ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ១២–១៥ ៖ « ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ »


« នីហ្វៃទី២ ១២–១៥ ៖ ‹ ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ › » សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ១២–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ១២–១៥

« ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ »

រូបភាព
ភ្នំ និង​សរសរ​ភ្លើង

តើ​អ្នក​បានរកឃើញ​ថា​ព្យាការី​មួយ​ចំនួន​បាន​មានប្រសាសន៍ បង្រៀន ឬ​សរសេរ​តាមរបៀប​មួយ​ដែល​រំជួល​ដល់​ព្រលឹង​របស់​អ្នក​ដែរ​ឬ​ទេ ? សម្រាប់នីហ្វៃ គឺអេសាយ​បាន​រំជួល​ដល់​ព្រលឹង​លោក ។ នីហ្វៃ​បាន​សរសរ « ព្រោះ​ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ពាក្យ​ពេចន៍​របស់​លោក » ( នីហ្វៃទី២ ១១:២ ) ។ អ្នក​ក៏​អាច​ត្រេកអរ​នឹង​អ្វី​ដែល​ព្រះ​អម្ចាស់​បានបើកសម្តែង​អំពី​ថ្ងៃ​ចុងក្រោយ​តាមរយៈអេសាយ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​យល់​ពី​ការព្យាករណ៍​ជា​និមិត្តរូប​របស់​អេសាយ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ការព្យាករណ៍​ទាំងនោះ​អាច​ជួយ​អ្នក​ក្នុងជីវិត​របស់​អ្នក ។

ការយល់ដឹង​ពី​និមិត្តរូប ។និមិត្តរូប​នៃ​ដំណឹងល្អ​អាច​ជា​វត្ថុ ព្រឹត្តិការណ៍ សកម្មភាព ឬ​ការ​បង្រៀន​ដែល​តំណាង​ឲ្យ​សេចក្តី​ពិត​ខាង​វិញ្ញាណ ។ និមិត្តរូប​អាច​ជួយ​យើង​ឲ្យ​យល់ពី​រឿង​របស់​ព្រះ ដោយ​ការចង្អុល​បង្ហាញ​ដល់​គំនិត​របស់​យើង​ទៅកាន់​សេចក្តី​ពិត​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​ទំនាក់ទំនង​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​របស់ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​រៀន និង​យល់ពី​អត្ថន័យ​នៃ​និមិត្តរូប តាមរយៈ​ការ​សិក្សា​របស់​យើង និង​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ការរៀបចំ​សិស្ស ៖ សូមចង្អុល​បង្ហាញ​ដល់​សិស្ស​ថា នីហ្វៃ​បាន​សរសេរ​ពី​ការព្យាករណ៍​របស់​អេសាយ ជាច្រើន​ជំពូក​ចូលក្នុង​កំណត់ត្រា​ផ្ទាល់ខ្លួន​របស់​លោក ហើយ​ថា អេសាយ​បាន​ប្រើ​និមិត្តរូប​ជាច្រើន ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី២ ១២:១–៣នីហ្វៃទី២ ១៤:៥–៦ ហើយ​ពិចារណា​ថា​តើ​ខគម្ពីរ​ទាំងនេះ​មាន​ន័យ​យ៉ាងណា ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ល្អបំផុត និង​អាក្រក់បំផុត

សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​ចែកចាយចម្លើយ​របស់​ពួកគេ​ចំពោះ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ៖

  • រឿង​ដ៏​ល្អ​បំផុត​អំពី​ការរស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​គឺ

  • រឿង​ដ៏​អាក្រក់​បំផុត​អំពី​ការរស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​គឺ

សូម​សញ្ជឹងគិត​ពី​សំណួរ​ខាង​ក្រោមនេះ ។ អ្នក​នឹង​ត្រឡប់​មក​សំណួរ​ទាំងនេះ​ម្តងទៀត​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។

  • ហេតុ​អ្វី​ព្រះ​អម្ចាស់​អាច​បើក​សម្តែង​ពរ​ជ័យ និង​ការ​ព្រមាន​អំពី​ថ្ងៃ​ចុងក្រោយ​ដល់​យើង ?

  • តើ​ការណ៍នេះ​បង្រៀន​អ្នក​អំពី​ទ្រង់​យ៉ាង​ដូចម្តេច ?

  • តើ​ការដឹង​រឿងទាំង​នេះ​អាច​ជួយ​អ្នក​ដោយ​របៀប​ណា

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​ទាំងនេះ​នៅក្នុង​មេរៀន​នេះ​ទាំងមូល ។

បញ្ហា​ប្រឈម​នៃ​សម័យកាល​របស់​យើង

អេសាយ​បាន​ព្រមាន​យើង​អំពី​ឥរិយាបថ និង​ការប្រព្រឹត្តិ​ខ្លះ​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​អាន​វគ្គខគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​អ្វី​ដែលអេសាយ​បាន​ព្យាករណ៍ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ ?

  • តើ​មាន​ឧទាហរណ៍​មួយ​ចំនួន​ណា​ខ្លះ​ពី​រឿង​ទាំងនេះ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ?

  • ហេតុ​អ្វី​វា​ជាពរ​ជ័យ​ដែល​ព្រះ​អម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​យើង​ឲ្យ​ប្រយ័ត្ន​ចំពោះ​រឿងទាំង​នេះ ?

នៅពេល​អ្នក​បន្ត​ការ​សិក្សា​របស់​អ្នក សូម​រកមើល​ពរជ័យ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​សម្រាប់​ថ្ងៃ​ចុងក្រោយ​នេះ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ពរជ័យ​ទាំងនេះ​អាច​នឹង​ជួយ​យើង នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ដែលអេសាយ​បាន​ឃើញ​ជាមុន ។

សូម​ពិចារណា​គូររូប​ភាព​ភ្នំ​មួយ​សាមញ្ញៗ​នៅ​លើ​ក្តារខៀន​ម្ខាង​ដោយ​មើល នីហ្វៃទី២ ១២:១–៣ នៅពី​ក្រោម​វា ។ នៅ​ម្ខាងទៀត សូម​គូររូប​ពពក និង​សរសរ​ភ្លើង​ដោយ​មើល នីហ្វៃទី២ ១៤:៥–៦ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​និមិត្តរូប​មួយ ហើយ​អាន​ខគម្ពីរ​ដែល​ដូចគ្នា ។ បន្ទាប់មក ស្នើសុំ​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​គិត​ថា និមិត្តរូប​មាន​ន័យ និង​គោលការណ៍​អ្វី​ដែល​ពួកគេ​អាច​រៀន​ដែល​នឹង​ជួយ​ពួកគេ​ក្នុងថ្ងៃ​ចុងក្រោយ​នេះ ។ ព័ត៌​មាន​ខាង​ក្រោម​អាច​ជួយ​បាន ។

ភ្នំ​នៃ​ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់

អេសាយ​បាន​ប្រើ​និមិត្តរូប​ជាច្រើន​នៅក្នុង​ការព្យាករណ៍​របស់​លោក ។ ការសញ្ជឹងគិត​អំពី​អ្វី​ដែល​និមិត្តរូប​ទាំងនេះ​តំណាង​ឲ្យ អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​អត្ថន័យ​ផ្ទាល់ខ្លួន​ពី​ព្រះគម្ពីរ ។

សូម​អាន នីហ្វៃទី២ ១២:១–៣ ដោយ​ស្វែងរក​និមិត្តរូប​ចម្បង​ដែលអេសាយ​បាន​ប្រើដើម្បី​បង្រៀន​អំពី​អ្វី​ដែល​នឹង​ « កើតឡើង នៅ​គ្រា​ចុង​ក្រោយ​បង្អស់ » ( នីហ្វៃទី២ ១២:២ ) ។

  • តើ​អ្នក​គិត​ថា « ភ្នំ​ជា​ទី​សាង​ព្រះ​វិហារ​នៃ​ព្រះ​អម្ចាស់ » សំដៅ​ទៅ​លើ​អ្វី ? ហេតុ​អ្វី ?

