ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ១៦ ៖ « បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​អម្ចាស់ »


« នីហ្វៃទី២ ១៦ ៖ ‹ បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​អម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ១៦ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ១៦

« បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​អម្ចាស់ »

រូបភាព
ព្រះគ្រីស្ទ និង​ការបង្កបង្កើត ដោយ ជេឌី ស៊ូលីវ៉ាន់

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ដែល​ពិបាក​និយាយ​ដែរ​ឬ​ទេ ? អេសាយ​អាច​មាន​បទពិសោធន៍​នោះ នៅពេល​ដែល​លោក​បាន​សរសេរ​អំពី​ការឃើញ​ព្រះ​អម្ចាស់​នៅក្នុង​សិរីល្អ​ទាំងអស់​របស់​ទ្រង់ ។ ដើម្បី​ជួយ​បង្ហាញ​បទពិសោធន៍​នេះ អេសាយ​បាន​ប្រើភាសា​និមិត្តរូប​ដើម្បី​ពិពណ៌នា​អំពី​ព្រះចេស្តា និង​ភាពបរិសុទ្ធ​របស់​ព្រះ​អម្ចាស់ និង​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អេសាយ​ចំពោះ​ភាពមិន​គ្រប់គ្រាន់ ។ ព្រះ​អម្ចាស់​បាន​សម្អាត​អំពើ​បាប​របស់​លោក ហើយ​បាន​ហៅ​លោក​ឲ្យ​ធ្វើជា​ព្យាការី ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​សមត្ថភាព​របស់​ព្រះ​អម្ចាស់​ក្នុង​ការអភ័យទោស និង​សម្អាត​អ្នក ។

ការ​ជួយ​សិស្ស​ឲ្យ​យល់​វគ្គបទគម្ពីរ​ពិបាកៗ ។ការ​បង្រៀន​សិស្ស​អំពី​បរិបទ​ប្រវត្តិសាស្ត្រ ឬ​វប្បធម៌ រួម​ជាមួយ​នឹង​វចនានុក្រម សៀវភៅ​សិក្សា​សម្រាប់​សិស្ស និង​ជំនួយ​សិក្សា​ព្រះគម្ពីរ​ផ្សេងទៀត អាច​ជួយ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ភាសា និង​និមិត្តរូប​ព្រះគម្ពីរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អត់ធ្មត់ ហើយ​ទូលសូម​ជំនួយ​ពី​ព្រះ​អម្ចាស់ នៅពេល​ពួកគេ​ស្វែងយល់​ពី​ព្រះ​បន្ទូល​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ។សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​ខាង​ក្រោមនេះ ៖ តើ​ព្រះ​ដ៏​មាន​សេចក្តី​ស្រឡាញ់​សព្វ​ព្រះទ័យ​ឲ្យ​យើង​យល់​អ្វី​ខ្លះ នៅពេល​យើង​មាន​អារម្មណ៍​ថា យើង​មិន​ល្អគ្រប់គ្រាន់​នោះ ?

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះ​ចេស្ដា និង​សិរីរុងរឿង​របស់​ព្រះ​យេស៊ូវគ្រីស្ទ

ព្យាការី និង​មនុស្ស​មួយ​ចំនួន​មាន​ឯកសិទ្ធិ​មើលឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​សិរីរុងរឿង​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

  • តើ​មាន​ហេតុផល​អ្វី​ខ្លះដែល​ព្រះ​អម្ចាស់​បាន​យាង​ទៅជួប​មនុស្ស​ផ្សេង​គ្នា​ពេញ​មួយ​ប្រវត្តិសាស្ត្រ​ពិភពលោក ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​ឧទាហរណ៍​ជាច្រើន​នៃ​គ្រា ដែលព្រះ​អម្ចាស់​បានបង្ហាញ​ព្រះកាយ​ចំពោះ​មនុស្ស ។ ​សូម​បង្ហាញរូប​ភាព​មួយចំនួន​ដែល​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ ។ អ្នក​ក៏​អាច​ចង់​ស្នើសុំ​សិស្ស​ឲ្យ​ពិចារណា​អំពី​បទពិសោធន៍​ណា​មួយ​ដែល​ពួកគេ​ចង់​មាន​វត្តមាន​ខ្លាំង​បំផុត​នៅក្នុង​គ្រា​ទាំងនោះ​ផងដែរ ។

