ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២—« គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២—‹ គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២

« នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន »

រូបភាព
ក្រុម​គ្រួសារ​កំពុង​រីករាយ​នឹង​ការសិក្សា​ព្រះគម្ពីរ​ជាមួយ​គ្នា

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ហេលេមិន ៥:១–១៣ អ្នក​បាន​រៀន​អំពី​របៀប​ដែល​ការសង់គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ព្យុះ​ដ៏​ខ្លាំងក្លា​របស់​អារក្ស​បាន ( សូមមើល ហេលេមិន ៥: ១២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ ហេលេមិន ៥:១២ សូម​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​នានា ។

ទន្ទេញ និង​ពន្យល់

នៅក្នុង​មេរៀន​ពី​មុន អ្នក​បាន​រៀន​អំពី​សេចក្តី​ពិត​នានា​ខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះដ៏​ខ្ជាប់ខ្ជួន​របស់​យើង ហើយ​បើ​យើង​សង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អារក្ស​នឹង​គ្មាន​អំណាច​លើ​យើង​ឡើយ ។ ឃ្លា​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​គន្លឹះ​សម្រាប់ ហេលេមិន ៥:១២ គឺ « គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង⁠​… ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់កូន » ។

សូម​ប្រើ​បច្ចេកទេស​ទន្ទេញ​ផ្ទាល់​ខ្លួន​របស់អ្នក ឬ​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

រក​មើល​ដុំ​ថ្ម​តូច​មួយ​ដែល​មាន​កន្លែង​សរសេរ​គ្រប់គ្រាន់ « ហេលេមិន ៥:១២ » នៅលើ​ដុំ​ថ្ម​នោះ ។ សូម​កាត់​ក្រដាស​មួយ​បន្ទះ ហើយ​សរសេរ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​សម្រាប់ ហេលេមិន ៥:១២ « គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង⁠​… ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។ សូម​បិទ​បន្ទះ​ក្រដាស​ទៅនឹង​ដុំ​ថ្ម​ដោយ​ការប្រើ​ស្កុត កាវ ឬ​កៅស៊ូ​កង ។ សូម​សូត្រ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​ចំនួន​ពីរបី​ដង​រហូត​ដល់​អ្នក​ទន្ទេញ​វា​ចាំ ។

រូបភាព
យុវនារី​កំពុងឈរ​នៅ​លើ​ថ្ម​មួយ​ដុំ⁠ ហើយ​សម្លឹង​មើល​ទៅលើ

សម្រាប់​វិធី​មួយ​ទៀត​ដែល​ជួយ​អ្នក​ឲ្យ​ទន្ទេញ​បាន សូម​គូរ​រូប​ដុំ​ថ្ម​ដែល​មាន​មនុស្ស​ឈរ​នៅលើ​ដុំ​ថ្ម​នោះ ។ នៅ​លើ​ដុំ​ថ្ម សូម​សរសេរ ហេលេមិន ៥:១២ ហើយ​នៅ​ខាងក្រោម​នោះ សូម​សរសេរ​ឃ្លា​បទ​គម្ពីរ​គន្លឹះ​ឲ្យ​ច្រើន​ដង​រហូត​ដល់​អ្នក​ទន្ទេញ​វា​ចាំ​បាន ។

រូបភាព
រូបតំណាង កំណត់ត្រា
រូបភាព
រូបតំណាង កំណត់ត្រា
  1.  សូម​បំពេញ​ចំណុច​ដូច​ខាងក្រោម​នេះ ៖

    សូម​ស្រមៃ​គិត​ថា ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន របស់​សាសនាចក្រ​⁠បានស្នើ​សុំ​គំនិត​ពី​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ ។ នៅក្នុង​ប្រយោគ​ពី​បី​ទៅបួន សូម​បង្កើត​ការ​បញ្ជូន​ដែល​ពន្យល់​ដូច​ខាងក្រោម ៖

    • របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ គឺជា « គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ »

    • របៀប​ដែល​ការសង់គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នៅលើ « សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង » អាច​ការពារ​យើង​ពី « ខ្យល់​ដ៏​ខ្លាំងក្លា » និង « ព្រិល » របស់​អារក្ស ។

    សូម​ពិចារណា​ចែកចាយ​អំពី​អ្វី​ដែល​អ្នក​សរសេរ​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​ក្រុមគ្រួសារ ។ អ្នក​ក៏​អាច​ចុះផ្សាយ​គំនិត​របស់​អ្នក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ផងដែរ​ដោយ​ការប្រើ សញ្ញាទ្រុង​ជ្រូក ដូចជា #គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន ឬ #ព្យាយាម​ខិតខំ ។

