ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី 15 ៖ យល់ និងពន្យល់


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី 15 ៖ យល់ និង​ពន្យល់ » សៀវភៅណែនាំ​គ្រូបង្រៀន​ព្រះគម្ពីរមរមន (2024)

« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី 15 » សៀវភៅ​ណែនាំ​គ្រូបង្រៀន​ព្រះគម្ពីរ​មរមន

ការរំឭកចំណេះចំណានខាងគោលលទ្ធិទី⁠15

យល់ និង​ពន្យល់

រូបភាព
យុវនារីកំពុងសិក្សាព្រះគម្ពីរ/បទគម្ពីរទាំងអស់គ្នា

ដោយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់យ៉ាងខ្លាំងនោះ ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឱ្យកូនចៅទ្រង់ទាំងអស់ស្គាល់សេចក្តីពិតរបស់វា។ ការរៀនពន្យល់ពីសេចក្តីពិតនៃដំណឹងល្អនៅក្នុងពាក្យសម្ដីរបស់អ្នកផ្ទាល់ អាចជួយបញ្ជាក់ពីការយល់ដឹងរបស់អ្នកបាន។ មេរៀននេះអាចជួយបង្កើនការយល់ដឹង និងសមត្ថភាពអ្នកដែលត្រូវពន្យល់ពីសេចក្តីពិតដែលមានការរកឃើញមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិចេញពីព្រះគម្ពីរមរមន។

ការអនុវត្តការពន្យល់សេចក្តីពិតនៃដំណឹងល្អ។សូមផ្តល់ឱកាសឲ្យសិស្សពន្យល់⁠ផ្សព្វផ្សាយ និងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អ។ នៅពេលដែលពួកគេឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយ សិស្សអាចទទួលបានទីបន្ទាល់កាន់តែស៊ីជម្រៅអំពីអ្វីដែលពួកគេកំពុងបង្ហាញឲ្យឃើញ។ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ពាក្យសម្ដីរបស់សិស្សក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្តគំនិតអ្នកដែលកំពុងស្ដាប់នោះផងដែរ។

ការរៀបចំសិស្ស៖ សូមហៅសិស្សឲ្យគិតអំពីអ្វីមួយដែលពួកគេយល់បានយ៉ាងច្បាស់ (ដូចជា⁠ចំណង់ចំណូលចិត្ត កីឡា ឬមុខវិជ្ជារៀននៅសាលា)។ ចូរឲ្យពួកគេសញ្ជឹងគិតពីអ្វីដែលបានជួយឲ្យពួកគេទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅ ហើយហៅពួកគេឲ្យឡើងនិយាយប្រាប់អំពីគំនិតគិតឃើញរបស់ពួកគេ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួសឲ្យ​មេរៀន​រំឭក​នេះ​បាន ។  សូម​មើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែលបានផ្ដល់ដោយ​នាយក ឬ​អ្នក​សម្របសម្រួល​ប្រចាំតំបន់⁠ឬ​ភូមិភាគ​ផ្តល់ឲ្យ​ដើម្បី​ធានា​ឲ្យ​បាន​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបានគេ​បង្រៀន នៅពេល​ដែល​កំពុងមានដំណើរការវគ្គសិក្សា ។ 

ការយល់ខុស

សូមពិចារណាសរសេរពាក្យ ការយល់ខុស⁠នៅលើក្ដារខៀន ហើយហៅសិស្សឲ្យឡើងនិយាយប្រាប់⁠ផ្សព្វផ្សាយអ្វីដែលនឹកឃើញនៅពេលដែលពួកគេគិតដល់ពាក្យនេះ។ បន្ទាប់មក⁠ផ្សព្វផ្សាយការថ្លែងខាងក្រោម។ ជាជម្រើសមួយ ចូរពិចារណាលើការចែករំលែក⁠ឬផ្សព្វផ្សាយបទពិសោធន៍ដែលអ្នកធ្លាប់មានជាមួយនឹងការយល់ខុស។

