ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨—« សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨—‹ សេចក្ដី​សប្បុរស​គឺជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨

« សេចក្តី​សប្បុរស​គឺជា សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ »

រូបភាព
ស្ត្រី​ពីរនាក់​កំពុង​ឱបគ្នា

នៅក្នុង​ការសិក្សា​របស់​អ្នក អំពី មរ៉ូណៃ ៧:៤៤–៤៨ អ្នក​បាន​រៀន​អំពី​របៀប​ស្វែងរក​ការអភិវឌ្ឍ​សេចក្ដី​សប្បុរស ដែលជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តី​យោង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ មរ៉ូណៃ ៧:៤៤–៤៨ ពន្យល់​អំពី​គោល​លទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរនេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

សូម​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ដើម្បី​ជួយ​អ្នក​អនុវត្ត​ទៅលើ​ការពន្យល់​អំពី​គុណលក្ខណៈ​ដ៏​ទេវភាព​នៃ​សេចក្តីសប្បុរស ។

សូមស្រមៃ​គិត​នៅក្នុង​អំឡុងពេល​ពិភាក្សា​អំពី ចូរមក​តាមខ្ញុំ ជាមួយ​គ្រួសារ​របស់អ្នក ខណៈពេល​ដែល​កំពុង​និយាយ​អំពី​អត្ថន័យ​នៃ​សេចក្តី​សប្បុរស ប្អូនប្រុស​របស់អ្នក​និយាយ​អ្វីមួយ​ដូចជា « តើ​សេចក្តី​សប្បុរស​មិនមែន​គ្រាន់តែ​ជា​ការធ្វើ​រឿង​ល្អៗ​ទៅដល់​មនុស្ស​មែនទេ ? » អ្នក​ប្រាប់ទៅ​ប្អូនប្រុស​របស់អ្នក​ថា ការធ្វើល្អ​គឺជា​ផ្នែក​មួយ​នៃ​សេចក្ដី​សប្បុរស ប៉ុន្តែ​ថា អ្នក​បាន​ស្វែងយល់​បន្ថែម​អំពី​សេចក្ដី​សប្បុរស​នៅក្នុង​ថ្នាក់​សិក្ខា​សាលា ។

  • តើ​ព័ត៌មាន​លម្អិត​អ្វីខ្លះ​ទៀត​អំពី​សេចក្ដី​សប្បុរស​ដែល​អ្នក​នឹង​ប្រាប់​ទៅដល់​ប្អូនប្រុស​របស់អ្នក ?

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ពន្យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​សប្បុរស​ដោយ​ប្រើ​ពាក្យសម្ដី​ផ្ទាល់ខ្លួន និង​ការបង្រៀន​ដែលមាន​នៅក្នុង មរ៉ូណៃ ៧:៤៥–៤៨ ឲ្យ​បាន​ពីរ ឬ​បី​ប្រយោគ ។

សូម​ប្រើប្រាស់​គំនិត​ខាងក្រោមនេះ ដើម្បី​ជួយអ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរគន្លឹះ ។ ឬ​ជ្រើសរើស​វិធី​ផ្សេង​ដែល​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំបាន​ល្អបំផុត ។

សូម​គូរ​រូប​បេះដូង​ធំ​មួយ​នៅក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់អ្នក ។ សូម​មើល​រូបភាព​ខាងក្រោម ហើយ​នៅ​ខាង​ក្នុង​រូប​បេះដូង​របស់​អ្នក​សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរគន្លឹះ​តាម​លំដាប់លំដោយ​ឲ្យ​បាន​ត្រឹមត្រូវ ។

រូបភាព
គំនូរ​បន្ទាត់​នៃ​រូបបេះដូង​ជាមួយនឹង​សេចក្តីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ មរ៉ូណៃ ៧:៤៥–៤៨ នៅ​ជុំវិញ​បេះដូង​មិន​តាម​លំដាប់​លំដោយ

សូម​សូត្រ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​ចំនួន​ពីរបី​ដង​រហូត​ដល់​អ្នក​ទន្ទេញ​វា​ចាំ ។ សូម​ពិចារណា​កាត់​គំនូរ​ដែល​បានគូ ហើយ​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ដែល​អ្នក​នឹង​មើលឃើញ​វា​ញឹកញាប់ ។

