ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ៤ ៖ ទំនុកដំកើង​របស់​នីហ្វៃ


« នីហ្វៃទី ២ ៤ ៖ ទំនុកដំកើង​របស់​នីហ្វៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ៤ ៖ ទំនុកដំកើង​របស់​នីហ្វៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃ​ទី ២៤

ទំនុកដំកើង​របស់​នីហ្វៃ

រូបភាព
នីហ្វៃ​កំពុង​អធិស្ឋាន

មនុស្ស​គ្រប់​រូប​ប្រឈម​មុខ​នឹង​ការល្បួង ហើយ​មាន​អារម្មណ៍​ស្រយុត​ចិត្ត ឬ​បាក់​ទឹក​ចិត្ត​នៅពេល​ខ្លះ ។ ព្យាការី​នីហ្វៃ​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ ។ បន្ទាប់ពី​បាន​ដក​ពិសោធ​អំពី​ការស្លាប់​របស់​ឪពុក​លោក​គឺលីហៃ ហើយ​ប្រឈម​មុខ​នឹង​បងប្អូន​ដែល​ខឹង​សម្បា​របស់​លោក នោះ​នីហ្វៃ​បាន​សរសេរ​អំពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​មួយ​ចំនួន​របស់​លោក ។ លោក​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ទុក្ខ​សោក​របស់​លោក ។ គំរូ​របស់​លោក​បង្ហាញ​យើង​ពី​របៀប​ដែល​យើង​អាច​បែរ​ទៅ​រក​ព្រះអម្ចាស់ នៅពេល​យើង​ជួប​ប្រទះ​នឹង​បញ្ហា​នៃ​ជីវិត​រមែង​ស្លាប់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឆ្លើយតប​ដោយ​ស្មោះត្រង់​ចំពោះ​ការល្បួង និង​ការបាក់​ទឹក​ចិត្ត​ដោយ​បែរ​ទៅរក​ព្រះអម្ចាស់ ។

ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។ សិស្ស​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក​អាច​ចូល​រួម​ចំណែក​បាន ។ នៅពេល​អ្នក​ជួយ​សិស្ស​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ នោះ​ពួកគេ​អាច​ផ្តល់​ពរ​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ពួកគេ ។ មនុស្ស​គ្រប់​រូប​នៅក្នុង​ថ្នាក់​អាច​បាន​ស្អាង​ឡើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ទូល​សូម​ជំនួយ​ពី​ព្រះ​ទប់ទល់​នឹង​ការល្បួង ឬ​ឧបសគ្គ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់

របៀប​មួយ​ដើម្បី​ចាប់ផ្តើម​មេរៀន​គឺ ពិភាក្សា​អំពី​ឧបសគ្គ​ក្នុង​ជីវិត​ដែល​កើត​មាន​ជា​ទូទៅ​ដល់​មនុស្ស​ទាំង​អស់ ។ ឧទាហរណ៍ ៖ យើង​ទាំងអស់​គ្នា​ប្រឈម​មុខ​នឹង​ការល្បួង ហើយ​មាន​អារម្មណ៍​សោកសៅ ឬ​បាក់​ទឹក​ចិត្ត​នៅ​ពេលខ្លះ ។ សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​សញ្ជឹងគិត​សំណួរ​ខាង​ក្រោម​ដោយ​ស្ងៀមស្ងាត់ ។ សិស្ស​ក៏​អាច​កត់ត្រា​ទុក​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគេ​អំពី​ការល្បួង ឬ​ហេតុផល​ជាក់លាក់​ដែល​ពួកគេ​អាច​ទទួល​អារម្មណ៍​បាក់​ទឹក​ចិត្ត ។

  • ហេតុអ្វី​អ្នក​គិត​ថា​មនុស្ស​គ្រប់​គ្នា​ត្រូវបាន​ល្បួង ហើយ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​នៅ​ពេលខ្លះ ?

  • នៅលើ​រង្វាស់​ពី ១ ដល់ ១០ តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​គ្រប់គ្រង​ការលំបាក​ទាំង​នេះ​បាន​ល្អ​ប៉ុន​ណា ?

  • តើ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ពរ​យ៉ាង​ណា ប្រសិនបើ​អ្នក​អាច​យក​ឈ្នះ​ការល្បួង និង​ការបាក់​ទឹក​ចិត្ត​បាន​កាន់តែ​ប្រសើរ​ឡើង ?

ទំនុក​ដំកើង​របស់​នីហ្វៃ

សូមអាន នីហ្វៃទី ២ ៤:១២–១៣, ១៨ ដោយ​រកមើល​ឧបសគ្គ​មួយ​ចំនួន​ដែល​នីហ្វៃ​បាន​ជួប​ប្រទះ ។

  • តើ​អ្នក​ស្រមៃ​មើល​ថា​ឧបសគ្គ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​នីហ្វៃ​មាន​អារម្មណ៍​យ៉ាង​ណា ?

