ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ទី ២០ ៖ ទន្ទេញ


« ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ទី ២០៖ ទន្ទេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ២០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២០

ទន្ទេញ

រូបភាព
យុវនារី​កំពុង​សិក្សា​ព្រះគម្ពីរ

មេរៀននេះ​នឹង​ផ្តល់ឱកាស​ដល់​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា ហើយ​ថែមទាំង​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​ផងដែរ ។

យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ការទន្ទេញ​បទគម្ពីរ

រូបភាព
ព្រះអង្គ​សង្គ្រោះ
  • តើ​មាន​របៀប​អ្វី​ខ្លះដែល​យើងអាច​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

មាន​របៀបមួយ​ដែលយើង​អាចធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន គឺ​តាមរយៈ​ការទន្ទេញ​បទគម្ពីរ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រើប្រាស់​បទគម្ពីរ​ដែល​បាន​ទន្ទេញ​ដើម្បី​យកឈ្នះ​នៅលើ​ការល្បួង​( សូមមើល ម៉ាថាយ ៤:១–១១ )​និង​ដើម្បី​បង្រៀន​ដល់​អ្នកដទៃ​( សូមមើល លូកា ២៤:២៧; នីហ្វៃទី ៣ ២២ ) ។

  • តើ​ស្ថានភាព​មួយ​ចំនួន​អ្វីខ្លះ​ដែល​ការទន្ទេញ​បទគម្ពីរ​អាច​នឹង​មាន​ប្រយោជន៍ ?

នៅពេល​អ្នក​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​ចងចាំថា អ្នក​កំពុង​ធ្វើតាម​គំរូរបស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់នឹង​យាងទៅ​ដោយរងការ​ឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« នោះ​ត្រូវតែ​មានដង្វាយ​ធួន​មួយ​កើតឡើង …ការបូជា​មួយ​ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរមក​រកយើង ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​…​ប្រយោជន៏ឲ្យ​អ្នករាល់គ្នា​អាចបាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« ដ្បិត​អ្នក​រាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នកសិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​បើសិនជា​មនុស្ស​លោក​មករក​យើង … នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ … [ និង ] ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

សូម​គិតអំពី​ស្ថានភាព​ខ្លួនឯងផ្ទាល់ ។ សូម​ពិនិត្យ​មើល​តារាង​អំពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ( ឬ​ឃ្លា​បទ​គម្ពីរ​គន្លឹះ​មួយពីរ ) ដែល​អ្នកមាន​អារម្មណ៍ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​ក្នុង​ការទន្ទេញ​ឲ្យ​ចាំ​នៅពេល​ឥឡូវនេះ ។ សូម​ពិចារណា​ប្រើប្រាស់​បច្ចេកទេស​មួយ​នៅក្នុង​ចំណោម​បច្ចេកទេស​ខាងក្រោម​នេះ ( ឬ​មុខងារ​នៃ​ការទន្ទេញ​ឲ្យចាំ​នៅក្នុង​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ) ដើម្បី​ជួយអ្នក​នៅក្នុង​ការទន្ទេញ​ឲ្យ​ចាំ​វគ្គ​បទគម្ពីរ ( ឬ​ឃ្លា ) ដែលអ្នក​បាន​ជ្រើសរើស ។

  • សរសេរ​ដោយ​មិនមើល ៖ កំណត់​ម៉ោង​ដោយ​ដាក់​ចំនួននាទី​ដែល​សមស្រប​មួយ ( ឧទាហរណ៍ ៣០ វិនាទី ) ។ សូម​សរសេរ​វគ្គ​បទគម្ពីរ​ឲ្យបាន​ច្រើន​តាម​ដែលអ្នក​អាច​ធ្វើ​ទៅបាន ដោយមិន​មើល​ខគម្ពីរ ឬ​តារាង​នោះទេ ។ កំណត់​ម៉ោង​ម្តងទៀត ហើយ​សរសេរ​បន្ថែម ។ ធ្វើ​បែបនេះ​ឡើងវិញ រហូត​ទាល់តែ​អ្នក​អាច​សរសេរ​វគ្គ​បទគម្ពីរ​ទាំងមូល​បាន ។ បន្ទាប់មក អ្នកអាច​សាកល្បង​សកម្មភាព​នេះ​ម្តងទៀត ដើម្បី​ដឹងថា តើ​អ្នកអាច​សរសេរ​វគ្គ​បទ​គម្ពីរ​នៅក្នុង​រយៈពេល​ដ៏ខ្លី​ជាងមុន​បាន​ដែរឬទេ ។