ដំណើររឿងខាងក្រោមដោយ អែលឌើរ យ៉ូសែប ប៊ី វើធ្លីន⁠(Joseph B. Wirthlin) (1917–2008) ពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងបងប្រុស ប្រាដលី⁠អ័រ⁠វិលខក់⁠(Bradley R. Wilcox) ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវជនទូទៅ បង្ហាញការយល់ខុសមួយចំនួន។ នៅពេលដែលអ្នកសិក្សាវា សូមពិចារណាបទពិសោធន៍របស់អ្នកជាមួយនឹងការយល់ខុស។

ខ្ញុំចាំថា⁠នៅពេលដែលកូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់យើងបានណាត់ជួបគ្នាជាមួយមនុស្សម្នាក់ជាលើកដំបូង។ នៅពេលនោះ⁠នាងបានស្លៀកពាក់យ៉ាងពិសេសខុសសព្វដង ហើយរង់ចាំមនុស្សដែលណាត់គ្នាជាមួយនាងមកដល់ នៅពេលដែលកណ្ដឹងទ្វារបន្លឺសំឡេងរោទ៍ឡើង។ ដោយបានដើរបណ្ដើរគ្នាជាមួយបុរសម្នាក់ដែលមើលទៅហាក់ដូចជាចាស់បន្តិច ប៉ុន្តែនាងបានព្យាយាមគួរសម។ នាងបានណែនាំគាត់ឱ្យស្គាល់ខ្ញុំ និងប្រពន្ធខ្ញុំ និងកូនផ្សេងៗទៀត ហើយបន្ទាប់មកនាងក៏បានពាក់អាវធំរបស់នាងចេញទៅក្រៅផ្ទះទៅ។ យើងបានតាមសម្លឹងមើលពេលនាងបានចូលក្នុងឡាន ប៉ុន្តែឡានមិនទៅមុខឡើយ។ នៅទីបំផុត កូនស្រីយើងបានចុះពីឡានមកវិញ ហើយមុខឡើងក្រហម⁠ហើយបានរត់ចូលផ្ទះវិញ។ តាមពិតទៅ⁠បុរសដែលនាងគិតថាជាមនុស្សដែលបានណាត់ជួបគ្នាដំបូងជាមួយនឹងនោះ⁠បានមកទទួលកូនស្រីយើងម្នាក់ទៀតដែលបានព្រមធ្វើជាអ្នកមើលថែកូនឲ្យគាត់⁠និងប្រពន្ធរបស់គាត់សោះ។ (យ៉ូសែប ប៊ី វ៉ឺតលីន⁠(Joseph B. Wirthlin) «Come What May, and Love It⁠(ស្រឡាញ់អ្វីមួយដោយមិនគិតពីអ្វីដែលកើតមានឡើង)» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2008,⁠ទំព័រ 27)

ខ្ញុំបានផ្ញើសារមួយច្បាប់ទៅកូនស្រី និងកូនប្រសាររបស់ខ្ញុំដោយប្រើមុខងារបម្លែងពីសំឡេងទៅអក្សរនៅលើទូរស័ព្ទខ្ញុំ។ ខ្ញុំបាននិយាយថា៖ «សួស្ដី⁠អ្នកទាំងពីរ។ ពិតជាគួរឲ្យស្រឡាញ់ឯងទាំងពីរនាក់ណាស់។» ពួកគេបានទទួលសារដែលថា៖⁠«ស្អប់ឯងទាំងពីរនាក់ណាស់។ គួរតែស្រឡាញ់ឯង។» តើវាមិនអស្ចារ្យទេឬដែលសារវិជ្ជមាន និងមានចេតនាល្អសោះ⁠អាចត្រូវបានគេយល់ច្រឡំយ៉ាងងាយបែបនេះ? (ប្រាដលី អរ វីលខក់⁠(Bradley R. Wilcox) «Worthiness Is Not Flawlessness⁠(ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ)» Liahona (លីអាហូណា), វិច្ឆិកា 2021,⁠ទំព័រ 61)

នៅខណៈពេលដែលការយល់ច្រលំខ្លះអាចជារឿងគួរឱ្យអស់សំណើចក៏ដោយ ក៏ការយល់ខុសអំពីការពិតអំពីព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ និងសេចក្តីសង្គ្រោះដ៏អស់កល្បរបស់យើងអាចនាំទៅរកលទ្ធផលធ្ងន់ធ្ងរបានដែរ។

បើសិស្សត្រូវការជំនួយក្នុងការឆ្លើយសំណួរបន្ទាប់ សូមពិចារណាលើការបង្ហាញបញ្ជីនៃសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិដែលបានប្រើនៅក្នុងមេរៀននេះ (ដូចជា⁠វគ្គអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ឬក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)។

  • តើការបង្រៀន ឬសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះអ្វីខ្លះដែលអាចងាយមានការយល់ច្រឡំនៅថ្ងៃនេះ?