វា​អាច​មាន​ប្រយោជន៍ក្នុង​ការសញ្ជឹងគិត​ថា តើ​និមិត្តរូប​មួយ​នៅក្នុង​ករណី​នេះ​ភ្នំ​មួយ មាន​សារៈសំខាន់​ក្នុង​បទគម្ពីរ​ផ្សេង​ទៀត​ឬ​អត់ ។ ឧទាហរណ៍ ៖ ម៉ូសេ និង​ព្យាការី​ផ្សេងទៀត​បាន​ទៅ​ភ្នំ​មួយ​ដើម្បី​ស្គាល់​ព្រះ​អម្ចាស់ ហើយ​ទទួល​ការណែនាំ​ពីទ្រង់ ( សូមមើល និក្ខមនំ ៣២០ ) ។ ជួនកាល ភ្នំ​មាន​គោលបំណង​ស្រដៀង​នឹង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​ភ្នំ​ដូចជា​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

ចម្លើយ​ដែល​អាច​មាន​មួយចំនួន ទាំងភ្នំ និង​ព្រះវិហារ​អាច​ជួយ​បំបែក​យើង​ចេញពី​ពិភពលោក ហើយ​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនៈ​កាន់តែ​ប្រសើរឡើង ។ ទាំងភ្នំ និង​ព្រះវិហារ​បរិសុទ្ធ​គឺ​ស្រស់ស្អាត សូមលើក​ទឹកចិត្ត​ឲ្យ​មាន​ការគិត​ពី​ខ្លួនឯង បង្វែរ​គំនិត​យើង​ទៅរក​ព្រះ ហើយ​ជួយ​យើង​ឲ្យ​បើក​ដួងចិត្ត​របស់​យើង​ទទួល​វិវរណៈ ។

​ដោយ​មាន​និមិត្តរូប​ដែល​បាន​កំណត់​ហើយ សូម​អាន​ខគម្ពីរ​ទាំងនេះ​ឡើងវិញ ហើយ​រកមើល​អ្វី​ដែល​ព្រះ​អម្ចាស់​ធ្វើ​សម្រាប់​យើង​នៅក្នុង​ដំណាក់​របស់​ទ្រង់ ។

សេចក្តី​ពិត​មួយ​ក្នុងចំណោម​សេចក្តី​ពិត​ទាំងឡាយ​ដែល​សិស្ស​អាច​រកឃើញ​ពី នីហ្វៃទី២ ១២:៣ គឺ​ថា នៅពេល​យើង​​ថ្វាយបង្គំ​នៅក្នុង​ព្រះ​វិហារបរិសុទ្ធ នោះ​ព្រះ​អម្ចាស់​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ទ្រង់ ហើយ​ជួយ​យើង​ឲ្យដើរ​តាម​មាគ៌ា​របស់​ទ្រង់ ។

  • តើ​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( ឬ​ការ​រៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ ) បាន​ជួយ​អ្នក​រៀន​អំពី​មាគ៌ា​របស់​ព្រះ​អម្ចាស់ ឬ​ដើរ​តាមមាគ៌ា​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

  • តើ​ព្រះ​វិហារបរិសុទ្ធ​អាច​ជួយ​យើង​បាន​យ៉ាង​ដូចម្ដេច នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​នៃ​ថ្ងៃចុងក្រោយ ?

ពពក និង​ភ្លើង

អេសាយ​បាន​ព្យាករណ៍​រឿង​មួយ​ផ្សេងទៀត ។ សូម​អាន នីហ្វៃទី២ ១៤:៥–៦ ដោយ​រកមើល​អ្វី​ដែល​ព្រះ​អម្ចាស់​នឹង​ធ្វើ​សម្រាប់​រាស្ដ្រ​របស់​ទ្រង់ ។ ព័ត៌មាន​ខាង​ក្រោម​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក ៖

  • កន្លែងស្នាក់​នៅ​គឺជា​ផ្ទះ ។

  • ការជួបជុំ​នៅ​ភ្នំស៊ីយ៉ូន ជា​កន្លែង​ដែល​រាស្ដ្រ​របស់​ព្រះ​អម្ចាស់​ជួបជុំ​គ្នា​ដូចជា​នៅ​ក្នុង​សាខា វួដ និង​ស្តេក ។

  • រោងឧបោសថ​នៅ​សម័យ​គម្ពីរ​សញ្ញាចាស់ សំដៅ​ជាពិសេស​ទៅ​លើ​តង់​ដែល​អាច​ចល័ត​បាន ដែល​ជា​ព្រះ​វិហារបរិសុទ្ធ​សម្រាប់​សាសន៍​អ៊ីស្រាអែល​អស់​រយៈពេល​រាប់រយ​ឆ្នាំ ។ ការណ៍​នេះ​តំណាង​ឲ្យ​ព្រះវិហារ​បរិសុទ្ធ ឬ​កន្លែង​នៃ​ការថ្វាយ​បង្គំ​នៅ​សព្វថ្ងៃ​នេះ ។