ខគម្ពីរ នីហ្វៃទី ២ ៤:១៦–៣៥ ជារឿយៗ​ត្រូវបាន​គេ​ហៅ​ថា​ទំនុក​ដំកើង​របស់​នីហ្វៃ ។ ទំនុក​ដំកើង​គឺ​ជា « កំណាព្យ ឬ​ទំនុកដំកើង​ដ៏​បំផុស​គំនិត » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ទំនុក​ដំកើង » scriptures.ChurchofJesusChrist.org ) ។ នៅក្នុង​ខគម្ពីរ​ទាំង​នេះ នីហ្វៃ​បាន​សរសេរ​អំពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​បំផុត​មួយ​ចំនួន​របស់​លោក ។ លោក​បាន​ចែកចាយ​ឧបសគ្គ​របស់​លោក និង​របៀប​ដែល​លោក​ឆ្លើយតប​នឹង​ការល្បួង និង​ការបាក់​ទឹក​ចិត្ត ។ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​ស្វែងរក​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅក្នុង​ឧបសគ្គ​ជាក់លាក់​ដែល​អ្នក​កំពុង​ប្រឈម​មុខ ។

អ្នក​អាច​រំឭក​ជំហាន​បួន​ដើម្បី​ជួយ​អ្នក​ប្រៀបធៀប​បទ​ព្រះ​គម្ពីរ​ទៅ​នឹង​ជីវិត​របស់​អ្នក ៖

  1. ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ ។

  2. ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​ជីវិត​របស់​អ្នក ។

  3. ស្វែងយល់​ពី​មេរៀន​ដ៏​មាន​តម្លៃ ។

  4. កំណត់​ការអនុវត្ត​ផ្ទាល់​ខ្លួន ។

សូម​ផ្តល់​ច្បាប់​ចម្លង​នៃ​សំណៅ​ចែក​ដល់​សិស្ស​ដើម្បី​បំពេញ​វា​រៀងៗ​ខ្លួន ។ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​បំពេញ​ក្នុង​ជួរ​ដេក​ពីរ​ដំបូង​ជាមួយ​សិស្ស​ទាំងអស់​គ្នា ហើយ​បន្ទាប់​មក​ចែក​ជួរ​ដេក​ចុង​ក្រោយ​ទាំង​បី​ក្នុង​ចំណោម​ក្រុម​នានា ហើយ​ឲ្យ​ក្រុម​នីមួយៗ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សិស្ស​អាច​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សរសេរ​គំនិត និង​អារម្មណ៍​ផ្ទាល់​ខ្លួន​អំពី​ខគម្ពីរ​ទាំង​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved. នីហ្វៃ​ទី២ ៤:១៦–៣៥ ។ សូម​ពិចារណា​សួរ​សំណួរ​មួយ​ចំនួន​ខាង​ក្រោម​នេះ ។

សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » អាច​ធ្វើ​ឲ្យ​ការពិភាក្សា​នោះ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ទំនុក​ដំកើង​របស់​នីហ្វៃ និង​ខ្ញុំ ( នីហ្វៃទី ២ ៤:១៦–៣៥ )

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« នីហ្វៃ​ទី​២ ៤ ៖ ទំនុកតម្កើង​របស់​នីហ្វៃ »

បទពិសោធន៍​របស់​នីហ្វៃ

បទពិសោធន៍​របស់​ខ្ញុំ

នីហ្វៃ​ទី ២ ៤:១៦

បទពិសោធន៍​របស់​នីហ្វៃ

តើ​នីហ្វៃ​មាន​អារម្មណ៍​យ៉ាង​ណា ?

បទពិសោធន៍​របស់​ខ្ញុំ

តើ​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​នៅពេល​ណា ?

នីហ្វៃទី ២ ៤:១៧–១៩

បទពិសោធន៍​របស់​នីហ្វៃ

តើ​នីហ្វៃ​មាន​អារម្មណ៍​យ៉ាង​ណា ?

បទពិសោធន៍​របស់​ខ្ញុំ

តើ​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​នៅពេល​ណា ?

នីហ្វៃទី ២៤:២០–២៥

បទពិសោធន៍​របស់​នីហ្វៃ

តើ​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​ព្រះ​ដែល​បាន​ជួយ​នីហ្វៃ​ឆ្លើយ​តប​យ៉ាង​ស្មោះត្រង់​ចំពោះ​ការល្បួង និង​ការបាក់​ទឹក​ចិត្ត​របស់​លោក ?

បទពិសោធន៍​របស់​ខ្ញុំ

តើ​បទពិសោធន៍​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​ចងចាំ​បាន នៅពេល​ខ្ញុំ​ត្រូវបាន​ល្បួង ឬ​បាក់​ទឹក​ចិត្ត ?