រូបភាព
ការប្រែរូប ដោយ ខាល ប្លក់

ការប្រែរូប ដោយ ខាល ប្លក់

រូបភាព
ព្រះ​គ្រីស្ទ​នៅ​ដែនដី​បរិបូរ ដោយ ស៊ីម៉ូន ឌូវី

ព្រះ​គ្រីស្ទ​នៅ​ដែនដី​បរិបូរ ដោយ ស៊ីម៉ូន ឌូវី

រូបភាព
ការនិមិត្ត​ដំបូង ដោយ វលធើរ រេន

ការនិមិត្ត​ដំបូង ដោយ វលធើរ រេន

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានឃើញ ដោយ វលធើរ រេន

ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានឃើញ​ ដោយ វលធើរ រេន

  • តើ​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះដែលអ្នក​អាច​ដកពិសោធ​ចំពោះ​វត្ត​មាន​របស់​ព្រះ​អម្ចាស់ ?

អេសាយ​បាន​ឃើញ​ព្រះ​អម្ចាស់​ដោយ​សិរីរុងរឿង​ទាំងអស់​របស់​ទ្រង់ នៅពេល​លោក​បាន​ហៅ​ថា​ជា​ព្យាការី ។ លោក​បាន​កត់ត្រា​បទពិសោធន៍​នេះ ហើយ​នីហ្វៃ​បាន​បញ្ចូលវា​ជាមួយ​នឹង​ការ​សរសេរ​របស់​លោក ។ ( សូមមើល អេសាយ ៦ និង នីហ្វៃទី២ ១៦ ) ។

ទោះបីជា​មេរៀន​នេះ​ត្រូវ​បាន​សរសេរ​ជាមួយ​នឹង​ខគម្ពីរ​ដែលត្រូវ​បាន​អាន​ជា​ផ្នែក​តូចៗ​ក៏​ដោយ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ឲ្យ​សិស្ស​អាន នីហ្វៃទី២ ១៦:១–៨ ដើម្បី​ទទួល​បាន​ការមើលឃើញ​ជាច្រើន​ក្នុងពេល​តែមួយ។

សូមអាន នីហ្វៃទី២ ១៦:១–៤ ដោយ​រកមើល​ពី​របៀប​ដែល អេសាយ​បាន​ពិពណ៌នា​អំពី​អ្វី​ដែល​លោក​បាន​ឃើញ ។ ដោយសារ​អេសាយ​បាន​ប្រើ​ភាសា​និមិត្តរូប​ដើម្បី​ពណ៌នា​អំពី​បទពិសោធន៍​របស់​លោក នោះ​ការ​ពន្យល់​ខាង​ក្រោម​អាច​មាន​ប្រយោជន៍ ៖

ព័ត៌មាន​ខាង​ក្រោម​អាច​យកមក​បង្ហាញ ឬ​ពន្យល់​ដល់​ថ្នាក់​រៀន ។

  • រំភាយ ៖ ផ្នែក​ខាង​ចុងជាយ​ព្រះ‌ពស្ត្ររបស់​ព្រះ​អម្ចាស់ ដែល​អាច​តំណាង​ឲ្យ​ភាព​សុចរិត ព្រះចេស្តា និង​ភាពបរិសុទ្ធ​របស់​ទ្រង់ ។ វាជា​ការសំខាន់​ដែលអេសាយ​បាន​ឃើញ​ថា​វា « ពេញ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ( នីហ្វៃទី២ ១៦:១ ) ។

  • ពួក​សេរភីម ៖ ទេវតា​ធ្វើការងារ​បម្រើ​ក្នុង​ទីលាន​របស់​ព្រះ ( សូមមើល Bible Dictionary « Seraphim » ) ។ ស្លាប​របស់​ពួក​សេរភីម​គឺជា​និមិត្តរូប​នៃ​អំណាច​របស់​ពួកគេ​ដើម្បី​ផ្លាស់​ទី ឬ​ធ្វើ​សកម្ម​ភាព ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧:៤ ) ។

  • ផ្សែង ឬ​ពពក ៖ ជា​រឿយៗ​ជា​និមិត្ត​រូប​នៃ​វត្ត​មាន​របស់​ព្រះ ( សូមមើល និក្ខមនំ ១៩:១៨; វិវរណៈ ១៥:៨ ) ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​ពី​សិរីរុងរឿង​នៃ​ព្រះ​អម្ចាស់ ?

