ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥ ៖ ទន្ទេញ​បទគម្ពីរ​យោង និង​ឃ្លា​គន្លឹះ


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥ ៖ ទន្ទេញ​បទគម្ពីរ​យោង និង​ឃ្លា​គន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥

ទន្ទេញ​បទគម្ពីរ​យោង និង​ឃ្លា​គន្លឹះ

រូបភាព
ស្រ្តី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ការចងចាំ​វគ្គ​បទគម្ពីរ និង​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនោះ អាច​ផ្តល់​ពរជ័យ​ដល់​អ្នក​តាម​វិធី​ជាច្រើន ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ទន្ទេញ​បទគម្ពីរ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ​មរមន ។

ការប្រើប្រាស់​សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។គោលបំណង​មួយ​នៃ​សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គឺ​ត្រូវ​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរគន្លឹះ ។ ការធ្វើ​សកម្មភាព​ទាំងនេះ​ជា​ប្រចាំ អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា​នីមួយៗ ។ អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​បន្ដ​សិក្សា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៅក្រៅ​ថ្នាក់​រៀន ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​មក​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​របៀប​ដែល​ពួកគេ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូម​មើល​កាលវិភាគ​ល្បឿន​បង្រៀន​ដែល​ផ្តល់​ដោយ​តំបន់ ឬ​នាយក ឬ​អ្នក​សម្របសម្រួល​ប្រចាំ​ភូមិ​ភាគ​ដើម្បី​ធានា​ថា មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន អំឡុង​វគ្គសិក្សា​របស់​ថ្នាក់​សិក្ខាសាលា ។

ការចងចាំ

សូម​ពិចារណា​ឲ្យ​សិស្ស​ពិភាក្សា​ដោយ​សង្ខេប​នូវ​សំណួរ​ខាង​ក្រោម​ជាគូ ឬ​ក្រុម​តូចៗ មុនពេល​ចែកចាយ​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ​ហ្កង ។

  • តើ​អ្វី​ដែល​អ្នក​មានអារម្មណ៍​ថា​អ្នក​នឹង​ចងចាំ​ជានិច្ច ? ហេតុអ្វី ?

អែលឌើរ ហ្គើរីត ដបុលយូ ហ្កង ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ព្រះអង្គ​សង្គ្រោះ​របស់​យើង​អញ្ជើញ​យើង​ឲ្យ​ចងចាំ​ទ្រង់​ជានិច្ច ដូច​ទ្រង់​ចងចាំ​យើង​ជានិច្ច​ដែរ » ( « Always Remember Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១០ ) ។

ក្នុង​អំឡុងពេល​នៃ​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការយល់ដឹង​ពី​សកម្មភាព​រៀបចំ​សិស្ស​របស់​ពួកគេ ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចងចាំ​ព្រះរាជបុត្រា​ទ្រង់​ជានិច្ច ?

  • តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​អ្នក​អាច​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ?

  • តើ​ការចងចាំ​ព្រះអង្គ​សង្គ្រោះ និង​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ​គឺជា​ពរជ័យ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

របៀប​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ការទន្ទេញ​ការបង្រៀន​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​មួយ​ដើម្បី​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​មាន​ក្នុង​តារាង​ខាងក្រោម ។ នៅពេល​អ្នក​ទន្ទេញ សូម​ពិចារណា​ពី​របៀប​ដែល​ការរំឭក​ឡើង​វិញ​នូវ​សេចក្តី​យោង និង​ឃ្លា​គន្លឹះ​ទាំងនេះ អាច​ជួយ​អ្នក​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្រើន​ជា​រៀងរាល់​ថ្ងៃ ។

សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ទាំងនេះ​ជាមួយ​នឹង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​វគ្គបទគម្ពីរ​នេះ ប្រសិនបើ​អ្នក​ពុំ​ទាន់​បាន​ធ្វើ​ដូច្នោះ​នៅឡើយ​ទេ ។

ច្របល់​ចូល​គ្នា និង​ផ្គូផ្គង

សូម​បង្ហាញ​តារាង​ខាង​ក្រោម ខណៈ​សិស្ស​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​នៅលើ​ក្រដាស​របស់​ពួកគេ ដោយ​យោង​តាម​ជំហាន​ទី ១ ក្នុង​ការណែនាំ​ខាង​ក្រោម ។

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បានធ្លាក់ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹងរើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាលណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បានពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ [ ក្លាយ​ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សូម​ពិចារណា​អំពី​ពេលវេលា​ដែល​មាន​នៅក្នុង​ថ្នាក់ ដើម្បី​កំណត់​ថា តើ​មាន​សេចក្តី​យោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ប៉ុន្មាន ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​នៅក្នុង​មេរៀន​នេះ ។ ខាង​ក្រោម​នេះ​គឺជា​វិធី​មួយ​ដើម្បី​ទន្ទេញ ។ សូម​ប្រើ​វិធីសាស្រ្ត​ទន្ទេញ​ផ្សេង​ទៀត​តាម​ការចង់​បាន ។ ប្រសិនបើ​សកម្មភាព​នេះ​មិន​ត្រូវ​បានធ្វើ​រួមគ្នា​ក្នុង​ថ្នាក់​ទេ សូម​បង្ហាញ ឬ​ផ្តល់ឲ្យ​សិស្ស​នូវ​ការណែនាំ​ខាង​ក្រោម ។

