ថ្នាក់​សិក្ខាសាលា
យ៉ាកុប ២:២២–៣៥ ៖ ច្បាប់​ព្រហ្មចារីភាព


« យ៉ាកុប ២:២២–៣៥ ៖ ច្បាប់​ព្រហ្មចារីភាព » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ២:២២–៣៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ២:២២–៣៥

ច្បាប់​ព្រហ្មចារីភាព

រូបភាព
យុវនារី

លោកិយ​កំពុង​បោះបង់​ចោល​បទដ្ឋាន​នៃ​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ ប៉ុន្តែ​បទដ្ឋាន​របស់​ព្រះអម្ចាស់​អំពី​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ​មិន​ផ្លាស់ប្តូរ​ឡើយ ។ បន្ទាប់ពី​ទទួល​កិច្ចការ​ពី​ព្រះអម្ចាស់ យ៉ាកុប​បាន​បង្រៀន​ប្រជាជន​របស់​លោក​អំពី​ច្បាប់​ព្រហ្មចារីភាព ។ ការបង្រៀន​របស់​យ៉ាកុប​នៅតែ​អនុវត្ត​សព្វ​ថ្ងៃ​នេះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​រីករាយ​នឹង​ព្រហ្មចារីភាព ដូច​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ផងដែរ ។

សូម​អធិស្ឋាន​ដើម្បី​យល់​ពី​តម្រូវការ​របស់​សិស្ស ។នៅក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​ផ្តោតលើ​សិស្ស​ម្នាក់ៗ សូម​អធិស្ឋាន​សម្រាប់​សិស្ស​តាម​ឈ្មោះ ។ សូម​ទូល​សុំ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​អ្នក​យល់​ពី​តម្រូវការ និង​របៀប​នានា​ដែល​អ្នក​អាច​បង្រៀន​ដែល​នឹង​បំពេញ​តម្រូវ​ការទាំង​នោះ ។ សូម​ស្តាប់​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន​ជាមួយ​នឹង​គំនិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ម្នាក់ៗ ។

ការរៀប​ចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សួរ​ឪពុក​ម្ដាយ ឬ​អ្នក​ដឹកនាំ​សាសនាចក្រ​អំពី​ពរជ័យ​ដែល​មក​ពី​ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព ។ អ្នក​ក៏​ប្រហែលជា​ចង់​ទាក់ទង​ឪពុកម្ដាយ​ដើម្បី​ជូន​ដំណឹង​ពួកគាត់​ថា សិស្ស​នឹង​រៀន​អំពី​ច្បាប់​ព្រហ្មចារីភាព ដូច្នេះ​ឪពុកម្តាយ​អាច​បន្ត​ការពិភាក្សា​នៅ​ផ្ទះ​ប្រសិនបើ​ពួកគាត់ចង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការព្រមាន​របស់​យ៉ាកុប

សូម​ពិចារណា​គូរ​ដ្យាក្រាម​ស្រដៀង​នឹង​ឧទាហរណ៍​ខាង​ក្រោម​នៅលើ​ក្តារខៀន ។ បន្ទាប់​មក អញ្ជើញ​ឲ្យ​មាន​ការពិភាក្សា​មួយ​ដោយ​ប្រើ​សំណួរ​ដូច​ជា​សំណួរ​ដែល​មាន​មក​ជាមួយ​នឹង​ដ្យាក្រាម ។

អ្នក​ក៏​អាច​ចង់​ចែកចាយ​វីដេអូ « Stand Strong in Holy Places » ចាប់​ពី​នាទីទី ៣:២២ ដល់​នាទីទី ៤:៥០ ដែល​អែលឌើរ រ៉ូបឺត ឌី ហេល ( ឆ្នាំ ១៩៣២–២០១៧ ) ពិពណ៌នា​អំពី​របៀប​ដែល​បទដ្ឋាន​នៃ​លោកិយ​កំពុង​រសាត់​ទៅ​ឆ្ងាយ​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org។,

រូបភាព
គំនូស​តាង​បទដ្ឋាន
  • តើ​អ្នក​នឹង​ពណ៌នា​អំពី​អ្វី​ដែល​ដ្យាក្រាម​នេះ​បង្ហាញ​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់ និង​បទដ្ឋាន​របស់​លោកិយ​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​ឃើញ​បទដ្ឋាន​របស់​លោកិយ​ងាក​ចេញ​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​តាម​របៀប​ណា​ខ្លះ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​របៀប​មួយ​ដែល​លោកិយ​កំពុង​ងាក​ចេញ​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់ ៖

វា​ត្រូវការ​សេចក្ដីជំនឿ​ដើម្បី​មាន​ជីវិត​មួយ​ដ៏​បរិសុទ្ធ កាល​លោកិយ​ស្រែក​ថា ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះ គឺ​ហួស​សម័យ ។ ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៤ )

  • តើ​អ្នក​ឃើញ​ឧទាហរណ៍​អ្វី​ខ្លះ ?

ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​អាកប្បកិរិយា​ជាក់លាក់​ទាក់ទង​នឹង​ច្បាប់​ព្រហ្មចារីភាព សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​ដោយ​និយាយ​ជាមួយ​ឪពុក​ម្ដាយ ឬ​អ្នក​ដឹក​នាំ​សាសនាចក្រ និង​ដោយ​ការសិក្សា​ព្រះ​គម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដែល​នៅរស់ ។ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​សិស្ស​ដែល​អាច​នឹង​បំពាន​ច្បាប់​ព្រហ្មចារីភាព ។ សូម​រំឭក​ពួកគេ​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស និង​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​និយាយ​ជាមួយ​ប៊ីស្សព​របស់​ពួកគេ ។

សូម​ប្រុងប្រយ័ត្ន​ចំពោះ​សិស្ស​ដែល​អាច​ជា​ជន​រងគ្រោះ​នៃ​ការរំលោភ​បំពាន ។ ប្រសិនបើ​វា​បង្ហាញ​ថា សិស្ស​អាច​និយាយ​ជាមួយ​អ្នក​អំពី​ការពាក់ព័ន្ធ​ផ្ទាល់​ខ្លួន ឬ​គ្រួសារ​ជាមួយ​នឹង​ការរំលោភ​បំពាន សូម​ពន្យល់​ថា អ្នក​ត្រូវ​បាន​តម្រូវ​ឲ្យ​រាយការណ៍​អំពី​ការចោទ​ប្រកាន់​ណា​មួយ​ទាំង​នោះ ។ សូម​អត់ធ្មត់ យោគយល់ និង​ធ្វើ​អោយ​ទុក​ចិត្ត​ឡើង​វិញ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​និយាយ​ជាមួយ​ប៊ីស្សព​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​រាយ​ការណ៍​អំពី​ការបំពាន សូម​ទាក់ទង​ក្រុម​ជំនួយ​តាម​ទូរសព្ទ​របស់​សាសនាចក្រ ឬ​ទីប្រឹក្សា​ផ្នែក​ច្បាប់​ក្នុង​តំបន់​របស់​អ្នក ។

ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​គឺ​ច្បាស់លាស់ និង​មិន​ប្រែប្រួល ។ « ព្រហ្មចារីភាព​គឺ​ជា​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។ អ្នក​ដែល​ស្អាតស្អំ​គឺ​ស្អាតស្អំ​ខាង​គំនិត ពាក្យ​សម្ដី និង​ការប្រព្រឹត្ត ។ ព្រហ្មចារីភាព​មាន​ន័យ​ថា គ្មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ណា​មួយ​មុន​ពេល​រៀបការ ។ វា​ក៏​មាន​ន័យ​ថា មាន​ភាពស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​ប្តី ឬ​ប្រពន្ធ​ក្នុង​ពេល​រៀបការ » ( Gospel Topics « Chastity » ) ។

នៅពេល​អ្នក​សិក្សា យ៉ាកុប ២ សូម​រកមើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​ព្រហ្មចារីភាព ។

យ៉ាកុប​ស្រឡាញ់​ប្រជាជន​របស់​លោក ។ តាមរយៈ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ យ៉ាកុប​បាន​ដឹង​ពី​គំនិត​របស់​ប្រជាជន និង​អំពើ​ទុច្ចរិត​នៃ​ចិត្ត​របស់​ពួកគេ ( សូមមើល យ៉ាកុប ១:១៥; ២:៥–៦ ) ។ លោក​បាន​ដឹង​ថា ពួកគេ « កំពុង​តែ​ចាប់ផ្ដើម​ប្រព្រឹត្ត​ក្នុង​អំពើ​បាប ហើយ​អំពើបាប​នោះ​មាន​សភាព​ដ៏​គួរ​ស្អប់ខ្ពើម​ណាស់ … ចំពោះ​ព្រះ » ( យ៉ាកុប ២:៥ ) ។ បន្ទាប់ពី​បាន​ព្រមាន​ពួកសាសន៍​នីហ្វៃ​អំពី​អំពើបាប​នៃ​សេចក្តីឆ្មើងឆ្មៃ ( សូមមើល យ៉ាកុប ២:១២–២១ ) យ៉ាកុប​បាន​ព្រមាន​ពួកសាសន៍​នីហ្វៃ​អំពី « ទោស​ធ្ងន់​ដ៏​លើសលែង​ទៅ​ទៀត [ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ] » ( យ៉ាកុប ២:២២ ) ដែល​ប្រជាជន​របស់​លោក​កំពុង​សញ្ជឹង​គិត ។

