ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០—« ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០—‹ ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០

« ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

រូបភាព
ព្រះគ្រីស្ទ​នៅលើ​ឈើឆ្កាង

នៅក្នុង​មេរៀនមុន⁠ អ្នក​បានរៀន​អំពី​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ មេរៀននេះ​អាចជួយសិស្ស​ឲ្យទន្ទេញសេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនោះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ដោយ​ប្រើ​វគ្គបទគម្ពីរ​នេះ ។

ពន្យល់ និង​ទន្ទេញ

តើ​អ្នក​ធ្លាប់​សម្គាល់ឃើញ​ថា ការយល់​អ្វីមួយ​ក្នុង​ចិត្ត​អ្នក​ងាយស្រួលជាង​ការនិយាយ​ពន្យល់​វា​ដែរ​ឬ​ទេ ?⁠ គោលបំណង​មួយ​នៃ​គោលបំណង​ចំណេះចំណាន​ខាងគោលលទ្ធិ⁠​គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ពន្យល់​គោលលទ្ធិ​ដែល​ចេញ​មកពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នោះ​ដោយ​ពាក្យ​ពេចន៍​អ្នកផ្ទាល់ ។

នៅក្នុង​ការសិក្សា​ថ្មីៗ​របស់អ្នក​អំពី អាលម៉ា ៣៤:៩–១០ អ្នក​បានរៀនថា បើ​គ្មាន​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​មនុស្សលោក​ទាំងអស់​នឹង​មាន​ការវង្វេង​ជារៀង​រហូត ។

សូម​ស្រមៃ​ថា អ្នក​បាន​មាន​ឱកាស​ពន្យល់​ពី​អត្ថន័យ​នៃ អាលម៉ា ៣៤:៩–១០ ទៅ​នរណា​ម្នាក់​ដែល​ដឹង​តិចតួច​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិនិត្យមើល​ខគម្ពីរ​ទាំងនេះ​ឡើងវិញ ហើយ​គូសចំណាំ ឬ​សរសេរ​ចូល​នូវ​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​ចង់​ឲ្យ​បុគ្គល​នេះ​យល់ ។

រូបភាព
រូបតំណាង​កំណត់ត្រា
រូបភាព
icon, record
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​នឹង​ពន្យល់​ពី​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ ជា​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា ?

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៤:៩–១០ គឺ៖ « ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​​បទគម្ពីរ​គន្លឹះ សូម​សរសេរ​ថា « ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … » ពីរបី​ដង​នៅ​លើក្រដាស រហូត​ដល់​អ្នក​បាន​ទន្ទេញ​ចាំ​ផ្នែក​នៃ​ឃ្លា​នេះ ។⁠ បន្ទាប់មក​ សូម​ធ្វើ​ដូចគ្នានេះ​នៅ​ផ្នែក​ទី​ពីរ​នៃ​ឃ្លា ៖ « ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។ នៅពេល​ដែល​អ្នក​បាន​ទន្ទេញ​ចាំ​ផ្នែក​ទីពីរ​ហើយ សូម​សូត្រ​ឡើងវិញ​នូវ​សេចក្តីយោង​បទគម្ពីរ​ទាំងមូល និង​ឃ្លា​បទគម្ពីរ​គន្លឹះ​រួមគ្នា រហូត​ដល់​អ្នក​បាន​ទន្ទេញ​វា​ចាំ​ទាំងអស់ ។

រៀន​អនុវត្ត

តើ​អ្នក​អាច​ចាំ​ឈ្មោះ​គោលការណ៍​ទាំង​បី​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដែរ​ឬ​ទេ ?⁠ សូម​មើល​ថាតើ​អ្នក​អាច​ធ្វើ​រឿង​ទាំងនេះ​ម្តងទៀត​ដោយ​មិន​ចាំបាច់​មើល​បាន​ឬ​អត់ ។ បើ​អ្នក​ត្រូវការ​ជំនួយ អ្នក​អាច​ពិនិត្យមើល​ឡើងវិញ​នូវ​គោលការណ៍​ទាំងនេះ​តាមរយៈ​ការសិក្សា កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។⁠ អ្នក​នឹង​មាន​ឱកាស​ពិនិត្យ​គោលការណ៍​ទាំងនេះ​ឡើងវិញ និង​រៀន​អនុវត្ត​វា​នៅក្នុង​មេរៀន​នេះ ។

សូម​ស្រមៃ​ថា មាន​គេ​ស្នើសុំ​ឲ្យ​អ្នក​បង្រៀន​មេរៀន​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ថ្នាក់រៀន​នៃ​សាលា​ថ្ងៃអាទិត្យ​របស់អ្នក ។⁠ ដោយជា​ផ្នែក​មួយ​នៃ​ការរៀបចំ​របស់អ្នក អ្នក​ត្រូវ​ទាក់ទង​ទៅ​យុវនារី​ម្នាក់​នៅក្នុង​វួដ​របស់​អ្នក​ដែល​មាន​ឈ្មោះ​ថា អូលីវ ⁠ហើយ​ស្នើសុំ​ឲ្យ​គាត់​ចែកចាយ​គំនិត​គាត់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទានពរ​ដល់​ជីវិត​គាត់ ដោយសារ​ដង្វាយធួន​របស់ទ្រង់ ។