អនុវត្ត​ជាក់ស្ដែង

សូម​ពិនិត្យមើល កថាខណ្ឌ​ទី ៥–១២ ដោយ​សង្ខេបៗ​នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ( ឆ្នាំ ២០២៣ ) ។

ម៉ាធីលដា ជា​មិត្ត​ភក្តិ​របស់​អ្នក​ថ្មីៗ​នេះ​មាន​អារម្មណ៍​ធុញ​ចំពោះ​ព័ត៌មាន​អវិជ្ជមាន​ដែល​នាង​បាន​ឮ​អំពី​សាសនាចក្រ ។ មិត្តភក្តិ​របស់​ម៉ាធីលដា ដែល​រស់នៅ​ក្នុង​ភូមិ​ពីមុន​បាន​ផ្ញើ​ឯកសារ​ខ្លះៗ​ដែល​វាយប្រហារ​លើ​គោលលទ្ធិ​របស់​សាសនាចក្រ និង​រិះគន់​ដល់​ព្យាការី ។ ពូ​របស់​នាង​បាន​ចាក​ចេញ​ពី​សាសនាចក្រ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​គាត់​មិន​យល់ស្រប​តាម​គោលការណ៍​មួយ​ចំនួន​របស់​សាសនាចក្រ ។ ម៉ាធីលដា​ចង់​បន្ត​នៅតែ​ស្មោះត្រង់ ប៉ុន្តែ​នាង​ត្រូវ​ចាប់ផ្តើម​គិត​ថា​តើ​នាង​មាន​កម្លាំង ឬ​អត់ ។ ថ្ងៃមួយ នៅខណៈ​ពេល​ដែល​នាង​កំពុងដើរ​ពី​សាលា​ទៅផ្ទះ ម៉ាធីលដា បាន​និយាយ​ប្រាប់ពី​អារម្មណ៍​របស់នាង និង​សុំ​យោបល់​ពី​អ្នក ។

សូម​ប្រើ​គោលការណ៍​នៃ​ការ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ ដើម្បី​ជួយ ម៉ាធីលដា ឲ្យ​នៅតែ​ស្មោះត្រង់​ទៅនឹង​ទីបន្ទាល់​របស់នាង ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​សកម្មភាព​សុចរិត​ចំនួន​ពីរ ឬ​បី​អ្វីខ្លះ​ដែល​ម៉ាធីលដា អាច​ធ្វើ​ដើម្បី​ពឹង​ផ្អែក​ទៅលើ​ព្រះ​អង្គសង្គ្រោះ និង​ពង្រឹង​គ្រឹះ​ខាងវិញ្ញាណ​របស់នាង​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ ? តើ​សកម្មភាព​ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​នាង​មាន​ភាព​ខុសគ្នា​យ៉ាងណា ?

  • តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពីមុន​អំពី​ការអនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​ម៉ាធីលដា ?

ទស្សនវិស័យ​ដ៏អស់​អស់កល្ប​មួយ

សូម​ជួយ ម៉ាធីលដា ឲ្យ​ពិចារណា​លើ​បញ្ហាប្រឈមមុខ​របស់​នាង​ជាមួយនឹង​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ ដោយការ​ពិនិត្យមើល​លើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​មាន​ការ​បង្រៀន​អ្វីខ្លះ​របស់​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​អាច​ចែកចាយ​ប្រាប់ ម៉ាធីលដា ដើម្បី​ជួយ​ឲ្យ​នាង​មើលឃើញ​ពី​ការ​ព្រួយបារម្ភ​របស់​នាង​ចេញពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ ? ( សូម​ពិចារណា​វគ្គបទ​គម្ពីរ​ដូច​តទៅនេះ ៖ យ៉ូហាន ៦:៦៦-៦៩; ហេព្រើរ ១០:៣២–៣៦; នីហ្វៃទី ២ ៣១:២០; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:២–៤ ) ។

  • តើ​ការ​បង្រៀន​ទាំងនេះ​អាច​ជួយ​ម៉ាធីលដា​មើល​ឃើញ​ពី​ការព្រួយបារម្ភ​របស់នាង​ចេញពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ អាច​ជួយ ម៉ាធីលដា ឲ្យ​មើលឃើញ​ពី​ការព្រួយបារម្ភ​របស់នាង​ចេញពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ​ដោយ​របៀបណា ?

