ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិទី ២៤ ៖ ស្វែងយល់ និងពន្យល់


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២៤ ៖ ស្វែងយល់ និងពន្យល់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២៤

ស្វែងយល់ និង​ពន្យល់

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ចំណេះចំណាន​ខាងគោលលទ្ធិអាច​ជួយ​អ្នកស្វែងយល់ និង​ពន្យល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ​តាមពាក្យ​សម្ដី​របស់​អ្នកផ្ទាល់ ។ មេរៀននេះ​នឹង​ផ្តល់ឱកាស​ដល់អ្នក​ឲ្យ​ស្វែងយល់ និង​ពន្យល់​អំពី​សេចក្តីពិត​របស់អ្នក​ឲ្យកាន់តែ​ស៊ីជម្រៅ ចេញ​ពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មកពី​ព្រះគម្ពីរ​មរមន ។

ការសួរសំណួរ

សូម​គិត​ពី​នរណាម្នាក់​ដែលអ្នក​ស្គាល់ច្បាស់ ។

  • តើអ្នក​ស្គាល់​ពួកគេ​បានដោយ​របៀបណា ?

  • តើការសួរ​សំណួរ​មាន​តួនាទី​អ្វីខ្លះ​ក្នុងការ​ជួយដល់​សមត្ថភាព​របស់អ្នក​ឲ្យឆាប់ស្គាល់​ពួកគេ ?

  • តើ​ទំនាក់ទំនង​របស់អ្នក​ជាមួពួកគេ​នឹង​មាន​ភាពខុសគ្នា​យ៉ាងដូចម្តេច ប្រសិនបើ​អ្នកមិនដែលសួរ​សំណួរ​ណាមួយ​នោះ​ទេ ?

ដូចគ្នា​នឹង​ការសួរសំណួរ​មានសារៈសំខាន់​ដើម្បីស្គាល់​នរណាម្នាក់​ដោយ​ផ្ទាល់ វាក៏មាន​សារៈសំខាន់​ផងដែរ​ក្នុងការ​សួរសំណួរ នៅពេល​អ្នកសិក្សា​ព្រះគម្ពីរ ដើម្បីស្គាល់​និង​យល់កាន់តែ​ច្បាស់អំពី​ព្រះយេស៊ូវគ្រីស្ទ​តាម​រយៈសំណួរ​ទាំងនោះ ។

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ថា « ការទទួលបាន​ការណែនាំ​ពី​ព្រះគម្ពីរ គឺដោយសារ​ទទួល​បាន​ជំនួយ​តាមរយៈ​ការសួរសំណួរ​ដែល​ទាក់ទង » ( « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៨ ) ។

ការសួរសំណួរ​អំពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាចជួយ​យើងឲ្យយល់​កាន់តែ​ច្បាស់អំពីវា និង​យល់កាន់តែ​ច្បាស់អំពី​ការយាង​ការណែនាំ​របស់​ព្រះអម្ចាស់​មកក្នុង​ជីវិត​របស់យើង ។

ការរំឭក​សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ដោយ​សង្ខេបៗ​នៅ​ក្នុង​តារាង​ខាងក្រោម ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី ៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​… ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

សូមជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែលអ្នក​ចង់យល់​ឲ្យ​កាន់តែច្បាស់ ហើយ​អានវាដោយ​យកចិត្ត​ទុកដាក់ ។ សូម​កត់សម្កាល់​សំណួរ​យ៉ាងហោច​ណាស់ចំនួនពីរ ដែលអ្នក​អាចសួរ​អំពី​វគ្គគបទគម្ពីរ​ដើម្បី​យល់កាន់​តែច្បាស់ ហើយ​សរសេរវាចុះ ។ ឧទាហរណ៍ នៅពេល​ដែល​អ្នកអាន នីហ្វៃ​ទី ៣ ២៧:២០ អ្នក​អាចនឹងសួរថា « តើការញែកចេញ​ជាបរិសុទ្ធមាន​ន័យដូចម្តេច ? » ឬនៅពេល​ដែល​អ្នកអាន មរ៉ូណៃ ១០:៣–៥ អ្នកអាច​សួរថា « តើ​វា​មាន​អត្ថន័យ​ដូចម្តេច​ក្នុងការ​សួរ ‹ ដោយ​ស្មោះ​អស់ពីចិត្ត ? › »

សូមស្វែង​រកចម្លើយ​ចំពោះសំណួរ​ដែលអ្នក​បានគិត​ដល់ សូម​ប្រើប្រាស់​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Topical Guide ឬសូម្បីតែ​សុន្ទរកថា​ក្នុង​សន្និសីទទូទៅ​ក្តី ។ អ្នកអាច​ប្រើប្រាស់​យុទ្ធសាស្ត្រ​សិក្សា​ព្រះគម្ពីរ​ផ្សេងទៀត ដែលអ្នក​ដឹង ដូចជា​ការសិក្សា​ខគម្ពីរ​នៅជិតគ្នា ដើម្បី​យល់កាន់តែ​ច្បាស់​អំពីបរិបទ​របស់​វគ្គបទគម្ពីរ​នេះ ។

សូមចងចាំ​ថា អ្នកប្រហែលជា​មិនអាច​ស្វែងរក​ចម្លើយ​ចំពោះសំណួរ​ទាំងអស់​របស់​អ្នក​បានទេ នៅពេល​ដែល​អ្នកសិក្សា​នោះ​ទេ ។ ប៉ុន្តែ​នៅពេល​​អ្នកបន្ត​អនុវត្ត​សេចក្តីជំនឿ​លើព្រះអម្ចាស់ ទ្រង់នឹង​ជួយអ្នក​ឲ្យដឹងពី​សេចក្តីពិត​នៃអ្វី​ដែល​អ្នកស្វែងរក ។

សូម​ពិចារណា​អញ្ជើញ​មិត្តភក្តិ ឬសមាជិក​គ្រួសារ​ដើម្បី​ជួយអ្នក​ឲ្យ​ឆ្លើយ​សំណួរ​របស់អ្នក ។ អ្នក​ក៏​អាច​ពិចារណា​អំពី​ការ​ធ្វើ​សកម្មភាព​នេះ​ឡើង​វិញ​ដោយ​ប្រើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្សេង​ទៀត ដែល​អ្នក​ចង់​យល់​កាន់​តែ​ច្បាស់​ផងដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នកបាន​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​ណា ?

    • តើអ្នក​បានរៀន​អ្វីខ្លះ​អំពី​វគ្គបទ​គម្ពីរ​នេះ​ចេញពី​សកម្មភាព​នេះ ?

    • តើ​វគ្គ​បទគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះអង្គសង្រ្គោះ​ឬ​ដំណឹងល្អ​របស់​ទ្រង់ ?