ការឆ្លើយតប​របស់ អូលីវ ⁠ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ។⁠ នាង​និយាយ​ថា « ប្រាប់​អ្នក​ឲ្យ​ត្រង់​ចុះ ខ្ញុំ​គិត​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​អស្ចារ្យ​សម្រាប់​មនុស្ស​ភាគច្រើន​បំផុត ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា វា​អាច​ប្រើ​បាន​ច្រើន​កម្រិត​ណា​ចំពោះ​ខ្ញុំ​តទៅ​ទៀត​ទេ ដោយសារ​កំហុស​មួយចំនួន​ដែល​ខ្ញុំ​បាន​ធ្វើ និង​កំពុង​បន្ត​សាង ។ មាន​អំពើបាប​មួយចំនួន​ដែល​ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​នឹង​អាច​យក​ឈ្នះ​បាន​ឬ​អត់​នោះ​ទេ » ។

នៅពេល​ដែល​អ្នក​បន្ត​រៀបចំ​មេរៀន​អ្នក អ្នក​ក៏​បន្ត​គិត​ដល់​យោបល់​របស់ អូលីវ ⁠ហើយ​ចង់​ជួយ​គាត់​ផងដែរ ។⁠ សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​នឹង​ជួយ អូលីវ ជាមួយ​នឹង​បញ្ហាកង្វល់​របស់​នាង​បាន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

រូបភាព
icon, record
  1. សូម​ឆ្លើយ​សំណួរ​ដែល​ទាក់ទង​នឹង​ចំណុច​ខាងក្រោម​យ៉ាងហោច​ណាស់​មួយ ៖

    • តើ​មាន​សកម្មភាព​ដ៏​ស្មោះត្រង់​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​គិត​ថា ⁠អូលីវ ⁠អាច​ធ្វើបាន​ដែល​អាច​នឹង​ជួយ​ដល់​គាត់ ?

    • តើ​អ្នក​អាច​បង្រៀន អូលីវ​ អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ដែល​អាច​នឹង​ជួយ​ឲ្យ​អូលីវ ⁠ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ? តើ​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ អាច​ជួយ​បាន​យ៉ាងដូចម្តេច ?

ចំពោះ​គំនិត​ផ្សេងៗ​ទៀត​អំពី​របៀប​ដែល​អូលីវ ⁠អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន​នោះ អ្នក​អាច​អាន កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃចំណេះចំណាន​ខាង​គោល​លទ្ធិ

ពិនិត្យមើល​គោល​គំនិត ឬ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្បជានិច្ច

រូបភាព
icon, record
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ​យ៉ាងហោច​ណាស់​មួយ ៖

    • តើ​អ្នក​គិត​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ទតមើល​កង្វល់​ដូច​ជា​កង្វល់​របស់​អូលីវ​⁠នេះ​⁠យ៉ាងដូចម្ដេច ?

    • ហេតុអ្វី​បាន​ជា​ការចងចាំ​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះគឺ « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៤:១០ ) ⁠មាន​សារៈសំខាន់​ចំពោះ​អូលីវ ?

    • តើ​ការចងចាំ​ថា មនុស្ស​ទាំងអស់ នឹង​ធ្លាក់ ហើយ​វង្វេង បើ​គ្មាន​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ទេ​នោះ អាច​នឹង​ជួយ​នាង​ឲ្យ​មើលទៅ​កង្វល់​របស់នាង​​ខុសពី​មុន​​បាន​យ៉ាង​ដូចម្ដេច​ខ្លះ ?

ចំពោះ​គំនិត​ផ្សេងៗ​ទៀត​អំពី​របៀប​ដែល​អូលីវ ⁠អាច​នឹង​ពិនិត្យមើល​គោលគំនិត ឬ​សំណួរ​ដោយ​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​អ្នក​អាច​អាន កថាខណ្ឌទី ៨ នៃ​ផ្នែក ៖ « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

  1. សូម​ឆ្លើយ​សំណួរ​ដែល​ទាក់ទង​នឹង​ចំណុច​ខាងក្រោម​យ៉ាងហោច​ណាស់​មួយ ៖

    • តើ​ប្រភព​ដ៏​ទេវភាព​ដែល​បាន​តែងតាំង​ប្រភេទ​ណា​ដែល​អ្នក​នឹង​ផ្ដល់​អនុសាសន៍​ឲ្យ​អូលីវ ដើម្បី​ជួយ​នាង​ទទួល​បាន​ការណែនាំ និង​ការដឹកនាំ ? ហេតុអ្វី ?

    • បន្ថែម​ពី​លើ អាលម៉ា ៣៤:៩–១០ តើ​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​ណា​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​អូលីវ​បាន ? តើ​វិធី​នេះ​អាច​នឹង​ជួយ​នាង​បាន​យ៉ាងដូចម្តេច ?

ចំពោះ​គំនិត​ផ្សេងៗ​ទៀត​អំពី​របៀប​ដែល​អូលីវ​⁠អាច​នឹង​ខិតខំ​ស្វែងយល់​បន្តទៀត​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព នោះ​អ្នក​អាច​អាន កថាខណ្ឌទី ១១–១២ នៃផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅក្នុង ឯកសារគោល​នៃចំណេះចំណាន​ខាង​គោល​លទ្ធិ  ។