ការអនុវត្ត​ជាក់ស្តែង

ដើម្បី​ជួយ​អ្នក​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ សូម​កែ​ឃ្លា​ទាំងបី​ខាងក្រោម ហើយ​ពន្យល់​អំពី​អត្ថន័យ​របស់វា ។ ប្រសិនបើអ្នក​ត្រូវការ​ជំនួយ​ក្នុងការ​សិក្សា កថាខណ្ឌ ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ» នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  1. ត្រួត​ពិនិត្យ​ដោយ​សេចក្ដី​ជំនឿ ។

  2. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព ។

  3. ធ្វើ​តាម​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ប្រភព​ដ៏​នៅអស់កល្ប​ជានិច្ច ។

សូម​អាន​សាច់រឿង​ខាងក្រោម ៖

  • អូស្កា​ងាយ​នឹង​ត្រូវ​ប្អូនៗ​របស់​គាត់​រំខាន​ជាខ្លាំង ។ ពួកគេ​តែងតែ​សុំ​ឲ្យ​អូស្កា​លេង​ជាមួយ​ពួកគេ ឬ​ជួយ​ពួកគេ​ធ្វើ​កិច្ចការ​ផ្ទះ​របស់ពួកគេ ។ អូស្កា​គ្រាន់តែ​មិន​ចង់​ឲ្យ​ប្អូនៗ​របស់​គាត់​មក​រំខានគាត់ គាត់​ចង់​នៅ​ម្នាក់​ឯង ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​រឿង​ផ្ទាល់​ខ្លួន​របស់គាត់ ។

  • ហេ-វ៉ុន​បាន​ដឹងថា ក្មេងស្រី​ម្នាក់ទៀត​នៅក្នុង​ថ្នាក់​យុវនារី​របស់នាង​កំពុងតែ​និយាយដើម​នាង ។ ហេ-វ៉ុន​មាន​អារម្មណ៍​មិនល្អ និង​ឈឺចាប់​ដោយសារ​រឿងនេះ ហើយ​មិន​ដឹងថា ត្រូវ​ឆ្លើយតប​បែបណា​វិញ ។

  • កាប៉ូ​ចង់​ធ្វើជា​អ្នកល្បី​នៅក្នុង​សាលា ហើយ​បង្ហាញ​ភាពក្លាហាន​នៅចំពោះ​មុខ​មិត្តភក្តិ​របស់គាត់ ។ ជារឿយៗ គាត់​មើលងាយ​មិត្តរួមថ្នាក់​ផ្សេងទៀត​ហើយ​យក​សម្ភារ​របស់ពួកគេ​ដោយ​មិនចាំបាច់​សួរ ។

  1.  ជ្រើសរើស​យក​យ៉ាងហោចណាស់​សាច់រឿង​មួយ​នៅក្នុង​ចំណោម​សាច់រឿង​ពីមុន ។ សូម​គិត​ស្រមៃថា អ្នក​កំពុង​ព្យាយាម​ជួយ​បុគ្គល​នៅក្នុង​សាច់រឿង​នោះ ។ សូមឆ្លើយ​យ៉ាងហោចណាស់​សំណួរមួយ ចេញពី​ចំណងជើង​នីមួយៗ​ខាងក្រោមនេះ ៖

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំងដ៏​ទេវភាព

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ចេញពី មរ៉ូណៃ ៧:៤៥–៤៨ ដែល​អាច​លើកទឹកចិត្ត​បុគ្គល​នេះ​ឲ្យ​ឆ្លើយតប​ដោយ​សេចក្ដី​សប្បុរស​បន្ថែមទៀត​នៅក្នុង​ស្ថានភាព​របស់ពួកគេ ?

  • តើ​មាន​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វីខ្លះ​ទៀត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​បាន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​បុគ្គល​នេះ​អាច​ប្រឈមមុខ​នឹង​បញ្ហា​អ្វីខ្លះ នៅពេល​ដែល​ពួកគេ​ព្យាយាម​អនុវត្ត​អ្វី ដែល​អ្នកចែកចាយ​ជាមួយ​ពួកគេ ?

  • តើ​ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន​ដោយ​របៀបណា ទោះបី​ជា​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ទាំងនេះ​ក្តី ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​ការពិនិត្យ​មើល​ស្ថានការណ៍​ដោយ​ទស្សន​ដ៏​អស់កល្ប​មួយ​អាច​ជួយ​គាត់ ឬ​នាង​ឲ្យ​មានអារម្មណ៍​កាន់តែ​មាន​សេចក្ដី​សប្បុរស​បន្ថែមទៀត​ចំពោះ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​ការពិនិត្យ​មើល​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​អាច​ជួយដល់​បុគ្គល​នេះ​ឲ្យ​កាន់តែ​មាន​សេចក្ដី​សប្បុរស​ដោយ​របៀបណា ?