាផែនការរបស់យើងដែរ ! …

… សូមឲ្យយើងជួយកសាងរាជាណាចក្រព្រះដោយការក្រោកឈរឡើងយ៉ាងក្លាហាន ហើយធ្វើជាអ្នកការពារអាពាហ៍ពិពាហ៍ ភាពជាឪពុកម្តាយ និងផ្ទះសម្បែង។ ព្រះអម្ចាស់ត្រូវការឲ្យយើងក្លាហាន ខ្ជាប់ខ្ជួន និងក្លាយជាអ្នកចម្បាំងដ៏រឹងមាំដែលនឹងការពារផែនការរបស់ទ្រង់ ហើយបង្រៀនមនុស្សជំនាន់ក្រោយៗអំពីសេចក្ដីពិតរបស់ទ្រង់។ (បូនី⁠អ៊ែល⁠អូស្កាសុន⁠(Bonnie L. Oscarson) «អ្នកការពារសេចក្ដីប្រកាសរបស់ក្រុមគ្រួសារ» Ensign (អេនសាញ)Liahona (លីអាហូណា), ឧសភា 2015,⁠ទំព័រ 15, 17)

ចូរហៅសិស្សឲ្យឡើងនិយាយប្រាប់អំពីអ្វីដែលការថ្លែងទាំងនេះលេចធ្លោចំពោះពួកគេ។ ចូរពិភាក្សាអំពីវិធីជាក់លាក់ដែលពួកគេអាចចងចាំ និងការពារបានតាមរបៀបដូចព្រះគ្រីស្ទអំពីចំណុចទាំងឡាយដែលបានរាយលើទង់ឥស្សរភាព។

  • តើមានវិធីណាខ្លះដែលអ្នកអាចចងចាំគុណតម្លៃដែលបានរាយលើទង់ឥស្សរភាពនេះ?

  • តើមានវិធីអ្វីខ្លះដែលអ្នកអាចការពារគុណតម្លៃទាំងនេះបានតាមរបៀបដូចព្រះគ្រីស្ទ?

ឥទ្ធិពលនៃទង់ឥស្សរភាព

បន្ទាប់ពីមានការរំឭកអំពីសេចក្ដីពិតសំខាន់ៗទាំងនេះដោយមរ៉ូណៃ⁠រួចមក ពួកសាសន៍នីហ្វៃជាច្រើននាក់បានធ្វើសេចក្ដីសញ្ញាមួយថា⁠ពួកគេនឹងមិនបោះបង់ព្រះឡើយ ហើយនឹងខិតខំដើម្បីសន្តិភាព⁠ឬសេចក្ដីសុខសាន្ត (សូមមើល អាលម៉ា 46:21–22, 28–31)។

សូមអាន អាលម៉ា 46:36–38 ដោយការរកមើលអ្វីដែល⁠មរ៉ូណៃ⁠បានធ្វើដើម្បីជួយប្រជាជនគាត់ឲ្យចងចាំព្រះ និងរឿងសំខាន់ៗផ្សេងទៀតដែលមានក្នុងបញ្ជីលើទង់ឥស្សរភាព។

  • តើមានចំណុចមួយណាក្នុងចំណោមចំណុចដែលបានរាយលើទង់ឥស្សរភាពដែលអ្នកមានអារម្មណ៍គិតថា⁠អ្នកពិតជាចង់ចងចាំ ឬក្រោកឈរឡើងដើម្បីឲ្យមានភាពកាន់តែពេញលេញក្នុងជីវិតអ្នក?

  • តើមានអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីចងចាំប្រធានបទនេះឱ្យបានកាន់តែល្អ ឬការពារជំនឿអ្នកលើវាបាន?

សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យខិតខំគោរព និងចងចាំព្រះ និងចំណុចផ្សេងៗទៀតដែលមានរាយលើទង់ឥស្សរភាព។