ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៩ ៖ « ពួកគេ​បាន​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ »


« នីហ្វៃទី ៣ ១៩ ៖ ‹ ហើយ​ពួកគេ​បាន​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ១៩

« ពួកគេ​បាន​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ »

រូបភាព
ពួក​សិស្ស​កំពុង​អធិស្ឋាន​នៅ​ជុំវិញ​ព្រះគ្រីស្ទ

ពុំ​មាន​អ្វី​ដែល​ពួកសិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់​ពីរ​នាក់​ប្រាថ្នា​ចង់​បាន​ឲ្យ​លើស​ពី​ការ​មាន​គូគន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះឡើយ ។ នេះ​គឺជា​ប្រធានបទ​នៃ​ការអធិស្ឋាន​របស់​ពួកគេ​ទៅ​កាន់​ព្រះវរបិតាសួគ៌ បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​បញ្ចប់​ការងារបម្រើ​របស់​ទ្រង់​នៅ​ថ្ងៃ​ដំបូង​ដល់​ពួកគេ ។ តើ​យើងត្រូវ​ធ្វើអ្វីខ្លះ ដើម្បី​ឲ្យ​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជាមួយនឹង​យើង ? តើ​យើង​អាច​រីករាយ​ចំពោះ​ភាពជា​គូកន​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង​បាន​ដោយ​របៀបណា ? គោលបំណង​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទទួល​ពរជ័យ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បំណងប្រាថ្នា​ដ៏សុចរិត​របស់​យុវវ័យ

  • ប្រសិនបើ​អ្នក​ត្រូវធ្វើ​ការស្ទង់មតិ​ចេញពី​ក្មេង​វ័យ​ជំទង់​ចំនួន ១០០ នាក់​នៅ​តំបន់​របស់អ្នក តើ​អ្នក​គិត​ថា អ្វីខ្លះ​ជា​សេចក្ដីប្រាថ្នា​ដ៏​សុចរិត​បំផុត​របស់​ពួកគេ ?

សូម​សញ្ជឹងគិត ថា​តើ​បំណងប្រាថ្នា​ទាំងនេះ​មួយណា ដែល​អ្នក​អាច​ប្រដូច​បាន ។ នៅពេល​ដែល​អ្នកសិក្សា នីហ្វៃទី ៣ ១៩ សូម​រកមើល​សេចក្ដីពិត ដែល​អាច​ជួយ​ដល់​អ្នក​ឲ្យ​សម្រេច​បាន​នូវ​សេចក្ដីប្រាថ្នា​ដ៏សុចរិត​របស់អ្នក ។

បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ការងារបម្រើ បង្រៀន ព្យាបាល និង​ប្រទាន​ពរ​ដល់​ប្រជាជន ទ្រង់ « បាន​ចាកចេញ​ពី​ពួកគេ ហើយ​យាងឡើង​ទៅ​ស្ថានសួគ៌​វិញ » ( នីហ្វៃទី ៣ ១៨: ៣៩ ) ដោយ​សន្យាថា ទ្រង់​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក ។ ប្រជាជន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ « នៅពេញ​មួយ​យប់ ចេះ​តែមាន​សំឡេង​អ៊ូអរ​ពាសពេញ​អំពី​ព្រះយេស៊ូវ » និង « មាន​ចំនួន​មនុស្ស​ដ៏​ច្រើន​លើសលប់​…​បាន​ធ្វើការ​យ៉ាង​ខិតខំ​អស់មួយ​យប់​ត្រឹម ដើម្បី​ស្អែក​ឡើង​គេ​អាច​ទៅ​កាន់​ទីកន្លែង​ដែល​ព្រះយេស៊ូវ​ទ្រង់​នឹង​បង្ហាញ​រូប​អង្គ​ទ្រង់​ដល់​ហ្វូងមនុស្ស​ទៀត » ( នីហ្វៃទី ៣ ១៩:៣ ) ។ នៅថ្ងៃ​បន្ទាប់ ពួកសិស្ស​ទាំង​ដប់​ពីរ​នាក់ ដែល​ព្រះយេស៊ូវ​បាន​ជ្រើសរើស​នោះ​បាន​ប្រមូលផ្តុំ​ប្រជាជន ហើយ​បង្រៀន​ពួកគេ​អំពី « ពាក្យ​ទាំងឡាយ​នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​មានបន្ទូល » ។ បន្ទាប់មក ពួកសិស្ស​បាន​លុតជង្គង់ ហើយ « បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ » ( នីហ្វៃទី ៣ ១៩:៨) ។