សូម​អាន យ៉ាកុប ២:២២–២៤ ដោយ​រកមើល​ពី​របៀប​ដែល​យ៉ាកុប​ពិពណ៌នា​អំពី​អំពើបាប​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ។ ( ការប្រព្រឹត្ត​សហាយស្មន់គឺ​នៅពេល​ដែល​បុគ្គល​ម្នាក់​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​អ្នក​ផ្សេង​ក្រៅ​ពី​ប្តី​ប្រពន្ធ​របស់​ខ្លួន ) ។

អ្នក​ក៏​អាច​មើល​វីដេអូ « Jacob Teaches about Chastity » មាន​នៅលើ ChurchofJesusChrist.orgពីនាទីទី ០:២០ ដល់​នាទី​ទី ១:៥១ ។

  • តើ​គំនិត​របស់​យើង​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព ( សូមមើល ម៉ាថាយ ៥:២៨ ) ?

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ច្បាប់​ព្រហ្មចារីភាព

បុរស​សាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​បំពាន​ច្បាប់​ព្រហ្មចារីភាព ដោយ​យក​ប្រពន្ធ​លើស​ពី​ម្នាក់ នៅពេល​ការប្រព្រឹត្ត​នេះ​ត្រូវបាន​ព្រះអម្ចាស់​ថ្កោលទោស​មុន​ពេល​លីហៃ​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ( យ៉ាកុប ២:៣៤ ) ។ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក ដើម្បី​ទប់ទល់​នឹង​ការល្បួង​ដែល​ទាក់ទង​នឹង​ច្បាប់​ព្រហ្មចារីភាព ។

សូម​អាន យ៉ាកុប ២:២៥–២៨ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ ដើម្បី​ជួយ​ពួកគេ​ទប់ទល់​នឹង​ការល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ផ្លូវ​ភេទ ។

  • តើ​អ្វី​ជា​ទស្សនៈ​របស់​ព្រះអម្ចាស់​ចំពោះ​ព្រហ្មចារីភាព ?

សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្តី​ដែល​ថា ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​ច្បាប់​ព្រហ្មចារីភាព ។ សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការគូស​ចំណាំ​សេចក្តីពិត​នេះ​នៅក្នុង ខទី ២៨ ។

យ៉ាកុប​កំពុង​តែ​និយាយ​ទៅកាន់​បុរស​ជាច្រើន​ដែល​បាន​បញ្ចុះបញ្ចូល​ស្ត្រី​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។ ដូច្នេះ លោក​បាន​និយាយ​អំពី​ព្រះអម្ចាស់​ដែល​សព្វ​ព្រះទ័យ​នឹង​ព្រហ្មចារីភាព​របស់​ស្ត្រី ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចំពោះ​ព្រហ្មចារីភាព​នៃ​បុត្រាបុត្រី​របស់​ទ្រង់—ទាំង​បុរស និង​ស្ត្រី ។

សូម​ផ្តល់​ច្បាប់​ចម្លង​នៃ ដើម្បី​កម្លាំង​នៃ​យុវជន ( កូន​សៀវភៅ​ឆ្នាំ ២០២២ ) ដល់​សិស្ស​ម្នាក់ៗ ឬ​ជួយ​ពួកគេ​រកមើល​វា​តាម​អេឡិចត្រូនិច ។ សូម​ឲ្យ​ពួកគេ​អាន​ផ្នែក « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ដោយ​ខ្លួន​ពួកគេ​យ៉ាង​ស្ងាត់ស្ងៀម ដោយ​រកមើល​ថា ហេតុអ្វី​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​ជា​អ្វី​ដែល​គួរ​ឲ្យ​រីករាយ ។

ដើម្បី​មើល​ឧទាហរណ៍​អំពី​របៀប​ដែល​យុវវ័យ​មួយ​ចំនួន​ពេញ​ចិត្ត​នឹង​ព្រហ្មចារីភាព អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « I Choose to Be Pure » ( ៤:១៩ ) នៅលើ ChurchofJesusChrist.org។,

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ព្រហ្មចារីភាព ?

  • តើ​អ្វី​អាច​ជា​ភស្ដុតាង​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​ថា គាត់​ពេញ​ចិត្ត​នឹង​ព្រហ្មចារីភាព ?

  • តើ​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​អ្វី​ខ្លះ ?

សូម​អាន យ៉ាកុប ២:៣១–៣៥ ដោយ​រកមើល​ពី​របៀប​ដែល​ជម្រើស​អសីលធម៌​របស់​ពួកបុរស​សាសន៍​នីហ្វៃ​មាន​ផល​ប៉ះពាល់​លើ​គ្រួសារ​របស់​ពួកគេ ។

  • តើ​មាន​បញ្ហា​អ្វី​ខ្លះកើត​ឡើង នៅពេល​យើង​ខកខាន​មិន​បាន​យល់​ពី​ព្រហ្មចារីភាព​ដូច​ព្រះអម្ចាស់ឈ្វេង​យល់ ?