  • តើការយល់ខុសលើសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ ផែនកា ឬដំណឹងល្អរបស់ទ្រង់⁠អាចមានឥទ្ធិពលលើជីវិតយើងនៅពេលបច្ចុប្បន្ន និងអនាគតយ៉ាងដូចម្តេច?

វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យស្គាល់គោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ហើយអាចពន្យល់វាដល់អ្នកដទៃៗទៀតបាន។ ចំណេះដឹងប្រភេទនេះមានច្រើនជាងព័ត៌មានរាក់កំផែលទៅទៀត។ ការអនុវត្តគោលលទ្ធិចំពោះជីវិត និងស្ថានភាពអ្នកគឺជាការយល់ដឹង និងសមត្ថភាពជ្រៅជ្រះ។ ការយល់ដឹងនេះនឹងជួយឲ្យអ្នកពន្យល់ពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះបានយ៉ាងច្បាស់ល្មមគ្រប់គ្រាន់ចំពោះអ្នកទាំងឡាយណាដែលអ្នកពន្យល់វាប្រាប់⁠នឹងមិនទំនងជាយល់វាខុសនោះទេ។

អានឲ្យចប់នូវឃ្លាខគម្ពីរសំខាន់ៗនៃចំណេះចំណានខាងគោលលទ្ធិនៅក្នុងតារាងខាងក្រោម។ ចូរពិចារណាលើការកត់សម្គាល់នូវសេចក្តីពិតណាមួយដែលអ្នកមានអារម្មណ៍គិតថា⁠អ្នកពិតជាយល់បានច្បាស់ ហើយនិងអ្វីដែលអ្នកប្រហែលជាចង់យល់កាន់តែច្បាស់ទៅទៀត។

បង្ហាញតារាងខាងក្រោម ឬផ្តល់ច្បាប់ចម្លងរបស់វាឲ្យសិស្សមួយច្បាប់ម្នាក់ៗ។

ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោងបទគម្ពីរ

​ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោងបទគម្ពីរ

អាលម៉ា ៧:១១–១៣

​ឃ្លា​បទគម្ពី​គន្លឹះ

« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ 

សេចក្តីយោងបទគម្ពីរ

អាលម៉ា ៣៤:៩–១០

​ឃ្លា​បទគម្ពី​គន្លឹះ

« ត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ 

សេចក្តីយោងបទគម្ពីរ

អាលម៉ា ៣៩:៩

​ឃ្លា​បទគម្ពី​គន្លឹះ

« កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ 

សេចក្តីយោងបទគម្ពីរ

អាលម៉ា ៤១:១០

​ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ 

សេចក្តីយោងបទគម្ពីរ

ហេលេមិន ៥:១២

​ឃ្លា​បទគម្ពី​គន្លឹះ

« គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ 

សេចក្តីយោងបទគម្ពីរ

នីហ្វៃ ទី៣ ១១:១០–១១

​ឃ្លា​បទគម្ពី​គន្លឹះ

« យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ ទី៣ ១២:៤៨

​ឃ្លា​បទគម្ពី​គន្លឹះ

« យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។ 

សេចក្តីយោងបទគម្ពីរ

នីហ្វៃ ទី៣ ២៧:២០

​ឃ្លា​បទគម្ពី​គន្លឹះ

« ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ… » ។ 

សេចក្តីយោងបទគម្ពីរ

អេធើរ ១២:៦

​ឃ្លា​បទគម្ពី​គន្លឹះ

« អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ 

សេចក្តីយោងបទគម្ពីរ

អេធើរ ១២:២៧

​ឃ្លា​បទគម្ពី​គន្លឹះ

« បើ​មនុស្ស​លោកមករកយើង…លំដាប់នោះយើងនឹងធ្វើឲ្យអ្វី​ដែល​ទន់ខ្សោយក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។ 