  • តើ​អ្នក​គិត​ថា​អ្នក​អាច​មាន​ប្រតិកម្ម​យ៉ាងណា ប្រសិនបើ​អ្នក​បាន​ឃើញ​រឿងនេះ ?

សូម​អាន នីហ្វៃទី២ ១៦:៥ ដើម្បី​ស្វែងយល់​ពី​ប្រតិកម្ម​របស់​អេសាយ​ចំពោះ​ការ​ឃើញ​ព្រះ​អម្ចាស់ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែលពួកគេ​បាន​រក​ឃើញ ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​សួរ​សំណួរ​ខាង​ក្រោម ៖

  • តើ​ពាក្យ ឬ​ឃ្លា​មួយណា​ដែល​ជួយ​អ្នក​ឲ្យ​យល់​ថា អេសាយ​បាន​ដឹងអំពី​អំពើ​បាប និង​ភាព​ទន់ខ្សោយ​របស់​លោក ?

  • តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​មនុស្ស​សព្វថ្ងៃ​អាច​មាន​អារម្មណ៍​ថា​មិន​ស្អាត ឬ​មិន​ស័ក្តិសម​នៅ​ចំពោះ​ព្រះ ?

    មេរៀន​ដែល​ប្រើវត្ថុ​អាច​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​យើង​អាច​មើល​យល់​ពីខ្លួន​យើង​នៅពេល​យើង​មករក​ព្រះ ។ សូម​ពិចារណា​ការ​ប្រៀបធៀប​ក្រណាត់​ពណ៌​ស​ភ្លឺ​ចែងចាំង ជាមួយ​ក្រណាត់​ដែល​ប្រែ​ជា​ពណ៌​លឿង​ដោយ​សារប្រើ​យូរ ឬ​ក៏​ក្រណាត់​កខ្វក់​តែ​ម្តង ។ អ្នក​ក៏​អាច​ប្រៀបធៀប​ពន្លឺ​ស្រអាប់ និង​ពន្លឺ​ភ្លឺ​ចែងចាំង​ផងដែរ ។ សូម​ជួយ​សិស្ស​ឲ្យដឹង​ថា​ភាព​ផ្ទុយគ្នា​នឹង​លេចចេញ​កាន់តែ​ច្បាស់​នៅ​ពេល​វត្ថុ​ពីរ​ត្រូវ​បាន​ដាក់​ផ្ទឹមគ្នា ហើយ​ច្បាស់ណាស់ មួយ​គឺ​ស្អាតជាង ឬ​ភ្លឺជាង​មួយទៀត ។

  • តើ​មាន​របៀបណា​ខ្លះ ដែលវា​អាច​ល្អ​សម្រាប់​យើង​ដើម្បី​ស្គាល់​កំហុស​របស់​យើង នៅពេល​យើង​ចូល​ទៅកាន់​តែ​ជិត​ព្រះ​អម្ចាស់ ?

ព្រះ​អម្ចាស់​ស្ម័គ្រព្រះទ័យ​ដកយក​អំពើ​បាប​របស់​យើង​ចេញ

សូម​អាន នីហ្វៃទី២ ១៦:៦–៧ ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​នៅក្បែរអេសាយ ។ វា​ប្រហែលជា​មាន​ប្រយោជ​ន៍ក្នុង​ការ​ចងចាំ​ថា អាសនា​ត្រូវ​បាន​ប្រើ​ប្រាស់​កាលពី​បុរាណ​នៅក្នុង​ការ​ថ្វាយបង្គំ​នៅព្រះវិហារបរិសុទ្ធ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​បាន​កើតឡើង​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា ការណ៍​នេះ​អាច​ជានិមិត្តរូប​អំពី​អ្វី ?