សូមអាន នីហ្វៃទី ៣ ១៩:៩ ដើម្បី​មើល​អំពី​បំណងប្រាថ្នា​អ្វីខ្លះ ដែល​ពួកគេ​ចង់បាន​បំផុត​នៅពេល​ដែល​ពួកគេ​អធិស្ឋាន ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • ហេតុអ្វី​បានជា​អ្នក​គិតថា ពួកគេ​ចង់បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាខ្លាំង​បំផុត ?

    • តើ​មាន​កាលៈទេសៈ​អ្វីខ្លះ​ដែល​អ្នក​អាច​នឹង​ប្រឈមមុខ នៅពេល​អនាគត ដែល​អ្នក​ចង់​ស្គាល់ និង​យល់​អំពី​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​សញ្ជឹង​គិតថា ប្រសិនបើ​អ្នក​ពិតជា​មាន​បំណង​ចង់​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ពិតប្រាកដ​នៅក្នុង​ជីវិត​រស់នៅ​របស់អ្នក និង​អំពី​របៀប​ដែល​ជីវិត​រស់នៅ​របស់អ្នក​អាច​ខុសគ្នា ប្រសិនបើ​អ្នក​ពិតជា​ចង់​ឲ្យ​ឥទ្ធិពល​របស់ទ្រង់​មាន​មកលើ​អ្នក​កាន់តែ​ជា​ទៀងទាត់​ថែម​ទៀត°។

ការស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ

សូមអាន នីហ្វៃទី ៣ ១៩:១០–២៣ ហើយ​រកមើល​របៀប ដែល​អ្នក​អាច​បំពេញ​តាម​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​បាន ៖

  • យើង​អាច​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន នៅ​ពេល​ដែល​យើង …

មធ្យោបាយ​ដែល​អាចធ្វើ​បានមួយ​ចំនួន ដើម្បី​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ​មាន​ដូចជា ៖

  • … សេចក្តីប្រាថ្នា​ដ៏​ស្មោះត្រង់ និង​ការអធិស្ឋាន​សម្រាប់​ភាពជា​គូគន​របស់ទ្រង់ ។

  • … ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។

សូម​គិត​ដោយ​អធិស្ឋាន​អំពី​នរណាម្នាក់ ដែល​អ្នក​ស្គាល់ថា​ជាបុគ្គល​ដែល​អ្នកមាន​អារម្មណ៍​ថា អាច​ទទួល​បាន​អត្ថប្រយោជន៍​អំពី​ការយល់​ពី​របៀប​ដើម្បី​ទទួល​បាន​ការណែនាំ និង​ការលួង​លោម​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​កាន់តែ​ច្បាស់​ញឹកញាប់​ថែមទៀត ។ សូម​បំពេញ​សកម្មភាព ក និង​សកម្មភាព ខ ហើយ​គិត​អំពី​របៀប​ដែលអ្នក​អាច​ជួយទៅ​ដល់​បុគ្គល​រូប​នេះ​បាន ។

សកម្មភាព ក ៖ យើងអាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន នៅពេល​ដែលយើង​មាន​បំណងប្រាថ្នា​ដ៏​ស្មោះត្រង់ ហើយ​អធិស្ឋាន​ទូល​សូម​ឲ្យ​ទ្រង់​មក​ធ្វើ​ជាគូគន ។

  • តើ​បំណងប្រាថ្នា និង​ការអធិស្ឋាន​របស់យើង​អាច​ជួយយើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃសាវក​ដប់ពីរនាក់​បាន​ពន្យល់​អំពី​របៀប​ដែល​បំណងប្រាថ្នា និង​ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង ។