សេចក្តីយោងបទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

​ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ 

សេចក្តីយោងបទគម្ពីរ

មរ៉ូណៃ ១០:៤–៥

​ឃ្លា​បទគម្ពី​គន្លឹះ

« សូមសួរដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿលើព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចនឹងស្គាល់សេចក្ដីពិតគ្រប់ការណ៍ទាំងអស់ » ។ 

ការបង្កើនលើការយល់ដឹង

ចូរជ្រើសយកវគ្គចំណេះចំណានខាងគោលលទ្ធិមួយដែលអ្នកចង់យល់កាន់តែច្បាស់ ហើយប្រើវាដើម្បីបំពេញបញ្ចប់សកម្មភាពខាងក្រោម។ បើមានពេលវេលាអនុគ្រោះ សូមពិចារណាលើសកម្មភាពនេះឡើងវិញជាមួយនឹងវគ្គចំណេះចំណានខាងគោលលទ្ធិមួយផ្សេងទៀត។

ចូរបង្ហាញ ឬផ្តល់ឱ្យសិស្សនូវការណែនាំដូចខាងក្រោម។ សូមពិចារណាលើការអនុញ្ញាតឲ្យសិស្សធ្វើកិច្ចការពីរៗនាក់ ឬជាក្រុមតូចៗ ។ 

ចូរស្រមើលស្រមៃគិតថា⁠មានការស្នើឲ្យអ្នកបង្រៀនអ្នកប្រែចិត្តជឿថ្មី ឬក្រុមកុមារដែលមានអាយុរៀនត្រឹមបឋមសិក្សាអំពីវគ្គបទគម្ពីរនេះ។ ចូររៀបចំសុន្ទរកថា ឬមេរៀនរយៈពេល 3 ទៅ 5 នាទីដែលនឹងជួយឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ។ ការឆ្លើយសំណួរខាងក្រោមសម្រាប់ខ្លួនអ្នក មុនពេលសញ្ជឹងគិតដល់របៀបដែលអ្នកត្រូវបង្រៀនសេចក្ដីពិតដល់អ្នកដទៃនោះ⁠មានសារៈសំខាន់ណាស់។

  • ចូរកំណត់ប្រភេទពាក្យ និងឃ្លាសំខាន់ៗ ជាពិសេសពាក្យទាំងឡាយណាដែលអាចមានការយល់ខុសបាន។ ចូរពិចារណាលើការរកមើលកំណត់និយមន័យ ឬការរកមើលបទគម្ពីរយោងដែលអាចជួយបំភ្លឺវគ្គបទគម្ពីរនេះបាន។ ហេតុអ្វីបានជាពាក្យ ឬឃ្លាគន្លឺះទាំងនេះមានសារៈសំខាន់ម៉្លេះ?

  • តើវគ្គបទគម្ពីរនេះភ្ជាប់ទំនាក់ទំនងទៅនឹងព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច? តើអ្នករៀនអ្វីខ្លះពី⁠ឬអំពីទ្រង់? តើទ្រង់ជាគំរូនៃសេចក្ដីពិតក្នុងវគ្គបទគម្ពីរនេះតាមរបៀបណាខ្លះ?

  • តើមានវត្ថុអ្វីខ្លះដែលអ្នកអាចនឹងប្រើ ឬបង្ហាញដើម្បីជួយពន្យល់អំពីសារនៃបទគម្ពីរនេះ?

ចូរពិចារណាលើការឲ្យសិស្សបង្រៀនមេរៀនពួកគេដល់គ្នាទៅវិញទៅមកពីរៗនាក់ ឬជាក្រុមតូចៗ។ លើសពីនេះ⁠អ្នកអាចនឹងហៅសិស្សម្នាក់⁠ឬពីរនាក់ឱ្យឡើងនិយាយប្រាប់ក្នុងថ្នាក់ទាំងមូលបាន។ ចូរអនុញ្ញាតឱ្យសិស្សពិភាក្សាគ្នាអំពីអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍គិតឃើញពីបទពិសោធន៍នេះ។ ចូរថ្លែងទីបន្ទាល់នូវភាពសំខាន់នៃការយល់ដឹងអំពីសេចក្តីពិតនៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិនេះ។