ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ ៖ ពួកយើង​មាន​សិទ្ធិ​នឹង​រើស​យក តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ ៖ ពួកយើង​មាន​សិទ្ធិ​នឹង​រើស​យក តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧

ពួកយើង​មាន​សិទ្ធិ​នឹង​រើស​យក តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ

រូបភាព
អំណាច​ប្រែចិត្ត​ជឿ​នៃ​ព្រះគម្ពីរ​មរមន

នៅក្នុង​មេរៀន​មុន « នីហ្វៃទី ២ ២:២៦–៣០ » អ្នក​បាន​រៀនថា យើង​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី ២ ២:២៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ការពង្រីក​ចំណេះដឹង​តាមរយៈ​សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ការធ្វើ​សកម្មភាព​ទាំង​នេះ​ជា​ទៀងទាត់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ ។ អ្នក​ប្រហែល​ជា​ចង់​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​បន្ត​សិក្សា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិនៅ​ក្រៅថ្នាក់​រៀន ។

ការរៀប​ចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​ទន្ទេញ នីហ្វៃទី ២ ២:២៧ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​អាច​ប្រើ​កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​បាន ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់​ពី​មេរៀន « នីហ្វៃទី ២ ២:២៦–៣០ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ នីហ្វៃទី ២ ២:២៧ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវ​លើក​ទៅ​សប្តាហ៍​ផ្សេង​វិញ សូម​ឲ្យ​ប្រាកដ​ថា​ត្រូវ​បង្រៀន​មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​នៅ​អំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

សូម​ប្រើ​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព និង​សមស្រប​ណា​មួយ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ២ ២:២៧ ហើយ​ពន្យល់​ពី​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គបទគម្ពីរ​នេះ ។

ប្រសិនបើ​យោបល់​ខាង​ក្រោម​ត្រូវបាន​ប្រើ សូម​ពិចារណា​អញ្ជើញ​សិស្ស​ទាំងអស់​គ្នា​ឲ្យគូរ​គំនូរនៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាស​ធំ​មួយ ។ សូម​ប្រយ័ត្ន​ក្នុង​ការរក្សា​សកម្មភាព​គូរ​គំនូរ​នេះ​ឲ្យ​ខ្លី ដើម្បី​វា​នឹង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការរៀន​អនុវត្ត ។ ប្រសិនបើ​អាច​ធ្វើ​បាន សូម​ដាក់​តាំង​គំនូរ​ដែល​សិស្ស​ទាំងអស់​បាន​គូរ​ពីរបី​ថ្ងៃ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យ​កាន់តែ​ចាំ​ស្ទាត់ ។

សូមអាន នីហ្វៃទី ២ ២:២៧ ហើយ​គូរ​រូបភាព​មួយ​ដែល​ជួយ​អ្នក​ឲ្យ​ស្រមៃ​ឃើញ​ពី​អត្ថន័យ​នៃ​ឃ្លា​បទ​គម្ពីរ​គន្លឹះ ៖ « ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។ សូម​បញ្ចូល​ឃ្លា គន្លឹះ​នៅ​លើ​គំនូរ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ ។

បន្ទាប់មក សូម​សរសេរ​លើ​គំនូរ​របស់​អ្នក អំពី​អត្ថន័យ​ដែល​ថា យើង​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ឬក៏​រើសយក​ការជាប់​ឃុំឃាំង និង​ការស្លាប់ ។ សូម​បញ្ចូល​អត្ថន័យ​ដែល​ខគម្ពីរ​នេះ​មាន​ន័យ​សម្រាប់​អ្នក​ផ្ទាល់ និង​របៀប​ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ ។

ប្រសិនបើ​គំនូរ​ក្នុង​ថ្នាក់​ត្រូវបាន​គូរ​ឡើង សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការជាមួយ​គ្នា​ដើម្បី​សរសេរ​ការពន្យល់​អំពី​ខគម្ពីរ​នោះ ។

ប្រសិនបើ​សិស្ស​បាន​បញ្ចប់​គំនូរ​នីមួយៗ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ការពន្យល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​បន្ទាប់​មក​ឲ្យ​ពួកគេ​ដើរ​ជុំ​វិញ​បន្ទប់ ហើយ​ចែកចាយ​គំនូរ និង​ការពន្យល់​របស់​ពួកគេ​ជាមួយ​សិស្ស​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​នាក់​ផ្សេង​ទៀត ។

ជា​ចុង​ក្រោយ ពេល​កំពុង​សម្លឹង​មើល​រូបភាព សូម​ថា​ឡើង​វិញ​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ រហូត​ដល់​អ្នក​ចេះ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​តាម​ការចាំ ។

រៀន​អនុវត្ត

ជម្រើស​មួយ​ចំពោះ​យោបល់​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ គឺ​អញ្ជើញ​សិស្ស​បី​នាក់​ពី​មុន​ចាប់ផ្តើម​ថ្នាក់ ដោយ​ឲ្យ​សិស្ស​ម្នាក់ៗ​សិក្សា​គោលការណ៍​មួយ​នៃ​គោលការណ៍​នានា ។ នៅមេរៀន​ត្រង់​ចំណុច​នេះ សូម​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​ចំណាយ​ពេល​មួយ ឬ​ពីរ​នាទី ពន្យល់​គោលការណ៍​ដែល​ពួកគេ​បាន​សិក្សា​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

ដើម្បី​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ សូមមើល​ប្រសិនបើ​អ្នក​អាច​ចាំ​គោលការណ៍​នីមួយៗ ក្នុង​ចំណោម​គោលការណ៍​ទាំង​បី​ដែរ​ឬ​ទេ ។ បន្ទាប់មក​មើល​ប្រសិនបើ​អ្នក​អាច​ផ្គូផ្គង​ឃ្លា​ខាង​ក្រោម​ជាមួយ​នឹង​គោលការណ៍​ត្រឹមត្រូវ​ដែរ​ឬ​ទេ ។ ( សូមប្រើ កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ [ ឆ្នាំ ២០២២ ] ដើម្បី​ពិនិត្យ​មើល​ភាពត្រឹមត្រូវ​របស់​អ្នក ) ។

  • « ការពារ​យើង​កុំ​ឲ្យ​ភាន់​ច្រឡំ និង​ការ​ពារ​យើង​ពី​អ្នកទាំង​ឡាយ​ដែល​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ​យើង »

  • « មើល​ទៅ​គំនិត​នានា​ដោយ​ផ្អែក​ទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ដោយ​ការ​ទទួល​យក​ការ​សន្មត ឬ​ការ​ប៉ាន់​ស្មាន​របស់​លោកិយ »

  • « ពឹង​ផ្អែក​ទៅលើ​ទីបន្ទាល់​ដែល​យើង​មាន​រួច​ទៅ​ហើយ »

មាន​អារម្មណ៍​ក្នុង​ការសម្រប​ស្ថានភាព​ដោយ​សេរី ដែល​ត្រូវបាន​ណែនាំ​នៅក្នុង​កម្មវិធី​សិក្សា ដើម្បី​ឲ្យ​ត្រូវ​នឹង​កាលៈទេសៈ​សិស្ស​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង ។ ឧទាហរណ៍ ៖ ក្នុងស្ថានភាព​ខាង​ក្រោម​នេះ អាកប្បកិរិយា​ប្លែក​មួយ​ប្រកប​ដោយ​អំពើ​បាប​អាច​ជំនួស​ដោយ​គ្រឿង​ស្រវឹង ។

ស្ថានភាព​ផ្សេងៗ​ក៏​អាច​ត្រូវបាន​ប្រើ​ដើម្បី​សម្រេច​គោលបំណង​ដូច​គ្នា ។ ឧទាហរណ៍ ៖ សិស្ស​អាច​ផ្តោតលើ​ស្ថានភាព​ជំនួស​ផ្សេង​ទៀត អំពី​សមាជិក​នៃ​សាសនាចក្រ​ម្នាក់​ដែល​អាក់អន់​ចិត្ត ដោយសារ​ឪពុកម្តាយ​របស់​នាង​លើក​ទឹក​ចិត្ត​ឲ្យ​នាង​ធ្វើ​តាម​បទដ្ឋាន​សាសនាចក្រ​ជាក់លាក់​មួយ ។ ដោយ​ការខកចិត្ត នោះ​នាង​អាច​នឹង​ឆ្លើយ​ថា « ខ្ញុំ​មាន​សិទ្ធិ​ជ្រើសរើស​របស់​ខ្ញុំ ! ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ! » បន្ទាប់មក សិស្ស​អាច​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង នីហ្វៃទី ២ ២:២៧ ទៅ​នឹង​ស្ថានភាព​នេះ ។

សូម​អាន​ស្ថានភាព​ខាង​ក្រោម ហើយ​គិត​អំពី​របៀប​អ៊ីវ៉ាន អាច​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

អ៊ីវ៉ាន​មាន​គម្រោង​ទៅ​ដើរ​លេង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ជាមួយ​មិត្តភក្តិ​របស់​គាត់ ប៉ុន្តែ​នៅពេល​មិត្ត​ម្នាក់​បាន​បង្ហាញ​ខ្លួន​ដោយ​មិន​បាន​រំពឹង​ទុក​ដោយ​មាន​គ្រឿង​ស្រវឹង​មក​ចែក​គ្នា​ផឹក គាត់​មាន​អារម្មណ៍​ថា វា​ដល់​ពេល​ដែល​គាត់​ត្រូវ​ចាកចេញ​ហើយ ។ គាត់​ដឹង​ថា មិត្ត​របស់​គាត់​នឹង​មិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​គាត់​តែងតែ​ទៅ​ផ្ទះ​ជានិច្ច​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​កាល​ពី​ពេល​មុនៗ ។ ពេល​គាត់​ដើរ​ចេញ គាត់​បាន​ឮ​មិត្តភក្តិ​របស់​គាត់ ដានីញ៉ែល​និយាយ​ថា « វា​ហាក់​ដូចជា​ក្រុមជំនុំ​របស់ អ៊ីវ៉ាន​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​អ្វី​ឡើយ » ។

អ៊ីវ៉ាន​បាន​បន្ត​គិត​អំពី​មតិ​របស់​ដានីញ៉ែល​ពេល​គាត់​ដើរទៅ​ផ្ទះ ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » ផ្នែក​នៃ ឯកសារ​គោល​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​អត្ថន័យ​នោះ ដើម្បី​បង្កើត​សំណួរ​ឡើង​វិញ ។

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​អត្ថន័យ​របស់​វា​ដូចម្តេច ដើម្បី​បង្កើត​មតិ ឬ​សំណួរ​ឡើងវិញ ?

សូម​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការឆ្លើយតប​របស់​សិស្ស​ចំពោះ​សំណួរ​មុន ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដែល​សិស្ស​យល់​ច្បាស់​អំពី​គោលគំនិត​នេះ ។ ប្រសិនបើ​ពួកគេ​យល់ច្បាស់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ដឹកនាំ​សិស្ស​ផ្សេង​ទៀត​ក្នុងការ​បង្កើត​មតិ​របស់​ដានីញ៉ែល​ឡើង​វិញ ។

ប្រសិនបើ​សិស្ស​មិន​ទាន់​បាន​ត្រៀម​ខ្លួន ដើម្បី​បង្កើត​ឡើង​វិញ​នូវ​គំនិត​ដោយ​គ្មាន​ជំនួយ​ទេ សូម​ពិចារណា​ប្រើ​យោបល់​មួយ​ចំនួន​ខាង​ក្រោម​ដើម្បី​ជួយ​ពួកគេ ។

  1. សូម​កំណត់​ពី​សំអាង​នោះ ឬ​ការសន្មត់​ដែល​អាច​មាន ។កំណត់​ពី​សំអាង​ដែលអាចមាន ឬ​ការសន្មត់ ។

    • តើ​ដានីញ៉ែល​ហាក់​ដូចជា​ជឿ​អ្វី​ខ្លះ​អំពី​សេរីភាព និង​គោលបំណង​នៃ​សិទ្ធិ​ជ្រើសរើស ?