  • តើ​លោកិយ​នឹង​មាន​ភាពខុស​គ្នា​យ៉ាង​ណា ប្រសិនបើ​មនុស្ស​គ្រប់​គ្នា​បាន​យល់​ឃើញ​ពី​ព្រហ្មចារីភាព ដូច​ជា​ព្រះអម្ចាស់​ឈ្វេង​យល់ ?

  • តើ​អ្នក​គិត​ថា ការរីករាយ​ក្នុង​ព្រហ្មចារីភាព​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ជាមួយ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

រូបភាព
ព្រះវិហារ​បរិសុទ្ធ

សំណួរ​មួយ​ក្នុង​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គឺ​ថា « តើ​អ្នក​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ដែរ​ឬ​ទេ ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់​លើ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​បែប​ណា ពេល​អ្នក​គិត​អំពី​ការឆ្លើយ​សំណួរ​នេះ​ទៅ​កាន់​ប៊ីស្សព​របស់​អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន ដើម្បី​ឲ្យ​ព្រះអម្ចាស់​អាច​សព្វ​ព្រះទ័យ​ក្នុង​ព្រហ្មចារីភាព​របស់​អ្នក ?

សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព និង​របៀប​ដែល​វា​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​របស់​អ្នក ។ ប្រសិនបើ​អ្នក​បាន​បំពាន​ច្បាប់​ព្រហ្មចារីភាព សូម​និយាយ​ជាមួយ​ប៊ីស្សព​របស់​អ្នក ។ លោក​អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​បាន ។ ព្រះអង្គ​សង្គ្រោះ​ចង់​អត់​ទោស​ឲ្យ​អ្នក ។ នៅក្នុង​ទ្រង់ នោះ​អ្នក​អាច​រកឃើញ​ការអភ័យ​ទោស ភាពសុខសាន្ត ការព្យាបាល និង​កម្លាំង​ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ។

ផ្នែក​បន្ទាប់​នៃ​មេរៀន​គឺ​មាន​បំណង​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការបង្រៀន​របស់​យ៉ាកុប​អំពី​អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធច្រើន ។ ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​មាន​ប្រពន្ធច្រើន​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ នោះ​ពួកគេ​អាច​ស្វែងរក​ចម្លើយ​នៅក្នុង​អត្ថបទ​Gospel Topic Essay « Plural Marriage in The Church of Jesus Christ of Latter-day Saints » ។

ការបង្រៀន​របស់​យ៉ាកុប​អំពី​អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន

បន្ទាប់ពី​យ៉ាកុប​បាន​បង្រៀន​ប្រជាជន​របស់​លោក​កុំ​ឲ្យ​មាន​ប្តី​ប្រពន្ធ​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែ​មួយ ( សូមមើល យ៉ាកុប ២:២៧ ) នោះ​លោក​បាន​ពន្យល់​ពី​លក្ខខណ្ឌ​នៅពេល​ព្រះអម្ចាស់​អាច​អនុញ្ញាត​អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន ( សូមមើល យ៉ាកុប ២:៣០ ) ។

  • តើ​យ៉ាកុប​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន​នៅក្នុង ខទី ៣០ ?

អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន​ត្រូវបាន​អនុញ្ញាត​តែ​នៅពេល​ដែល​ព្រះអម្ចាស់​បញ្ជា​តាមរយៈ​ព្យាការី​របស់​ទ្រង់—គឺ​ប្រធាន​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ—ហើយ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​ឡើយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤៥–៤៨ ) ។ នៅ​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក នោះ​ព្រះអម្ចាស់​បាន​បញ្ជា​រាស្ត្រ​របស់​ទ្រង់​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន ។ ឧទាហរណ៍ ៖ អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន​ត្រូវបាន​អនុវត្ត​ដោយ​អ័ប្រាហាំ សារ៉ា និង​ហាការ ( សូមមើល លោកុប្បត្តិ ១៦:១–៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៤–៣៥ ) ។ ចៅ​ប្រុស​របស់​លោក​អ័ប្រាហាំ យ៉ាកុប​ក៏​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន​ផងដែរ ( សូមមើល លោកុប្បត្តិ ២៩–៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៧ ) ។ ច្បាប់​នេះ​ត្រូវបាន​អនុវត្ត​មួយ​រយៈពេល​ក្នុង​អំឡុង​គ្រា​ដំបូង​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ ដោយ​ចាប់ផ្ដើម​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ អាពាហ៍ពិពាហ៍​​មាន​ប្រពន្ធ​ច្រើន​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​សមាជិក​សាសនាចក្រ​ទៀត​ទេ ( សូមមើល សេចក្តីប្រកាសជា​ផ្លូវការទី ១ ) ។