រូបភាព
រូបតំណាង កំណត់ត្រា
  1.  សូម​បំពេញ​ចំណុច​ដូច​ខាងក្រោម​នេះ ៖

    សូម​សរសេរ​សារខ្លី​មួយ​ទៅ​ឲ្យ ម៉ាធីលដា ដូចជា​អ្នក​កំពុងផ្ញើ​សារ​ជា​អក្សរ​មួយ​ច្បាប់​ទៅនាង ។ សូម​បញ្ចូល​ការ​យល់ដឹង​ដែល​ទទួល​បាន​មកពី​ការសិក្សា និង​ការសញ្ជឹងគិត​របស់​អ្នក ហើយ​លើកទឹកចិត្ត​នាង​ឲ្យ​បន្ត​ដោយ​ស្មោះត្រង់ ។

ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

ម៉ាធីលដា សួរ​អ្នក​អំពី​អ្វី​ដែល​នាង​អាច​ធ្វើ​បាន នៅពេល​ដែល​នាង​បាន​ប្រាប់​ពី​សំណួរ​អំពី​សាសនាចក្រ​ដែល​នាង​មិន​ដឹង​ចម្លើយ​ទាំង​នោះ ។ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នាង​ពីការ​ធ្វើ​តាម​ការ​បង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន ។

ជ្រើស​រើស​ដើម្បី​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​បងប្អូន​សង្ស័យ​អំពី​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ឬ​អំពី​ភាពពិត​នៃ​ការស្ដារ​ឡើងវិញ ឬ​សេចក្ដីពិត​ពេញលេញ​នៃ​ការហៅ​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ​ដែលជា​ព្យាការី នោះ​សូម ជ្រើសរើស ដើម្បី​ជឿ [ សូមមើល នីហ្វៃទី​២ ៣៣:១០–១១ ] ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ សូម​យក​សំណួរ​របស់​បងប្អូន​ទូលទៅ​ព្រះអម្ចាស់ និង​ទៅកាន់​ប្រភព​ដ៏​ស្មោះសរ​ផ្សេងទៀត ។ សូម​សិក្សា​ដោយ​មាន​បំណង​ដើម្បី ជឿ ជាជាង​បងប្អូន​មាន​បំណង​ចង់​ចាប់​កំហុស​ក្នុង​ជីវិត​របស់​ព្យាការី ឬ​ភាពមិន​ស្របគ្នា​នៅក្នុង​បទគម្ពីរ ។ សូម​ឈប់​បង្កើន​ការសង្ស័យ​របស់​បងប្អូន ដោយ​ទៅ​ពិភាក្សា​ជាមួយនឹង​អ្នកសង្ស័យ​ផ្សេងទៀត ។ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​បងប្អូន​នៅក្នុង​ដំណើរ​រុករក​ខាង​វិញ្ញាណ​របស់​បងប្អូន ។ ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ ) ។

  1.  សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​គិត​ថា ដំបូន្មាន​របស់​ប្រធាន ណិលសុន អាច​នឹង​ជួយ ម៉ាធីលដា បាន​យ៉ាង​ដូចម្ដេច ?

    • តើ​មាន​ប្រភព​ដ៏​ស្មោះត្រង់​ដទៃ​ទៀត​អ្វីខ្លះ​ដែល ម៉ាធីលដា អាច​ទៅ​រកចម្លើយ​បាន ?​

បន្ទាប់​ពី​អ្នក​បាន​ពិភាក្សា​ជា​ច្រើន​ដង​ជាមួយ ម៉ាធីលដា ទាក់ទង​ទៅនឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​នាង នាង​បាន​បង្ហាញ​អំណរគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​នាង​ឲ្យ​ឈរ​យ៉ាង​រឹងមាំ​នៅក្នុង​សេចក្ដី​ជំនឿ​របស់​នាង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​គិត​អំពី​បញ្ហា​ប្រឈមមុខ​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​មាន​ជា​អាទិ៍⁠​ការល្បួង​ណា​មួយ​របស់​សាតាំង​ដែល​អាច​នឹង​កំពុង « បោកបក់​មកលើ​កូន » ( ហេលេមិន ៥:១២ ) ។ សូម​ជ្រើសរើស​បញ្ហា​ប្រឈមមុខ​មួយ​ដែល​អ្នក​ចង់​បាន​ជំនួយ​មកពី​ព្រះអម្ចាស់ ហើយ​សរសេរ​វា​នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ សូម​សរសេរ​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ហើយ​កត់ត្រា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​គោលការណ៍​ទាំងនោះ​ចំពោះ​ស្ថានភាព​អ្នកផ្ទាល់​របស់​អ្នក ។