តើ​យើង … ចងចាំ​ដើម្បី​អធិស្ឋាន​ដោយ​ស្មោះស្ម័គ្រ និង​ជាប់លាប់​ចំពោះ​អ្វី​ដែល​យើង​គួរ​មាន​សេចក្តីប្រាថ្នា​បំផុត សូម្បីតែ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរឬទេ ? ឬ​តើ​យើង​ទទួលបាន​ការរំខាន​ដោយ​ការខ្វល់ខ្វាយ​អំពី​ពិភពលោក​នេះ និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ហើយ​ទទួល​យក​អ្វីដែល​ឥតប្រយោជន៍ ឬ​ថែមទាំង​មិនអើពើ​ទៅនឹង​អំណោយទាន​ដ៏មាន​តម្លៃ​បំផុត​នេះឬ ? ការទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាប់ផ្តើម​ជាមួយ​បំណងប្រាថ្នា​ដ៏ស្មោះត្រង់ និង​ខ្ជាប់ខ្ជួន​របស់យើង​ដើម្បី​ទទួល​បាន​ភាពជាដៃគូ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់យើង ។ ( ដេវីឌ អេ បែដណា « Receive the Holy Ghost » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៦ )

អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ « Having the Holy Ghost » ( ២:៥៦ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​នៅពេល​ណា ដែល​បំណងប្រាថ្នា និង​ការអធិស្ឋាន​ដ៏​សុចរិត​របស់​អ្នក​បានជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ?

សកម្មភាព ខ ៖ យើង​អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន នៅពេល​ដែល​យើង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។

សូមអាន នីហ្វៃទី ៣ ១៨:៧, ១១; ២៧: ២០ ដោយ​រកមើល​អំពី​របៀប ដែល​ពិធីបរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បាន​បង្រៀន ៖

ពិធីបុណ្យ​ជ្រមុជទឹក គឺជា​ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ ដែល​ជា​ការរៀបចំខ្លួន​ដើម្បី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ពិធី​នេះ​គឺជា​បណ្តាញ និង​គន្លឹះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ត្រូវ​ប្រគល់​ឲ្យ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការដាក់ដៃ មិន​អាចទទួល​បាន​តាមរយៈ​មធ្យោបាយ​នៃ​គោលការណ៍​ណាមួយ​ផ្សេងទៀត​ក្រៅពី​គោលការណ៍​នៃ​សេចក្តីសុចរិត​ឡើយ°។ (  ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥–៩៦°។ )

  • តើ​អ្នក​បាន​រៀនសូត្រ​អ្វីខ្លះ​អំពី​តួនាទី​នៃ​ពិធីបរិសុទ្ធ​នានា ( ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​សាក្រាម៉ង់ ) នៅក្នុង​ការជួយ​ដល់​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​នៅ​ពេលណា​ដែល​អ្នក​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ដែល​អ្នក​បាន​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ?

  1. សូម​នឹកចាំ​ពី​បុគ្គល​ម្នាក់​ដែល​អ្នកបាន​គិត​ដល់ ដែលជា​អ្នក​ដែល​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការយល់ដឹង​កាន់តែច្បាស់​អំពី​របៀប​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ រៀបចំ​សារលិខិត​ដែល​អ្នកអាច​ចែកចាយ​ជាមួយ​នឹង​គាត់ ឬ​នាង°។ ចែកចាយ​បទពិសោធន៍​ណាមួយ ដែលជា​សេចក្តីប្រាថ្នា និង​ការអធិស្ឋាន ឬ​ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដែល​បានជួយ​ដល់​អ្នក ឬ​អ្នកដទៃ​ឲ្យ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​គិត​អំពី​តម្រូវការ​ផ្ទាល់ខ្លួន​របស់អ្នក​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​មូលហេតុ​ដែល​អ្នកមាន​សេចក្តីប្រាថ្នា​ចង់បាន​ឥទ្ធិពល​របស់ទ្រង់​នៅក្នុង​ជីវិត​រស់នៅ​របស់អ្នក ។ កំណត់​អត្តសញ្ញាណ​អ្វីមួយ​ដែល​អ្នកមាន​អារម្មណ៍ថា ទទួលបាន​ការបំផុសគំនិត​ឲ្យធ្វើ ដើម្បី​រក្សានូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យគង់​នៅ​ជាមួយ​នឹងអ្នក ។ សូម​ខិតខំ​ព្យាយាម​ធ្វើតាម​ចំណាប់​អារម្មណ៍​នោះ ។