សូម​ស្វែងរក​វគ្គ​បទគម្ពីរ​ចំនួន​បួន​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយ​អ្នក​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​បាន​ខ្លាំង​បំផុត​ក្នុង​ពេល​ឥឡូវ​នេះ​ក្នុង​ជីវិត​របស់​អ្នក ហើយ​គិត​អំពី​មូលហេតុ​ដែល​អ្នក​មាន​អារម្មណ៍​បែប​នេះ ។ បន្ទាប់មក​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ។ អ្នក​អាច​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា​ដោយ​ប្រើ​កម្មវិធី ចំណេះ​ចំណាន​ខាង​គោលលទ្ធិ លើ​ឧបករណ៍​ចល័ត​ជំនួស​វិញ ។

  1. សូម​កាត់​ក្រដាស​មួយ​សន្លឹក​ជា​បួន​ចម្រៀក​ដែល​មាន​ទំហំ​ប៉ុនៗ​គ្នា ។ សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​ដែល​អ្នក​បាន​ជ្រើសរើស សូម​ធ្វើ​ដូច​ខាង​ក្រោម ៖

    1. សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ​នោះ និង​ឃ្លា​គន្លឹះ​ដែល​ជាប់​ទាក់ទង​គ្នា​នៅលើ​ចម្រៀក​ក្រដាស​នីមួយៗ ។

    2. សូម​កាត់​ឃ្លា​គន្លឹះ​នោះ​ចេញ ដោយ​បំបែក​វា​ចេញ​ពី​សេចក្តី​យោង ដូច​ក្នុង​ឧទាហរណ៍​ខាង​ក្រោម ( ដោយ​កាត់​នៅត្រង់​សញ្ញា « / » ) ៖

      នីហ្វៃ​ទី​២ ២៦:៣៣ / « មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

    សូម​ឈប់​បង្ហាញ​តារាង​នៃ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ មុន​ពេល​សិស្ស​ធ្វើតាម​ការណែនាំ​ដែល​នៅ​សេស​សល់ ។

  2. នៅពេល​អ្នក​មាន​សេចក្តីយោង​ចំនួន​បួន និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នានា​មួយ​ឆុត​ហើយ សូម​ដាក់​ក្រដាស​នៅក្នុង​គំនរ​មួយ ហើយ​ច្របល់​វា​ចូល​គ្នា ។

  3. សូម​ព្យាយាម​ផ្គូផ្គង​សេចក្តីយោង​នីមួយៗ​ទៅនឹង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់វា ដោយ​មិន​ចាំបាច់​មើល​អ្វី​ដើម្បី​ជួយ​អ្នកទេ ។ សូម​ពិចារណា​ធ្វើ​បែប​នេះ​ពីរ​ទៅ​បី​ដង ។ អ្នក​អាច​កំណត់​ពេលវេលា​ដោយ​ខ្លួន​ឯង ហើយ​ព្យាយាម​បង្កើន​ល្បឿន​របស់​អ្នក​រាល់​ពេល ។

  4. សូម​បង្កើន​ភាពលំបាក​ដោយ​កាត់​ឃ្លា​នានា​ដាច់​ពី​គ្នា ដូច​ក្នុង​ឧទាហរណ៍​ខាង​ក្រោម ៖

    នីហ្វៃ​ទី​២ ២៨:៣០ / ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស / មួយ​បន្ទាត់​ម្តងៗ / មួយ​សិក្ខាបទម្តងៗ » ។

    នីហ្វៃ​ទី​២ ៣២:៣ / « សូម​ទទួល​ទាន​នូវ / ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ / ដ្បិត​មើល​ចុះ / ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ / នឹង​ប្រាប់​ដល់​អ្នក / នូវ​គ្រប់​អ្វី​ទាំងអស់ / ដែល​អ្នក​ត្រូវ​ធ្វើ » ។

  5. សូម​ច្របល់​បំណែក​ទាំង​នេះ​ចូល​គ្នា ហើយ​ព្យាយាម​រៀបចំ​វា​ឲ្យ​បាន​ត្រឹមត្រូវ ។ អ្នក​អាច​ជ្រើសរើស​ដើម្បីច្រលប់​សេចក្តីយោង និង​ឃ្លា​ទាំងអស់​ក្នុង​ពេល​តែ​មួយ ឬ​អ្នក​អាច​ធ្វើ​ម្តង​មួយ​វគ្គបទគម្ពីរ ។ សូម​ពិចារណា​ធ្វើ​បែប​នេះ​ពីរ​ទៅ​បី​ដង ។ អ្នក​អាច​កំណត់​ពេលវេលា​ដោយ​ខ្លួន​ឯង ហើយ​ព្យាយាម​បង្កើន​ល្បឿន​របស់​អ្នក​រាល់​ពេល ។

  6. ប្រសិនបើ​អ្នក​មាន​ពេល​ច្រើន សូម​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ពីរ​បី​ទៀត ហើយ​ធ្វើតាម​ដំណើរការ​ដដែល​នោះ​ម្តង​ទៀត ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ មុន​ពេល​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ខ្លួន​ជាមួយ​ដៃ​គូ ក្នុង​ក្រុម​តូចៗ ឬ​ជាមួយ​ថ្នាក់​រៀន​ទាំង​មូល ។

  • តើ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ណា​ដែល​អ្នក​បាន​ទន្ទេញ ?

  • តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​នៅពេល​នេះ​ក្នុង​ជីវិត​របស់​អ្នក ? ហេតុអ្វី​អ្នក​មាន​អារម្មណ៍​បែប​នេះ ?

  • តើ​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ផ្តោតលើ​ថ្ងៃនេះ​អាច​ជួយ​អ្នក​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?