  • អក្សរ​ទីមួយ៖  សរសេរ​ឯកសារយោង និង​អត្ថបទ​ដែល​អ្នកបាន​ជ្រើសរើស​ទាំងអស់​ចូលទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ នៅជាប់គ្នា​នោះ ត្រូវសរសេរ​អក្សរ​ទីមួយ​ចេញពី​ពាក្យ​នីមួយៗ ។ អាន​វគ្គ​បទគម្ពីរ​ទាំងមូល​ឲ្យ​បាន​ពីរបីដង ។ បន្ទាប់មក​បិទ​វគ្គ​បទគម្ពីរ​ឲ្យជិត ហើយ​ព្យាយាម​ប្រើ​តែ​អក្សរ​ទីមួយ​ដើម្បី​សរសេរ​ឯកសារយោង និង​វគ្គ​បទគម្ពីរ​ឡើងវិញ ( បើក​វគ្គ​បទគម្ពីរ​ទាំងមូល​វិញ​បើ​ត្រូវការ​មើល ) ។ សូម​ធ្វើ​បែបនេះ​ឲ្យបាន​ច្រើនដង​រហូត​ទាល់តែ​អ្នកអាច​សរសេរ​វគ្គ​បទគម្ពីរ​ចេញមកពី​ការចងចាំ​បាន ។

  • ម្តង​មួយ​ឃ្លាៗ ៖ ជាដំបូង បំបែក​ឯកសារយោង និង​អត្ថបទ​ទៅជា​ឃ្លា​តូចៗ​បីបួន ។ បន្ទាប់មក​ទន្ទេញ​ឃ្លាទីមួយ​នៅក្នុង​វគ្គ​បទគម្ពីរ​ដោយ​និយាយ​វាឡើងវិញ ឬ​សរសេរ​វាបី​បួន​ច្រើនដង​ដោយ​មិនមើល ។ បន្ទាប់មក សម្រាប់​ឃ្លាទីពីរ គឺធ្វើ​ដូចគ្នា​បែបនេះ​ដែរ ។ សូម​បន្ត​ធ្វើដូចគ្នា​បែបនេះ​ឡើងវិញ​រហូត​ទាល់តែ​អ្នក​បាន​ទន្ទេញចាំ​ឯកសារយោង និង​វគ្គ​បទគម្ពីរ​ទាំងមូល ។

រំឭក​ឡើងវិញ

  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    សូម​សរសេរ​កំណត់ចំណាំ​ខ្លីមួយ​ទៅឲ្យ​គ្រូ​របស់អ្នក ។ សូម​បញ្ចូល​ដូចខាងក្រោម​នេះ ៖

    • វគ្គ​បទគម្ពីរ ឬ​ឃ្លា​បទគម្ពីរ​គន្លឺះ ដែលអ្នក​បាន​ធ្វើការ​សម្រាប់​ការទន្ទេញ​ឲ្យចាំ និង​វិធីនៃ​ការទន្ទេញ​ឲ្យចាំ​ណាដែលអ្នក​បាន​ប្រើប្រាស់

    • ស្ថានភាព​ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅពេល​បច្ចុប្បន្ន​នេះ ឬ​នឹង​ប្រឈមមុខ​នៅពេល​អនាគត ដែល​ការទន្ទេញ​វគ្គ​បទគម្ពីរ​នេះ ឬ​ឃ្លា​គន្លឺះ​ឲ្យចាំ​អាចនឹង​មាន​ប្រយោជន៍​សម្រាប់អ្នក

    • គំនិត​របស់អ្នក​អំពី​របៀប​ដែល​ការទន្ទេញ​បទគម្ពីរ​ឲ្យចាំ​អាច​ជួយឲ្យ​អ្នក​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ស្វែករក​ឱកាស ដើម្បី​ធ្វើ​បែបនេះ​ឡើងវិញ​ទៅលើ​ឯកសារយោង និង​វគ្គ​បទគម្ពីរ​ដែលបាន​ទន្ទេញ ( ឬ​ឃ្លា​គន្លឺះ ) ឲ្យបាន​ញឹកញាប់ ។