នីហ្វៃទី ២ ៤:២៦–២៩

បទពិសោធន៍​របស់​នីហ្វៃ

តើ​គំនិត​បែប​ណា​ដែល​បាន​ជួយ​នីហ្វៃ​ឲ្យ​មាន​ភាពរឹងមាំ​នៅពេល​មាន​អារម្មណ៍​ល្បួង ឬ​បាក់​ទឹក​ចិត្ត ?

បទពិសោធន៍​របស់​ខ្ញុំ

តើ​គំនិត​បែប​ណា​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​រឹងមាំ​ពេល​មាន​អារម្មណ៍​ល្បួង ឬ​បាក់​ទឹក​ចិត្ត ?

នីហ្វៃទី ២ ៤:៣០–៣៥

បទពិសោធន៍​របស់​នីហ្វៃ

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ពី​ការអធិស្ឋាន​របស់​នីហ្វៃ ?

បទពិសោធន៍​របស់​ខ្ញុំ

តើ​ខ្ញុំ​អាច​អនុវត្ត​គំរូ​របស់​នីហ្វៃ​ទៅ​នឹង​ការអធិស្ឋាន​ផ្ទាល់​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

  • តើ​ខគម្ពីរ ឬ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង នីហ្វៃ​ទី ២ ៤ ដែល​អ្នក​ចាប់​អារម្មណ៍ ? ហេតុអ្វី ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​មកពី នីហ្វៃ​ទី ២ ៤ ?

  • តើ​ការប្រៀបធៀប​បទ​ព្រះគម្ពីរ​ទៅ​នឹង​ជីវិត​របស់​អ្នក​ជះ​ឥទ្ធិពល​លើ​ការសិក្សា នីហ្វៃ​ទី ២ ៤ របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​រក​ឃើញ ?

    ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា សូម​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​គោលការណ៍​ផ្សេងៗ ។ ឧទាហរណ៍ ៖

    • ការទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ការចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល អាច​ជួយ​ខ្ញុំ​ឆ្លើយតប​ដោយ​ស្មោះត្រង់​ចំពោះ​ការល្បួង និង​ការបាក់​ទឹក​ចិត្ត ។

    • ប្រសិនបើ​ខ្ញុំ​អធិស្ឋាន​ទៅ​កាន់​ព្រះ​ដោយ​ស្មោះ នោះ​ខ្ញុំ​អាច​ទទួល​បាន​ជំនួយ​ពី​ទ្រង់ នៅពេល​ដែល​ខ្ញុំ​ត្រូវបាន​ល្បួង ហើយ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ។

  • តើ​អ្នក​គិត​ថា​គោលការណ៍​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​បែរ​ទៅ​រក​ព្រះអម្ចាស់​ដោយ​របៀប​ណា ពេលអ្នក​ត្រូវបាន​ល្បួង ឬ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​នោះ ?

ផែនការ​របស់​ខ្ញុំ​ដើម្បី​យក​ឈ្នះ​លើ​ការល្បួង និង​ការបាក់​ទឹក​ចិត្ត

ដើម្បី​មើល​ពី​របៀប​ដែល​យុវនារី​ម្នាក់​បែរ​ទៅរក​ព្រះអម្ចាស់​ក្នុង​គ្រា​ដ៏​លំបាក សូមមើល « Heavenly Father Knows Me » ( ៣:១៨ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​អ្នក​ផ្សេង​ទៀត​បាន​បែរ​ទៅរក​ព្រះអម្ចាស់​ក្នុង​គ្រា​នៃ​ការសាកល្បង សូម​ពិចារណា​បង្ហាញ​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​និយាយ​អំពី​គ្រា​ដែល​ពួកគេ​បាន​បែរ​ទៅ​រក​ព្រះអម្ចាស់​ក្នុង​គ្រា​ដ៏​លំបាក​មួយ ។

សូម​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ ហើយ​សរសេរ​ទំនុក​ដំកើង​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន ៖

  • តើ​គោលការណ៍ ការបង្រៀន ឬ​ខគម្ពីរ ( អ្វី​ខ្លះ ) មក​ពី នីហ្វៃ​ទី ២ ៤ អាច​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក​បាន ?

  • តើ​អ្នក​នឹង​អនុវត្ត​វា​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា​ការធ្វើ​បែប​នេះ​នឹង​ជួយ​អ្នក​បែរ​មក​រក​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • ពេល​ជីវិត​ជួប​ការលំបាក តើ​អ្នក​អាច​ឆ្លើយ​តប​ដោយ​សេចក្ដីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ទំនុក​ដំកើង​របស់​ពួកគេ​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ពិចារណា​ចែកចាយ​គំនិត និង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការរំឭក​សិស្ស​ថា ពួកគេ​នឹង​ប្រឈម​មុខ​នឹងឧបសគ្គ ហើយ​ជារឿយៗ​នឹង​ត្រូវ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ទាំង​នោះ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​អាច​ទទួល​បាន​កម្លាំង​ដើម្បី​យក​ឈ្នះ ឬ​ស៊ូ​ទ្រាំ​នឹង​អ្វីៗ​ទាំងអស់ ។