    • តើ​គាត់​ហាក់​ដូចជា​ជឿ​អ្វី​ខ្លះ​អំពី​បទដ្ឋាន​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ?

  2. បន្ទាប់មក សូម​ពិចារណា​អំពី​បញ្ហា​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។

    • តើ​អ្នក​បាន​ដកពិសោធ​អ្វី​ខ្លះ តាមរយៈ​ការរស់នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជួយ​អ្នក​ឲ្យ​យល់ឃើញ​អ្វី​ដែល​ខុស​ពី​ដានីញ៉ែល​យល់​ឃើញ ?

    • តើ​ទិដ្ឋភាព​អ្វី​ខ្លះក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដែល​អ្នក​គិតថា នឹង​មាន​ប្រយោជន៍​បំផុត​ដើម្បី​ឲ្យ​ដានីញ៉ែល​យល់ ?

    • តើ​ព្រះអង្គសង្គ្រោះ​ផ្តល់​សេរីភាព​បែប​ណា​ដល់​អ្នក​ដែល​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ? តើ​ការជាប់​ឃុំឃាំង​បែប​ណា​ដែល​កើត​មក​ពី​ការបដិសេធ​បទបញ្ញត្តិ​ទាំង​នោះ ?

សូម​ពិចារណា​ចែក​សិស្ស​ជាគូៗ ជាមួយ​នឹង​សិស្ស​ម្នាក់ៗ​ដែល​សិក្សា​គោលការណ៍​មួយ ក្នុង​ចំណោម​គោលការណ៍​ពីរ​ខាង​ក្រោម​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ​ដៃ​គូ​របស់​ពួកគេ ។

សូម​អាន កថាខណ្ឌ​ទី ៥–៧, ១១ នៃ​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ​ផ្នែក ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ហើយ​ពិចារណា​ពី​របៀប​ដែល​គោលការណ៍​ពីរ​ខាង​ក្រោម​អនុវត្ត​ចំពោះ​ស្ថានភាព​របស់​អ៊ីវ៉ាន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ

  • ប្រសិនបើ​អ៊ីវ៉ាន​ចាប់ផ្តើម​ឆ្ងល់​ពី​ការសម្រេច​ចិត្ត​របស់​គាត់​ក្នុង​ការដើរ​ចេញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ខាង​វិញ្ញាណ តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ​ជាមួយ​គាត់​មក​ពី កថាខណ្ឌ​ទី ៥–៧ ? ហេតុអ្វី ?

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​ប្រភព​អ្វី​ខ្លះ​ដែល​បាន​លើក​ឡើង​នៅក្នុង កថាខណ្ឌ​ទី ១១ ដែល​អ្នក​គិត​ថា​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់ អ៊ីវ៉ាន ?

  • តើ​សេចក្តីពិត​នៅក្នុង នីហ្វៃទី ២ ២:២៧ អាច​ជួយ​គាត់​យ៉ាង​ដូចម្តេច ?

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អំឡុងពេល​មេរៀន​ដែល​ត្រូវ​បង្រៀន​នា​ពេល​ខាង​មុខ សូម​ជួយ​សិស្ស​រំឭក​ដោយ​សង្ខេប​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះសម្រាប់ នីហ្វៃទី ២ ២:២៧ ។ របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ គឺ​អញ្ជើញ​សិស្ស​ឲ្យ​មើល​គំនូរ​ដែល​ពួកគេ​បាន​គូរ ហើយ​មើល​ប្រសិនបើ​ពួកគេ​នៅតែ​អាច​ចងចាំ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នោះ​បាន ។ កិច្ចការ​នេះ​អាច​ត្រូវបាន​ធ្វើ​សា​ឡើង​វិញ​នៅដើម ឬ​ចុង​បញ្ចប់​នៃ​មេរៀន​ផ្សេងៗ​នា​ពេល​ខាង​មុខ ។