  • កន្លែង​ជ្រកកោន​គឺជា​កន្លែង​ដែល​មាន​ដំបូល​គ្រប ឬ​ជម្រក ។

  • តើ​អ្នក​គិតថា ពពក​នៅ​ពេល​ថ្ងៃ និង​អណ្តាភ្លើង​នៅពេល​យប់​ជា​និមិត្តរូប​ឲ្យ​អ្វី ?

    សូម​ពិចារណា​សួរប្រសិនបើសិស្ស​អាច​គិត​អំពី​កន្លែង​មួយ​ក្នុង​បទគម្ពីរ​ដែល​រូប​ភាព​ទាំងនេះ​មាន​សារៈសំខាន់​ឬ​អត់ ។

  • តើ​ពពក និង​ភ្លើង​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​ម៉ូសេ និង​កូនចៅ​នៃ​អ៊ីស្រាអែល ? ( សូមមើល និក្ខមនំ ១៣:២១ ) ។

  • ​ដោយ​មាន​ការ​យល់ដឹង​នោះ តើ​អ្នកគិត​ថា​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​សន្យា ថា​ទ្រង់​នឹង​ធ្វើ​សម្រាប់​រាស្រ្ត​របស់​ទ្រង់នៅក្នុង នីហ្វៃទី២ ១៤:៥–៦ ?

សិស្ស​អាច​រក​ឃើញ​គោល​ការណ៍​ស្រដៀង​នឹង ៖ ព្រះ​អម្ចាស់​នឹង​ដឹកនាំ និង​ការ​ពារ​យើង នៅពេល​យើង​ប្រមូលផ្តុំ​គ្នា​នៅក្នុង​គេហដ្ឋាន​របស់​យើង នៅក្នុង​ក្រុមជំនុំ​សាសនា​ចក្រ និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

អែលឌើរ រ៉ូណល អេ រ៉ាស​បាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​នូវ​ការសន្យា​ស្រដៀង​គ្នា​ថា ៖

ទីបន្ទាល់​យើង​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គេហដ្ឋាន ក្រុមគ្រួសារ និង​សមាជិកភាព​យើង​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ នឹង​ក្លាយ​ជា​បន្ទាយ​ផ្ទាល់ខ្លួន​នៃ​ការការពារ​ដែល​ហ៊ុមព័ទ្ធជុំវិញ​ខ្លួន​យើង ហើយ​បាំង​យើង​ពី​អំណាច​របស់​អារក្ស ។ ( រ៉ូណល អេ រ៉ាសបាន « Build a Fortress of Spirituality and Protection » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១១០ )

  • តើ​គេហដ្ឋាន វួដ ឬ​សាខា ឬ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​ជា​កន្លែង​ការពារ និង​ជា​ជម្រក​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

  • តើ​ការសន្យា​ទាំងនេះ​អាច​ជួយ​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​នៃ​ថ្ងៃ​ចុងក្រោយ ?

ពាក្យ​របស់​អេសាយ​នៅក្នុង​ជីវិត​របស់​អ្នក

សូម​ចំណាយ​ពេលខ្លះដើម្បី​ឆ្លើយ​សំណួរ​ទាំងបី​ដែល​អ្នក​បាន​សញ្ជឹងគិត​នៅដើមមេរៀន ។ សូម​ពិចារណា​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក នូវ​អ្វី​ដែលអ្នក​បាន​រៀន​អំពីព្រះ​អម្ចាស់ និង​ពី​របៀប​ដែល​ការព្យាករណ៍​ទាំងនេះ​អាច​ជួយអ្នក​បាន ។ អ្នក​អាច​បញ្ចូល​ឥរិយាបទ ឬ​បុគ្គលិក​លក្ខណៈ​ដែល​អ្នក​ចង់​ចៀសវាង ក៏​ដូចជា​របៀប​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​ខាង​វិញ្ញាណ​ពី​ព្រះ​អម្ចាស់​នៅក្នុង​គេហដ្ឋាន វួដ ឬ​សាខា ឬ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។