សូម​គិត​អំពី​បទពិសោធន៍​របស់​អេសាយ​នៅ​អាសនា និង​របៀប​ដែល​វា​អាច​បង្រៀន​អំពី​ការ​អភ័យទោសពី​អំពើ​បាប ហើយ​ក្លាយជា​មនុស្ស​ស្អាតស្អំ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​គិតថា ការ​ដែល​ព្រះអម្ចាស់​បាន​ដក​យក​អំពើ​បាប​របស់​អេសាយ​បាន​ជះឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ដល់​លោក ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​ខគម្ពីរ​ទាំងនេះជួយ​អ្នក​យល់អំពី​ព្រះ​អម្ចាស់ ?

សេចក្តីពិត​ដែល​យើង​អាច​រៀន​គឺ​ថា ព្រះ​អម្ចាស់​មាន​ព្រះចេស្តា​ដើម្បី​ធ្វើឲ្យ​យើង​បាន​ស្អាតស្អំ ។

ពេលខ្លះ យើង​ប្រហែលជា​មិន​ចាំ និង​ទទួល​អារម្មណ៍​ពី​សារៈ​សំខាន់​នៃ​សេចក្ដីពិត​នេះ​ទេ ។ បងប្រុស ប្រាតលី អ័រ វិលខ័ក ក្នុង​គណៈប្រធាន​យុវជន​ទូទៅ បាន​ចែកចាយ​ពាក្យ​សម្តី​របស់​យុវជន​ម្នាក់ដែល​លោក​ហៅ​ថា ដាម៉ុន ។ យុវជន​ម្នាក់​នេះ​បាន​ចែកចាយ​គំនិត និង​អារម្មណ៍​ដែល​គាត់​មាន​អំពី​អំពើ​បាប​របស់​ខ្លួន ។

ដាម៉ុន បាន​សរសេរ​ថា ៖ … « ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន ដែល​ខ្ញុំ​មិន​អាច​បញ្ឈប់​វា​បាន ។ … សម​ហើយ​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​សោកស្ដាយ​គ្រប់​ពេល​វេលា​នោះ ។ ខ្ញុំ​បាន​យល់​ថា ព្រះ​ប្រហែល​ជា​ស្អប់​ខ្ញុំ ដោយសារ​ខ្ញុំ​មិន​មាន​ឆន្ទៈ​ព្យាយាម​ឲ្យ​ខ្លាំង​ជាង​មុន ដើម្បី​យក​ឈ្នះ​លើ​រឿង​នោះ​ទាំង​លើក​នេះ និង​គ្រប់​ពេល​ទាំងអស់ ។ ខ្ញុំ​បាន​ប្រឆាំង​នឹង​ការល្បួង​រយៈពេល​មួយ​សប្ដាហ៍ ហើយ​ពេលខ្លះ​ដល់​មួយ​ខែ ប៉ុន្តែ​ក្រោយមក​ខ្ញុំ​ភ្លាត់ ហើយ​គិត​ថា ‹ ខ្ញុំ​នឹង​មិន​អាច​ល្អ​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​តើ​ខំព្យាយាម​ធ្វើ​អ្វីទៀត ? › » ( ប្រាដលី អរ វីលខក់ « Worthiness Is Not Flawlessness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២ )

  • ហេតុ​អ្វី​បាន​ជាយុវជន​ដូច ដាម៉ូន​អាច​មាន​គំនិត​ទាំងនេះ ?

សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​ជួយ​នរណា​ម្នាក់​ដូចជា ដាម៉ូន ។ សូម​គិត​អំពី​បទពិសោធន៍​របស់​អេសាយ ។ សូម​គិត​ផងដែរ​អំពី​អ្វី​ដែល​អ្នក​ដឹង​ដោយ​ផ្ទាល់​អំពី​ព្រះ​អង្គសង្គ្រោះ ដែល​អ្នក​អាច​ចែកចាយ​បាន ។ សូម​សរសេរ​អ្វី​ដែល​អាច​ជួយ​បាន ។ អ្នកក៏​អាច​រកមើល​បទគម្ពីរ ឬ​សេចក្តី​ថ្លែង​ការណ៍​ណាមួយ​ពី​អ្នកដឹកនាំ​សាសនា​ចក្រ ដែលអ្នក​អាច​ប្រើ​នៅក្នុង​ការពន្យល់​របស់​អ្នក ។ ឧទាហរណ៍​ខាង​ក្រោម​អាច​មាន​ប្រយោជន៍ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ព្រះ​មិន​ត្រូវ​ការ​មនុស្ស​ដែល​ល្អ​ឥតខ្ចោះទេ ។ ទ្រង់ស្វែង​រក​អស់​អ្នក​ដែល​នឹង​ផ្តល់ « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៣៤ ] ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ « បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » [ មរ៉ូណៃ ១០:៣២–៣៣ ] ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Five Messages That All of God’s Children Need to Hear » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ឆ្នាំ ២០២១ ] ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu )

ទស្សនវិស័យថ្មី

សូមអាន នីហ្វៃទី២ ១៦:៨ ដើម្បី​មើល​ឃើញ​អ្វី​ដែលអេសាយ​បាន​ធ្វើ បន្ទាប់ពី​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​បាន​ជ្រះស្អាត ។

  • តើ​អ្នកគិត​ថា បទពិសោធន៍​របស់​អេសាយ​ដែល​ត្រូវ​បាន​សម្អាត អាច​ជះ​ឥទ្ធិពល​លើ​ការឆ្លើយតប​របស់​លោក​នៅក្នុង​ខ​ទី ៨ យ៉ាងដូចម្ដេច ?

បន្ទាប់ពី​ការ​និមិត្តនេះ អេសាយ​ស្ម័គ្រ​បម្រើ​ព្រះ​អម្ចាស់ ។ ពីរបី​ទសវត្សរ៍​ក្រោយមក លោក​បាន​ជួយ​ណែនាំ​ប្រជាជន​យូដា ។ ការ​បង្រៀន និង​ការ​សរសេរ​របស់​អេសាយ​បាន​បំផុសគំនិត​មនុស្សរាប់​មិន​អស់ ហើយ​ព្រះអម្ចាស់​បាន​ដកស្រង់ពាក្យ​ពេចន៍​របស់​លោក​ច្រើន​ជាង​ព្យាការី​ណាៗ​ទាំងអស់ ។

ដាម៉ូន ក៏​បាន​ផ្លាស់ប្តូរ​ដែរ ។ ​ដោយ​មាន​ជំនួយ​ពី​ថ្នាក់ដឹកនាំ​សាសនា​ចក្រ ដាម៉ូន​បាន​ដឹង​ថា ព្រះ​អម្ចាស់​មិន​មើលងាយ​គាត់​តាម​ការ​វិនិច្ឆ័យ​ដោយ​ពិរោធ​ទេ ប៉ុន្តែ​ដោយ​សេចក្ដី​មេត្តាករុណា ដោយ​សព្វ​ព្រះទ័យជួយ​គាត់​ឲ្យប្រសើរ​ឡើង ។ សូមអាន​ពាក្យ​របស់​ដាម៉ូន នៅពេល​គាត់​មាន​ទស្សនវិស័យថ្មី​ចំពោះ​ព្រះ ៖

ដាម៉ុន​បាន​និយាយ​ថា ៖ … « សព្វថ្ងៃ​នេះ ខ្ញុំ​ចំណាយ​ពេល​ស្អប់​ខ្លួន​ឯង​តិច​ជាងពី​មុន​ឆ្ងាយ​ណាស់ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បាន​ចំណាយ​ពេល​ច្រើន​ជាង​មុន គឺ​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ » ។ ( ប្រាដលី អរ វីលខក់ « Worthiness Is Not Flawlessness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២ )

  • តើ​ការដកពិសោធន៍​អំពី​ដង្វាយធួន សេចក្ដីស្រឡាញ់ និង​ការ​អភ័យទោស​របស់​ព្រះអង្គសង្គ្រោះ​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាងដូចម្ដេច ?

សូម​សញ្ជឹងគិត​សំណួរ​ខាង​ក្រោម នៅពេល​អ្នក​បញ្ចប់​ការសិក្សា​របស់​អ្នក​អំពី​ជំពូកនេះ ៖

  • តើ​អ្នកគិត​ថា​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បទពិសោធន៍​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដី​ស្រឡាញ់ និង​ការ​អភ័យទោស​របស់​ព្រះអង្គ​សង្គ្រោះនៅក្នុងជីវិត​របស់​អ្នក ?